តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

2419 កំណត់ត្រារកឃើញសម្រាប់ "마닐라 카지노 호텔 et18.top Play 카지노 Time slot 뜻 리얼타임게이밍 RealtimeGaming oE"

អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា

ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណះខុសគ្នាសម្រាប់ការប្រើប្រាស់ ប៉ុន្តែមានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវ។.45​​ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។46 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ...

វេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា លើកទី៦៖ ការរួមបញ្ចូលគ្នានូវគំនិត និងភាពច្នៃប្រឌិត

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ផល​កម្ពុជា​ លើក​ទី​៦​ (CamIDF)​ នៅ​ថ្ងៃ​ទី​២៦​ និង​២៧​ ខែមីនា​ ឆ្នាំ​២០២៤​ នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ (CADT)​។​ នៅ ...

សំណង់

គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។116ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។117ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។118ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ  ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។119កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...

គ្រោះមហន្តរាយ

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។158 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។159ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។160 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។161ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...

និស្សិត​ស្រី​កម្ពុជា​ជើងឯក​ផ្នែក​ព័ត៌មានវិទ្យា​ នៅ​មជ្ឈមណ្ឌល​ Passerelles​ Numeriques​ កម្ពុជា​

PN Cambodia Students Visiting ODC Team’s WorkplaceODC Design Team Leader Huy Eng Presenting ODC Site Development        Passerelles​ Numeriques​ (PN)​ គឺជា​មជ្ឈមណ្ឌល​មួយ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មានវិទ្យា​ មិន​គិត​ពី​កម្រៃ​ហៅ​កាត់​ថា​ PN​។​ PN​ មានកម្ម​វិធី​ជា​ភាសា​បារាំង​ ខ្មែរ​ វៀតណាម​ និង​ហ្វី​លី​ពី​ន​។​ PN​ កម្ពុជា​បាន​ ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០០៥​។ ​ការ​ធានា​រ៉ាប់រង ​ត្រូវ ...

បង្កើន​សមត្ថភាព​យុវជន​ជនជាតិ​ដើម​ភាគតិច​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​រាយការណ៍​ព័ត៌មាន​

ការ​ទទួល​បានការ​បណ្តុះបណ្តាល​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដើម្បី​រាយការណ៍​ព័ត៌មាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​យុវជន​ជនជាតិ​ដើម​ភាគតិច​“​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ ដោយសារ​ខ្ញុំ​អាច​ប្រើ​វា​ដើម្បី​ផ្តល់​អំណាច​ដល់​សហគមន៍​របស់ខ្ញុំ​ និង ...

គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

ទឹកជំនន់​នៅ​កម្ពុជា​ ឆ្នាំ​២០១១​។ រូបភាព ថត​ដោយ​ គណៈកម្មការ​អឺរ៉ុប​,​ ១១​ តុលា​ ២០១១​។ ក្រោម​អាជ្ញាប័ណ្ណ​ CC BY 2.0។នៅ​ប្រទេស​កម្ពុជា​ ព្យុះ​ ទឹកជំនន់​ និង​រន្ទះបាញ់​ គឺជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ចម្បង​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​សត្វ​ និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ខណៈ​ដែល​ គ្រោះ​រាំង​ស្ងួត​ បង្ក​ឱ្យ ...

ភាពជោគជ័យ​នៃ​ "ពាន​រង្វាន់​គ្រាប់​ពូជ" នៃ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​៥​ ឆ្នាំ​ ២០១៧​

ភាព​លេចធ្លោ​ ដែល​ចេញពី​ កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​៥​ ឆ្នាំ​ ២០១៧​ ដែល​បាន​រៀបចំ​ឡើង​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ គឺ​ “ពានរង្វាន់គ្រាប់ពូជ”​ ដែល​ផ្តល់​ទឹកប្រាក់​ចំនួន​ ៣.០០០​ ដុល្លារ​សហរដ្ឋ​អា​មេ​រិច​ សម្រាប់​ក្រុម​នីមួយៗ​ នៃ​អ្នក​ទទួលបាន​ពាន ...

