បរិស្ថាន និងធនធានធម្មជាតិ

សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ ការ​ទប់ស្កាត់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ ដែល​មាន​ទីតាំង​ស្ថិត​នៅស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ក៏​ដូច​ជា​នៅ​តាម​បណ្តា​ទីតាំង​ផ្សេងៗ​ទៀត

​នៅ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដើម្បី​ស្តី​ពី​ការ​ទប់ស្កាត់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​។​ ក្រសួង​បាន​បញ្ជាក់​ថា​ ការ​ចាក់​ខ្សាច់​លុប​នេះ​ នឹង​បង្ក​ឧបសគ្គ​ ឬ​ធ្វើ​ឱ្យ ...

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ទប់ស្កាត់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ ស្ថិត​នៅ​ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​

​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ រដ្ឋបាល​ខេត្តកំពង់ចាម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ជូន​ដល់​សាធារណៈជន​ និង​អ្នក​សារព័ត៌មាន​ ស្តី​ពី​ការ​ចាត់វិធានការ​បន្ទាន់​ជាមួយ​ភាគី​ម្ចាស់​ដី​ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ ពី​ករណី​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត ...

រដ្ឋបាល​ខេត្តកំពង់ចាម

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​ទីប្រជុំជន​ ពី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​ រាជធានី​ភ្នំពេញ​ មក​សហគ្រាស​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​ រាជធានី​ភ្នំពេញ​វិញ​

នៅ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២៤​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​ទីប្រជុំជន​ ពី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​ រាជធានី​ភ្នំពេញ​ មក​សហគ្រាស​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​ រាជធានី​ភ្នំពេញ​វិញ​។ ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

សេចក្តី​ថ្លែង​ការ​រួម​របស់​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​

នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៣​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​របស់​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​។​​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​ ១៨៩​នាក់​ ក្នុង ...

សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កុមារ​ និង​យុវជន​ស្វែងរក​មតិ​គាំទ្រ​សម្រាប់​សិទ្ធិ​កុមារ​ និង​សកម្មភាព​ឆ្លើយ​តប​នឹង​វិបត្តិ​អាកាសធាតុ​នៅ​ក្នុង​ទិវា​កុមារ​ពិភព​ក​លោក​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ យូ​នី​សេ​ហ្វ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កុមារ​ និង​យុវជន​ស្វែងរក​មតិ​គាំទ្រ​សម្រាប់​សិទ្ធិ​កុមារ​ និង​សកម្មភាព​ឆ្លើយ​តប​នឹង​វិបត្តិ​អាកាសធាតុ​នៅ​ក្នុង​ទិវា​កុមារ​ពិភព​​លោក​នៅ​កម្ពុជា​។ ...

យូនីសេហ្វ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្សាយ​របស់​វិទ្យុ​បារាំង​អំពី​ករណី​ការ​ឈូស​ឆាយ​ផ្លូវ​ចូល​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ​ និង​ខេត្ត​ស្ទឹង​ត្រង​

​នៅ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ផ្សាយ​របស់​វិទ្យុ​បារាំង​ អំពី​ករណី​ការ​ឈូស​ឆាយ​ផ្លូវ​ចូល​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ​ និង​ខេត្ត​ស្ទឹង​ត្រង​។​​កាលពី​ថ្ងៃ​ទី​០៥ ...

ក្រសួងបរិស្ថាន​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​វាយតម្លៃ​ទីផ្សារ​នៃ​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​សេវា​ប្រមូល​សំរាម​ សំណល់​រឹង​

នៅ​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​ ២០២៣​ IDE​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​វាយតម្លៃ​ទីផ្សារ​នៃ​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​សេវា​ប្រមូល​សំរាម​ សំណល់​រឹង​។​ការ​សិក្សា​បាន ...

អង្គការអាយឌីអ៊ី

ទាញយក៖ pdf

MRC​ ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​២០២២​ស្តី​ពី​សមិទ្ធិ​ផល​សំខាន់ៗ​ និង​រឿងរ៉ាវ​ផល​ប៉ះពាល់​

​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០២៣​ គណៈកម្មការ​ទន្លេមេគង្គ​ ដែល​ហៅ​កាត់​ថា​ MRC​ បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​២០២២​ របស់​ខ្លួន​ដែល​កត់ត្រា​នូវ​សមិទ្ធិ​ផល​ ជា​ច្រើន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ ក៏​ដូច​ជា​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​អាង​ទន្លេ​កំពុង​ជួប ...

