តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1527 Announcementsរកឃើញសម្រាប់ "넷마블 슬롯머니상 【주소: bm65.TΟ P 추천】 슬롯랜드 주소 슬롯 코인 슬롯 머신 대박 온라인 슬롯게임"

សេចក្តីប្រកាសព័ត៌មាន ស្ដីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ២០២៣
<p>នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសមួយ ស្តីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន។&nbsp;យោងតាមសេចក្តីប្រកាស កាលបរិច្ឆេទជ្រើសរើសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ...p>

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ចំពោះ​អវត្តមាន​ចូលរួម​ពិភាក្សារបស់​អង្គការសង្គមស៊ីវិល​ និងគណបក្សនយោបាយចូលជួបពិភាក្សាដោយផ្ទាល់ អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
<p>នៅថ្ងៃទី ៥​ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងយុត្តិធម៌បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយស្តីពី​អវត្តមាន​ចូលរួម​ពិភាក្សារបស់​អង្គការសង្គមស៊ីវិល​ និងគណបក្សនយោបាយចូលជួបពិភាក្សាដោយផ្ទាល់ អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។យោងទៅតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងយុត្តិធម៌មានការសោកស្តាយចំពោះអវត្តមានគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ក្រោមលេសនានាដោយមិនសមហេតុផល។ ...p>

ក្រសួងយុត្តិធម៌

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត
<p>នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។បើយោងទៅតាមសេចក្តីជូនដំណឹង ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និងឧបករណ៍ពង្រីកសេវាបានបង្កការឆ្លងរំខាន និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កំរិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។ ...p>

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីណែនាំ ស្ដីពីការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
<p>នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ​ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយនូវសេចក្តីណែនាំមួយ ស្តីពីការពង្រឹងសន្តិសុខសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។សេចក្តីណែនាំនេះមានគោលបំណងធានាឱ្យដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូនប្រកបដោយសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ អហិង្សា និងបរិយាកាសគ្មានការគំរាមកំហែង។ ...p>

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

ការដាក់ឱ្យដំណើរការជាផ្លូវការនៃ "គម្រោងសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី 2" (SCFS2)
<p>នៅ​ថ្ងៃ​ទី​ ១៦​ ខែសីហា ឆ្នាំ​២០២១​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពីការដាក់ឱ្យដំណើរការជាផ្លូវការនៃ “គម្រោងសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី 2” (SCFS2)។​ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ដំណាក់កាលទី ២។ ...p>

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តីបំភ្លឺព័ត៌មានស្តីពីករណី​ស្ទឹងសង្កែមានពណ៌ខ្មៅខុសប្រក្រតី និង​មាន​ការពុលងាប់ត្រីមួយចំនួន
<p>នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បាន​ជូនដំណឹងដល់ប្រជាពលរដ្ឋ និង​សាធារណជនពាក់ព័ន្ធនឹងករណី​ស្ទឹងសង្កែមានពណ៌ខ្មៅខុសប្រក្រតី និង​មាន​ការពុលងាប់ត្រីមួយចំនួន។យោង​តាម​សេចក្តីបំភ្លឺព័ត៌មាននេះ គណះកម្មការចម្រុះខេត្ត​ បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់ទីតាំងនិងបានរកឃើញថាទឹកដែលមានពណ៌ខ្មៅខុសប្រក្រតីនេះបានបង្កទ្បើងពីសំណល់រាវរបស់រោងចក្រមួយកន្លែង​ ហូរចូលក្នុងទឹកស្ទឹងសង្កែ។ ...p>

រដ្ឋបាលខេត្តបាត់ដំបង

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការបិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភីពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់
<p>នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភីពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់។ដោយទទួលបានការសហការយ៉ាងជិតស្និទពីក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាពីសាធារណជន និយ័តករទូរគមនាគមន៍កម្ពុជា បានសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ធ្វើការបិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភីពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់។ ...p>

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

ការ​ឱ្យ​ចូលខ្លួន​មក​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​
<p>​នៅ​ថ្ងៃ​ទី​ ០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ឱ្យ​ចូលខ្លួន​មក​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​។​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ តាម​របប​ ០២​ឆ្នាំ​ រហូត ...p>

អង្គភាពប្រឆាំងអំពើពុករលួយ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា
<p>នៅថ្ងៃទី ២០ ខែមិនា ឆ្នាំ​ ២០២២ ក្រសួងក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។​&nbsp;សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ជាថ្មី និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការថែទាំសុខភាព សន្តិសុខ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ...p>

ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្ដីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
<p>នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។សេចក្តី​ប្រកាស​នេះ​បាន​កំណត់​ការ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ ឆ្ហើយ​បាន​កំណត់​សកម្មភាពគួរ​ធ្វើ និង​មិនគួរ​ធ្វើ​ផ្សេងៗ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត។ ...p>

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២
<p>​នៅ​ថ្ងៃ​ទី​ ០៣​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២​។​​ក្រសួងបរិស្ថាន​ សហការ​ជាមួយ​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ “​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២”​ នៅ ...p>

