តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

312 កំណត់ត្រារកឃើញសម្រាប់ "특 sa 급시계 VVs2.Top sa급 뜻 여자 명품 브랜드 순위 페레가모 시계 oq"

ដំណើរការតាក់តែងច្បាប់

ដំណើរការបង្កើតច្បាប់ គឺជាការបង្កើត និងអនុម័តច្បាប់ថ្មី ឬកែប្រែច្បាប់ចាស់ដែលមានស្រាប់។​នៅព្រះរាជាណាចក្រកម្ពុជា មានស្ថាប័នចំនួន៣ ដែលអាចផ្តួចផ្តើមដំណើរការបង្កើតច្បាប់បានរួមមាន៖ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី។ ច្បាប់ដែលត្រូវបានបង្កើតភាគច្រើនគឺមកពីនាយករដ្ឋមន្រ្តី។​11​ អត្ថបទ​ដែល​បាន​បង្ហាញ​ភាគច្រើន​គឺ​មក​ពី​នាយក​រដ្ឋមន្ត្រី​។​12សាលប្រជុំរដ្ឋសភាកម្ពុជា។ រូបថតដោយសុវណ្ណដារ៉ា ១៨ ថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 3.0។ដំណើរ​ការ​ពិនិត្យ​ និង​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​ប្រសិនបើច្បាប់នេះត្រូវបានផ្តួចផ្តើមគំនិត ឬរៀបចំដោយស្ថាប័នរដ្ឋាភិបាល ច្បាប់នេះត្រូវបានគេហៅថា “​សេចក្តីព្រាងច្បាប់”​។ ដើម្បីផ្តួចផ្តើមសេចក្តីព្រាងច្បាប់  រដ្ឋាភិបាលត្រូវអនុវត្តតាមជំហានទាំងនេះ៖13​ដំបូង រដ្ឋាភិបាលត្រូវពន្យល់ពីតម្រូវការនៃច្បាប់ថ្មី។ ច្បាប់ថ្មីត្រូវតែដោះស្រាយបញ្ហាជាក់លាក់ទាក់ទងនឹងសេដ្ឋកិច្ច សង្គមកិច្ច ឬបញ្ហាផ្សេងៗទៀតជាមួយនឹងគោលនយោបាយដែលបានកំណត់។បន្ទាប់មករដ្ឋាភិបាលត្រូវរៀបចំសេចក្តីថ្លែងការណ៍ ឬសេចក្តីថ្លែងហេតុ អំពីមូលហេតុនៃការបង្កើតច្បាប់ជាពីរដំណាក់កាល។ នៅដំណាក់កាលដំបូង ស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រសួងដែលរងផលប៉ះពាល់ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនលើបញ្ហាសង្គមសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅដំណាក់កាលទី២ ស្ថាប័នរដ្ឋបាលដែលពាក់ព័ន្ធធ្វើការពិគ្រោះយោបល់ឡើងវិញលើផ្នែកបច្ចេកទេស សង្គមវប្បធម៌ និងនយោបាយ។​សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើងស្របតាមស្ថាប័នរដ្ឋាភិបាល៖ ក្រសួង ...

រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់

ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៩០​ មក​ សេដ្ឋកិច្ច​កម្ពុជា​បាន​កត់សំគាល់​នូវ​ការ​លូតលាស់​ដ៏​ល្អ​មួយ​ ដែល​ជំរុញ​បាន​ដោយ​វិស័យ​ទេសចរណ៍​ ផលិតកម្ម​ និង​សំណង់​។​ ក្នុង​នាម​ជា​ប្រទេស​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​មួយ​នៅ​លើ​ពិភពលោក​ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន ...

គម្របព្រៃឈើ

គម្រប​ព្រៃឈើ​ នៃ​ប្រទេស​កម្ពុជា​ បាន​ថយ​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ នៅ​ឆ្នាំ​១៩៧៣​ ប្រទេស​កម្ពុជា​ មាន​ផ្ទៃដី​ព្រៃ​សរុប​ចំនួន​ ១៣.១​លាន​ហិ​កតា​ ប៉ុន្តែ​ គិត​ត្រឹម​ឆ្នាំ​២០១៤​ គម្រប​ព្រៃរបស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨.៧​ លាន​ហិ​កតា​។​ ជា​លើក​ទី​១​ នៅ​ក្នុងអំឡុងពេល​ ៤១​ឆ្នាំ​ ដែល​ ភាគរយ​នៃ​គម្រប​ដី​មិនមែន​ព្រៃ​ (៤៨.៤%)​ មាន​ទំហំ​ធំ​ជាង​ភាគរយ​នៃ​គម្រប​ព្រៃឈើ​ (៤៧.៧%)​។​[ ...

​ក្រុម​កា​ងារ​អូ​ឌី​ស៊ី​បាន​ចូលរួម​សន្និសីទ​តំបន់​ ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​៖​ វឌ្ឍនភាព​ និង​បញ្ហា​ប្រឈម​ចាប់តាំងពី​ឆ្នាំ​ ២០១៥​

​សន្និសីទ​តំបន់​ ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​៖​ វឌ្ឍនភាព​ និង​បញ្ហា​ប្រឈម​ចាប់តាំងពី​ឆ្នាំ​ ២០១៥​ ត្រូវ​បាន​រៀបចំ​ដោយ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ​ និង​សន្តិភាព​ នៅ​ថ្ងៃ​ទី​២៣​ ខែមីនា​ នៅ​សណ្ឋាគារ​ រ៉ា​ហ្វិ​ល ​ឡឺ​រ៉ូ​យ៉ា​ល់​ នាទី​ក្រុងភ្នំពេញ​។ ...

គោលនយោបាយ និងការគ្រប់គ្រងការនេសាទ

ការនេសាទត្រីនៅខេត្តសៀមរាប។ រូបភាព ថតដោយ Brian Hoffman,​ ១២ មករា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។ការគ្រប់គ្រងវិស័យជលផល​នៅកម្ពុជា ​ត្រូវ​បានបែងចែកចេញជាកម្រិត​រដ្ឋាភិបាលថ្នាក់កណ្តាល និង​ថ្នាក់ខេត្ត។ នៅ​ថ្នាក់កណ្តាល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រង​លើ​វិស័យ​ជល​ផល។ ក្នុងក្រសួងនេះ រដ្ឋបាល​ជលផល​ ទទួលខុសត្រូវ​លើ​ការ​ស្រាវជ្រាវ​ តាក់តែង​ច្បាប់ និង​គោលនយោបាយ​ពាក់ព័ន្ធនឹង​វិស័យជល​ផល និង​មានអំណាចធ្វើ​អធិការកិច្ច។40ក្របខណ្ឌ​ផែនការ​យុទ្ធសាស្រ្ត​សម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩ បានកំណត់ចេញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៖ “ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល​ប្រកប​​ដោយ​និរន្តរភាព ដើម្បី​ចូល​រួមចំណែកដល់​ការ​ធានា​សន្តិសុខ​ស្បៀង​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​បង្កើន ...

ថវិកា​​មណ្ឌលសុខភាព

ការ​ទទួល​បាន​ព័ត៌មាន​នានា​ និង​ព័ត៌មាន​ថវិកា​ គឺ​​ជាស​មាស​ភាគ​ដំបូង​នៃ​ការ​អនុវត្ត​ក្របខ័ណ្ឌ​គណនេយ្យ​ភាព​សង្គម​ (I-SAF)​។68​ សមាស​ភាគ​បី​ផ្សេង​ទៀត​ គឺ​ការ​ត្រួតពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ​ ការ​សម្របសម្រួល​ និង​ការ​ពង្រឹងសមត្ថភាព​ និង​ ការ​ប្រមូល​មេរៀន​បទ​ពិសោធន៍ ...

តម្លៃ និងព័ត៌មានទំនាក់ទំនងសេវាកម្ម
phnom-penh-city-bus

តម្លៃសេវាសេវារដ្ឋបាលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម សេវាលើមធ្យោបាយដឹកជញ្ជូន កម្រៃសេវាសម្រាប់ការភ្ជាប់-ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី របស់អគ្គិសនីកម្ពុជា ការផ្តល់សេវានៅមណ្ឌលសុខភាព តារាងតម្លៃទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សេវាផ្គត់ផ្គង់ទឹកស្អាត តារាងព័ត៌មានទំនាក់ទំនងអំពីសេវាតារាងនៃព័ត៌មានទំនាក់ទំនងរបស់រដ្ឋបាលឃុំ/សង្កាត់ តារាងលេខទូរស័ព្ទបម្រើសេវាអតិថិជន របស់អគ្គិសនីកម្ពុជា លេខ​ទំនាក់ទំនង​សម្រាប់​ចម្ងល់​ក្នុង​ការ​សុំ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​និង​សៀវភៅ​ស្នាក់នៅ​ ​ឬសៀវភៅ​គ្រួសារ​ ​លេខ​ទូរស័ព្ទ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ ខេត្ត ​លេខទំនាក់ទំនងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញុ, ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងតាខ្មៅ, ខេត្តសៀមរាប និងព្រៃវែង ...

ដំណាំ​ជីវ​ឥន្ធនៈ

​​ដំណាំ​ជីវ​ឥន្ធនៈ​មាន​សក្តានុពល​គួរ​ឱ្យ​កត់សម្គាល់​ ក្នុង​ការ​រួមចំណែក​ដល់​តម្រូវការ​ថាមពល​នា​ពេល​អនាគត​នៅ​ទូ​ទាំង​ពិភពលោក​។​ ដី​កសិកម្ម​បាន​ផ្តល់​ឱ្យ​នូវ​ជម្រើស​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ជីវ​ឥន្ធនៈ​ជំនួស​ផលិតកម្ម​អាហារ​ដែល​មាន​លក្ខណៈ​សាមញ្ញ ...

ការប្រឆាំងអំពើពុករលួយ
https://www.flickr.com/photos/mikecogh/12076554756/in/photolist-91HnQa-a6B6E9-a6B5gY-a6B4ay-a6y5ZZ-biXnRk-i41rVD-wg9Q5-jpauZj-i41Fz3-nJzW6Q-i41CaL-i42eKH-i41sar-i41DCf-i41FJw-i41DSy-a6y7S6-a6yaPF-a6B12J-3EKSmF-i41Dg3-i42dUp-i41DiE-i41FLq-i41D7h-i41EcJ-i41tGV-i41Dt7-i41snF-pQ5R5E-pzMhe1-oVknw9-pRWsyr-oVkpuh-pzG1UT-pzJSQj-pzJGcA-pzJZa3-pSbJc6-pzL46M-4kqwAi-n1vt3-hV3xvP

អង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបថត ថតដោយ មៃឃើល ខូកលេន កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0យោង​តាម​ការ​សិក្សា​ស្តី​ពី​ ស​ន្ទ​ស្សន៍​លើ​ការ​យល់​ឃើញ​អំពី​អំពើ​ពុក​រលួយ​ ឆ្នាំ​២០១៤​ បោះពុម្ពផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ ប្រទេស​កម្ពុជា​ ស្ថិត​នៅ​លំដាប់​ទី​ ១៥៦​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៧៤​។​148  បើ​ស​ន្ទ​ស្សន៍​កាន់តែ​ទាប​ ប្រទេស​នោះ ...

គោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ

រថយន្តដឹកឈើក្នុងព្រៃការពារមណ្ឌលគិរី ប្រទេសកម្ពុជា។ រូបភាព ថតដោយ Global Water Forum, នៅថ្ងៃទី២៣ កុម្ភៈ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0ប្រទេសកម្ពុជាត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់ព្រៃឈើ។ ខណៈដែលប្រទេសនេះកំពុងស្វែង រកការអភិវឌ្ឍឆាប់រហ័សលើវិស័យសេដ្ឋកិច្ច ព្រៃឈើជាច្រើនត្រូវបានគេចាត់ទុកជាធនធានទ្រព្យសម្បត្តិជាតិ។ ដើម្បីជួយធានាដល់ការគ្រប់គ្រងធនធានទាំងនេះប្រកបដោយនិរន្តរភាព រដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងព្រៃឈើដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០២។ច្បាប់នេះសង្កត់ធ្ងន់ពីសារៈសំខាន់នៃព្រៃឈើសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជា តួនាទីរបស់វានៅក្នុងប្រព័ន្ធជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌173។« រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថាការសម្រេចបាននូវការគ្រប់គ្រង និងការអភិរក្សនៃធនធានព្រៃឈើសម្រាប់ប្រព័ន្ធអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ច ជាសសរស្តម្ភនៃសុខុមាលភាពដ៏ធំមួយ ដែលរួមចំណែកដោយផ្ទាល់ដល់ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាអាជ្ញាធរដែលមានសិទ្ធិអំណាចផ្លូវច្បាប់ជាមួយនឹងយុត្តាធិការទូទៅលើគោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ។ ការងារទាំងនេះត្រូវបានចាត់ចែងដោយរដ្ឋបាលព្រៃឈើ។ក្រមខណ្ឌគតិយុត្តិនៅកម្ពុជាច្បាប់ស្តីពីព្រៃឈើត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ បន្ទាប់ពីមានច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីឆ្នាំ ១៩៩២ និងច្បាប់ស្តីពីការគ្រប់គ្រងលើធនធានធម្មជាតិឆ្នាំ ...

ជនជាតិភាគតិច និងជនជាតិដើមភាគតិច

យោង​តាម​ជំរឿន​ប្រជាជន​ទូទៅ​ឆ្នាំ​២០១៩​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាជន​កម្ពុជា​សរុប​មាន​ចំនួន​ប្រមាណ​ ១៥.៥៥២.២១១​នាក់​ (​ស្ត្រី​ ៥១,៣១​ភាគរយ​)​។​208​ ចំនួន​ប្រជាជន​បាន​កើនឡើង​ដល់​ ១៦.៥៨៩.០២៣​នាក់​នៅ​ឆ្នាំ​២០២១​។​209​ ជនជាតិ​វៀតណាម​ ចិន​ ចាម​ និង​ជនជាតិភាគតិច​ផ្សេង​ទៀត ...

ព្រៃការពារ

ជាទូទៅ តំបន់ព្រៃការពារ ត្រូវបានបង្កើតឡើងនៅក្រោមអនុក្រឹត្យដាច់ដោយឡែក សម្រាប់គោលបំណងនៃការការពារជីវៈចម្រុះ និងការអភិរក្ស។ តំបន់ព្រៃការពារទាំងនេះ គឺជាជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជ ឬ រងការគំរាមកំហែងជាច្រើន។ ឧទាហរណ៍ តំបន់ព្រៃការពារមណ្ឌលគិរី គឺជាជម្រកសម្រាប់ ប្រភេទគោព្រៃចំនួន៣ប្រភេទ ប្រភេទឆ្មាដូចជាខ្លា និងខ្លារខិន ខ្លាឃ្មុំ និងសត្វបក្សីនានា។ ...

សេវាកម្មរដ្ឋាភិបាល

តា​រាង​សេវាសា​ធារណៈ​​នៅ​កា​រិ​យាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ នៅ​សាលា​ស្រុក​រតន​មណ្ឌល​ ខេត្ត​បាត់ដំបង​។ រូបភាព​ដោយ​ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២០។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.​សេវាកម្ម​របស់​រដ្ឋាភិបាល​ អាច​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា​ ជា​ឧបករណ៍​មាន​ប្រសិទ្ធភាព​ប្រើ​ឡើង​សំដៅ​សម្រេច​ឱ្យ​បានការ ...

ផលិតកម្មអគ្គិសនី

នៅកម្ពុជា​ តម្រូវកា​រអគ្គីសនី​ ត្រូវ​បាន​ព្យាករថា នឹង​កើនឡើងប្រមាណ ១៧.៩ ភាគរយ ជា​រៀងរាល់ឆ្នាំ ពីឆ្នាំ ២០១២ រហូត​ដល់ឆ្នាំ ​២០២០។264 យោងតាម​ជំរឿន​ប្រជាជន​ឆ្នាំ ​២០០៨ ​ប្រជាជន​ ៨០ ភាគរយ ​រស់នៅ​តំបន់​ជនបទ។265 ប្រជាជនសរុប​ទូទាំងប្រទេស ​​កើនឡើង​ដល់ ១៥.៥ លាន​នាក់ នៅឆ្នាំ​២០១៤។266បង្គោលខ្សែភ្លើង។ រូបភាព ថតដោយ Michael Coghlan, ១០ មករា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0។ទីក្រុងភ្នំពេញ ដែល​ជា​រាជធានី​របស់ប្រទេសកម្ពុជា មាន​ប្រជាជនប្រើប្រាស់​ថាមពល​អគ្គីសនី​ប្រមាណ​ ៩០ ភាគរយ នៃកា​រប្រើប្រាស់​ទូទាំងប្រទេស។ ការ​ពង្រីក​បណ្តាញ​ចែកចាយ​ទៅ​តំបន់ជនបទ ដែលមាន​ប្រជាជនកម្ពុជា​ប្រមាណ ៨០ ភាគ​រយ កំពុងរស់នៅ នៅមានកម្រិតនៅឡើយ។267 នៅឆ្នាំ ២០១៣ មាន​ប្រជាជន​ជនបទ ...

ODC Resources at Work & Honorable Mentions

By making information accessible to anyone with an internet connection, ODC facilitates rational, fact‑based dialogue, improved communication, strengthened policy making, and better development planning across all sectors. The ODC website has been featured on Le Petit Journal, an online French newspaper, as a case of ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ចូលរួម​ក្នុង​កម្មវិធី​ជំនួយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល​ឆ្នាំ​ ២០១៩​។​ រូបភាព​ ដោយ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO),​ ថត​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-SA 2.0។​ពាណិជ្ជកម្ម​អន្តរជាតិ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង ...

រដ្ឋាភិបាល

ព្រះរាជាណាចក្រ​កម្ពុជា​ ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ស្រប​តាម​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​ ព្រះមហាក្សត្រ​ ជា​ព្រះ​ប្រមុខរដ្ឋ​ ហើយ​នាយក​រដ្ឋមន្ត្រី​ ជា​ប្រមុខ​រាជរ​ដ្ឋា​ភិ​បា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ព្រះមហាក្សត្រ​ ព្រះករុណា​ព្រះបាទ​ នរោត្ដម​ សីហ​មុនី​328 ទ្រង់​យាង​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​២០០៤ ...

តំបន់​ការពារ

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ងើប​ចេញពី​សង្គ្រាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ សម្ពាធ​បាន​កើនឡើង​ទៅ​លើ​ការ​ប្រើប្រាស់​និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​និង​តំបន់​រសើប​នានា​។​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​ទាំងនេះ​ តំបន់​ការពារ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ព្រះរាជក្រឹត្យ​ឆ្នាំ​១៩៩៣​ ដើម្បី​ការពារ​តំបន់​ដែល​មាន​សារៈសំខាន់​ ផ្នែក​បរិស្ថាន​និង​ វប្បធម៌​។​ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

63PGL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!