រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន
អ្នកជំងឺចុះឈ្មោះ ក្នុងអំឡុងពេលពិនិត្យព្យាបាលនៅមណ្ឌលសុខភាពវៀន។ រូបថត ថតដោយសហគមន៍សុខភាពភ្នែក នៅឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋមិនអាចំបែកបាន។ រដ្ឋបាលគ្រប់គ្រង នៅគ្រប់លំដាប់ថ្នាក់ និងនៅគ្រប់វិស័យ ជាទូទៅ គឺស្ថិតនៅក្រោមដំបូលតែមួយនៃរដ្ឋាភិបាលជាតិ ។ រដ្ឋបាលមូលដ្ឋាន មិនមានស្វ័យភាពដាច់ខាតពីរដ្ឋាភិបាលជាតិទេ។ ឧទាហរណ៍ ខណៈដែល ...
គ្រោះរាំងស្ងួត
ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...
ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម
អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានការនេសាទត្រីទឹកសាបដ៏ច្រើន ក្នុងពិភពលោក។ វិស័យជលផលរបស់កម្ពុជា រួមមានការនេសាទចិញ្ចឹមក្រពះ និងការនេសាទទ្រង់ទ្រាយធំ និងការប្រមូលផល ការកែច្នៃ និងទីផ្សារ។វិស័យជលផល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ ដែលរួមមានទឹកសាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និងទន្លេសាប ត្រូវបានចាត់ទុកថាជាប្រភពត្រីទឹកសាបដ៏សំបូរបំផុតក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីទឹកសាបប្រចាំឆ្នាំប្រមាណ៧៥ភាគរយ និង ...
ថវិកា
សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាប្រារព្ធអបអរសាទរទិវាគ្រូ បង្រៀននៅប្រទេសកម្ពុជា។ រូបថត ថតដោយអង្គការអប់រំអន្តរជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៩។ ក្រោយអាជ្ញាប័ណ្ណ CC BY-NC 2.0ច្បាប់ថវិកានៃប្រទេសកម្ពុជា កំណត់អំពីចំណាយនិងចំណូលប៉ាន់ស្មានរបស់រដ្ឋ។ ច្បាប់នេះ គឺជា ឧបករណ៍គោលនយោបាយសំខាន់បំផុត សម្រាប់រាជរដ្ឋាភិបាល ដោះស្រាយតម្រូវការរបស់ប្រជា ជន។ ក្រោយការចង្អុលបង្ហាញពីនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលខុសត្រូវ លើ កិច្ចការរៀបចំថវិកា ទាក់ទង ...
ការរុករក និងទាញយកប្រេង និង ឧស្ម័នពីក្រោមបាតសមុទ្រ
(English) For the purposes of oil and gas exploration, six Offshore Blocks (A–F) have been set out. Significant finds of oil have been made in Block A, but no oil has yet been extracted. ...
អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
(English) There are four major international donors to land rights development and reform in Cambodia: the World Bank, Germany, Finland and Canada. Their support spans multiple programs and several years with the overall objective of improving land tenure security and promoting stable land markets. ...
ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ
សន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ នៅទីក្រុងបាលី។ រូបភាព ដោយ អង្គការ អុកស្វាម អន្តរជាតិ, ៤ ធ្នូ ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0បម្រែបម្រួលអាកាសធាតុជាបញ្ហាកំពុងតែកើតមាន។ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបម្រែបម្រួលអាកាសធាតុនិងមានការត្រៀមខ្លួនតិចតួច។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាជនភាគច្រើនរបស់ប្រទេសនេះពឹងផ្អែក ...
គ្រោះមហន្តរាយ
គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។183 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។184ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។185 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។186ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...
ផលិតកម្មអគ្គិសនី
នៅកម្ពុជា តម្រូវការអគ្គីសនី ត្រូវបានព្យាករថា នឹងកើនឡើងប្រមាណ ១៧.៩ ភាគរយ ជារៀងរាល់ឆ្នាំ ពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០២០។220 យោងតាមជំរឿនប្រជាជនឆ្នាំ ២០០៨ ប្រជាជន ៨០ ភាគរយ រស់នៅតំបន់ជនបទ។221 ប្រជាជនសរុបទូទាំងប្រទេស កើនឡើងដល់ ១៥.៥ លាននាក់ នៅឆ្នាំ២០១៤។222បង្គោលខ្សែភ្លើង។ រូបភាព ថតដោយ Michael Coghlan, ១០ មករា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0។ទីក្រុងភ្នំពេញ ដែលជារាជធានីរបស់ប្រទេសកម្ពុជា មានប្រជាជនប្រើប្រាស់ថាមពលអគ្គីសនីប្រមាណ ៩០ ភាគរយ នៃការប្រើប្រាស់ទូទាំងប្រទេស។ ការពង្រីកបណ្តាញចែកចាយទៅតំបន់ជនបទ ដែលមានប្រជាជនកម្ពុជាប្រមាណ ៨០ ភាគរយ កំពុងរស់នៅ នៅមានកម្រិតនៅឡើយ។223 នៅឆ្នាំ ២០១៣ មានប្រជាជនជនបទ ...
ការបំពុលទឹក
កុមារផឹកទឹកស្អាត នៅប្រទេសកម្ពុជា។ រូបភាព ថតដោត សេស៊ីលា ស្នាយឌឺ, ១២ កក្កដា ២០០៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលទឹក អាចត្រូវបានគេឱ្យនិយមន័យច្រើនយ៉ាងផ្សេងៗពីគ្នា។ ជាទូទៅ ការបំពុលទឹក គឺជាការធ្វើឱ្យកង្វក់ដល់ទឹក នៅពេលដែលសារធាតុបំពុលនានាបានហូរចូលទៅក្នុងប្រភពទឹកដោយមិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម (ដកយកសារធាតុបំពុលចេញ)។ ការ ...
