រាជរដ្ឋាភិបាលសម្រេចបន្តជួយឧបត្ថម្ភប្រាក់ ដល់វិស័យវាយនភណ្ឌ និងវិស័យទេសចរណ៍ ៣ ខែទៀត
ដោយការរីករាលជំងឺកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គមនិងសេដ្ឋកិច្ច ក្នុងស្មារតីបុរេសកម្ម និង ទទួលខុសត្រូវខ្ពស់ រដ្ឋាភិបាលបានដាក់ចេញវិធានការជុំទី៨ បន្តទៀតក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺ ...
ធូ វិរៈ
https://bit.ly/3u3HdGw
ជំនួយវ៉ាក់សាំងស៊ីណូហ្វាម លើកទី២ ពីប្រទេសចិន ចំនួន ៧០ ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃពុធនេះ
ជំនួយជាវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ក្នុងជំហានទី២ ពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ៧០ ម៉ឺនដូសបន្ថែមទៀតនឹង ដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ នេះដែលចំនួននេះនឹងត្រូវបែងចែកជា ២ គឺ ៤០ ម៉ឺនដូសដល់ក្រសួងសុខាភិបាល និង ៣០ ម៉ឺនដូសដល់ក្រសួងការពារជាតិ។ ...
មុំ គន្ធា
https://bit.ly/3wfJSyz
មន្ត្រី និងកងកម្លាំងរាជអាវុធហត្ថទាំងអស់ ត្រូវតម្រូវឱ្យធ្វើតេស្តរកកូវីដ ខណៈកម្លាំងនគរបាលជាង ៨០ នាក់ រកឃើញវិជ្ជមានជំងឺឆ្លងនេះ
ថ្នាក់ដឹកនាំ និងកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ត្រូវតម្រូវឲ្យយកសំណាកធ្វើតេស្តរកកូវីដ ១៩ ដោយសារតែមានការបារម្ភពីការឆ្លងរីករាលដាលជំងឺនេះ ខណៈកម្លាំងនគរបាលជាតិកងអន្តរាគមន៍នៅតំបន់ក្រហមជាង ៨០ នាក់ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន ...
ឡុង គីមម៉ារីតា
https://bit.ly/3o6Rq37
ក្រសួងបរិស្ថាន បន្តទទួលជំនួយឧបករណ៍វាស់គុណភាព និងកម្រិតសំឡេងខ្យល់ និងរំញ័រពីប្រទេសចិន
ក្រសួងបរិស្ថានបន្តទទួលជំនួយ ឧបករណ៍វាស់គុណភាព និងកម្រិតសំឡេងខ្យល់និងរំញ័រពីប្រទេសចិន ខណៈបច្ចុប្បន្នកម្ពុជាបានបំពាក់ឧបករណ៍វាស់គុណភាពខ្យល់បានចំនួន ៤៩ ទីតាំង នៅទូទាំង ២៥ រាជធានី-ខេត្ដ និងកំពុងរៀបចំបំពាក់បន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ...
វ៉ន ដារ៉ា
https://bit.ly/2S3tnGg
ការប្រមូលផលស្រូវប្រាំងឡើងដល់ ៣ លានតោន
ស្រូវចំនួន ២,៩៣ លានតោនដែលត្រូវបានដាំដុះក្នុងរដូវប្រាំងត្រូវបានប្រមូលផលក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះនិងនាំចេញបាន ១,៦០ លានតោនពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រហែល ៧៥១.៤៩៦ តោនបើប្រៀបធៀប ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50862577/up-to-three-million-tonnes-of-dry-season-paddy-rice-harvested/
ស្ថានីយបណ្តាញថ្មីចំនួន ៦៨ របស់ Smart ដែលមានទឹកប្រាក់ ៩០ លានដុល្លារត្រូវបានសង់រួចរាល់ជាស្ថាពរ
ក្រុមហ៊ុន Smart Axiata បានបញ្ចប់ការសាងសង់ជាស្ថាពរស្ថានីយបណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាបដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លារក្នុងឆ្នាំ ២០២១ ដើម្បីពង្រីក និងបង្កើនគុណភាពនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែងក្នុង ...
