ពលករធ្វើ​ការ​ក្រៅ​ប្រទេស​ជាង​៧សែន​នាក់​​មិន​អាច​​ចូលរួម​ការ​បោះឆ្នោត

អង្គការ​សង្គម​ស៊ីវិល​​​បានរិះគន់​​ គណៈកម្មា​ធិការ​​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប ​​​ដោយ​លើក​ឡើង​ថា មិនបាន​យកចិត្ត​ទុក​ដាក់​ចំពោះ​ពលករ​ខ្មែរ ដែលខកខាន​ក្នុងការ​បោះ​ឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៥។ លោក មឿន តុលា មន្ត្រី​នៃមជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ថ្លែងថា​បច្ចុប្បន្ន ​មាន​ពលករ​ប្រមាណ​ជា​​៧​សែន​​នាក់​ ​កំពុង​បំរើការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ អាហ្រិ្វក​ខាង​ត្បូង តៃវ៉ាន់​ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ជប៉ុន និង ថៃជាដើម។ លោកមឿន តុលា បាន​ថ្លែង​ថា ពលករ​ទាំង​នោះ​គួរតែ​ត្រូវ​បាន​រៀបចំ​ឲ្យមាន​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​ ពីក្រៅ​ប្រទេស​ដូច ​ដែល​​មាន​អនុវត្ត​ក្នុង​បណ្តា​​ប្រទេស​រីក​ចម្រើន​មួយ​ចំនួន​។ លោក​ ថ្លែងថា​នេះ​ជាការ​សោកស្តាយ​បំផុត​ដោយសារ​សម្លេង​ជាង​៧សែន​​សម្លេង​បាន​ បាត់បង់។​ ហើយ​លោក​ជឿ​ថា​មាន​ពលករ​មិនដល់​៥%​ផងទេ ដែល​អាច​ស្ម័គ្រ​ចិត្ត​វិល ​ត្រឡប់​មក​បោះឆ្នោត។​...

http://www.radioaustralia.net.au/khmer/radio/onairhighlights/1162136