ដីសាធារណៈរបស់រដ្ឋ
(English) State public land has a public interest value or provides a public service. The land is inalienable, although it can be leased for limited uses that do not alter or damage its public value. State public land should only be reclassified if the land ...
កសិកម្ម និង ការនេសាទ
កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យកសិកម្ម នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែនាពេលបច្ចុប្បន្ននេះ វិស័យនេះផ្ដល់នូវជីវភាពរស់នៅដល់ប្រជាជនក្នុងទំហំសមាមាត្រតូចជាងពីពេលអតីតកាល។ ការសិក្សាមួយពីក្រសួងកសិកម្ម ដែលបានចេញផ្សាយ ...
ប្រព័ន្ធតុលាការ និងតុលាការ
ប្រព័ន្ធតុលាការ គឺជាអំណាចមួយក្នុងចំណោមអំណាចទាំងបី ”រួមទាំងអង្គនីតិប្រតិបត្តិ (រដ្ឋាភិបាល) និងអង្គនីតិប្បញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា)” ដែលអាចបង្កើតរដ្ឋ។ ស្ថាប័ននេះមានតួនាទីតាមដានការអនុវត្តច្បាប់ និងការដាក់ទណ្ឌកម្មចំពោះការរំលោភច្បាប់។345 អំណាចនេះ ...
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅអភិវឌ្ឍប្រកបដោយចរីភាពទី៤ គឺធានាការអប់រំប្រកបដោយ គុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។391 ការអប់រំ គាំទ្រសមិទ្ធផលសមភាពយេនឌ័រតាមរយៈការផ្តល់ ...
ជំនួយពីប្រទេសជប៉ុន
សមាជិកជាយោធាជប៉ុនអង្កេតនាវិកកម្ពុជាបំពាក់ឧបករណ៍ទ្រាប់កដល់អ្នកជម្ងឺក្នុងវគ្គផ្លាស់ប្តូរចំណេះដឹងភាពជាដៃគូប៉ាស៊ីហ្វីកនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាព ដោយ U.S. Pasific Fleet។ ថតនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC BY-NC 2.0).តាមរយៈសាខាអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួនហៅថា ទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិជប៉ុន (JICA) ប្រទេសជប៉ុន ជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ (ដោយមិនគិតប្រទេសចិន ដោយហេតុថាជំនួយរបស់ចិនតែងតែមិនត្រូវបានផ្តល់ឲ្យតាមរបៀបដូចជំនួយដទៃទៀតទេ)។ ត្រឹមតែក្នុងរយៈពេល ១០ឆ្នាំ ថវិកា ៧២០ លានដុល្លារអាមេរិក (ក្នុងនោះ ១៧០ លានដុល្លារអាមេរិក ផ្តល់តាមរយៈអង្គការអន្តរជាតិ និង៥៥០ លានដុល្លារអាមេរិកតាមរយៈជំនួយទ្វេភាគី)423 បានផ្តល់ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងការរីកចម្រើន និងការចូលរួមនៅក្នុងអាស៊ានតាមរយៈក្របខណ្ឌដែលបានដាក់ចេញដោយគណៈកម្មាធិការជំនួយអភិវឌ្ឍ។ កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ទីភ្នាក់ងារ JICA បានពង្រីក ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) មកកាន់កម្ពុជា។424 សកម្មភាពនេះត្រូវបានអនុវត្តន៍ដើម្បីជួយដល់សមាហរណកម្មអាស៊ាន និងដើម្បីបង្រួមគម្លាតការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ាន។ ...
បរិស្ថាន និងធនធានធម្មជាតិ
ប្រហែលបីភាគបួននៃប្រជាជនកម្ពុជាពឹងផ្អែកលើកសិកម្ម ទិន្នផលព្រៃឈើ និងនេសាទដើម្បីចិញ្ចឹមជីវិត។ ដូច្នេះ ការថែរក្សាបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិមានសារៈសំខាន់ណាស់។ ការបាត់បង់ព្រៃឈើនៅកម្ពុជាមានទ្រង់ទ្រាយធំ។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៥ កម្ពុជាបាត់បង់គម្របព្រៃឈើបឋម៦%ក្នុងមួយឆ្នាំ។ ប្រសិនបើអត្រាបាត់បង់ព្រៃឈើនៅតែបន្តដូចអត្រាកាលពីឆ្នាំ ២០០០ ដល់២០០៥ទៀត កម្ពុជានឹងបាត់បង់ព្រៃឈើ ២.៧ លានហិចតាបន្ថែមទៀតនៅឆ្នាំ២០២០។ [...] ...
ព្រៃការពារ
ជាទូទៅ តំបន់ព្រៃការពារ ត្រូវបានបង្កើតឡើងនៅក្រោមអនុក្រឹត្យដាច់ដោយឡែក សម្រាប់គោលបំណងនៃការការពារជីវៈចម្រុះ និងការអភិរក្ស។ តំបន់ព្រៃការពារទាំងនេះ គឺជាជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជ ឬ រងការគំរាមកំហែងជាច្រើន។ ឧទាហរណ៍ តំបន់ព្រៃការពារមណ្ឌលគិរី គឺជាជម្រកសម្រាប់ ប្រភេទគោព្រៃចំនួន៣ប្រភេទ ប្រភេទឆ្មាដូចជាខ្លា និងខ្លារខិន ខ្លាឃ្មុំ និងសត្វបក្សីនានា។ ...