ធូ វិរៈ
https://bit.ly/2PyeMlx
វ៉ាក់សាំងជំងឺដុំពកស្បែកសម្រាប់គោក្របីត្រូវបានបញ្ជាទិញដើម្បីទប់ស្កាត់ការផ្ទុះឡើង
ប្រទេសកម្ពុជាបានបញ្ជាទិញថ្នាំវ៉ាក់សាំងជំងឺដុំពកស្បែក (LSD) ចំនួន ២០០,០០០ ដូស ពីអាហ្វ្រិក ដើម្បីចាក់វ៉ាក់សាំងគោក្របីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយនឹងបញ្ជាទិញចំនួន ១០០,០០០ ដូសទៀត ដើម្បីទប់ស្កាត់ការផ្ទុះជំងឺដុំពកស្បែក ដែលបាន ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/50908842/lumpy-skin-disease-jabs-for-cattle-ordered-to-contain-outbreak/
ក្រុមអាទិភាពនៅតាមព្រំដែនថៃទទួលបានវ៉ាក់សាំងកូវីដលើកទី៣
ខេត្តទាំង ៧ របស់កម្ពុជាដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកជួរមុខរួមទាំងបុគ្គលិកពេទ្យ និងបុគ្គលិកយោធា ជាមួយនឹងដូសទី ៣ ខណៈពេលដែលការចាក់វ៉ាក់សាំងរបស់ព្រះរាជាណាចក្រកម្ពុជាឈានដល់ជាង ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/priority-groups-thai-border-get-third-covid-booster-doses
មន្ត្រី៖ សាលារាជធានី មិនមានគម្រោងបន្តដាក់បម្រាមគោចរទៀតទេ
មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបង្ហើបឱ្យដឹងថា អាជ្ញាធរក្រុងភ្នំពេញមិនមានគម្រោងបន្តដាក់បម្រាមគោចរក្នុងមូលដ្ឋានរបស់ខ្លួនទៀតទេ បន្ទាប់ការអនុវត្តបម្រាមគោចររយៈពេល ១៤ ថ្ងៃ មានស្ថានភាពល្អប្រសើរ និងអត្រាការឆ្លងថ្មីនៃអ្នកជំងឺកូវីដ ១៩ មានការថយចុះ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-08-09-1345-221258.html
លោកសុខុនស្វាគមន៍ការតែងតាំងរដ្ឋមន្ត្រីព្រុយណេជាបេសកជនអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុនកាលពីម្សិលមិញបានកោតសរសើរចំពោះការតែងតាំងរដ្ឋមន្ត្រីការបរទេសទី ២ របស់ព្រុយណេ Dato Erywan Pehin Yusof ធ្វើជាប្រេសិតពិសេសរបស់ប្រធានអាស៊ាននៅពីមីយ៉ាន់ម៉ាដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព ...
ក្រុមហ៊ុនចុះបញ្ជី CSX ភាគច្រើនបង្ហាញប្រតិបត្តិការអាជីវកម្មល្អប្រសើរ
ក្រុមហ៊ុនចុះបញ្ជីមូលបត្រ និងសញ្ញាបណ្ណសាជីវកម្មភាគច្រើនបានរាយការណ៍ពីការស្ទុះងើបឡើងវិញនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចេញពីវិបត្តិសុខភាពនៅត្រីមាសទី ២ ឆ្នាំនេះ ដោយសារការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ យ៉ាងរហ័សនៅលើពិភពលោក និងនៅក្នុងតំបន់។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-08-18-1055-221829.html
កម្ពុជាកំពុងស៊ើបអង្កេតករណីចម្លងប្រាសាទអង្គរវត្តនៅប្រទេសថៃ
ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃសហការជាមួយភាគីថៃបាន និងកំពុងបើកការស៊ើបអង្កេតលើការសាងសង់ប្រាសាទមួយនៅខេត្តបូរីរាម (Buriram) ប្រទេសថៃដែលមនុស្សជាច្រើនបានអះអាងថា ជាការចម្លងពីប្រាសាទអង្គរវត្តដ៏ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50888609/cambodia-investigating-the-angkor-wat-replica-case-in-thailand/
ការបិទព្រំដែនប្រទេសវៀតណាមធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះនៅលើទីផ្សារក្នុងស្រុក
កសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម កំពុងត្អូញត្អែរអំពីការធ្លាក់ចុះនៃតម្លៃស្រូវនៅក្នុងទីផ្សារក្នុងស្រុក ព្រោះតែមិនអាចនាំចេញទៅប្រទេសវៀតណាមដោយសារតែព្រំដែនបិទទ្វារ ដែលធ្វើឱ្យមានការផ្គត់ផ្គង់ច្រើនពេកនៅក្នុងប្រទេស ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/closed-vietnam-borders-drive-down-prices-rice-domestic-markets
ក្រសួងអប់រំ បន្តចែកអង្ករដល់សិស្សក្នុងគ្រួសារងាយរងគ្រោះពីកូវីដ
ក្រសួងអប់រំ យុវជន និងកីឡា បន្តអនុវត្តគោលនយោបាយគាំពារសង្គម ដោយចែកស្បៀងជាអង្ករដល់សិស្សមកពីគ្រួសារក្រីក្រជាង ១៣ ០០០ នាក់ និងចុងភៅជាង ៥០០ នាក់ ទៅដល់សាលាបឋមសិក្សាចំនួន ២០៥ សាលា ក្នុងខេត្តគោលដៅចំនួន ៦ ដែលរងផលប៉ះពាល់ខ្លាំងពីការផ្ទុះជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ ២០២១។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-09-21-0922-223907.html
លោក ស ថេត ប្រើកម្លាំងជិត ២ ០០០ នាក់ រក្សាសន្តិសុខអំឡុងបុណ្យភ្ជុំបិណ្ឌ
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កម្លាំងនគរបាលប្រមាណជិត ២ ០០០ នាក់ប្រើសម្រាប់ដាក់ពង្រាយការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ អំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលចាប់ផ្តើមពីថ្ងៃទី ២២ ខែកញ្ញា រួមទាំងវិធានសុខាភិបាលបង្ការការឆ្លងជំងឺកូវីដ ១៩។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-09-22-1102-224017.html
លោកនាយករដ្ឋមន្ត្រីសម្រេចបន្ថែមប្រាក់ ២ ដុល្លារអាមេរិក លើប្រាក់ឈ្នួលគោល $១៩២ ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងឆ្នាំ ២០២២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្ដល់ទឹកប្រាក់ចំនួន ២ ដុល្លារ បន្ថែមលើប្រាក់ ចំនួន ១៩២ ដុល្លារសហរដ្ឋអាមេរិក ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតដោយសំឡេងភាគច្រើន ដោយឯកភាពគ្នាសម្រេចកំណត់ប្រាក់ឈ្នួលគោលក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា ឆ្នាំ ២០២២ បើប្រៀបធៀបក្នុងឆ្នាំ ២០២១ នេះគឺមានចំនួន ១៩២ ដុល្លារ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-29-0906-224364.html
អាជ្ញាធរជាតិអប្សរា កំពុងធ្វើរបាំងសំណាញ់ដាក់ការពារកុំឱ្យសត្វប្រចៀវទំលើដំបូលប្រាសាទ
អាជ្ញាធរជាតិអប្សរាកំពុងធ្វើរបាំងសំណាញ់ការពារសត្វប្រចៀវកុំឱ្យចូលទៅទំនៅផ្នែកដំបូលនៃថែវប្រាសាទអង្គរវត្ត ព្រោះទឹកនោមសត្វប្រចៀវអាចបណ្តាលឱ្យមានសំណើម និងបង្កើតទៅជាជាតិប្រៃដែលជាសារធាតុងាយនឹងធ្វើឱ្យថ្មរបស់ប្រាសាទមានការពុកផុយ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-08-26-1545-222361.html
យន្តការផ្សព្វផ្សាយជាតិការពារសង្គមត្រូវបានដាក់ឲ្យដំណើរការ
អង្គការ Oxfam សហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC) កំពុងបង្កើតយន្តការមួយ ដើម្បីផ្សាយព័ត៌មានស្តីពីការគាំពារសង្គមនៅទូទាំងប្រទេសដែលនឹងមានសមត្ថភាពបម្រើជាយន្តការផ្សាយបន្ទាន់ក្នុងករណីមានជំងឺរាតត្បាតនាពេលអនាគត។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50927009/national-social-protection-broadcasting-mechanism-launched/
ពាណិជ្ជកម្មកម្ពុជា-កូរ៉េ មានតម្លៃ $៣៧៧ លាន កើនជាង ៦%
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ រយៈពេល ៥ ខែដើមឆ្នាំ ២០២១ មានតម្លៃប្រមាណ ៣៧៧ លានដុល្លារ កើនជាង ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ក្នុងនោះការនាំចេញរបស់កម្ពុជាធ្លាក់ចុះតិចតួច និងការនាំចូលពីកូរ៉េកើនជាង ១០ ភាគរយ។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-07-14-1046-219808.html
អាជ្ញាធរខេត្តបាត់ដំបង ប្រកាសបន្តទិញផ្លែមៀនពីប្រជាកសិករ
រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសបន្តជួយទិញផ្លែមៀន (តាង៉ែន) និងមៀនក្រអូបពីប្រជាកសិករក្នុងរយៈពេលជាង ១០ ថ្ងៃទៀត គឺចាប់ពីថ្ងៃទី ៣ ខែកញ្ញាតទៅ ស្របពេលផ្លែមៀនកំពុងបន្តជួបប្រទះបញ្ហាទីផ្សារនាំចេញទៅក្រៅប្រទេសដែលបណ្តាលមកពីវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-09-06-1218-223078.html