គម្របព្រៃឈើ
គម្របព្រៃឈើ នៃប្រទេសកម្ពុជា បានថយចុះយ៉ាងគំហុកនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានផ្ទៃដីព្រៃសរុបចំនួន ១៣.១លានហិកតា ប៉ុន្តែ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃរបស់ប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ៨.៧ លានហិកតា។ ជាលើកទី១ នៅក្នុងអំឡុងពេល ៤១ឆ្នាំ ដែល ភាគរយនៃគម្របដីមិនមែនព្រៃ (៤៨.៤%) មានទំហំធំជាងភាគរយនៃគម្របព្រៃឈើ (៤៧.៧%)។[ ...
(English) Open Data Handbook Translate-a-thon
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
ក្រុមកាងារអូឌីស៊ីបានចូលរួមសន្និសីទតំបន់ ស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន៖ វឌ្ឍនភាព និងបញ្ហាប្រឈមចាប់តាំងពីឆ្នាំ ២០១៥
សន្និសីទតំបន់ ស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន៖ វឌ្ឍនភាព និងបញ្ហាប្រឈមចាប់តាំងពីឆ្នាំ ២០១៥ ត្រូវបានរៀបចំដោយវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព នៅថ្ងៃទី២៣ ខែមីនា នៅសណ្ឋាគារ រ៉ាហ្វិល ឡឺរ៉ូយ៉ាល់ នាទីក្រុងភ្នំពេញ។ ...
គោលនយោបាយ និងការគ្រប់គ្រងការនេសាទ
ការនេសាទត្រីនៅខេត្តសៀមរាប។ រូបភាព ថតដោយ Brian Hoffman, ១២ មករា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។ការគ្រប់គ្រងវិស័យជលផលនៅកម្ពុជា ត្រូវបានបែងចែកចេញជាកម្រិតរដ្ឋាភិបាលថ្នាក់កណ្តាល និងថ្នាក់ខេត្ត។ នៅថ្នាក់កណ្តាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រងលើវិស័យជលផល។ ក្នុងក្រសួងនេះ រដ្ឋបាលជលផល ទទួលខុសត្រូវលើការស្រាវជ្រាវ តាក់តែងច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងវិស័យជលផល និងមានអំណាចធ្វើអធិការកិច្ច។12ក្របខណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩ បានកំណត់ចេញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៖ “ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីចូលរួមចំណែកដល់ការធានាសន្តិសុខស្បៀងរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីបង្កើន ...
ថវិកាមណ្ឌលសុខភាព
ការទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា គឺជាសមាសភាគដំបូងនៃការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF)។40 សមាសភាគបីផ្សេងទៀត គឺការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និង ការប្រមូលមេរៀនបទពិសោធន៍ ...
តម្លៃ និងព័ត៌មានទំនាក់ទំនងសេវាកម្ម
តម្លៃសេវាសេវារដ្ឋបាលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម សេវាលើមធ្យោបាយដឹកជញ្ជូន កម្រៃសេវាសម្រាប់ការភ្ជាប់-ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី របស់អគ្គិសនីកម្ពុជា ការផ្តល់សេវានៅមណ្ឌលសុខភាព តារាងតម្លៃទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សេវាផ្គត់ផ្គង់ទឹកស្អាត តារាងព័ត៌មានទំនាក់ទំនងអំពីសេវាតារាងនៃព័ត៌មានទំនាក់ទំនងរបស់រដ្ឋបាលឃុំ/សង្កាត់ តារាងលេខទូរស័ព្ទបម្រើសេវាអតិថិជន របស់អគ្គិសនីកម្ពុជា លេខទំនាក់ទំនងសម្រាប់ចម្ងល់ក្នុងការសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ លេខទូរស័ព្ទប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត លេខទំនាក់ទំនងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញុ, ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងតាខ្មៅ, ខេត្តសៀមរាប និងព្រៃវែង ...
ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
រួមគ្នាទប់ស្កាត់ ការបម្រែបម្រួលបរិយាកាស។ រូបភាព ថតដោយ 350.org, ១២ តុលា ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។យន្តការការអភិវឌ្ឍស្អាត (CDM)យន្តការការអភិវឌ្ឍស្អាត (CDM) ដែលបានកំណត់ក្នុងមាត្រា១២ នៃពិធីសារក្យូតូ អនុញ្ញាតឱ្យប្រទេសដែលមានការប្តេជ្ញាចិត្តកាត់បន្ថយ ឬកំណត់ ការបំភាយឧស្ម័ន ដើម្បីអនុវត្តគម្រោងទាំងឡាយណាដែលកាត់បន្ថយការបំ ...
ដំណាំជីវឥន្ធនៈ
ដំណាំជីវឥន្ធនៈមានសក្តានុពលគួរឱ្យកត់សម្គាល់ ក្នុងការរួមចំណែកដល់តម្រូវការថាមពលនាពេលអនាគតនៅទូទាំងពិភពលោក។ ដីកសិកម្មបានផ្តល់ឱ្យនូវជម្រើសក្នុងការដាំដុះដំណាំជីវឥន្ធនៈជំនួសផលិតកម្មអាហារដែលមានលក្ខណៈសាមញ្ញ ...
ការប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបថត ថតដោយ មៃឃើល ខូកលេន កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0យោងតាមការសិក្សាស្តីពី សន្ទស្សន៍លើការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៤ បោះពុម្ពផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ ប្រទេសកម្ពុជា ស្ថិតនៅលំដាប់ទី ១៥៦ ក្នុងចំណោមប្រទេសចំនួន ១៧៤។134 បើសន្ទស្សន៍កាន់តែទាប ប្រទេសនោះ ...
គោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ
រថយន្តដឹកឈើក្នុងព្រៃការពារមណ្ឌលគិរី ប្រទេសកម្ពុជា។ រូបភាព ថតដោយ Global Water Forum, នៅថ្ងៃទី២៣ កុម្ភៈ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0ប្រទេសកម្ពុជាត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់ព្រៃឈើ។ ខណៈដែលប្រទេសនេះកំពុងស្វែង រកការអភិវឌ្ឍឆាប់រហ័សលើវិស័យសេដ្ឋកិច្ច ព្រៃឈើជាច្រើនត្រូវបានគេចាត់ទុកជាធនធានទ្រព្យសម្បត្តិជាតិ។ ដើម្បីជួយធានាដល់ការគ្រប់គ្រងធនធានទាំងនេះប្រកបដោយនិរន្តរភាព រដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងព្រៃឈើដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០២។ច្បាប់នេះសង្កត់ធ្ងន់ពីសារៈសំខាន់នៃព្រៃឈើសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជា តួនាទីរបស់វានៅក្នុងប្រព័ន្ធជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌159។« រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថាការសម្រេចបាននូវការគ្រប់គ្រង និងការអភិរក្សនៃធនធានព្រៃឈើសម្រាប់ប្រព័ន្ធអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ច ជាសសរស្តម្ភនៃសុខុមាលភាពដ៏ធំមួយ ដែលរួមចំណែកដោយផ្ទាល់ដល់ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាអាជ្ញាធរដែលមានសិទ្ធិអំណាចផ្លូវច្បាប់ជាមួយនឹងយុត្តាធិការទូទៅលើគោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ។ ការងារទាំងនេះត្រូវបានចាត់ចែងដោយរដ្ឋបាលព្រៃឈើ។ក្រមខណ្ឌគតិយុត្តិនៅកម្ពុជាច្បាប់ស្តីពីព្រៃឈើត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ បន្ទាប់ពីមានច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីឆ្នាំ ១៩៩២ និងច្បាប់ស្តីពីការគ្រប់គ្រងលើធនធានធម្មជាតិឆ្នាំ ...
ជនជាតិភាគតិច និងជនជាតិដើមភាគតិច
យោងតាមជំរឿនប្រជាជនទូទៅឆ្នាំ២០១៩ របស់ព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាសរុបមានចំនួនប្រមាណ ១៥.៥៥២.២១១នាក់ (ស្ត្រី ៥១,៣១ភាគរយ)។194 ចំនួនប្រជាជនបានកើនឡើងដល់ ១៦.៥៨៩.០២៣នាក់នៅឆ្នាំ២០២១។195 ជនជាតិវៀតណាម ចិន ចាម និងជនជាតិភាគតិចផ្សេងទៀត ...
ព្រៃការពារ
ជាទូទៅ តំបន់ព្រៃការពារ ត្រូវបានបង្កើតឡើងនៅក្រោមអនុក្រឹត្យដាច់ដោយឡែក សម្រាប់គោលបំណងនៃការការពារជីវៈចម្រុះ និងការអភិរក្ស។ តំបន់ព្រៃការពារទាំងនេះ គឺជាជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជ ឬ រងការគំរាមកំហែងជាច្រើន។ ឧទាហរណ៍ តំបន់ព្រៃការពារមណ្ឌលគិរី គឺជាជម្រកសម្រាប់ ប្រភេទគោព្រៃចំនួន៣ប្រភេទ ប្រភេទឆ្មាដូចជាខ្លា និងខ្លារខិន ខ្លាឃ្មុំ និងសត្វបក្សីនានា។ ...
សេវាកម្មរដ្ឋាភិបាល
តារាងសេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយ នៅសាលាស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ រូបភាពដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.សេវាកម្មរបស់រដ្ឋាភិបាល អាចត្រូវបានគេសម្លឹងឃើញថា ជាឧបករណ៍មានប្រសិទ្ធភាពប្រើឡើងសំដៅសម្រេចឱ្យបានការ ...
ផលិតកម្មអគ្គិសនី
នៅកម្ពុជា តម្រូវការអគ្គីសនី ត្រូវបានព្យាករថា នឹងកើនឡើងប្រមាណ ១៧.៩ ភាគរយ ជារៀងរាល់ឆ្នាំ ពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០២០។250 យោងតាមជំរឿនប្រជាជនឆ្នាំ ២០០៨ ប្រជាជន ៨០ ភាគរយ រស់នៅតំបន់ជនបទ។251 ប្រជាជនសរុបទូទាំងប្រទេស កើនឡើងដល់ ១៥.៥ លាននាក់ នៅឆ្នាំ២០១៤។252បង្គោលខ្សែភ្លើង។ រូបភាព ថតដោយ Michael Coghlan, ១០ មករា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0។ទីក្រុងភ្នំពេញ ដែលជារាជធានីរបស់ប្រទេសកម្ពុជា មានប្រជាជនប្រើប្រាស់ថាមពលអគ្គីសនីប្រមាណ ៩០ ភាគរយ នៃការប្រើប្រាស់ទូទាំងប្រទេស។ ការពង្រីកបណ្តាញចែកចាយទៅតំបន់ជនបទ ដែលមានប្រជាជនកម្ពុជាប្រមាណ ៨០ ភាគរយ កំពុងរស់នៅ នៅមានកម្រិតនៅឡើយ។253 នៅឆ្នាំ ២០១៣ មានប្រជាជនជនបទ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។ពាណិជ្ជកម្មអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុង ...
រដ្ឋាភិបាល
ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋ ហើយនាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបានៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី314 ទ្រង់យាងឡើងសោយរាជ្យនៅឆ្នាំ២០០៤ ...
តំបន់ការពារ
ស្របពេលដែលប្រទេសកម្ពុជាបានងើបចេញពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមក សម្ពាធបានកើនឡើងទៅលើការប្រើប្រាស់និងការគ្រប់គ្រងធនធានធម្មជាតិនិងតំបន់រសើបនានា។ ជាការឆ្លើយតបទៅនឹងសម្ពាធទាំងនេះ តំបន់ការពារមួយចំនួនត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ដើម្បីការពារតំបន់ដែលមានសារៈសំខាន់ ផ្នែកបរិស្ថាននិង វប្បធម៌។ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីផ្សារមូលបត្រ
ស្ទើតែពេញមួយសតវត្សរ៍ទី ២១ ប្រទេសកម្ពុជាមានការរីកចំរើនផ្នែកសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ដោយបានផ្លាស់ប្តូរពីប្រទេសដែលមានភាពចលាចលនយោបាយ ទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបាន ...
ទំនាក់ទំនងអន្តរជាតិ
(English) Cambodia has strong diplomatic links with many countries. Its warmest relationship with a superpower is with the People's Republic of China. The most important economic ties are with China, the United States of America, Thailand and Vietnam. Cambodia is a member of the UN, ...