បរិស្ថាន និងធនធានធម្មជាតិ

សំរាម សំណល់រឹង

សកម្មភាពប្រមូលសំរាមនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ រូបភាពដោយ David Villa ថតដោយថ្ងៃទី១២ ខែមករា ឆ្នាំ២០០៨។ ក្រោមអាជ្ញាបណ្ណ CC BY 4.0 DEED.សំរាម​ “​សំដៅ​ដល់​របស់របរ​ប្រើប្រាស់​ សម្ភារ​ ផលិតផល​ដែល​បាន​បន្សល់​ ឬ​ បង្កើត​ពី​សកម្មភាព​ និង​ជីវភាព​ផ្ទាល់​របស់​មនុស្ស​ប្រចាំ​ថ្ងៃ​ ដែល​មិន​មាន​ផ្ទុក​សារធាតុពុល​ ឬ​ សំណល់​គ្រោះថ្នាក់​”​។​ សំណល់​រឹង​ទីប្រជុំជន​ “​សំដៅ​ដល់​សំណល់​រឹង​ដែល​បាន​បន្សល់​ ឬ​ បង្កើត ...

​ផលិតផល​ព្រៃឈើ​

ដែនជម្រកសត្វព្រៃព្រៃឡង់។ រូបភាពដោយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ ថតថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។​ ក្រោម​អាជ្ញាប័ណ្ណក្រោម CC BY-ND 2.0។​ប្រទេស​កម្ពុជា​មាន​ធនធាន​ព្រៃឈើ​ជាង​ ៨​លាន​ហិ​កតា​ក្នុង​ឆ្នាំ​ ២០២០​ ស្មើនឹង​ ៤៤,៧%​ នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​។​1​ រាជរដ្ឋាភិបាល​កាន់កាប់​ផ្ទៃដី​ព្រៃឈើ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ នេះ​មាន​ន័យ​ថា​រដ្ឋាភិបាល​អាច​ផ្ទេរ​ដី​ព្រៃ​ទៅ​សហគមន៍​មូលដ្ឋាន ...

ការគាំទ្រកិច្ចការពារព្រៃឈើ

ប្រទេស​កម្ពុជា​កំពុង​ព្យាយាម​ការពារ​ព្រៃឈើ​របស់​ខ្លួន​ ខណៈ​ពេល​ដែល​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ ដោយសារ​ប្រជាជន​ជា​ច្រើន​ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​រយៈ​ការ​ធ្វើស្រែ​ចម្ការ​ ការ​ទន្ទ្រាន​ដី​ និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​អាច​នាំ​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ ស្ទើរតែ​ ៨០%​ នៃ ...

ការការពារព្រៃឈើ

ការ​កាប់​បំផ្លាញ​ព្រៃឈើ​ គឺជា​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ ហើយ​វា​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ តំបន់​ការពារ​ខ្លះ​ត្រូវ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​រហូត​ដល់​សល់​ព្រៃឈើ​តិចតួច​ប៉ុណ្ណោះ​។​ កម្ពុជា​បាន​បាត់បង់​គម្រប ...

ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី

ស្ថានភាពព្រៃឈើ។ រូបភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ប្រទេស​កម្ពុជា​គ្របដណ្តប់​ដោយ​ព្រៃឈើ​ដែល​មាន​ចំនួន​ប្រហែល​ ១៣,១​ លាន​ហិ​កតា​ ក្នុង​ឆ្នាំ​១៩៧៣​ ហើយ​វា​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨,៧​ លាន​ហិ​កតា​ក្នុង​ឆ្នាំ​២០១៤​។​1​ យោង​ទៅ​តាម​ក្រសួងបរិស្ថាន​ ព្រៃឈើ​បាន​គ្របដណ្តប់​ ៧៣%​ នៃ​ផ្ទៃដី​សរុប​ក្នុង ...

អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកកិច្ចការពារព្រៃឈើ

កិច្ចការ​ពារ​ព្រៃឈើ​​នៅ​កម្ពុជា​ គឺ​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​សំខាន់​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​ នេសាទ ​និង​ក្រសួងបរិស្ថាន​។​ យ៉ាង​ណាមិញ​​ មាន​​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​​ដែល​​កំពុងធ្វើការ​នៅ​ក្នុង​ផ្នែក​នេះ​​ ​ដែល​ក្នុងនោះ​​មាន ...

សត្វ

​សត្វ​នៅ​កម្ពុជា​គឺជា​ទ្រព្យសម្បត្តិ​រដ្ឋ​ក្រោម​មាត្រា​ ៤៨​ នៃ​ច្បាប់​ព្រៃឈើ​ឆ្នាំ​ ២០០២​។​ ច្បាប់​នេះ​បាន​ដាក់​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ទទួល​បន្ទុក​កម្មវិធី​ស្រាវជ្រាវ​ និង​កិច្ចការ​អភិរក្ស​។​ រដ្ឋបាល​ព្រៃឈើ​អនុវត្ដ​ការងារ​នេះ​តាម​រយៈ​នាយកដ្ឋាន​សត្វព្រៃ​ និង​ជីវៈចម្រុះ​។​ កម្មវិធី​អភិរក្ស ...

រុក្ខជាតិ

ទោះបីជា​មាន​របកគំហើញ​ថ្មីៗ​ក៏​ដោយ​ ក៏​កង្វះខាត​ទិន្នន័យ​បច្ចុប្បន្នភាព​សកល​នៅ​លើ​ការ​ស្រាវជ្រាវ​ផ្នែក​រុក្ខសាស្ត្រ​ធ្វើ​ឱ្យ​ជីវចម្រុះ​នៃ​រុក្ខជាតិ​មានការ​លំបាក​ក្នុង​ការ​វាយតម្លៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​1​ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជិតខាង​ ចំនួន​នៃ​ប្រភេទ​រុក្ខជាតិ​នៅ ...

ជីវៈចម្រុះ

​ជីវៈចម្រុះ​ សំដៅ​ដល់​សារពាង្គ​កាយ​ខុស​គ្នា​នៅ​ក្នុង​ប្រភេទ​តែ​មួយ​ ឬ​ប្រភេទ​ផ្សេង​គ្នា​ និង​បណ្តា​សារពាង្គកាយ​រស់​នៃ​គ្រប់​លំដាប់ថ្នាក់​ និង​ប្រភព​ទាំងអស់​ រួម​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ដែនដី​គោក​ ដែនសមុទ្រ​ ដែនទឹក​សាប​ និង​បណ្តា​ទំនាក់ទំនង​អេកូឡូស៊ី​ ដែល​នៅ​ក្នុង​នោះ​មាន ...

ទឹក​ក្រោម​ដី

ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។1សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។2 លទ្ធផល ...

ទន្លេ និងបឹង

រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។1 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...

គោលនយោបាយ និងការគ្រប់គ្រងទឹក

នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។1ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។2ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ3 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។4យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/  ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...

​តំបន់​សមុទ្រ និង​ឆ្នេរ​

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ1 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។2ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...

គោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ

រថយន្តដឹកឈើក្នុងព្រៃការពារមណ្ឌលគិរី ប្រទេសកម្ពុជា។ រូបភាព ថតដោយ Global Water Forum, នៅថ្ងៃទី២៣ កុម្ភៈ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0ប្រទេសកម្ពុជាត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់ព្រៃឈើ។ ខណៈដែលប្រទេសនេះកំពុងស្វែង រកការអភិវឌ្ឍឆាប់រហ័សលើវិស័យសេដ្ឋកិច្ច ព្រៃឈើជាច្រើនត្រូវបានគេចាត់ទុកជាធនធានទ្រព្យសម្បត្តិជាតិ។ ដើម្បីជួយធានាដល់ការគ្រប់គ្រងធនធានទាំងនេះប្រកបដោយនិរន្តរភាព រដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងព្រៃឈើដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០២។ច្បាប់នេះសង្កត់ធ្ងន់ពីសារៈសំខាន់នៃព្រៃឈើសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជា តួនាទីរបស់វានៅក្នុងប្រព័ន្ធជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌1។« រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថាការសម្រេចបាននូវការគ្រប់គ្រង និងការអភិរក្សនៃធនធានព្រៃឈើសម្រាប់ប្រព័ន្ធអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ច ជាសសរស្តម្ភនៃសុខុមាលភាពដ៏ធំមួយ ដែលរួមចំណែកដោយផ្ទាល់ដល់ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាអាជ្ញាធរដែលមានសិទ្ធិអំណាចផ្លូវច្បាប់ជាមួយនឹងយុត្តាធិការទូទៅលើគោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ។ ការងារទាំងនេះត្រូវបានចាត់ចែងដោយរដ្ឋបាលព្រៃឈើ។ក្រមខណ្ឌគតិយុត្តិនៅកម្ពុជាច្បាប់ស្តីពីព្រៃឈើត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ បន្ទាប់ពីមានច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីឆ្នាំ ១៩៩២ និងច្បាប់ស្តីពីការគ្រប់គ្រងលើធនធានធម្មជាតិឆ្នាំ ...