គណៈកម្មការ​ទន្លេមេគង្គ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​សត្វ​ផ្សោត​ទន្លេមេគង្គ​ស្លាប់​នៅ​ខេត្តកណ្តាល​

​នៅ​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០២៣​ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​ក្រោយ​ពី​បាន​រក​ឃើញ​កូន​ផ្សោត​ញី​មួយ​ក្បាល​ ប្រវែង​ ១,០១​ ម៉ែត្រ​ ទម្ងន់​១៤,៤​ គីឡូក្រាម​ អាយុ​ប្រហែល​២ ...

រដ្ឋបាល​ជលផល

ទាញយក៖ pdf

សេចក្តីបំភ្លឺព័ត៌មានស្តីពីករណី​ស្ទឹងសង្កែមានពណ៌ខ្មៅខុសប្រក្រតី និង​មាន​ការពុលងាប់ត្រីមួយចំនួន

នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បាន​ជូនដំណឹងដល់ប្រជាពលរដ្ឋ និង​សាធារណជនពាក់ព័ន្ធនឹងករណី​ស្ទឹងសង្កែមានពណ៌ខ្មៅខុសប្រក្រតី និង​មាន​ការពុលងាប់ត្រីមួយចំនួន។យោង​តាម​សេចក្តីបំភ្លឺព័ត៌មាននេះ គណះកម្មការចម្រុះខេត្ត​ បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់ទីតាំងនិងបានរកឃើញថាទឹកដែលមានពណ៌ខ្មៅខុសប្រក្រតីនេះបានបង្កទ្បើងពីសំណល់រាវរបស់រោងចក្រមួយកន្លែង​ ហូរចូលក្នុងទឹកស្ទឹងសង្កែ។ ...

រដ្ឋបាលខេត្តបាត់ដំបង

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩​ នីតិកាល​ទី​៦​ នៅ​ថ្ងៃ​អង្គារ​ ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣

​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣​ រដ្ឋសភា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩​ នីតិកាល​ទី​៦​ នៅ​ថ្ងៃ​អង្គារ​ ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣​។​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៩​ នីតិកាល​ទី ...

រដ្ឋសភា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​បណ្តាញ​អង្គការ​ចាត់តាំង​ខុសច្បាប់​ដែល​ប្រើ​ឈ្មោះ​មាតា​ធម្មជាតិ​

នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​បណ្តាញ​អង្គការ​ចាត់តាំង​ខុសច្បាប់​ដែល​ប្រើ​ឈ្មោះ​មាតា​ធម្មជាតិ​។​​ក្រសួងបរិស្ថាន​បាន​កត់សម្គាល់​ឃើញ​ថា​ បណ្តាញ​អង្គការ​ចាត់តាំង​ខុសច្បាប់​ ដែល​ប្រើ​ឈ្មោះ​ «​មាតា​ធម្មជាតិ​»​ ដឹកនាំ​ដោយ​បុគ្គល ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ត្រៀម​បង្ការ​និង​ឆ្លើយ​តប​ចំពោះ​បញ្ហា​ធាតុអាកាស​ក្ដៅ​

​នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៣​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ត្រៀម​បង្ការ​និង​ឆ្លើយ​តប​ចំពោះ​បញ្ហា​ធាតុអាកាស​ក្ដៅ​។​​ស្ថានភាព​នៃ​ការ​ចូល​មក​ដល់​យឺត​ជាមួយនឹង​បរិ​មា​ញ​ទឹកភ្លៀង​ពី ...

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ អំពី​លទ្ធផល​ការងារ​ បញ្ហា​ប្រឈម​ និង​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ​

​នៅ​ថ្ងៃ​ទី​ ២៥​ ខែមីនា​ ឆ្នាំ​២០២៣​ ក្រសួង​អភិវឌ្ឍន៍ជនបទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ អំពី​លទ្ធផល​ការងារ​ បញ្ហា​ប្រឈម​ និង​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ​ នៃ​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ទឹក​ និង​អនាម័យ​សម្រាប់​ទាំងអស់​គ្នា​ប្រកបដោយ​ចីរភាព​។​​កាលពី​ថ្ងៃ​ទី​២២-២៤​ ខែមីនា ...

ក្រសួង​អភិវឌ្ឍន៍ជនបទ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២៣

​នៅ​ថ្ងៃ​ទី​ ២៣​ ខែមីនា​ ឆ្នាំ​២០២៣​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២៣​។​​ចាប់ពី​ដើមខែ​កុម្ភៈ​ និង​ខែមីនា​ ឆ្នាំ​២០២៣​នេះ​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ បាន​ទទួល​ព័ត៌មាន​អំពី​ការ​មិន​ពេញចិត្ត​របស់ ...

