សេដ្ឋកិច្ច និងពាណិជ្ជកម្ម

គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច

សេចក្ដីជូនដំណឹង​ ស្ដី​ពី​យន្តការ​លើកទឹកចិត្ត​នានា​ សម្រាប់​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ដោយ​ស្ម័គ្រចិត្ត​របស់​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីជូនដំណឹង​ ដែល​មាន​គោលបំណង​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ការ​ចុះបញ្ជី​អាជីវកម្ម​ដោយ​ស្ម័គ្រចិត្ត​របស់​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​ នឹង​ទទួល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ ដូច​ជា​ ការ​លើកលែង​កាតព្វកិច្ច ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៩​ នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១​កើត​ ខែកត្ដិក​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ នៅ​វិមាន​សន្តិភាព​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ លើក​ទី​១៩​ នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​

​សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​ វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ លើក​ទី​១៩​ នៅ​វិមាន​សន្ដិភាព​ ទីស្ដីការគណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១​កើត​ ខែកត្ដិក​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.២៥៦៧​ ត្រូវ ...

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ពិធី​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ដំណាក់កាល​ទី​ ៣

នៅ​ថ្ងៃ​ទី​ ២២​ ខែមិថុនា​ ឆ្នាំ​ ២០២៣​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ ពិធី​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ដំណាក់កាល​ទី​ ៣​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​លុប​ការ​ស្នើ​សុំ​បង្កើត​គណនី​ CamDigiKey​ ដែល​បាន​ដាក់​ស្នើ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ CamDigiKey​ ក្រោយ​ការ​ "​បញ្ជូន​ត្រឡប់​"​ ឱ្យ​កែតម្រូវ​ព័ត៌មាន​លើស​រយៈពេល​៣​ខែ​

​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ (​ម​.​ធ​.​ត​.)​ មាន​កិត្តិយស​ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ មេត្ដា​ជ្រាប​ថា​៖​ គិត​ត្រឹម​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០២៣​ នេះ​,​ ម​.​ធ​.​ត​.​ បាន ...

មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ "​តេ​ជោ​"​

ទាញយក៖ pdf

ការ​ផ្តល់​លិខិតអនុញ្ញាត​ ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​

​នៅ​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ផ្តល់​លិខិតអនុញ្ញាត​ ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​។​​ចាប់ពី​ថ្ងៃ​ទី​ 0១​ ខែធ្នូ​ ឆ្នាំ​២០២១​ នេះ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ស្តី​ពី​ការ​ត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព​ នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដំណាក់កាល​ទី​ ៣​ បូក ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​ប្រគល់​សិទ្ធិ​ជូន​អ្នកតំណាង​ ឬ​ភ្នាក់ងារ​ក្នុង​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​

នៅ​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីជូនដំណឹង​ទាក់ទង​ការ​ប្រគល់​សិទ្ធិ​ជូន​អ្នកតំណាង​ឬ​ភ្នាក់ងារដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ​ក្នុង​ការ​ចុះបញ្ជី​អាជីវកម្មជាទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធន​។​ ជម្រើស​នេះ​សម្រាប់​អាជីវកម្ម​ដែល​មិន​មាន​បំណង​ចុះបញ្ជី​អាជីវកម្ម​ដោយ​ខ្លួនឯង​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។​ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្តី​ពី​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ទីផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម​ សម្រាប់​លក់​ស្បៀង​ និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម​

នៅ​ថ្ងៃ​ទី​ ២១​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ទីផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម​ សម្រាប់​លក់​ស្បៀង​ និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម​ ក្នុង​កំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ ...

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និក​

នៅ​ថ្ងៃ​ទី​ ២០​ ខែមេសា​ ឆ្នាំ​២០២១​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និក​ ដើម្បី​ចូលរួម​បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ដែល​កំពុង​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​សហគមន៍ ...

ធនាគារជាតិ​នៃ​កម្ពុជា​

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​បន្ថែម​៖​ ការ​ធ្វើ​បច្ចុប្បន្នភាព​កែសម្រួល​បន្ថែម​នូវ​គោលការណ៍​លើ​បទ​អន្តរាគមន៍​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ទៅ​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

 ​នៅ​ថ្ងៃ​ទី​ ១២​ ខែមេសា​ ឆ្នាំ​២០២១​ សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC)​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA​)​ បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​បន្ថែម​ស្ដី​ពី​ ការ​ធ្វើ​បច្ចុប្បន្នភាព​កែសម្រួល​បន្ថែម​នូវ​គោលការណ៍​លើ​បទ​អន្តរាគមន៍​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ដើម្បី​គាំពារ​និង ...

សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC)​ និង ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA​)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​រួម​ស្ដី​ពី​ លទ្ធផល​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​អចលនវត្ថុ​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២២​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​រួម​ស្ដី​ពី​លទ្ធផល​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​អចលនវត្ថុ​នៅ​កម្ពុជា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​វិស័យ​អចលនវត្ថុ​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ និង ...

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងធនាគារជាតិ​នៃ​កម្ពុជា​

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​តាម​ទូរស័ព្ទ​ដៃ​ ក្នុង​កម្មវិធី​ “GDT​ Taxpayer​ App”

​នៅ​ថ្ងៃ​ទី​ ១១​ ខែមីនា​ ឆ្នាំ​២០២១​ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​តាម​ទូរស័ព្ទ​ដៃ​ក្នុង​កម្មវិធី​ “GDT​ Taxpayer​ App”​ ក្នុង​គោលដៅ​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​តម្លាភាព​លើ​កិច្ចការ​គ្រប់គ្រង​ការ​ប្រមូល​ចំណូល​ ក៏​ដូច​ជា ...

អគ្គនាយកដ្ឋាន​ពន្ធដារ​

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​លើក​ស្ទួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ លើក​ទី​២

​នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០២១​ ទីស្ដីការគណៈរដ្ឋមន្ត្រី​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​លើក​ស្ទួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ លើក​ទី​២​ ដែល​រាជរដ្ឋាភិបាល​ឯកភាព​លើ​ការ​កំណត់​និយម​ន័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​លុប​បំបាត់​នីតិវិធី ...

ទីស្ដីការគណៈរដ្ឋមន្ត្រី​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ កម្មវិធី​ផ្តល់​ថវិកា​ជំនួយ​ និង​វគ្គ​វ​ណ្ដុះ​បណ្ដាល​ ដើម្បី​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ឱ្យធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-COMMERCE)​ នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្មវិធី​ផ្តល់​ថវិកា​ជំនួយ​ និង​វគ្គ​វ​ណ្ដុះ​បណ្ដាល​ ដើម្បី​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ឱ្យធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-COMMERCE)​ នៅ​កម្ពុជា​។​ រហូត​មក ...

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អំពី​វិធានការ​បន្ថែម​ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​,​ ការ​ស្ដារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​ -១៩

នៅ​ថ្ងៃ​ទី​ ២៣​ ខែធ្នូ​ ឆ្នាំ​២០២០​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អំពី​វិធានការ​បន្ថែម​ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​,​ ការ​ស្ដារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ...

រាជរដ្ឋាភិបាល​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ របាយការណ៍រ​វាយតម្លៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ និង​សង្គម​ដោយសារ​ជំ​ងឹ​កូ​វី​ដ​-១៩​នៅ​កម្ពុជា

​នៅ​ថ្ងៃ​ទី​ ០៨​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ អង្គការ​យូ​អិន​ឌី​ភី​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចេញផ្សាយ​នូវ​របាយការណ៍​ថ្មី​មួយ​ដែល​ធ្វើការ​វាយតម្លៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ និង​សង្គម​ដោយសារ​ជំ​ងឹ​កូ​វី​ដ​-១៩​នៅ​កម្ពុជា ...

អង្គការ​យូ​អិន​ឌី​ភី​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​សកម្មភាព​នយោបាយ​លើក​ស្ទួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​

​នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​សកម្មភាព​នយោបាយ​លើក​ស្ទួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ អង្គប្រជុំ​បាន​ពិភាក្សា​ និង​ឯកភាព​ជា​គោល​ការ​ណ៏​លើ​រិ​ធាន ...

ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ស្តី​ពី​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​២​ដែល​ទាក់ទង​និង​ការ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​និង​សេចក្តី​ព្រាង​

កាលពី​ថ្ងៃ​ទី​០៣​ ខែ​មី​នា ​ឆ្នាំ​២០២០​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ស្តី​ពី​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​ឯកសារ​ចំនួន​២​ គឺ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី ...

ក្រសួងសេដ្ឋកិច្ច

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nNTM3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!