ការបំពុលខ្យល់

ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថត ដោយអេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូងសម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនខ្លាំងក៏ដោយ កម្ពុជាស្ថិតក្នុងលំដាប់ទី១៦៤ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន (EPI) សម្រាប់គុណភាពខ្យល់ ក្នុងឆ្នាំ២០១៨។1 សន្ទស្សន៍EPI សម្រាប់ការវាស់ស្ទង់គុណភាពខ្យល់ ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យ Yale (វិទ្យាស្ថាន Yale សម្រាប់គោលនយោបាយ និងច្បាប់បរិស្ថាន) និង សាកលវិទ្យាល័យ Columbia ((វិទ្យាស្ថានសម្រាប់បណ្ដាញនៃព័ត៌មានវិទ្យាសាស្ត្រផែនដីអន្តរជាតិ) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានរួមបញ្ចូលនូវសូចនាករចំនួន ៣៖ការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ PM2.5 (ភាគល្អិតនិចល)ការបំពុលខ្យល់ ...

ការបំពុលទឹក

កុមារផឹកទឹកស្អាត នៅប្រទេសកម្ពុជា។ រូបភាព ថតដោត សេស៊ីលា ស្នាយឌឺ, ១២ កក្កដា ២០០៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការ​បំពុល​ទឹក ​អាច​ត្រូវ​បាន​គេ​ឱ្យ​និយម​ន័យច្រើនយ៉ាង​ផ្សេងៗ​ពីគ្នា​។​ ជាទូទៅ ការ​បំពុល​ទឹក​ គឺជា​ការ​ធ្វើ​ឱ្យ​កង្វក់ដល់​ទឹក ​នៅ​ពេល​ដែល​សារធាតុបំពុល​នានា​បាន​ហូរចូលទៅ​ក្នុង​ប្រភពទឹក​ដោយ​មិនបានឆ្លងកាត់​ការ​ធ្វើ​ប្រព្រឹត្ត​កម្ម​ (​ដក​យក​សារធាតុបំពុល​ចេញ​)​។​ ការ ...

ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ

សន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ នៅទីក្រុងបាលី។ រូបភាព ដោយ អង្គការ អុកស្វាម អន្តរជាតិ, ៤ ធ្នូ ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0បម្រែបម្រួល​អាកាសធាតុ​ជា​បញ្ហា​កំពុង​តែកើត​មាន។​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពីបម្រែបម្រួលអាកាសធាតុនិង​មានការ​ត្រៀមខ្លួន​តិចតួច​។​ ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ ​ប្រជាជនភាគច្រើន​​របស់​ប្រទេស​នេះ​ពឹងផ្អែក​ ...

វាក្យសព្ទ និងនិយមន័យ

ការកំណត់និយមន័យ និងការវាស់ព្រៃឈើ គឺមិនមែនជារឿងងាយស្រួលនោះឡើយ។ និយមន័យដែលមានសភាពស្រដៀងគ្នាខ្លាំង ក៏អាចនឹងមានភាពខុសគ្នា គួរឱ្យកត់សំគាល់។ ការយល់ដឹងពីលក្ខខណ្ឌ គឺមានសារៈសំខាន់សម្រាប់ការយល់ដឹងអំពីការប្រើប្រាស់ព្រៃឈើ គម្របព្រៃឈើ ច្បាប់និងគោលនយោបាយព្រៃឈើ និងការកាប់បំផ្លាញព្រៃឈើ។ ...

