ព្រះមហាក្សត្រមិនទាន់ទទួលយកសំណើរបស់បក្សប្រឆាំង
ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារឆ្លើយតបចំពោះលិខិតរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែពុំទាន់បានទទួលយកសំណើរបស់គណបក្សនេះ ដែលស្នើសុំយាងព្រះអង្គឲ្យធ្វើព្រះរាជអន្តរាគមន៍ និងជាអាជ្ញាកណ្ដាលដោះស្រាយរឿងភាពមិនប្រក្រតីក្នុងការបោះឆ្នោត នោះទេ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយទៅទីក្រុងប៉េកាំង ប្រទេសចិន ថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃច័ន្ទ ទី២ ខែកញ្ញា។ នេះជាលិខិតលើកដំបូងដែលគណបក្សប្រឆាំងបានផ្ញើទៅព្រះមហាក្សត្រ នៅគ្រាដែលស្ថានភាពនយោបាយនៅកម្ពុជា កំពុងឡើងកម្ដៅនយោបាយខ្លាំង ក្រោយការបោះឆ្នោត។ ព្រះមហាក្សត្រមិនបានឆ្លើយតបចំពោះសំណើសុំរបស់គណបក្សប្រឆាំងដែល សុំយាងព្រះអង្គឲ្យធ្វើព្រះរាជអន្តរាគមន៍ និងជាអាជ្ញាកណ្ដាលដោះស្រាយរឿងភាពមិនប្រក្រតីក្នុងការបោះឆ្នោត នោះទេ។ ព្រះអង្គបានផ្ញើលិខិតមួយតបនឹងលិខិតស្នើសុំរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៣ ខែកញ្ញា ក្នុងន័យអរគុណដល់លោក សម រង្ស៊ី ដែលបានគោរព និងដង្ហែតាមព្រះរាជតម្រិះដែលមានចែងនៅក្នុងព្រះរាជសាររបស់ ព្រះអង្គ ចុះថ្ងៃទី៣០ ខែសីហា។ ប៉ុន្តែក្នុងលិខិតខ្លីរបស់ព្រះអង្គ មិនបានតបចំពោះសំណើសុំរបស់គណបក្សប្រឆាំងដែលចង់ឲ្យទ្រង់មកធ្វើ ព្រះរាជអន្តរាគមន៍រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។ ក្នុងលិខិតថ្វាយព្រះមហាក្សត្រកាលពីថ្ងៃទី២ ខែកញ្ញា។ លោក សម រង្ស៊ី បញ្ជាក់ជំហរថាគណបក្សសង្គ្រោះជាតិ ...
ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/king-letters-to-samrainsy-09042013081450.html
បក្សសង្គ្រោះជាតិនិងអាជ្ញាធរមិនទាន់ត្រូវរ៉ូវគ្នារឿងធ្វើបាតុកម្ម
គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរធ្វើបាតុកម្ម ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ខាងមុខ បើទោះបីជាសំណើសុំធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សប្រឆាំងនេះ នៅមិនទាន់មានការសម្រេចផ្លូវការពីសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យធ្វើនៅឡើយ។ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ និងមន្រ្តីគណបក្សសង្គ្រោះជាតិ គ្រោងជួបចរចាគ្នាម្តងទៀតនៅព្រឹកថ្ងៃទី២១ ខែតុលា ស្តីពីសំណើធ្វើមហាបាតុកម្មអហិង្សារយៈពេល ៣ថ្ងៃ ដែលគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា កិច្ចចរចាចំនួន ៣លើករវាងមន្រ្តីគណបក្សសង្គ្រោះជាតិ ជាមួយមន្រ្តីសាលារាជធានីភ្នំពេញ នៅមិនទាន់បានលទ្ធផលអ្វីនៅឡើយទេចំពោះសំណើសុំធ្វើមហាបាតុកម្ម អហិង្សា ៣ថ្ងៃជាប់គ្នា នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា។ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានដាក់លិខិតសុំជួបចរចាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែតុលា។ ប៉ុន្តែដោយជាប់រវល់បេសកម្មចែកអំណោយឲ្យពលរដ្ឋដែលរងគ្រោះដោយសារ ទឹកជំនន់នៅខេត្តកំពង់ធំ លោក កឹម សុខា បានអវត្តមានក្នុងកិច្ចចរចានោះ ហើយចាត់ឲ្យមន្រ្តីគណបក្សសង្គ្រោះជាតិ ប្រមាណ ...
ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/cnrp-authorities-still-negotiate-about-mass-demonstration-10202013064859.html
បក្សសង្គ្រោះជាតិប្រកាសបន្តធ្វើមហាបាតុកម្មរហូតមានដំណោះស្រាយ
មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ លើកទី២ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានមនុស្សចូលរួមរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានចាប់ផ្ដើមដូចការរំពឹងទុកនៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា នេះ នៅទីលានប្រជាធិបតេយ្យ។ ពលរដ្ឋជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ១០ម៉ឺននាក់ បានធ្វើដំណើរមកពីគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដើម្បីចូលរួមមហាបាតុកម្មនេះ។ ចាប់តាំងពីព្រឹកព្រលឹម មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំអ្នកគាំទ្រជាច្រើនពាន់នាក់ដើរចេញពីទីកន្លែងផ្សេង គ្នាទៅកាន់ទីលានប្រជាធិបតេយ្យ។ សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកនាង ទេព សុរ៉ាវី ពីទីលានប្រជាធិបតេយ្យ៖ នៅក្នុងពេលហែក្បួនបាតុកម្មនៅព្រឹកនេះដែរ ក្រុមបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជួបការរារាំងមួយនៅគល់ស្ពានអាកាសក្បាលថ្នល់។ នៅទីនោះកម្លាំងកងរាជអាវុធហត្ថបានដាក់រនាំងលួសបន្លាជាច្រើនជាន់ មិនអនុញ្ញាតអោយអ្នកណាម្នាក់បានឆ្លងកាត់ស្ពានអាកាស ឬឆ្លងចូលក្នុងមហាវិថីព្រះនរោត្ដម។ ក្រុមបាតុករបានងាកទៅដើរតាមផ្លូវព្រះមុនីវង្សវិញ។ ចំណែកក្បួនដែលដឹកនាំដោយលោក កឹម សុខា ពុំមានការរារាំងទេ។ យ៉ាងណានៅតាមដងផ្លូវ លោក កឹម ...
http://www.rfa.org/khmer/news/politics/cnrp-second-massive-protest-09142013211646.html
គ.ជ.ប.បង្ហាញបញ្ជីឈ្មោះអ្នកបោះឆ្នោតបណ្ដោះអាសន្នឆ្នាំ២០១៣
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣។ មន្ត្រីឃ្លាំមើលការបោះឆ្នោត រិះគន់ចំពោះប្រព័ន្ធចុះឈ្មោះបោះឆ្នោតដែលរៀបចំឡើងដោយ គ.ជ.ប និងស្នើសុំឲ្យមានការកែប្រែ ទើបអាចធានាចំពោះការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតមានភាពត្រឹមត្រូវ។ ពលរដ្ឋអាយុ ១៨ឆ្នាំឡើងទៅចំនួនជាង ៦ម៉ឺន ៨ពាន់នាក់ (៦៨.៦៨២នាក់) បានទៅចុះឈ្មោះបោះឆ្នោតថ្មី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា។ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ ចេញដោយ គ.ជ.ប នៅថ្ងៃទី១២ ខែតុលា បង្ហាញថា នៅរាជធានីខេត្តទាំង២៤ គ.ជ.ប បានកែតម្រូវឈ្មោះក្នុងបញ្ជីឆ្នោតចំនួនជាង ៦ពាន់នាក់ (៦.៣៩៤នាក់) និងបានលុបឈ្មោះក្នុងបញ្ជីឆ្នោតចំនួនជាង ២ម៉ឺន ២ពាន់នាក់ (២២.២៧៨នាក់)។ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់ថា ការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ការលុបឈ្មោះ និងការកែតម្រូវឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតដែលត្រូវធ្វើឡើងជារៀង រាល់ឆ្នាំ៖ «យើងត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីនេះ គឺទី១ ...
ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/nec-release-first-report-of-voter-registration-10122013061025.html
គ.ជ.ប បើកកញ្ចប់សុវត្ថិភាពផ្ទៀងផ្ទាត់លទ្ធផលឆ្នោតនៅក្រចេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកញ្ចប់សុវត្ថិភាព “ក” ចំនួន ១៣ នៃការិយាល័យបោះឆ្នោតក្នុងឃុំមួយនៅខេត្តក្រចេះ បង្ហាញឲ្យឃើញថា កញ្ចប់ទាំង ១៣ នោះ ពោរពេញដោយភាពមិនប្រក្រតី។ ការបើកកញ្ចប់សុវត្ថិភាព “ក”នេះ ជាការអង្កេតបឋមរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលធ្វើឡើងតាមពាក្យ បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ។ កញ្ចប់សុវត្ថិភាព “ក” ចំនួន ១៣កញ្ចប់ យកមកពីការិយាល័យបោះឆ្នោតចំនួន ១៣ នៅក្នុងឃុំស្វាយជ្រះ នៅខេត្តក្រចេះ ដែលក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតបើកចំហជាសាធារណៈនៅថ្ងៃទី២៥ ខែសីហា បានបង្ហាញថា កញ្ចប់សុវត្ថិភាពចំនួន ៨ ក្នុងចំណោម ១៣ ជាកញ្ចប់ដែលចំហមាត់ស្រាប់ មិនមានសុវត្ថិភាពឡើយ។ បន្ទាប់ពីការត្រួតពិនិត្យកញ្ចប់សុវត្ថិភាព “ក” ទាំង ១៣ នោះ គេរកឃើញថា ចំនួនសន្លឹកឆ្នោតមិនបានការត្រូវបានបាត់។ សន្លឹកឆ្នោតមិនបានការដែលបាត់នោះ ត្រូវបានចំណេញទៅគណបក្សតូចៗផ្សេងៗទៀត ដែលខុសពីលទ្ធផលបឋម ដែលការិយាល័យបោះឆ្នោតទាំង ១៣ ប្រកាសកាលពីថ្ងៃបោះឆ្នោត។ ក្រៅពីនេះ ...
http://www.rfa.org/khmer/news/politics/nec-08242013223250.html
បក្សប្រឆាំងប្រកាសធ្វើបាតុកម្មបក្សប្រជាជនប្រកាសការពារលទ្ធផលឆ្នោត
គណបក្សសង្គ្រោះជាតិ បានប្រកាសច្រានចោលលទ្ធផលបោះឆ្នោតផ្លូវការដែលចេញដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រកាសធ្វើមហាបាតុកម្ម ៣យប់ ៣ថ្ងៃជាប់ៗគ្នា នៅសប្ដាហ៍ក្រោយ បើសិនជាគ្មានដំណោះស្រាយសមស្របណាមួយដើម្បីរកយុត្តិធម៌ជូនម្ចាស់ ឆ្នោត។ ការប្រកាសនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង គ.ជ.ប ដែលប្រកាសលទ្ធផលឆ្នោតផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា បង្ហាញថា គណបក្សសង្គ្រោះជាតិ ចាញ់ឆ្នោតដោយទទួលបានអាសនៈសភា ៥៥ទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលបានអាសនៈសភាចំនួន ៦៨។ មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងកើតឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា តទៅ រយៈពេល ៣យប់បីថ្ងៃ ដោយមិនសម្រាក ដើម្បីទាមទារឲ្យបក្សកាន់អំណាចយល់ព្រមបង្កើតគណៈកម្មការស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។ ការសម្រេចនេះ កើតឡើងក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់បក្សប្រឆាំង គឺរយៈពេល ១ម៉ោង បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលឆ្នោតផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចប់ សព្វគ្រប់។ ក្នុងសន្និសីទកាសែតផ្សព្វផ្សាយពីជំហររបស់បក្សសង្គ្រោះជាតិ នៅថ្ងៃទី៨ ខែកញ្ញា ប្រធានគណបក្សលោក សម រង្ស៉ី មានប្រសាសន៍ថា ...