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នៅ​កន្លែង​អភិរក្ស​សត្វ​ផ្សោត​កោះ​កូន​សត្វ​

នៅ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៣​ រដ្ឋបាល​ជលផល​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នៅ​កន្លែង​អភិរក្ស​សត្វ​ផ្សោត​កោះ​កូន​សត្វ​ ឃុំ​កោះ​ព្រះ​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង ...

រដ្ឋបាលជលផល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ស្ថានទូត​សហរដ្ឋអាមេរិក​ សហការ​ជាមួយ​ដៃគូ​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា​ ប្រកាស​ជា​ផ្លូវការ​យុទ្ធនាការ​ «​តោះ​និយាយ​ពី​ការ​ទុកដាក់​សំរាម​»​

​នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២៣​ ស្ថានទូត​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ស្ថានទូត​សហរដ្ឋអាមេរិក​ សហការ​ជាមួយ​ដៃគូ​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា​ ប្រកាស​ជា​ផ្លូវការ​យុទ្ធនាការ​ «​តោះ​និយាយ​ពី​ការ​ទុកដាក់​សំរាម​»​។​​យុទ្ធនាការ​នេះ​ឧបត្ថម្ភ​ដោយ​ ទីភ្នាក់ងារ ...

ស្ថានទូត​សហរដ្ឋអាមេរិក​

ទាញយក៖ pdf

ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​បរិស្ថាន​ ការ​លើកកម្ពស់​ការ​សិក្សា​បំប៉ន​បន្ថែម​ និង​ការ​អភិវឌ្ឍ​គ្រឹះស្ថានឧត្តមសិក្សា​ដែល​មាន​គុណភាព​សម្រាប់​ការ​អប់រំ​កាយ​តាម​រយៈ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​

​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​។​ រដ្ឋាភិបាល​ជប៉ុន​ នឹង​ផ្តល់​ថវិកា​សរុប​ចំនួន​ ៨៤៣,៩៤៦​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន ...

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​ស្តី​ពី​បញ្ហា​ និង​ការ​ប្រឈម​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​លើ​ការ​អនុវត្ត​ច្បាប់​ និង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ព្រៃឈើ​ និង​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​

​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២៣​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​បញ្ហា​ និង​ការ​ប្រឈម​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​លើ​ការ​អនុវត្ត​ច្បាប់​ និង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ព្រៃឈើ​ និង​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​។ ...

សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកា​សព័​ត៌​មាន​រួម​ មាន​សញ្ញា​បញ្ចា​ក់ថា​ មានការ​កើនឡើង​ចំនួន​សត្វ​ស្លាប​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF)​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកា​សព័​ត៌​មាន​រួម​ស្តី​ពី​ សញ្ញា​បញ្ចា​ក់ថា​ មានការ​កើនឡើង​ចំនួន​សត្វ​ស្លាប​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​យោង​ទៅ ...

អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)ប្រចាំប្រទេសកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​លទ្ធផល​ប្រមូល​ធាតុ​ចូល​ក្នុង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ និង​ច្បាប់​ស្តី​ពី​ព្រៃឈើ​

នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២២​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​លទ្ធផល​ប្រមូល​ធាតុ​ចូល​ក្នុង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ និង​ច្បាប់​ស្តី​ពី​ព្រៃឈើ​។​ ...

សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា

ទាញយក៖ pdf

ការ​រៀបចំ​សន្និសីទ​សារព័ត៌មាន​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​តំបន់​ការពារ​ និង​ច្បាប់​ព្រៃឈើ​ ដែល​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​

​នៅ​ថ្ងៃ​ទី​ ០៧​ ខែកញ្ញា​ ឆ្នាំ​២០២២​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​រៀបចំ​សន្និសីទ​សារព័ត៌មាន​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​តំបន់​ការពារ​ និង​ច្បាប់​ព្រៃឈើ​ ដែល​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​នឹង ...

សម្ព័ន្ធជនជាតិដើមភាគតិច

ទាញយក៖ pdf

ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​

​នៅ​ថ្ងៃ​ទី​ ០៤​ ខែសីហា​ ឆ្នាំ​២០២២​ រដ្ឋបាល​ព្រៃឈើ​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។​​រដ្ឋបាល​ព្រៃឈើ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ...

រដ្ឋបាលព្រៃឈើ

ទាញយក៖ pdf

ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ “​សៀវភៅ​មគ្គទេសក៍​ស្តី​ពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា​”

​នៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ “​សៀវភៅ​មគ្គទេសក៍​ស្តី​ពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា​”​។​​ក្រសួងបរិស្ថាន​ បាន​ផ្តួចផ្តើម​គំនិត​ និង​រៀបចំ​ជា​ “​សៀវភៅ​មគ្គទេសក៍​ស្តី ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WvzhK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!