តំបន់​ការពារ

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ងើប​ចេញពី​សង្គ្រាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ សម្ពាធ​បាន​កើនឡើង​ទៅ​លើ​ការ​ប្រើប្រាស់​និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​និង​តំបន់​រសើប​នានា​។​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​ទាំងនេះ​ តំបន់​ការពារ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ព្រះរាជក្រឹត្យ​ឆ្នាំ​១៩៩៣​ ដើម្បី​ការពារ​តំបន់​ដែល​មាន​សារៈសំខាន់​ ផ្នែក​បរិស្ថាន​និង​ វប្បធម៌​។​ ...

ព្រៃការពារ

ជាទូទៅ តំបន់ព្រៃការពារ ត្រូវបានបង្កើតឡើងនៅក្រោមអនុក្រឹត្យដាច់ដោយឡែក សម្រាប់គោលបំណងនៃការការពារជីវៈចម្រុះ និងការអភិរក្ស។ តំបន់ព្រៃការពារទាំងនេះ គឺជាជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជ ឬ រងការគំរាមកំហែងជាច្រើន។ ឧទាហរណ៍ តំបន់ព្រៃការពារមណ្ឌលគិរី គឺជាជម្រកសម្រាប់ ប្រភេទគោព្រៃចំនួន៣ប្រភេទ ប្រភេទឆ្មាដូចជាខ្លា និងខ្លារខិន ខ្លាឃ្មុំ និងសត្វបក្សីនានា។ ...

ចំណាត់ថ្នាក់ព្រៃឈើ

ចំណាត់ថ្នាក់នៃព្រៃឈើ ត្រូវបានកំណត់នៅក្នុងច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២។ ច្បាប់នេះ អនុវត្តទៅលើទាំង ព្រៃឈើធម្មជាតិ និងការដាំដុះនានា ហើយវា "កំណត់ក្របខណ្ឌសម្រាប់ការគ្រប់គ្រង ការប្រមូលផល ការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សនៃព្រៃឈើនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ គោលបំណងនៃច្បាប់នេះ គឺដើម្បីធានាឱ្យបាននូវ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព សម្រាប់ប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌"។ ...

គម្របព្រៃឈើ

គម្រប​ព្រៃឈើ​ នៃ​ប្រទេស​កម្ពុជា​ បាន​ថយ​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ នៅ​ឆ្នាំ​១៩៧៣​ ប្រទេស​កម្ពុជា​ មាន​ផ្ទៃដី​ព្រៃ​សរុប​ចំនួន​ ១៣.១​លាន​ហិ​កតា​ ប៉ុន្តែ​ គិត​ត្រឹម​ឆ្នាំ​២០១៤​ គម្រប​ព្រៃរបស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨.៧​ លាន​ហិ​កតា​។​ ជា​លើក​ទី​១​ នៅ​ក្នុងអំឡុងពេល​ ៤១​ឆ្នាំ​ ដែល​ ភាគរយ​នៃ​គម្រប​ដី​មិនមែន​ព្រៃ​ (៤៨.៤%)​ មាន​ទំហំ​ធំ​ជាង​ភាគរយ​នៃ​គម្រប​ព្រៃឈើ​ (៤៧.៧%)​។​[ ...

ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ

(English) Cambodia’s national parks (or ‘natural parks’) and wildlife preserves were established under the 1993 Royal Decree on the Protection of Natural Areas. Although other areas have been added subsequently, there is currently no officially available list of all protected areas and their boundaries. ...

ការធ្វើរបាយការណ៍គម្របព្រៃឈើ

(English) Forest cover is the area of land covered by tree canopy. Measuring and reporting this can show the different types of forest that exist and the areas of each, and how these areas change over time. ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xCVUB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!