វណ្ណ វិចារ និង សេក បណ្ឌិត
http://www.rfa.org/khmer/news/politics/cnrp-denies-election-result-09082013041733.html
សង្គមស៊ីវិលថ្កោលទោសចំពោះករណីប៉ូលិសប្រើអាវុធបាញ់បង្ក្រាបបាតុករ
អង្គការសង្គមសិទ្ធិមនុស្សនានា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសដល់អាជ្ញាធរ រដ្ឋាភិបាល ដែលប្រើប្រាស់អាវុធបាញ់បង្ក្រាបទៅលើបាតុករ និងប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១៥ កញ្ញា។ សង្គមស៊ីវិលចាត់ទុកទង្វើនេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវក្នុងករណីនេះ។ ទន្ទឹមនឹងនេះ ព្រះមហាក្សត្រ នៅថ្ងៃទី១៦ កញ្ញា សម្ដែងការសោកស្ដាយចំពោះការប្រើអំពើហិង្សា និងឈានដល់ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរគ្នាឯងនេះ ដោយព្រះអង្គអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់អំពើ ហិង្សានេះ។ សាក្សីនៅកន្លែងកើតហេតុ និងអ្នករងរបួសដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចចេញបង្ក្រាប កាលពីយប់ថ្ងៃទី១៥ កញ្ញា នោះ បានចោទប្រកាន់ថា ក្រុមសមត្ថកិច្ចហាក់បីដូចជាមានបំណងចង់សម្លាប់ប្រជាពលរដ្ឋរបស់ ខ្លួនក្នុងនាមជាអ្នកការពារសន្តិសុខនោះ។ សាក្សី និងអ្នកជាប់នៅក្នុងហ្វូងមនុស្សស្ទះចរាចរណ៍កកកុញ កាលពីល្ងាចថ្ងៃទី១៥ នោះ បានលើកឡើងថា ក្រុមសមត្ថកិច្ចបានប្រើប្រាស់គ្រាប់បែកផ្សែងពុល និងដេញបាញ់ប្រជាពលរដ្ឋដែលរត់ចេញតាមដងផ្លូវ។ សាក្សីជាច្រើនដែលជាប់នៅក្នុងព្រឹត្តិការណ៍បង្ក្រាបដែរនោះ បានឲ្យដឹងថា មូលហេតុតែមួយគត់ដែលនាំឲ្យមានផ្ទុះអំពើហិង្សាទៅវិញទៅមកនោះ គឺក្រុមកងរាជអាវុធហត្ថបានយកបន្លាលួសបាំងបិទផ្លូវ ដែលមិនអាចឲ្យធ្វើដំណើរ ឬក្រុមបាតុករចាកចេញពីតំបន់ស្ពានអាកាសក្បាលថ្នល់ និងស្ពានភ្លោះព្រះមុនីវង្ស។ ក្រោយមក នៅពេលប្រជាពលរដ្ឋកញ្ជ្រោលចង់ចេញពីទីដែលបិទមិនឲ្យធ្វើដំណើរចេញ ខាងក្រៅស្ពាន ឬធ្វើដំណើរឆ្លងស្ពានបាន ទីបំផុតសមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែងពុល ពេលនោះប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមមនុស្សស្ទះកកកុញនោះ រកដុំថ្មីគប់តបតទៅសមត្ថកិច្ចវិញ។ ភ្លាមៗនោះ សមត្ថកិច្ចបានប្រើប្រាស់អាវុធបាញ់បង្ក្រាបប្រជាពលរដ្ឋ ហើយបានធ្វើឲ្យស្លាប់បុរសម្នាក់ ...
ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/Civil-society-condemns-police-use-weapons-fire-suppression-protesters-09162013072119.html
Open Development Cambodia published a new dataset and new map layer of Land price for immovable property tax in Phnom Penh
Open Development Cambodia (ODC) has added a new dataset and new interactive map layer of “land price for immovable property tax” in Khmer and English. This dataset and map layer contains the geographical representation for the price of land per square meter for the calculation ...
Head of state
The Kingdom of Cambodia is a constitutional monarchy. The king is the head of state for his lifetime but does not govern. ...
Coal
Although exploratory work has indicated the presence of modest coal resources in northern Cambodia, no commercial-scale mining has yet begun. The coal used in electricity generation and for other purposes is imported.A coal barge from Samarinda coal mine on the Mahakam river. Indonesia, Borneo. Photo ...
Labor
Garment workers waiting in line to get food. Photo by International Labour Organisation, taken on 14 July 2015. Licensed under CC BY-NC-ND 2.0.Cambodia has the highest labor force participation rate in the Southeast Asia/Pacific region, with 82.7 percent of the working population aged 16-64 employed ...
Law and Judiciary
National Assembly of Cambodia. Photo by Sorn Seang Heng, taken on 12 June 2010. Licensed under CC-BY 2.0.With a constitution written a little more than 20 years ago, the current rule of law in Cambodia is relatively new, and continues to be shaped by many ...
The first district website to have its domain officially registered and served for promoting budget transparency
Located at Banteay Meanchey province, Ou Chruv district lies in the west of the province and is also one of the nine districts of the province. Bordering with Thailand makes Ou Chruv a border crossing point that is home to one of the busy districts. ...
Industrial mining
There is no large industrial-scale extraction of minerals carried out in Cambodia yet, but many exploration licenses have been granted and some mining companies have reported promising finds of minerals such as gold. Today companies from China, Korea, Vietnam, Australia and elsewhere are exploring for ...
Third training: Data literacy for public health
On 27, 28, and 29 of April 2021, Open Development Cambodia (ODC) has successfully conducted a three-day training under the theme “Data Literacy for Public Health”. Due to the pandemic outbreak, the three-day training was hosted virtually on Zoom video conferencing platform. 13 participants (8 ...
Copper
Copper exploration is concentrated in Preah Vihear province in the northern part of Cambodia. The most active explorer is Australian-based Geopacific Resources, in collaboration with Cambodian tycoon Kith Meng’s Royal Group. Geopacific Resources is working with Cambodian-based Royal Group at Kou Sa, a 158 km2 ...
ODC kicks off data literacy training program
Open Development Cambodia (ODC) kicks off its Data Literacy Training Program, the first training lasts for five days held in Phnom Penh, from 21-25 October, 2019.With financial assistance from USAID’s Cambodian Civil Society Strengthening (CCSS) project, ODC is implementing Data Literacy Program which consists of ...
បក្សប្រឆាំងរិះគន់សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅមណ្ឌលខេត្តសៀមរាប
ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការបណ្ដឹងតវ៉ារបស់គណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាប ដោយកាត់ក្តីតម្រូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ទោសមន្ត្រីក្រោមឱវាទខ្លួនចំនួន ៧ការិយាល័យ ដែលអនុវត្តការងារខុសនីតិវិធីបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ បានខកចិត្ត និងរិះគន់ចំពោះការសម្រេចក្តីនេះថា មិនអព្យាក្រិត និងមិនឯករាជ្យ។ អ្នកស្រី កែ សុវណ្ណរតន៍ តំណាងគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តសៀមរាប បានខកចិត្តចំពោះសម្រេចក្តីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទៅលើបណ្ដឹងជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតសភាអាណត្តិទី៥ នៅមណ្ឌលខេត្តសៀមរាប ថាមិនយុត្តិធម៌ទេ។ អ្នកស្រីបញ្ជាក់ថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺបានអនុវត្តផ្ទុយបណ្ដឹងខ្លួន ដែលប្ដឹងទាមទារស្នើឲ្យ គ.ជ.ប រៀបចំបោះឆ្នោតឡើងវិញចំនួន ១៦ការិយាល័យបោះឆ្នោត។ បណ្ដឹងស្នើសុំរាប់សន្លឹកឆ្នោតមិនបានការឡើងវិញចំនួន ២០០ការិយាល័យ និងបណ្ដឹងស្នើឲ្យផ្ទៀងផ្ទាត់ទិន្នន័យបោះឆ្នោតចំនួន ៧៥ការិយាល័យឡើងវិញ។ អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យដឹងថា សវនាការនៅថ្ងៃទី៥ ខែកញ្ញា ទៅលើបណ្ដឹងខ្លួននៅមណ្ឌលខេត្តសៀមរាប គឺក្រុមប្រឹក្សាធម្មនុញ្ញ បានត្រឹមតម្រូវឲ្យស្ថាប័ន គ.ជ.ប ដាក់ទោសទណ្ឌមន្ត្រីក្រោមឱវាទខ្លួនចំនួន ៧ការិយាល័យ ដែលអនុវត្តការងារខុសនីតិវិធីបោះឆ្នោត គឺមិនអាចទទួលយកបានទេ៖ «សវនាការ ...
ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/constitutional-council-hearing-irregularity-in-siemreap-09052013091723.html
ព្រះសង្ឃប្រមាណ៦០០អង្គនៅតែបន្តចូលរួមមហាបាតុកម្មអហិង្សា
ព្រះសង្ឃច្រើនរយអង្គបានចូលរួមមហាបាតុកម្មអហិង្សាគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ បើទោះជាមានសង្ឃប្រកាស និងសេចក្តីណែនាំជាបន្តបន្ទាប់របស់គណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា មិនឲ្យចូលរួមក៏ដោយ។ ព្រះសង្ឃប្រមាណជា ៦០០អង្គ និមន្តមកពីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិ។ ចំនួនព្រះសង្ឃដែលចូលរួមក្នុងមហាបាតុកម្មលើកនេះ នៅតែមានចំនួនច្រើន បើធៀបទៅនឹងមហាបាតុកម្មលើកទី១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។ ក្នុងចំណោមព្រះសង្ឃដែលចូលរួមខ្លះមានកាន់ទៀន ធូប ផ្កាឈូក ទង់ជាតិព្រះពុទ្ធសាសនា និងព្រះសង្ឃខ្លះទៀត មានកាន់បដាដែលសរសេរថា ពួកយើងត្រូវការយុត្តិធម៌ សច្ចធម៌ សេរីភាព និងសន្លឹកឆ្នោតពិត ជីវិតខ្ញុំ ជាដើម។ ព្រះតេជព្រះគុណ គឹម សុត្ថេរ និមន្តមកពីវត្តមួយក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងមហាបាតុកម្ម បានមានថេរដីកាថា ព្រះអង្គមានសេចក្តីរីករាយចូលរួមក្នុងមហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ ព្រោះវាជាបាតុកម្មអហិង្សា ដើម្បីទាមទាររកយុត្តិធម៌អោយម្ចាស់ឆ្នោត។ ព្រះអង្គបន្តថា ព្រះអង្គចូលរួមដើម្បីទាមទារសិទ្ធិសេរីភាពអោយប្រជាពលរដ្ឋខ្មែរ ទាំងអស់ ដើម្បីអោយរួចផុតពីការគាបសង្កត់របស់មេដឹកនាំសព្វថ្ងៃ។ ព្រះតេជព្រះគុណថា ព្រះតេជព្រះគុណមិនព្រួយបារម្ភថា ...
យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/monks-join-non-violence-demonstration-09152013090913.html
បក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មប្រឆាំងលទ្ធផលឆ្នោតនៅថ្ងៃទី៧ កញ្ញា
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រកាសជាផ្លូវការថា នឹងធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត និងជំរុញឲ្យគណបក្សកាន់អំណាចបង្កើតគណៈកម្មការចម្រុះ ដើម្បីស្វែងរកភាពមិនប្រក្រតីនៃការបោះឆ្នោតនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ។ ការប្រកាសធ្វើបាតុកម្មនេះ ខណៈដែលបក្សប្រជាជនកម្ពុជា ប្រកាសពីជំហរបោះបង់គោលបំណង ក្នុងការបង្កើតគណៈកម្មការដោះស្រាយភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា មហាបាតុកម្មអហិង្សានោះនឹងប្រព្រឹត្តនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ។ បាតុកម្មនោះ នឹងចាប់ផ្ដើមដំបូងនៅរាជធានីភ្នំពេញ ដែលគ្រោងនឹងមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់។ លោកបន្តថា ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែបន្តប្រកាសលទ្ធផលឆ្នោតជាផ្លូវការ ដោយមិនដោះស្រាយភាពមិនប្រក្រតី ហើយរដ្ឋាភិបាលពុំព្រមបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតលទ្ធផលឆ្នោតទេ ពេលនោះបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស នឹងកើតឡើងព្រមៗគ្នាជាបន្តបន្ទាប់ទៀត។ លោក កឹម សុខា អះអាងថា ការចាប់ផ្ដើមធ្វើនៅទីក្រុងភ្នំពេញ នេះ ជាការសាកល្បងក្នុងជំហានទីមួយប៉ុណ្ណោះ៖ «ភាព មិនប្រក្រតីនៅស្មុគស្មាញអ៊ីចឹង យើងបដិសេធមិនទទួលស្គាល់លទ្ធផលហ្នឹង ហើយនឹងបន្តធ្វើបាតុកម្មធំៗតទៅមុខទៀត ដើម្បីប្រឆាំងនឹងភាពមិនប្រក្រតីហ្នឹង។ យើងនឹងឃើញចាប់ពីស្អែកទៅ យើងនឹងធ្វើការហ្វឹកហាត់។ យើងហ្វឹកហាត់ៗបាតុករយើង ហើយយើងនឹងធ្វើសមជើងសាកល្បង ...