ជំនួយពីប្រទេសចិន
ការសាងសង់បណ្ណាល័យមួយដែលផ្តល់មូលនិធិដោយថវិការបស់ចិន។ រូបភាព ដោយ Micheal Coaghlan, ថតនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC-BY-SA 2.0)។ខណៈដែលពីមុនប្រទេសនេះធ្លាប់តែមិនចុះសម្រុងជាមួយរដ្ឋាភិបាលសព្វថ្ងៃ ឥឡូវនេះប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជាតិទាំងពីរនេះ កាន់តែជិតស្និទ្ធិគ្នាឡើងៗ ដែលជាកត្តាអំណោយផលដល់ប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ប្រទេសចិន មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា មិនដូចម្ចាស់ជំនួយទ្វេរភាគីដ៏ទៃទៀតនោះទេ។ មូលនិធិដែលបានផ្តល់ឱ្យដោយប្រទេសចិនមានច្រើនទម្រង់ ប៉ុន្តែទឹកប្រាក់ដ៏ច្រើនលើសលុបនៃមូលនិធិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន និងកម្ចីមិនមែនសម្បទាន។ការវិនិយោគក្រុមហ៊ុន មានន័យថាជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ដោយក្រុមហ៊ុនចិន ដើម្បីសាងសង់ ឬធ្វើកិច្ចការលើគម្រោង ឬផ្តល់ជាមូលនិធិសម្រាប់ក្រុមហ៊ុនខ្មែរដែលមានស្រាប់។ ជំនួយបែបនេះ គឺត្រូវបានគេហៅថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនមែនជាមូលនិធិសប្បុរសធម៌នោះទេ។ ខណៈដែលវាពិតជាបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាអ្នកទទួលក្នុងក្របខណ្ឌខ្លះ ការជជែកពិភាក្សាជាច្រើនក៏ចោទសួរទៅលើអ្នកដែលទទួលផលប្រយោជន៍ច្រើនបំផុត (និងទទួលដែលទទួលរងផលប៉ះពាល់ច្រើនបំផុត)ពីការវិនិយោគនេះផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះប្រហែលជាមិនទាន់ជាប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ប្រជាជនខ្មែរនៅឡើយទេ។ប្រទេសចិន ...
ឧបករណ៍អាយស៊ីធីសម្រាប់ការងារ និងគមនាគមន៍អំឡុងពេលធ្វើការពីផ្ទះ
ពិភពលោកត្រូវបានរំខាន និងតក់ស្លុតដោយសារវិបត្តិវីរុសកូរ៉ូណា ហើយវាត្រូវបានគេស្គាល់ផងដែរថាជា មេរោគកូវីដ-១៩។ ជំងឺរាតត្បាតជាសកលនេះបានជះឥទ្ធិពលដល់ស្ថាប័ន ឧស្សាហកម្មទាំងអស់ ដែលធ្វើឱ្យពួកគេមានការលំបាកក្នុងការអនុវត្តការងារជាធម្មតារបស់ពួកគេ។ ...
ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជា
ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) តំណាងឱ្យឧបករណ៍កម្រិតខ្ពស់សម្រាប់ការប៉ាន់ប្រមាណ និងវាយតម្លៃផលវិបាកនៃផែនការអភិវឌ្ឍ កម្មវិធី និងគោលនយោបាយជាក់លាក់។ ផ្ទុយទៅនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅចុងបញ្ចប់នៃដំណើរការ ...
សិក្ខាសាលា ស្តីពី សិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ទិន្នន័យជនជាតិដើមភាគតិច
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) សហការជាមួយអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បានធ្វើសិក្ខាសាលាអនឡាញមួយដែលមានរយៈពេលកន្លះថ្ងៃស្តីពី “សិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ ...
ការផ្ទេរដីធ្លី
(English) Land transfers in Cambodia assume a variety of forms involving both public and private entities. The right to transfer property to another and to be protected from forced transfer is essential to land tenure security. Land transfer capacity is a source of value for ...
ផលិតកម្មផ្នែកកសិកម្ម
វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។37 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 38ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។39កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...
គ្រោះមហន្តរាយ
គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។79 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។80ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។81 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។82ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...
គម្របព្រៃឈើ (១៩៧៣-២០១៤)
កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០105។ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...
គោលដៅទី១៥ ជីវិតលើដី
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៥ ផ្តោតលើការប្រើប្រាស់ប្រកបដោយចីរភាពនូវ ជីវចម្រុះនៅលើដែនគោក និងប្រព័ន្ធអេកូឡូស៊ី ដូចជាព្រៃឈើ វាលស្មៅ វាលខ្សាច់ និងតំបន់ភ្នំ ព្រមទាំងទំនាក់ទំនងរបស់វាជាមួយប្រព័ន្ធទឹកសាប។ គោលដៅទី១៥នេះ មានគោលបំណងការពារ ...
សេចក្តីប្រកាសស្វែងរកអ្នកស្រាវជ្រាវថ្នាក់ជាតិ គម្រោងបារូម៉ែតទិន្នន័យសកល - តំបន់អាស៊ី
ទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍន៍អាស៊ី (D4Dអាស៊ី) កំពុងស្វែងរកអ្នកស្រាវជ្រាវឯករាជ្យ ថ្នាក់ជាតិ (ជាលក្ខណៈបុគ្គល ឬជាស្ថាប័ន) សម្រាប់ ប្រទេសចំនួន១៤ខាងក្រោម៖ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី, ...
ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី
សហគមន៍អគ្គិសនីជនបទក្នុងប្រទេសកម្ពុជា។ រូបភាព ដោយ Nomade Moderne, ថតនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-NDអគ្គិសនីដែលបានចែកចាយនៅកម្ពុជា គឺមួយផ្នែកបានមកពីការផលិតនៅក្នុងស្រុក និងមួយផ្នែកទៀតត្រូវបាននាំចូល។ អស់រយៈពេលជាច្រើនឆ្នាំហើយ ការផលិតថាមពលនៅក្នុងស្រុកជាទូទៅជាការផលិតខ្នាតតូច ...
ជំនួយអភិវឌ្ឍន៍ឯកជន និងមិនរកប្រាក់កម្រៃ
លោក Maina Kiai កំពុងនិយាយជាមួយនឹងអ្នកសារព័ត៌មានខាងក្រៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបភាព ដោយលោក Maina Kiai ថតនៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៤។ ក្រោមអាជ្ញារបណ្ណ CC BY 2.0។អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិសម្រាប់កិច្ចការមនុស្សធម៌ដំបូងគេ បានមកដល់ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៨៩។ បន្ទាប់ពីការបោះឆ្នោតឆ្នាំ ១៩៩៣ អង្គការអន្តរជាតិកាន់តែច្រើនឡើងៗ បានចាប់ផ្តើមមកតាំងទីស្នាក់ការនៅកម្ពុជា។ មិនយូរប៉ុន្មាន បន្ទាប់ពីនោះមក ...
ការប្រើប្រាស់មធ្យោបាយនៃបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីប្រសិទ្ធិភាព និងសុវត្ថិភាពក្នុងការងារ៖ របៀបដែលខ្ញុំភ្ជាប់ទំនាក់ទំនងទៅក្រុមការងារនៃ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្នុងអំឡុងពេលធ្វើការពីចម្ងាយ
វាជារឿងពិបាកក្នុងការសម្រេចកិច្ចការនានា ក្នុងអំឡុងពេលគ្រាលំបាក នៅពេលដែលយើងមើលទៅហាក់បីដូចជារស់នៅក្នុងពិភពលោកមួយដែលរវល់។ ពាក់ព័ន្ធគ្នានេះដែរ ការធ្វើការងារពីចម្ងាយវាបានផ្លាស់ប្តូរទម្លាប់នៃការអនុវត្តមួយ ...
ជំនួយអភិវឌ្ឍន៍ពហុភាគី
លោក អឿ អ៊ីល, នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC), ជាអង្គការ NGO ក្នុងស្រុក និងជាដៃគូជាមួយអង្គការ WorldFish នៅកម្ពុជា កំពុងដឹកនាំកិច្ចពិភាក្សាក្នុងមូលដ្ឋានមួយ។ រូបភាព ដោយ WorldFish, ថតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយពហុភាគី គឺជាមូលនិធិទាំងឡាយដែលបានប្រមែប្រមូលពីភាគីច្រើនលើសពីមួយនៅមុនពេលដែលវាត្រូវបានទៅដល់ដៃអ្នកទទួលជំនួយចុងក្រោយបង្អស់។មូលនិធិនេះត្រូវបានបង្កើត នៅពេលដែលប្រទេសមួយដែលជាម្ចាស់ជំនួយលៃលកការផ្តល់ជំនួយគាំទ្រសម្រាប់អង្គការអន្តរការីមួយ ដូចជា ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ ដែលបង្វិលខ្ទង់ចំនាយការបរិច្ចាគទាំងនេះទៅកាន់ប្រទេសទទួលជំនួយនានា។ ភាគច្រើននៃជំនួយអភិវឌ្ឍន៍អន្តរជាតិ(IDA) ដែលបានមកពីម្ចាស់ជំនួយនានា ត្រូវបានរួមបញ្ជូលនូវ “ប្រាក់កម្ចីសម្បទាន” (ត្រូវបានកំណត់ជាប្រាក់កម្ចី “ដែលមានភាពអនុគ្រោះខ្លាំងជាងកម្ចីនានានៅលើទីផ្សារ។ ការធ្វើសម្បទាន គឺត្រូវបានសម្រេចទាំងក្នុងករណីអត្រាការប្រាក់ទាបជាងអត្រាលើទីផ្សារ ឬ អំឡុងពេលអនុគ្រោះ” រយៈពេល ១០ឆ្នាំ ឬយូរជាងនេះ ឬលក្ខខណ្ឌរួមទាំងពីរ)288 ...
វិបត្តិជំងឺកូវីដ-១៩៖ ការឆ្លើយតបផ្នែកនីតិបញ្ញត្តិនៅក្នុងប្រទេសកម្ពុជា
ជំងឺរាតត្បាតកូវីដ-១៩ បានផ្តល់នូវសម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាល ដែលវាតម្រូវឲ្យរដ្ឋាភិបាលអនុវត្តបទបញ្ជា និងគោលនយោបាយថ្មីៗដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នៅប្រទេសកម្ពុជាបញ្ហាសេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយជំងឺរាតត្បាតនេះភាគច្រើន កើតចេញពីការធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មនៅថ្នាក់ជាតិ និងអន្តរជាតិជាពិសេសការធ្លាក់ចុះយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាអន្តរជាតិ។ ...
ការនិទានរឿងដោយប្រើប្រាស់ទិន្នន័យដោយអ្នកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យ
ទិន្នន័យគឺជាធាតុផ្សំដ៏សំខាន់របស់គ្រប់ស្ថាប័ន និងអ្នកសារព័ត៌មាន។ ការស្វែងរកតម្លៃនៅក្នុងទិន្នន័យ និងការទំនាក់ទំនងតម្លៃនោះទៅកាន់ទស្សនិកជនគោលដៅរបស់អ្នកត្រូវការពេលវេលា។ ការបង្ហាញតារាងដោយសាមញ្ញជាមួយតួរលេខគឺមិនគ្រប់គ្រាន់សម្រាប់ ...
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី តំបន់អភិរក្សជលផល
គិតត្រឹមឆ្នាំ២០២២ ប្រទេសកម្ពុជាមានកន្លែងសហគមន៍នេសាទសរុបចំនួន ៤៤៧ ក្នុងនោះនៅតំបន់ឆ្នេរមានសហគមន៍នេសាទចំនួន ៤៦។ នៅក្នុងខេត្តកែបមានសហគមន៍នេសាទចំនួន ០៥ បានចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈដែល ០៧ ...
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារជំនួយអាមេរិក USAID
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារជំនួយអាមេរិក USAID។ ក្នុងសេចក្តីការណ៍របស់ខ្លួន ស្ថានទូតអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាព ...
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅអភិវឌ្ឍប្រកបដោយចរីភាពទី៤ គឺធានាការអប់រំប្រកបដោយ គុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។321 ការអប់រំ គាំទ្រសមិទ្ធផលសមភាពយេនឌ័រតាមរយៈការផ្តល់ ...