ការបំពុលខ្យល់
ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថត ដោយអេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូងសម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនខ្លាំងក៏ដោយ កម្ពុជាស្ថិតក្នុងលំដាប់ទី១៦៤ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន (EPI) សម្រាប់គុណភាពខ្យល់ ក្នុងឆ្នាំ២០១៨។11 សន្ទស្សន៍EPI សម្រាប់ការវាស់ស្ទង់គុណភាពខ្យល់ ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យ Yale (វិទ្យាស្ថាន Yale សម្រាប់គោលនយោបាយ និងច្បាប់បរិស្ថាន) និង សាកលវិទ្យាល័យ Columbia ((វិទ្យាស្ថានសម្រាប់បណ្ដាញនៃព័ត៌មានវិទ្យាសាស្ត្រផែនដីអន្តរជាតិ) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានរួមបញ្ចូលនូវសូចនាករចំនួន ៣៖ការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ PM2.5 (ភាគល្អិតនិចល)ការបំពុលខ្យល់ ...
សំណង់
គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។47ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។48ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។49ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។50កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...
ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ
(English) Cambodia’s national parks (or ‘natural parks’) and wildlife preserves were established under the 1993 Royal Decree on the Protection of Natural Areas. Although other areas have been added subsequently, there is currently no officially available list of all protected areas and their boundaries. ...
ការអភិវឌ្ឍ និងជំនួយសម្រាប់ ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
(English) Beginning in 2002, the World Bank, Germany, Finland and Canada began a joint-program to promote land tenure security in Cambodia by providing financial and technical support to land titling efforts. Following the eviction of residents of the Boeung Kak Lake area of Phnom Penh ...
ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
រួមគ្នាទប់ស្កាត់ ការបម្រែបម្រួលបរិយាកាស។ រូបភាព ថតដោយ 350.org, ១២ តុលា ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។យន្តការការអភិវឌ្ឍស្អាត (CDM)យន្តការការអភិវឌ្ឍស្អាត (CDM) ដែលបានកំណត់ក្នុងមាត្រា១២ នៃពិធីសារក្យូតូ អនុញ្ញាតឱ្យប្រទេសដែលមានការប្តេជ្ញាចិត្តកាត់បន្ថយ ឬកំណត់ ការបំភាយឧស្ម័ន ដើម្បីអនុវត្តគម្រោងទាំងឡាយណាដែលកាត់បន្ថយការបំ ...
គោលនយោបាយនិងការគ្រប់គ្រងថាមពល
អគ្គីសនីកម្ពុជា (EdC)។ រូបភាព ថតដោយ bmeabroad, ១០ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។អត្រាអគ្គីសនីភាវូបនីយកម្មទាប និងការពឹងផ្អែកខ្លាំងលើការនាំចូលឥន្ធនៈផូស៊ីល បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសលំដាប់ទី១២០/១២៤ នៃបណ្តាប្រទេសផ្សេងទៀត ក្នុងរបាយការណ៍សន្ទស្សន៍ប្រសិទ្ធភាពផ្នែកស្ថាបត្យកម្មថាមពលសកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៤ (ហៅកាត់ថា EAPI) ដែលត្រូវបានគណនាដោយកំណត់មធ្យមភាគពិន្ទុរបស់ប្រទេសក្នុងកំណើនសេដ្ឋកិច្ច និងការ ...
ក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន និងលោកស្រី ជូលី ឈុង នៅក្នុងពិធីសម្ពោធសាលារៀងនរ៉ាយអាខាដេមី នៅប្រទេសកម្ពុជា។ រូបភាព ថតដោយស្ថានទូតសហរដ្ឋអាមេរិចប្រចាំទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។120 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។121 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួង ...
ការរុករករ៉ែ
(English) The mining sector in Cambodia is mostly undeveloped, and active mining enterprises are typically small-scale quarries producing materials for construction, such as laterite, marble, granite, limestone, gravel and sand. There is no industrial-scale extraction of minerals, although many exploration licenses have been granted ...
ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី និង តែងតាំងដោយព្រះមហាក្សត្រ។ បន្ទាប់ពីបានទទួលសេចក្តីទុកចិត្តពីរដ្ឋសភា រដ្ឋមន្ត្រីត្រូវបានតែងតាំងជាមួយនឹងគណៈរដ្ឋមន្ត្រីទាំងមូល ដោយព្រះរាជក្រឹត្យ។ ...
ផលិតកម្មជលផល
កម្មករចាប់ត្រីដើម្បីដឹកយកទៅកាន់ផ្សារនៅឆ្នុកទ្រូ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ រូបភាព ថតដោយ Sylyvann Borei/World Fish, ៧ មេសា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា ជាប្រទេសសំបូរធនធានជលផល។ ធនធានត្រី បានក្លាយជាប្រភពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដ៏សំខានសម្រាប់ប្រជាជនកម្ពុជា។ ធនធានត្រីទឹកសាប គឺជាផ្នែកមួយនៃប្រព័ន្ធទន្លេមេគង្គ ដែលជាធនធានជលផលទឹកសាបធំជាងគេនៅក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីប្រមាណ ២.១ លានតោនក្នុងមួយឆ្នាំ។133 កម្ពុជា ទទួលបានកំណត់ត្រាពិភពលោកចំនួនពីរគឺ៖ បរិមាណត្រីទឹកសាបខ្ពស់ ...
ចំណាត់ថ្នាក់ព្រៃឈើ
ចំណាត់ថ្នាក់នៃព្រៃឈើ ត្រូវបានកំណត់នៅក្នុងច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២។ ច្បាប់នេះ អនុវត្តទៅលើទាំង ព្រៃឈើធម្មជាតិ និងការដាំដុះនានា ហើយវា "កំណត់ក្របខណ្ឌសម្រាប់ការគ្រប់គ្រង ការប្រមូលផល ការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សនៃព្រៃឈើនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ គោលបំណងនៃច្បាប់នេះ គឺដើម្បីធានាឱ្យបាននូវ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព សម្រាប់ប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌"។ ...
ការទិញលក់ និងការធ្វើពាណិជ្ជកម្មដីធ្លី
(English) The legal framework surrounding land sales and transfers was obliterated by the 2007 Civil Code, leaving little legal guidance. Forced land sales and distress sales are a substantial cause of land tenure insecurity in Cambodia. They are a significant cause of landlessness, and it ...
ស្ពាន់
ការរុករករ៉ែស្ពាន់ ត្រូវបានប្រមូលផ្តុំនៅខេត្តព្រះវិហារ ដែលឋិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនរុករកដែលមានសកម្មភាពច្រើនជាងគេ គឺក្រុមហ៊ុន Geopacific Resources ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ក្រុមហ៊ុននេះមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ។ ក្រុមហ៊ុន Geopacific Resources កំពុងធ្វើការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានមូលដ្ឋាននៅកម្ពុជាទៅលើគម្រោងគូសា។ គូសា ជាគម្រោងរុករកមួយនៅលើផ្ទៃដីទំហំ ១៥៨គីឡូម៉្រែតការេ នៅក្នុងតំបន់ប្រាសាទព្រះវិហារដែលបានចាប់ផ្តើមការរុករកក្នុងឆ្នាំ២០១៣។ ...
ដែក និងដែកថែប
(English) Although Cambodia is believed to have iron ore resources and a number of exploration licenses have been granted, no significant finds have been reported. There is no commercial mining of iron ore in the country. While ambitious plans for mining and steel plants have ...
កត្តាជម្រុញការកាប់បំផ្លាញព្រៃឈើ
(English) Deforestation has been one of the most significant changes the Cambodian landscape has undergone in recent decades. Key drivers of this process have been land concessions and subsequent land conversion, and large-scale illegal logging. ...
អ៊ុយរ៉ាញ៉ូម
សក្តានុពលរបស់ប្រទេសកម្ពុជា សម្រាប់ការរុករករ៉ែអ៊ុយរ៉ាញ៉ូម ត្រូវបានពិនិត្យនៅក្នុងឆ្នាំ១៩៧៧ ដោយទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ(IAEA)នៅក្រោមគម្រោងវាយតម្លៃ និងការសិក្សាលិទ្ធភាពអំណោយផលធនធានរ៉ែអ៊ុយរ៉ាញ៉ូមអន្ដរជាតិ។ របកគំហើញនៃការរុករកនេះ បានបង្ហាញថា សក្តានុពលនៃរ៉ែអ៊ុយរ៉ាញ៉ូមនៅមានកម្រិតនៅឡើយនៅក្នុងប្រទេសកម្ពុជា។ ...
ទំនប់វារីអគ្គិសនី
នៅក្នុងឆ្នាំ ២០០៣ ការវាយតម្លៃវិស័យវារីអគ្គិសនីថ្នាក់ជាតិ ត្រូវបានធ្វើឡើងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល (បច្ចុប្បន្នជា ក្រសួងរ៉ែ និងថាមពល) និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC)។ របាយការណ៍នេះ បានកំណត់ទីតាំងដែលមានសក្តានុពលចំនួន ៦០កន្លែង សម្រាប់ការអភិវឌ្ឍថាមពល ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។197 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។198ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។199 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
កាកបាទក្រហមកម្ពុជា
កាកបាទក្រហមកម្ពុជា គឺជាសង្គមមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា។ រដ្ឋាភិបាលបានកំណត់កាកបាទក្រហមកម្ពុជាជាជំនួយដល់ស្ថាប័នសាធារណៈដែលផ្តល់ជំនួយមនុស្សធម៌។ ក្រៅពីទីស្នាក់ការជាតិ កាកបាទក្រហមកម្ពុជា មានសាខាចំនួន ២៥ នៅគ្រប់បណ្តាលខេត្តនៃព្រះរាជាណាចក្រកម្ពុជា។244 កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចាប់តាំងពីពេលនោះមក។245 គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកាកបាទក្រហមកម្ពុជាបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរយៈពេលបីឆ្នាំក្នុងឆ្នាំ២០១៦។ ...
ការរុករករ៉ែដោយដៃ
ការរ៉ុករកដោយដៃ ជាការរ៉ុករករ៉ែខ្នាតតូច ដែលជានិច្ចកាលរួមមានសមាជិកគ្រួសារ រឺសហគមន៍តូចៗ និងមានបចេ្ចកទេសមានកម្រិត។ ការរ៉ុករកអាចធ្វើទៅតាមរដូវកាលជាមួយការងារដ៏ទៃទៀត ដូចជាការងារភ្ជួររាស់ជាដើម។ ការរ៉ុករកដោយដៃមានលក្ខណៈជាន់គ្នាច្រើនជាមួយការរ៉ុករករ៉ែត្បូង។ កម្មករដែលធ្វើការរ៉ុករកដោយដៃភាគច្រើនផ្តោតសំខាន់ទៅលើរ៉ែដែលអាចរ៉ុករកបាន ពិសេសគឺរ៉ែមាស។ ការរ៉ុករកច្រើនកើតឡើងនៅបាតទន្លេចាស់ និងតាមអណ្តូងរ៉ែម្តងម្កាល។ចំនួននៃអ្នកដែលប្រកបរបរនេះមានប្រមាណ ពី៥០០០ទៅ៦០០០នាក់រហូតទៅដល់រាប់ម៉ឺននាក់។ ...