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីណែនាំក្រើនរំលឹក ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា
<p>នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានដាក់ចេញនូវសេចក្តីណែនាំក្រើនរំលឹកស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។&nbsp;ខណៈដែលអង្គការសុខភាពពិភពលោកបានប្រកាសដាក់ភាពអាសន្នសុខភាពសាធារណៈនៃជំងឺអុតស្វា (Monkeypox) នៅលើសកលលោក ក្រសួងសុខាភិបាលបានដាក់ចេញនូវការណែនាំ និងវិធានការពារសម្រាប់ករណីឆ្លង ឬសង្ស័យ សម្រាប់ប្រជាជនទូទៅ សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល&nbsp; និងសម្រាប់អ្នកធ្វើដំណើរចេញចូលអន្តរជាតិ។ ...p>

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍
<p>នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍។&nbsp;យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋាភិបាលបានសម្រេចបន្តការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែមសម្រាប់សណ្ឋាគារ ផ្ទះសំណាក់ និងទីភ្នាក់ងារទេសចរណ៍សម្រាប់រយៈពេល ៣ ខែទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ ...p>

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សេចក្តីសង្ខេបព័ត៌មាន​អំពីបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា
<p>នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញនូវសេចក្តីសង្ខេបព័ត៌មាន​ អំពីបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា នៅលើគេទំព័ររបស់ខ្លួន។&nbsp;សេចក្តីសង្ខេបព័ត៌មាន​មានគោលបំណងជម្រាប និងបំភ្លឺជូនសាធារណជនទាំងអស់អំពីបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នៅកម្ពុជាឆ្លើយតបទៅនឹងការការរិះគន់និងរបាយការណ៍ ចោទប្រកាន់ដោយលំអៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួន។ ...p>

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ ស្តី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​បង្ការ​ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩
<p>​នៅថ្ងៃទី​ ០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចេញបទបញ្ជា​មួយ​មាន​គោលបំណង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​កាលៈទេសៈ​ពិសេស​នា​ពេល​បច្ចុប្បន្ន​មិន​ឲ្យ​ជំងឺ​នេះ​រាលដាល​ឈាន​ចេញពី​ដំណាក់កាល​ នៃ​ការ​ឆ្លង​ដោយសារ​ការ​នាំ​ចូល​ពី​ប្រភព​ខាងក្រៅ​ទៅ​ដល់​ដំណាក់កាល​នៃ​ការ ...p>

រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា

ទាញយក៖ pdf

លទ្ធផលនៃកិច្ចប្រជុំថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត
<p>នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត។ក្រសួងបន្តអំពាវនាវឱ្យអតីតកម្មករនិយោជិត ក៏ដូចជានិយោជកចូលរួមសហការជាមួយក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ចប់់ករណីវិវាទនេះ ចៀងវាងឱ្យបានដាច់ខាតពីការប្រព្រឹត្តិសកម្មភាពណាមួយដែលនាំឱ្យខូចខាតប្រយោជន៍របស់ភាគីទាំងពីរ ព្រមទាំងឈានទៅទទួលរងនូវផលវិបាកតាមផ្លូវច្បាប់ជាយថាហេតុ។ ...p>

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិក
<p>នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការសម្រេចលុបចោលការហាមឃាត់អ្នកដំណើរឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិក។ប្រទេសទាំង ១០ នោះរួមមាន Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola and Zambia។ ទន្ទឺមនឹងការលុបចោលការហាមឃាត់អ្នកដំណើរនេះ ក្រសួងសុខាភិបាលបានដាក់ជំនួសមកវិញនូវការអនុវត្តនីតិវិធីបន្ថែម លើនីតិប្រតិបត្តិស្តង់ដា (SOps) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា។​ ...p>

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​ព័ត៌មាន​សំលេង​ប្រជាធិបតេយ្យ​វី​អូ​ឌី​ (VOD)
<p>​នៅ​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​ ២០២៣​ កម្មវិធី​ផ្សាយ​ព័ត៌មាន​សំលេង​ប្រជាធិបតេយ្យ​វី​អូ​ឌី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​ព័ត៌មាន​សំលេង​ប្រជាធិបតេយ្យ​វី​អូ​ឌី​ (VOD)​។​&nbsp;​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​&nbsp;​ កម្មវិធី​ព័ត៌មាន​សំលេង ...p>

​សំលេង​ប្រជាធិបតេយ្យ​ (វី​អូ​ឌី)

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ
<p>នៅថ្ងៃទី ៨​ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ។&nbsp;បើយោងទៅតាមសេចក្តីប្រកាសនេះ អ្នកដំណើរមកពីបរទេសទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ មិនតម្រូវអោយធ្វើចត្តាឡីស័កឡើយ ប៉ុន្តែតម្រូវអោយយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវិដ-១៩​ ដោយមន្រ្តីសុខាភិបាល នៅតាមច្រកទ្វាចេញចូលប្រទេស។ ...p>

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ព័ត៌មាន៖ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា «របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក»
<p>នៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្ហោះសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស«របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក» នៅលើគេហទំព័រផ្លូវការរបស់ពួកគេ។&nbsp;យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានកត់សម្គាល់ជាមួយការខកចិត្ត ចំពោះ “របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋ អាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២” ដែលមានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ។ ...p>

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PVstX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!