សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី។កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នា ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីជូនដំណឹងស្តីពីការផ្អាកដំណើរការនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសទាំងអស់ និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ននៅទូទាំងប្រទេស
នៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២១ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសទាំងអស់ និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ននៅទូទាំងប្រទេស។ ការផ្អាកនេះគឺដើម្បីឆ្លើយតបទៅ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម»
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលជាដំណាក់កាលចុងក្រោយនៃកម្មវិធី ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ការដាក់ដំណើរការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា
នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ដំណើរការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្ដីជូនដំណឹងស្ដីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី២
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ទីស្ដីការគណៈរដ្ឋមន្ត្រីចេញសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី២ ដែលរាជរដ្ឋាភិបាលឯកភាពលើការកំណត់និយមន័យសហគ្រាសធុនតូច និងមធ្យម និងការលុបបំបាត់នីតិវិធី ...
ទីស្ដីការគណៈរដ្ឋមន្ត្រី
សេចក្ដីប្រកាសព័ត៌មាន សិក្ខាសាលាស្តីអំពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ វិទ្យាស្ថានចក្ខុវិស័យអាស៊ីបានបង្ហោះសេចក្តីប្រកាសមួយស្តីពីសិក្ខាសាលាស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅលើគេហទំព័រ Facebook ផ្លូវការរបស់ពួកគេ។ សេចក្តីប្រកាសបានបញ្ជាក់ថា សិក្ខាសាលានេះនឹងផ្តោតលើប្រធានបទពិភាក្សាចំនួនពីរគឺ សន្តិសុខ និងការការពារ និងការតភ្ជាប់ និងឌីជីថល។ ...
វិទ្យាស្ថានចក្ខុវិស័យអាស៊ី
សេចក្តីណែនាំក្រើនរំលឹក ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា
នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានដាក់ចេញនូវសេចក្តីណែនាំក្រើនរំលឹកស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។ ខណៈដែលអង្គការសុខភាពពិភពលោកបានប្រកាសដាក់ភាពអាសន្នសុខភាពសាធារណៈនៃជំងឺអុតស្វា (Monkeypox) នៅលើសកលលោក ក្រសួងសុខាភិបាលបានដាក់ចេញនូវការណែនាំ និងវិធានការពារសម្រាប់ករណីឆ្លង ឬសង្ស័យ សម្រាប់ប្រជាជនទូទៅ សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល និងសម្រាប់អ្នកធ្វើដំណើរចេញចូលអន្តរជាតិ។ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាស ការអនុវត្តម៉ោងបង្រៀន និងរៀនជាធម្មតាឡើងវិញ
ក្រោយពីប្រកាសឱ្យកាត់បន្ថយម៉ោងសិក្សានៅក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង ក្រសួងអប់រំបានចេញសេចក្តីប្រកាសមួយទៀតកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ឱ្យអនុវត្តម៉ោងបង្រៀន និងរៀនជាធម្មតាវិញក្រោយពីរដូវរស្សាបានចាប់ផ្តើម។ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំវេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារលើកទី២១
ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំវេទិកាសកលស្តីពី អាហារូបត្ថម្ភកុមារ លើកទី២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយសហការជាមួយ Global Child Nutrition Foundation (GCNF) និង World Food Programme Centre of Excellence against Hunger (WFP ...
ក្រសួងអប់រំ យុវជន និងកីឡា
លទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១៦ នៅខេត្តចំនួនបី
ក្រសួងបរិស្ថាន ជូនដំណឹងពីលទ្ធផលនៃការវាយតម្លៃទៅលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ១៦ ដែលមានសិទ្ធិលើផ្ទៃដីវិនិយោគចំនួន ៩៦,០៩៨ ហិចតា នៅខេត្តមណ្ឌលគិរី (ចំនួន ៥ក្រុមហ៊ុន) ខេត្តរតនគិរី (ចំនួន៤ក្រុមហ៊ុន) និងខេត្តកំពង់ស្ពី (ចំនួន៧ក្រុមហ៊ុន) ...
ក្រសួងបរិស្ថាន
ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន
ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។ ...
ក្រសួងបរិស្ថាន
សេចក្តីជូនដំណឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងស្តីពីការបង្ការការវាយប្រហារបោកបញ្ជោតតាមរយៈប្រព័ន្ធតេឡេក្រាម ដែលបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker)។ដើម្បី ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩
នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្ត្រ ...
នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
សេចក្ដីជូនដំណឹង ស្ដីពីយន្តការលើកទឹកចិត្តនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្តរបស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹង ដែលមានគោលបំណងផ្ដល់ការលើកទឹកចិត្តដល់ការចុះបញ្ជីអាជីវកម្មដោយស្ម័គ្រចិត្តរបស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះបញ្ជី នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដូចជា ការលើកលែងកាតព្វកិច្ច ...
ក្រសួងពាណិជ្ជកម្ម
អ្នកនាំពាក្យក្រសួងការបរទេសថ្លែង «ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចទទួលបានភាពត្រឹមត្រូវសម្រាប់បុព្វហេតុផ្សេងនោះទេ»
នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញនូវសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស«ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចទទួលបានភាពត្រឹមត្រូវសម្រាប់បុព្វហេតុ ផ្សេងនោះទេ» នៅលើគេហទំព័រផ្លូវការរបស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍របស់ លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោក សាស្ត្រាចារ្យ សុរិយា ប្រាសាទ ស៊ូប៊ែឌី នឹងបញ្ចប់បេសកម្មស្វែងរកការពិតអំពីបញ្ហាសិទ្ធិមនុស្សលើកទី១១ មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយជាបេសកម្មលើកទីពីរ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅក្នុងខែ កក្តដា ឆ្នាំ ២០១៣។ លោក សាស្ត្រាចារ្យ ប្រាសាទ ស៊ូប៊ែឌី ស្នើរឲ្យមានការបញ្ជាក់អំពីការរកឃើញដំបូង និងការគិតអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុង ...
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីជីនាំចូលដែលមានលាយកន្ទុយបារី
ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលព័ត៌មានពីការនាំចូលជីដែលមានលាយកន្ទុយបារីមកកាន់ ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ក្រសួងសម្រេចនិរាករណ៍លិខិតអនុញ្ញាតនាំចូល នាំចេញជីកសិកម្ម ដែលផ្តល់ឲ្យក្រុមហ៊ុនប៉ែន លឹម ត្រេឌី ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ប្រកាសស្តីពី «ការកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស»
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ចេញសេចក្តីប្រកាសដើម្បីកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស។ យោងតាមប្រកាសលេខ ៣៦០/១៩ ចុះថ្ងៃទី២៨ ខែសីហា ឆ្នា២០១៩ ក្រសួងការងារ កំណត់នូវប្រភេទមុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ចំពោះ ជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទៅចូលទៅកាន់ឯកសារប្រកាស សូមចុចនៅទីនេះ។ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