វិស័យឧស្សាហកម្ម

វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ (​លើកលែង​ ឧស្សាហកម្ម​និស្សា​រណកម្ម​ និង​ការ​រុករក​រ៉ែ​)​ ភាគច្រើន​សំដៅលើ​ វិស័យ​កាត់ដេរ​ កសិកម្ម​ សំណង់​ និង​ទេសចរណ៍​។​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​ទិស​ដៅ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ឲ្យ​ក្លាយទៅជា​ប្រទេស​ ដែល​មាន​ ប្រាក់​ចំណូល​មធ្យម​ក្នុង​ឆ្នាំ​២០៣០​ និង​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​ ដូច​បាន​កំណត់​ក្នុង​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​។​ ទិស​ដៅ​នេះ​ បញ្ជាក់​ពី​តួនាទី​នៃ​វិស័យ​ឧស្សាហកម្ម​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ ចំពោះ​កំណើន​នា​ពេល​អនាគត​។ ...

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០

នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​(​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ “​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០​ ទាក់ទង​នឹង​គណនេយ្យ​ភាព​សង្គម​”​ នៅ​សណ្ឋាគារ​ប៉ូ​ឡូ​វ៉ៃ​ក្នុង​រាជធានី ...

មីក្រូហិរញ្ញវត្ថុ

ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​វាយប្រហារ​​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​សកលលោក​ ​​និង​កម្ពុជា​ ​​​ដោយ​បន្ត​រាលដាល​​ដល់​ស្ថិរភាព​នៃ​ប្រព័ន្ធ​ធនាគារ​។​ ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​បន្ត​ផ្តល់​សេវា​ដល់​អតិថិជន​ ដែល​អាច​មើលឃើញ ...

ការនាំចូល/អាហរណ

តម្លៃ​សរុប​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​ ៣៥,៨​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ ដែល​កើនឡើង​ ២,៥​ ភាគរយ​បើ​ធៀប​នឹង​ ៣៤,៩​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ បើ​ទោះបីជា​ជំងឺឆ្លង​កូ​វី​ដ​-១៩​ បាន​ធ្វើ​អោយ​ពាណិជ្ជកម្ម​ពិភពលោក​ថយ​ចុះ​ក៏ ...

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​

​នៅ​ថ្ងៃ​ទី​ ០២​ ខែមីនា​ ឆ្នាំ​ ២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ សិក្ខាសាលា​ពិគ្រោះយោបល់​ស្តី​ពី​ធនធាន​អប់រំ​ឌី​ជី​ថ​លជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​ ក្នុង​កិច្ចសហការ​ប្រកបដោយ​អត្ថន័យ​ និង​សកម្ម​ជាមួយ ...

សហគ្រាសធុនតូច និងមធ្យម

សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្លាំង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​។​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ក៏​ជំរុញ​ផង​ដែរ​ដល់​ការ​បង្កើត​ការងារ​នៅ​ទូ​ទាំង​ប្រទេស​។​ សន្ទុះ​កំណើន​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ជា​ហេតុ​ធ្វើ​ឲ្យ​ ការ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ទៅ​កាន់​ប្រទេស​ជិតខាង​ និង​អត្រា​គ្មាន​ការងារ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ដែល​ជា​លទ្ធផល​បណ្តាល​ឲ្យ​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​។​ ...

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ចេញផ្សាយ​ស្រទាប់​ផែនទី​ និង​សំណុំ​ទិន្នន័យ​ថ្មី​អំពី​ ‍​"មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​របប​ថែទាំ​សុខភាព​ (​ប​.​ស​.​ស​)"

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចេញផ្សាយ​ស្រទាប់​ផែនទី​ថ្មី​អំពី​ មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​របប​ថែទាំ​សុខភាព​ (​ប​.​ស​.​ស​)​ នៅ​លើ​ទំព័រ​ផែនទី​អន្តរ​កម្ម​ ដែល​ស្ថិត​នៅ​ក្រោម​ចំណាត់ថ្នាក់ ...

លទ្ធកម្ម

“បញ្ឈប់អំពើពុករលួយ ចាប់ផ្តើមពីខ្លួនយើង” (ពាក្យស្លោក នៅលើបដា បាតដៃស្អាតស្អំ) ខេត្តក្រចេះ ប្រទេសកម្ពុជា។” រូបថត ថតដោយ World Bank Photo Collection កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0នៅប្រទេសកម្ពុជា រាល់សកម្មភាពទិញទំនិញ សាងសង់ ជួសជុល ការជួលសេវានិងការប្រឹក្សា ដោយរាជរដ្ឋាភិបាល បណ្តាក្រសួង និងទីភ្នាក់រាជរដ្ឋាភិបាល ត្រូវធ្វើឡើង ស្របតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២។298  នីតិវិធី សម្រាប់ វិធីសាស្ត្រដោយឡែក នៃលទ្ធកម្មសាធារណៈ ត្រូវបានប្បញ្ញត្តិនៅក្នុងអនុក្រឹត្យស្តីពី លទ្ធកម្មសាធារណៈ ឆ្នាំ២០០៦។ លទ្ធកម្មសាធារណៈ មានទិសដៅធានាថា ចំណាយ របស់រដ្ឋត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព និងប្រសិទ្ធផល និងត្រូវបានត្រួត ពិនិត្យដោយដំណើរការប្រកបដោយ តម្លាភាព ...

គម្របព្រៃឈើ

គម្រប​ព្រៃឈើ​ នៃ​ប្រទេស​កម្ពុជា​ បាន​ថយ​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ នៅ​ឆ្នាំ​១៩៧៣​ ប្រទេស​កម្ពុជា​ មាន​ផ្ទៃដី​ព្រៃ​សរុប​ចំនួន​ ១៣.១​លាន​ហិ​កតា​ ប៉ុន្តែ​ គិត​ត្រឹម​ឆ្នាំ​២០១៤​ គម្រប​ព្រៃរបស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨.៧​ លាន​ហិ​កតា​។​ ជា​លើក​ទី​១​ នៅ​ក្នុងអំឡុងពេល​ ៤១​ឆ្នាំ​ ដែល​ ភាគរយ​នៃ​គម្រប​ដី​មិនមែន​ព្រៃ​ (៤៨.៤%)​ មាន​ទំហំ​ធំ​ជាង​ភាគរយ​នៃ​គម្រប​ព្រៃឈើ​ (៤៧.៧%)​។​[ ...

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ អក្ខរកម្ម​ទិន្នន័យ​

តាម​រយៈ​ជំនួយ​ហិរញ្ញវត្ថុ​របស់​ គម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលកម្ពុជា​ (CCSS)​ នៃ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ (USAID)​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​ អូ​ឌី​ស៊ី​ បាន​រៀបចំ​ដោយ​ជោគជ័យ​នៅ​កម្មវិធី​បណ្តុះបណ្តាល​ចំនួន​ ៣​ដំណាក់កាល​ ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​ ដែល​ជា​ការ​បណ្តុះបណ្តាល​ថ្មី ...

Job: Communication Officer

Communications OfficerPositionCommunications Officer  (1 position)Reports toPartnership and Communication Manager     Coordinates withIT team, Editor-research team, Mapper team and other staffsJob locationPhnom PenhContract typeFull-timeSalary rangeUSD 450 to USD 750 per month and plus other benefitsJob SummaryOpen Development Cambodia manages an open data website (www.opendevcam.net), aggregating a wide ...

វិភាគទាន

    បរិច្ចាគថវិកា ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

B8vam
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!