គណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (សមាគម) គឺជាស្ថាប័នមិនមែនរដ្ឋាភិបាលសម្រាប់មេធាវីកម្ពុជា។ អនុលោមតាមមាត្រា ២៤ នៃគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីតួនាទីមេធាវី សមាគមតំណាងឱ្យផលប្រយោជន៍របស់មេធាវី លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលបន្តរបស់ពូកគេ ...
គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ
គោលដៅសំខាន់មួយនៃរបៀបវារៈឆ្នាំ ២០៣០ គឺ “កាត់បន្ថយកំណើនសេដ្ឋកិច្ចពីការប្រើប្រាស់ធនធាន និងការរិចរិលបរិស្ថាន” ។40 ការប្រើប្រាស់ និងផលិតកម្មប្រកបដោយចីរភាពពាក់ព័ន្ធនឹងការលើកកម្ពស់ធនធាន និងប្រសិទ្ធភាពថាមពលក៏ដូចជាការកាត់បន្ថយ ...
ព្រៃការពារ
ជាទូទៅ តំបន់ព្រៃការពារ ត្រូវបានបង្កើតឡើងនៅក្រោមអនុក្រឹត្យដាច់ដោយឡែក សម្រាប់គោលបំណងនៃការការពារជីវៈចម្រុះ និងការអភិរក្ស។ តំបន់ព្រៃការពារទាំងនេះ គឺជាជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជ ឬ រងការគំរាមកំហែងជាច្រើន។ ឧទាហរណ៍ តំបន់ព្រៃការពារមណ្ឌលគិរី គឺជាជម្រកសម្រាប់ ប្រភេទគោព្រៃចំនួន៣ប្រភេទ ប្រភេទឆ្មាដូចជាខ្លា និងខ្លារខិន ខ្លាឃ្មុំ និងសត្វបក្សីនានា។ ...
ផលិតកម្មផ្នែកកសិកម្ម
វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។74 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 75ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។76កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...
ការប្រែប្រួលអាកាសធាតុ
សម្លេងពីកម្ពុជា–ពេលវេលាមិនរង់ចាំយើងទេ។ រូបភាព ថតដោយ Oxfam International, ២១ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ការប្រែប្រួលអាកាសធាតុ ត្រូវបានផ្តល់និយមន័យថា ជាការបកស្រាយយោងទៅតាមស្ថិតិស្តីអំពីលំនាំ អាកាសធាតុដែលមានការប្រែប្រួលក្នុងរយៈពេលវែងមួយ។ ខណៈពេលអាកាសធាតុនៅលើផែនដីបានឆ្លងកាត់អំឡុងពេលនៃការប្រែប្រួល ភ័ស្តុតាងតាមបែបវិទ្យាសាស្ត្រ ...
គ្រោះមហន្តរាយ
គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។141 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។142ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។143 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។144ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...
តំបន់ការពារ
ស្របពេលដែលប្រទេសកម្ពុជាបានងើបចេញពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមក សម្ពាធបានកើនឡើងទៅលើការប្រើប្រាស់និងការគ្រប់គ្រងធនធានធម្មជាតិនិងតំបន់រសើបនានា។ ជាការឆ្លើយតបទៅនឹងសម្ពាធទាំងនេះ តំបន់ការពារមួយចំនួនត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ដើម្បីការពារតំបន់ដែលមានសារៈសំខាន់ ផ្នែកបរិស្ថាននិង វប្បធម៌។ ...
សេវាសុខភាព និងមណ្ឌលសុខភាព
“សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជម្ងឺ និងព្យាបាលជម្ងឺ។ ប្រជារាស្ត្រក្រីក្រ ត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃ នៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ពពសាធារណៈ។ រដ្ឋរៀបចំឲ្យមានគិលានដ្ឋាន ...
រដ្ឋធម្មនុញ្ញ និងសិទ្ធិ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសអោយប្រើជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រូបភាពត្រូវបានរចនាដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជាច្បាប់កំពូលរបស់ប្រទេស។ រដ្ឋធម្មនុញ្ញត្រូវបានធ្វើឡើងដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិដោយអនុលោមតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយផ្អែកលើគោលការណ៍សម័យបច្ចុប្បន្នដូចជា ...
បរិស្ថាន និងធនធានធម្មជាតិ
ប្រហែលបីភាគបួននៃប្រជាជនកម្ពុជាពឹងផ្អែកលើកសិកម្ម ទិន្នផលព្រៃឈើ និងនេសាទដើម្បីចិញ្ចឹមជីវិត។ ដូច្នេះ ការថែរក្សាបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិមានសារៈសំខាន់ណាស់។ ការបាត់បង់ព្រៃឈើនៅកម្ពុជាមានទ្រង់ទ្រាយធំ។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៥ កម្ពុជាបាត់បង់គម្របព្រៃឈើបឋម៦%ក្នុងមួយឆ្នាំ។ ប្រសិនបើអត្រាបាត់បង់ព្រៃឈើនៅតែបន្តដូចអត្រាកាលពីឆ្នាំ ២០០០ ដល់២០០៥ទៀត កម្ពុជានឹងបាត់បង់ព្រៃឈើ ២.៧ លានហិចតាបន្ថែមទៀតនៅឆ្នាំ២០២០។ [...] ...
បង្កើនអំណាចដលកម្ពុជាតាមរយៈបញ្ញាសិប្បនិម្មិត និងទិន្នន័យ៖ ការយល់ឃើញចេញពីសន្និសីទស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយផ្តោតលើមនុស្ស នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រលើកទី ៨៥ (COSTI-85)
នៅថ្ងៃច័ន្ទ ទី៣ ខែមិថុនា ឆ្នាំ ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី បានចូលរួមសន្និសីទពេលរសៀលមួយ ក្រោមចំណងជើង “ការបង្កើតបរិយាកាសសមស្របសម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយផ្តោតលើមនុស្សនៅក្នុង ...
ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម
កសិករប្រមូលផលពោតពីកសិដ្ឋានរបស់ពួកគេ នៅកម្ពុជា។ រូបភាព ថតដោយ ធនាគារពិភពលោក/ឆ សុគន្ធា, ១៧ កក្កដា ២០១៣។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ទំនិញ និងផលិតផលកសិកម្មសំខាន់ៗ មានស្រូវអង្ករ កៅស៊ូ ពោត បន្លែ ផ្លែឈើ និងដំឡូងមី។ នៅឆ្នាំ ២០១៥ ជាង៩០ភាគរយនៃការនាំចេញកសិផលនៃប្រទេកម្ពុជា ត្រូវបានរំពឹងទុកថា ជាផលិតផលមិន ទាន់កែច្នៃ។242កំណើនផលិតកម្មកសិកម្ម ...
ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ តាមរយៈច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា។280 ធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្តាលរបស់ប្រទេស ដែលមានបេសកកម្មចម្បងសម្រាប់កំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុដើម្បីរក្សា ...
អភិបាលកិច្ចវិនិយោគនៅប្រទេសកម្ពុជា៖ កាលានុវត្តភាពមួយ
ច្បាប់ស្តីពីវិនិយោគថ្មីរបស់ប្រទេសកម្ពុជាអាចត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគដែលមានបរិយាប័ន និងនិរន្តរភាពជាងមុន។ នៅក្នុងកិច្ចប្រជុំនិម្មិត (អនឡាញ) ជាស៊េរីមួយ អ្នកពាក់ព័ន្ធនានាមកពីកន្លែងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជាបានធ្វើការវាយតម្លៃលើបញ្ហាប្រឈម និងកាលានុវត្តភាពកើតចេញពីច្បាប់ និងអភិបាលកិច្ចវិនិយោគជាទូទៅ។ ...
មជ្ឈត្តការផ្នែកការងារ
ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅពេលសវនាការ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយអង្គការពលកម្មអន្តរជាតិ (ប្រចាំអាស៊ី-ប៉ាស៊ីហ្វិច) កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Genericក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានបង្កើតឡើងដោយច្បាប់ការងារ ឆ្នាំ១៩៩៧។ បើទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សានេះ ទើបតែបើកទ្វារទទួលផ្តល់សេវាជូននិយោជក និយោជិក កម្មករ និងសហជីព នៅខែឧសភា ឆ្នាំ២០០៣ ប៉ុណ្ណោះ។ មាត្រា ៣១៧ នៃ ...
គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច
បន្ទាប់ពីការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានរៀបចំ និងអនុវត្តគោលនយោបាយកំណែទម្រង់មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោកក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។443 ក្នុងរយៈពេល ...
ការវិនិយោគ
ប្រទេសកម្ពុជាបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអូសបន្លាយ និងអស្ថិរភាពជាច្រើនឆ្នាំ។ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពីមានការផ្លាស់ប្តូររបស់ប្រទេសទៅជាសេដ្ឋកិច្ចទីផ្សារសេរី ដែលក្នុងនោះកម្ពុជា ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។ពាណិជ្ជកម្មអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុង ...