កល្យាណ៖ ខ្ញុំចង់ចែករំលែកបទពិសោធន៍ដើម្បីធ្វើការពីផ្ទះទទួលបានប្រសិទ្ធភាពក្នុងកំឡុងពេលនៃការរីករាលដាលវីរុសកូរ៉ូណា
ខ្ញុំបាទជាបុគ្គលិកម្នាក់នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលធ្វើការជាអ្នកសម្របសម្រួលផ្នែកស្រាវជ្រាវទិន្នន័យ និង GIS ។ ជាទូទៅអ្នកទាំងអស់គ្នាអាចមើលឃើញ ផែនទី និងទិន្នន័យជាច្រើនតាមរយៈគេហទំព័រ opendevcam.net ។ បច្ចុប្បន្ននេះនៅ ...
ជំនួយពីប្រទេសជប៉ុន
សមាជិកជាយោធាជប៉ុនអង្កេតនាវិកកម្ពុជាបំពាក់ឧបករណ៍ទ្រាប់កដល់អ្នកជម្ងឺក្នុងវគ្គផ្លាស់ប្តូរចំណេះដឹងភាពជាដៃគូប៉ាស៊ីហ្វីកនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាព ដោយ U.S. Pasific Fleet។ ថតនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC BY-NC 2.0).តាមរយៈសាខាអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួនហៅថា ទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិជប៉ុន (JICA) ប្រទេសជប៉ុន ជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ (ដោយមិនគិតប្រទេសចិន ដោយហេតុថាជំនួយរបស់ចិនតែងតែមិនត្រូវបានផ្តល់ឲ្យតាមរបៀបដូចជំនួយដទៃទៀតទេ)។ ត្រឹមតែក្នុងរយៈពេល ១០ឆ្នាំ ថវិកា ៧២០ លានដុល្លារអាមេរិក (ក្នុងនោះ ១៧០ លានដុល្លារអាមេរិក ផ្តល់តាមរយៈអង្គការអន្តរជាតិ និង៥៥០ លានដុល្លារអាមេរិកតាមរយៈជំនួយទ្វេភាគី)11 បានផ្តល់ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងការរីកចម្រើន និងការចូលរួមនៅក្នុងអាស៊ានតាមរយៈក្របខណ្ឌដែលបានដាក់ចេញដោយគណៈកម្មាធិការជំនួយអភិវឌ្ឍ។ កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ទីភ្នាក់ងារ JICA បានពង្រីក ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) មកកាន់កម្ពុជា។12 សកម្មភាពនេះត្រូវបានអនុវត្តន៍ដើម្បីជួយដល់សមាហរណកម្មអាស៊ាន និងដើម្បីបង្រួមគម្លាតការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ាន។ ...
ទិវាទិន្នន័យបើកទូលាយ ២០១៨៖ កិច្ចសន្យាបើកទូលាយដើម្បីការអភិវឌ្ឍដោយចីរភាព
ចាប់ពីទីក្រុង ខេប ទៅដល់ ហេលស៊ីនគី និងរវាងទីក្រុងវីលីងតុន និងប្រទេសសៅ ប៉ូឡូ៖ មានព្រឹត្តិការណ៍ចំនួន ៤០០ បានប្រារព្ធឡើងនៅក្នុងអំឡុងថ្ងៃ “ទិវាទិន្នន័យបើកទូលាយ”។ ហើយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក៏បានប្រារព្ធ ...
កាកបាទក្រហមកម្ពុជា
កាកបាទក្រហមកម្ពុជា គឺជាសង្គមមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា។ រដ្ឋាភិបាលបានកំណត់កាកបាទក្រហមកម្ពុជាជាជំនួយដល់ស្ថាប័នសាធារណៈដែលផ្តល់ជំនួយមនុស្សធម៌។ ក្រៅពីទីស្នាក់ការជាតិ កាកបាទក្រហមកម្ពុជា មានសាខាចំនួន ២៥ នៅគ្រប់បណ្តាលខេត្តនៃព្រះរាជាណាចក្រកម្ពុជា។52 កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចាប់តាំងពីពេលនោះមក។53 គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកាកបាទក្រហមកម្ពុជាបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរយៈពេលបីឆ្នាំក្នុងឆ្នាំ២០១៦។ ...
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
table td { border: 1px solid; } គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៣ (គ.អ.ច ៣) សំដៅ “ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ”។93 គោលដៅនេះផ្តោតលើទិដ្ឋភាពយ៉ាងទូលំទូលាយ រួមមានអត្រាមរណភាព ...
ការលើកឡើងពីបញ្ហា “ការកាត់ទោសដោយមហាជន” នៅប្រទេសកម្ពុជា
នៅចន្លោះឆ្នាំ ២០១០ និង ២០១៨ មានមនុស្សចំនួន ៧៣នាក់បានក្លាយជាជនរងគ្រោះនៃអំពើហឹង្សាក្រៅប្រព័ន្ធតុលាការ ដែលជាទូទៅត្រូវបានគេហៅថា “តុលាការមហាជន” រឺ “ការសម្លាប់ដោយហ្វូងមនុស្ស” ហើយ ...
ឧស្សាហកម្មនិស្សារណកម្ម
ឧស្សាហកម្មនិស្សារណកម្ម រួមមានវិស័យរុករករ៉ែ និងរ៉ែ ការរុករកឧស្ម័នធម្មជាតិ និងប្រេង រោងចក្រចម្រាញ់ប្រេង និងការទាញយកថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាខ្សាច់ ថ្ម និងក្រួស។ ធនធាននិស្សារណកម្មរបស់ប្រទេសកម្ពុជាបានបាត់បង់យ៉ាង ...