គជប អនុម័តក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអនុម័តក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុនជាអ្វីដែលខ្លួនអះអាងថា ដើម្បីលើកកម្ពស់នូវសិទ្ធិនៃការផ្សព្វផ្សាយអំពីការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងតម្លាភាពស្របពេលដែលស្ថាប័ននេះក៏បានកំណត់ ...
សុទ្ធ គឹមសឿន
https://bit.ly/2sjYQ6v
ក្រសួងបានលុបចោលការហាមឃាត់ថ្នាំសំលាប់ស្មៅ
ការនាំចូលថ្នាំសំលាប់សត្វល្អិត និងថ្នាំសំលាប់ស្មៅកសិកម្មបានបន្តឡើងវិញ បន្ទាប់ពីការហាមឃាត់រយៈពេល ២ សប្តាហ៍ បន្ទាប់ពីមានករណីពុលក្នុងខេត្តក្រចេះ ដែលមនុស្សរាប់រយនាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមនុស្ស ១៣ នាក់ ...
អតីតបុគ្គលិក RFA ត្រូវបានដោះលែងជាបណ្ដោះអាសន្ន
បន្ទាប់ពីអ្នកវិភាគនយោបាយ និងសកម្មជនដីធ្លីសហគមន៍បឹងកក់ត្រូវបានដោះលែងជាបន្តបន្ទាប់ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) ២ នាក់ក៏ត្រូវបាននាយកពន្ធនាគារព្រៃសដោះលែងឲ្យនៅក្រៅឃុំផងដែរកាលពីយប់មិញតាមដីកាបង្គាប់ឲ្យដោះលែងជាបណ្ដោះអាសន្ន ...
ឃុត សុភចរិយា និង សុទ្ធ គឹមសឿន
https://bit.ly/2nXQUWV
នាយករដ្ឋមន្ត្រីចាកចេញពីកម្ពុជា ទៅប្រជុំនៅបែលហ្ស៊ិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានចេញពីកម្ពុជាទៅចូលរួមប្រជុំកំពូលអាស៊ីអឺរ៉ុប និងកិច្ចប្រជុំផ្សេងទៀតនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកជាទីដែលលោកត្រូវប្រឈមនឹងបាតុកម្មជាថ្មីពីអ្នកគាំទ្រអតីតគណបក្សប្រឆាំង ប៉ុន្តែលោកថា «ពេញចិត្តនឹងធ្វើកិច្ចការនេះ ...
បែន សុខហ៊ាន
https://bit.ly/2ClJZPD
ខេត្តចំនួន ៨ រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់
ខេត្តចំនួន ៨ ដែលនៅជាប់នឹងមាត់សមុទ្រ និងនៅភាគពាយព្យនៃប្រទេសបានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃដែលក្នុងនោះបានធ្វើឲ្យផ្ទះដំណាំកសិកម្ម ស្រូវ និងផ្លូវថ្នល់ជាច្រើនរងការប៉ះពាល់ និងខូចខាត។ នេះបើតាម ...
មុំ គន្ធា
http://bit.ly/1LqSgjo
(English) Firms flimsy on corporate governance
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
Cheng Sokhorng
http://www.phnompenhpost.com/business/firms-flimsy-corporate-governance
លោកនាយករដ្ឋមន្ត្រីចេញបញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ តាមចាប់មេខ្លោងជួញដូរ និងកាប់ព្រៃឈើ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ កន្លងទៅបានបញ្ជាឲ្យលោក ប្រាជ្ញ ចាន់ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការលប់បំបាត់រាល់សកម្មភាពកាប់ឈើ ការដឹកឈើខុសច្បាប់នៅខេត្តត្បូងឃ្មុំ និងចាប់មេខ្លោងធំ ដែលនៅពីក្រោយការជួញដូរ និងកាប់ឈើប្រណិត។ បទបញ្ជានេះ ត្រូវបានប្រកាសឡើងក្នុងពេលលោកបានជួបជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមគេហទំព័របណ្ដាញទំនាក់ទំនងសង្គម Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសពីលទ្ធផល ក្រោយកិច្ចជំនួប។ លោកបានសរសេរបន្ថែមថា ក្នុងកិច្ចជំនួប លោកបានសង្កត់ធ្ងន់លើការបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ទាំងស្រុងនៅក្នុងខេត្តត្បូងឃ្មុំ នេះ។ លោកបានបញ្ជាទៅលោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និងបញ្ជាផ្ទាល់ទៅកម្លាំងទាំង ៣ប្រភេទមាន ប៉ូលិស ប៉េអិម និងទាហានខេត្ត ត្រូវអនុវត្តការងារនេះឲ្យបានដាច់ខាត។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2bHAQnP
ការផ្តល់កម្ចីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កើនឡើងជាង ៣០%
ទំហំកម្ចី និងបញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែបន្តកើនឡើងខ្លាំងគិតត្រឹមឆមាសទីមួយឆ្នាំនេះ។ នេះបើតាមទិន្នន័យផ្លូវការពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ ប៉ុន្តែវិស័យនេះក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ជាងមុនផងដែរខណៈទំហំកម្ចីដែលអតិថិជនមិនបានសងត្រឡប់បានកើនឡើងដល់កម្រិតមិនធ្លាប់មាន។ ...
ហ៊ គឹមសាយ
http://bit.ly/2bSdRE9
ជនភៀសខ្លួនពី អូស្ត្រាលី ម្នាក់រង់ចាំទៅស្រុកវិញ
កម្ពុជា និងមីយ៉ាន់ម៉ាបានបញ្ជាក់ថាជនភៀសខ្លួនជនជាតិភាគតិច Rohingya នៃប្រទេសមីយ៉ាន់ម៉ាម្នាក់ដែលបានមកតាំងលំនៅថ្មីនៅកម្ពុជាជាផ្នែកនៃកិច្ចព្រមព្រៀងស្តីពីជនភៀសខ្លួនដែលមានទឹកប្រាក់រាប់លានដុល្លារជាមួយនឹងអូស្រ្តាលីបានស្នើសុំទៅរស់នៅក្នុង ...
Charles Rollet និង វង្ស សុខេង
http://bit.ly/1Oa0jBU
បទដ្ឋានសំណង់កំពុងត្រូវបានរៀបចំ
កាលពីថ្ងៃសុក្រ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBS) បានបោះជំហានឆ្ពោះទៅកាន់ការបង្កើតស្តង់ដារ សាងសង់ឧស្សាហកម្ម តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិទ្យាស្ថានភូមិន្ទ វិស្វភ្នាក់ងារវាស់វែងរបស់ចក្រភពអង់គ្លេស(RICS) ដែលជាទីភ្នាក់ងារមានការទទួលស្គាល់ជាផ្លូវការមួយ ដែលបានត្រួតពិនិត្យលើគុណភាពនិងសុវត្ថិភាពលើទីផ្សារអចលនទ្រព្យ។ ...
Igor Kossov
http://www.khmertimeskh.com/news/15449/construction-standards-on-the-way/
ហិរញ្ញវត្ថុផ្នែកថាមពលព្រះអាទិត្យកំពុងរៀបដំណើរការ
កម្មវិធីការផ្តល់ឥណទានទៅឱ្យប្រជាជនដើម្បីទិញបន្ទះស្រូបពន្លឺព្រះអាទិត្យតាមផ្ទះ ត្រូវបានកំណត់ការបើកដំណើរការនៅក្នុងខែនេះ បន្ទាប់ពីអង្គការ មីក្រូហិរញ្ញវត្ថុទាំងបី បានឯកភាពគ្នាក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្មវិធីឥណទាននេះ នេះបើយោងតាមពាក្យសម្តីរបស់លោក Arjen Luxwolda ប្រធានគ្រប់គ្រងនៃក្រុមហ៊ុនផ្តល់ ថាមពលពន្លឺព្រះអាទិត្យ Kamworks។ ...
Igor Kossov
http://www.khmertimeskh.com/news/15590/solar-financing-on-the-way/
World Bridge សហការនឹងអេស៊ីលីដា លើពាណិជ្ជកម្មអ៊ីនធឺណិត
ក្រុមហ៊ុន World Bridge Commerce បានប្រកាសកាលពីម្សិលមិញពីការធ្វើសមាហរណកម្មសេវាទូទាត់តាមអ៊ីនធឺណិតជាមួយធនាគារអេស៊ីលីដាទៅក្នុង Maio Mall ដែលជាទីផ្សារទិញអីវ៉ាន់តាមអ៊ីនធឺណិតរបស់ខ្លួន។ នេះបង្ហាញពីការផ្លាស់ប្តូររបស់ក្រុមហ៊ុននេះទៅរកការផ្ដល់ជម្រើសទូទាត់តាមអ៊ីនធឺណិត ដែលបន្ថែមលើការ ...
Ananth Baliga
http://bit.ly/1kGRe8H
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តោតសំខាន់លើកំណែទម្រង់ការបោះឆ្នោត
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) នឹងបញ្ចុះបញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីអនុម័តលើសេចក្តីប្រកាសថ្នាក់តំបន់ស្តីពីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវដែលរួមមានទាំងការប្តេជ្ញាចិត្តចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋ ...
Chea Takihiro
http://www.khmertimeskh.com/news/17992/nec-pressed-on-election-reforms/
មន្ត្រីរដ្ឋាភិបាលកាន់តែច្រើនឡើងមានវត្តមានលើហ្វេសប៊ុក
នៅខែកក្កដា ប្រជាជនកម្ពុជាប្រមាណជា ២.៩ លាននាក់ មានវត្តមាននៅលើហ្វេសប៊ុក កើនឡើងពីចំនួន ១.៧លាននាក់ កាលពីដើមឆ្នាំមុន។ប្រជាប្រិយភាព ហ្វេសប៊ុក គេហទំព័របណ្តាញទំនាក់ទំនងសង្គម បានរីកធំធាត់យ៉ាងឆាប់រហ័សជាមួយនឹងមន្ត្រីរដ្ឋាភិបាល ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/government-officials-increasingly-on-facebook/3084608.html
(English) Cambodia embarks on E-Government
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
Chheang Vannarith
http://www.khmertimeskh.com/news/21840/cambodia-embarks-on-e-government/
ក្រសួងធនធានទឹក ប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់
ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលនឹងកើតមានឡើងជាញឹកញាប់ក្នុងខែមីនារហូតដល់ខែកក្កដាស្របពេលដែលមានខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ និង ...
មុំ គន្ធា
http://bit.ly/1QWovtj
ប័ណ្ណបើកបរអចិន្ត្រៃយ៍អាចប្រើប្រាស់បាន ១០ ឆ្នាំទៀត
ក្រោយពីមានការណែនាំច្រើនលើកច្រើនសាមកក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអ្នកកាន់ប័ណ្ណបើកបរមានសុពលភាព អចិន្ដ្រៃយ៍អាចប្រើប្រាស់បាន ១០ ឆ្នាំបន្ថែមទៀតដោយមិនបាច់ទៅប្តូរថ្មីឡើយ ខណៈអ្នកកាន់ប័ណ្ណបើកបរ ...
ឡាយ សាមាន
http://bit.ly/21wamEA
ជំងឺគ្រុនឈាមមានការកើនឡើងទ្វេដង ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦
ករណីជំងឺគ្រុនឈាមបានកើនឡើងទ្វេដងក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦នេះបើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុនដែលក្រសួងសុខាភិបាលបានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងមិនឲ្យឆ្លងជំងឺនេះ ខណៈដែលឆ្នាំនេះជាវដ្ដនៃឆ្នាំរាតត្បាតជំងឺនេះ។ ...
មុំ គន្ធា
http://bit.ly/219AFBq
កម្ពុជា-ឡាវ ឯកភាពគ្នាសម្រេចបើកច្រកព្រំដែនបន្ថែម
កម្ពុជានិងសាធារណរដ្ឋប្រជាមានិតឡាវបានឯកភាពគ្នាបើកច្រកព្រំដែនបន្ថែមទៀតដើម្បីជួយសម្រួលពាណិជ្ជកម្មនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខណៈពេលដែលទំហំផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីនៅមិនទាន់មានច្រើនក៏ដោយ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន និងសមភាគីឡាវ លោក ថងលូង ស៊ីសូលីត (Thongloung Sisoulith) កាលពីម្សិលមិញ នៅវិមានសន្តិភាព ដែលមានរបៀបវារៈជាច្រើនទៀតត្រូវបានលើកយកមកពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការថែរក្សាសន្តិភាពតាមតំបន់ព្រំដែន។ ...
ជា វណ្ណៈ
http://bit.ly/290fcqA
លោក ហ៊ុន សែន ព្រមានទូទាត់បញ្ជីចាស់លើការចោទបាត់ឈ្មោះជាង១លាននាក់ និងបញ្ហាទឹកខ្មៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានព្រមានទូទាត់បញ្ជីចាស់ ចំពោះការចោទថា បាត់ឈ្មោះអ្នកបោះឆ្នោតជាង ១លាន ២សែននាក់ក្នុងឆ្នាំ២០១៣ និងការចោទថា ទឹកខ្មៅជ្រលក់ម្រាមដៃ អាចលុបជ្រះក្នុងរយៈពេលតិចជាង ១២ម៉ោង ប្រសិនបើរកឃើញថា ការលើកឡើងទាំងនោះ ជាចេតនាដើម្បីបង្កមហន្តរាយដល់ប្រទេសជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកនូវជំនួបចរចាដោះស្រាយទំនាស់នយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយថា គ្រានោះ លោកបានស្នើឲ្យមានការកែទម្រង់ការបោះឆ្នោត និងបញ្ជីបោះឆ្នោត តែភាគីគណបក្សសង្គ្រោះជាតិ ស្នើសុំត្រឹមការប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តែប៉ុណ្ណោះ។ លោកបានផ្តាំទៅគណបក្សសង្គ្រោះជាតិ ថា តាមរយៈច្បាប់បោះឆ្នោតថ្មី ក្នុងករណីមិនចូលស្បថ ឬពហិការប្រជុំសភា គណបក្សនេះ នឹងត្រូវបាត់បង់អាសនៈ។ ...
តាំង វីដា
http://bit.ly/2ck12pb