ប្រកាសស្តីពី «ការកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស»
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ចេញសេចក្តីប្រកាសដើម្បីកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស។ យោងតាមប្រកាសលេខ ៣៦០/១៩ ចុះថ្ងៃទី២៨ ខែសីហា ឆ្នា២០១៩ ក្រសួងការងារ កំណត់នូវប្រភេទមុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ចំពោះ ជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទៅចូលទៅកាន់ឯកសារប្រកាស សូមចុចនៅទីនេះ។ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
សារាចរណែនាំស្តីពី «ការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់»
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំមួយ ដើម្បីធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលទទួលឥទ្ធិពលពីព្យុះឈ្មោះ កាហ្ស៊ីគី និងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ
នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីណែនាំក្រើនរំលឺកស្តីពីបន្តការកាពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង (Omicron)
នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំក្រើនរំលឺកស្តីពីបន្តការកាពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង (Omicron) នៅលើបណ្តាញសង្គមផ្លួវការរបស់ខ្លួន។សេចក្តីណែនាំត្រូវបានដាក់ចេញបន្ទាប់ពីចំនួននាក់វិជ្ជមានមេរោគកូវីដ-១៩ អូមីក្រុងក្នុងមួយថ្ងៃៗ មានការកើនឡើងគួរអោយព្រួយបារម្ភ។ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យសាធារណជនអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការ ៣ កុំ និង ៣ ការពារ និងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពន្លឿនដំណើរការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ ...
ក្រសួងសុខាភិបាល
សេចក្ដីថ្លែងការណ៍រួមស្តីពីទិវាសេរីភាពសារព័ត៌មានឆ្នាំ ២០២៣
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ខេមបូចា បានចេញសេចក្ដីថ្លែងការណ៍រួមស្តីពីទិវាសេរីភាពសារព័ត៌មានឆ្នាំ ២០២៣។ទិវាដ៏សំខាន់នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជា ...
ខេមបូចា
សេចក្តីថ្លែងការណ៍របស់អង្គការ WWF ស្តីពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្អាកការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ
នៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ មូលនិធិអភិរក្សនិងសង្គ្រោះសត្វព្រៃកម្ពុជា (WWF-Cambodia) បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្អាកការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។ យោងតាមសេចក្តីថ្លែងការណ៍ ការសំរេច ...
មូលនិធិអភិរក្សនិងសង្គ្រោះសត្វព្រៃកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការដាក់ចេញវិធានការចំពោះផលិតផលម៉ាក Nutrilatt ដែលមាន B/N ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩
នៅថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ ២០២០ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងវិធានការណ៍សំរាប់ផលិតផលម៉ាកទឹកដោះគោម៉ាក Nutrilatt ដែលមាន B/N ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩ ។ ការសម្រេចចិត្តត្រូវបានធ្វើឡើងបន្ទាប់ពីការរក ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីជូនដំណឹងស្ដីពី ការហាមឃាត់ការធ្វើដំណើរជាបណ្តោះអាសន្នចំពោះជនជាតិឥណ្ឌា និងអ្នកដំណើរជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា
នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹងស្ដីពី ការហាមឃាត់ការធ្វើដំណើរជាបណ្តោះអាសន្នចំពោះជនជាតិឥណ្ឌា និងអ្នកដំណើរជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវី ...
ក្រសួងទេសចរណ៍
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤
នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ ព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ យោងតាមសេចក្ដី ...
ព្រឹទ្ធសភាកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងអំពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន ជាបន្តបន្ទាប់ តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខធ៧.០១៦.២១០.ស ...
ធនាគារជាតិនៃកម្ពុជា
សង្គមសុីវិលសូមអំពាវនាវឱ្យបញ្ឈប់និទណ្ឌភាពនៅកម្ពុជាក្នុងឱកាសទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆាំងទៅលើអ្នកសារព័ត៌មាន
ដើម្បីប្រារព្ធទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិ ចំពោះបទល្មើសប្រឆាំងទៅលើអ្នកសារព័ត៌មាន លើកទីពីររបស់អង្គការសហប្រជាជាតិ យើងខ្ញុំជាអង្គការសង្គមសុីវិល ដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់វប្បធម៌និទណ្ឌភាពជាដដែលៗនៅកម្ពុជា ...
ក្រុមអង្គការសង្គមស៊ីវិល
កិច្ចប្រជុំលើកទី១នៃក្រុមការងាររួមកម្ពុជា-រុស្សីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើគោលបំណងសន្តិភាព
នៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦ កិច្ចប្រជុំលើកទី១ នៃក្រុមការងាររួមកម្ពុជា-រុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមជាគណអធិបតីដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) និងឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានកិច្ចពិភាក្សាពេញអង្គមួយដែលមានតំណាងចូលរួមមកពីរ៉ូហ្សាតូម និងក្រុមការងារជាតិកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណង៖ (១) ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ជាចុងក្រោយក្នុងកម្រិតបច្ចេកទេស (២) ពិភាក្សាលើបែបបទការងាររបស់ក្រុមការងាររួមកម្ពុជា-រុស្ស៊ី (៣) ពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា និង (៤) ពិភាក្សាអំពីសកម្មភាពអាទិភាព នៅក្រោមអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។ ...
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងសម្រាប់ជួយដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថានតាមរយៈការអភិវឌ្ឍសមត្ថភាពនៃក្រសួងបរិស្ថាន
នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន (MoE)និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ដែលមានការិយាល័យនៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង “គម្រោងសម្រាប់ជួយដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការវាយតម្លៃហេតុប៉ះពាល់ ...
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)
សេចក្តីជូនដំណឹងស្តីពី ការបង្កើតក្រុមការងារគាំពារអតិថិជន និងការរៀបចំប្រព័ន្ធទូរស័ព្ទសម្រាប់សាធារណជន
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបង្កើតក្រុមការងារគាំពារអតិថិជន ដោយប្រកាសលេខទូរស័ព្ទចំនួន៥ខ្សែ សម្រាប់ឲ្យសាធារណជនដែលមានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ សេវា ...
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាមួយប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការដោះស្រាយវិវាទដីធ្លីរវាងសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។ គិតចាប់ពី ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីជូនដំណឹងស្តីពី ការនាំចេញអង្ករសឡើងវិញ
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សហពន្ធ័ស្រូវអង្ករកម្ពុជាបានចេញសេចក្តីជូនដំណឹងទៅដល់សមាជិករបស់ខ្លួន យោងតាមលិខិតជូនដំណឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដែលរាជរដ្ឋាភិបាលសម្រចផ្តល់ការអនុញាត្តឲ្យធ្វើការនាំចេញអង្ក ...
សហពន្ធ័ស្រូវអង្ករកម្ពុជា
សេចក្ដីណែនាំ ស្ដីពីការស្នើសុំផ្ដល់លិខិតឆ្លងដែនសារជាថ្មីរបស់ប្រជាពលរដ្ឋ
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចេញសេចក្តីណែនាំមួយ ស្ដីពីការស្នើសុំផ្ដល់លិខិតឆ្លងដែនសារជាថ្មីរបស់ប្រជាពលរដ្ឋ។ ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
សេចក្តីថ្លែងការណ៍ស្តីពីការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២១
នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការពន្យារពេលជាបណ្តោះអាសន្ននៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២១។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយផ្អែកលើកាលៈទេសៈបច្ចុប្បន្ន ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
សេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ
នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងគោលបំណងឆ្លើយតបទៅនឹងប្រតិកម្មមួយចំនួនពីសំណាក់សាធារណជនមាន សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ដែលលើកឡើងថា ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោត
នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។អ្នកនាំពាក្យ គ.ជ.ប បានវាយតម្លៃថា ដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយ រលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឃុំ សង្កាត់។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត