សេចក្តីប្រកាសរួមស្ដីពី លទ្ធផលកិច្ចប្រជុំស្តីពីបញ្ហាអចលនវត្ថុនៅកម្ពុជា
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសរួមស្ដីពីលទ្ធផលកិច្ចប្រជុំស្តីពីបញ្ហាអចលនវត្ថុនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យអចលនវត្ថុក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ និង ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា
សេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបរវាងឯកឧត្តម ជា សុផារ៉ា និងតំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លី
នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយតំណាងប្រជាពលរដ្ឋ ៣១៧ គ្រួសារ ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងជាមួយក្រុមហ៊ុន Koh Kong Sugar Industry ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងច្រកអភិរក្សជីវៈចម្រុះ
នៅថ្ងៃទី២១ មករា ឆ្នាំ២០១៩ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងច្រកអភិរក្សជីវៈចម្រុះ យោងតាមសារាចរណែនាំចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការ ...
ក្រសួងបរិស្ថាន
បណ្ដាញសហគមន៍ព្រៃឡង់៖ សេចក្តីថ្លែងការណ៍ស្តីពីការកើនឡើងនៃការកាប់ឈើ
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការកើនឡើងនៃការកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ និងសកម្មភាពល្មើសច្បាប់ជាច្រើនផ្សេងទៀត ដែលកំពុង ...
បណ្ដាញសហគមន៍ព្រៃឡង់
ការអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការទាញយកទិន្នន័យសម្រាប់អាជីពជាអ្នកសារព័ត៌មាន”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាស សិក្ខាសាលារយៈពេល ២ ថ្ងៃស្តីពី “មូលដ្ឋានគ្រឹះនៃការទាញយកទិន្នន័យសម្រាប់អាជីពជាអ្នកសារព័ត៌មាន”។ វគ្គសិក្សានេះផ្តោតលើ រាល់ជំហាននៃអ្នក ...
ប្រកាសស្តីពីការកំណត់អត្រាភាគទាននិងបែបបទនៃការបង់ភាគទានសម្រាប់ផ្នែកថែទាំសុខភាព
ប្រកាសស្តីពីការកំណត់អត្រាភាគទាននិងបែបបទនៃការបង់ភាគទានសម្រាប់ផ្នែកថែទាំសុខភាពទៅលើជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ការងារ។ ប្រកាសនេះបានកំណត់អំពីវិភាគទានទៅលើការថែទាំសុខភាព តាវកាលិក សហព័ទ្ធ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីសម្រេចស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤
តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុ សង្កាត់ អាណត្តិទី៤។ ...
គណៈរដ្ឋមន្រ្តី
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧
នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅវិមានសន្តិភាពមានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន ហើយលទ្ធផលនៃកិច្ចប្រជុំរួមមាន៖គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនី ...
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាតស្ប៉តពាណិជ្ជកម្មផលិតផលទាក់ទងវិស័យសុខាភិបាល និងវិស័យកសិកម្ម
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដើម្បីជៀសវាងនូវការប្រព្រឹត្តកំហុសឆ្គងជាយថាហេតុ និងការប្រព្រឹត្តល្មើសច្បាប់ ក្រសួងព័ត៌មាន បានចេញលិខិតធ្វើការណែនាំក្រើនរំលឹកជាចុងក្រោយដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងការសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រទាំងអស់ដូចខាងក្រោម៖រាល់ការផ្សព្វផ្សាយស្ប៉តពាណិជ្ចកម្ម ...
ក្រសួងព័ត៌មាន
សេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារចំនួន២កន្លែង
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ៖ ក្រសួងបរិស្ថាន សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារចំនួន២កន្លែង រួមមាន«តំបន់ដែនជម្រកសត្វព្រៃពាមក្រសោប» នៅក្នុង ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មានអំពីការពង្រឹងកិច្ចគាំពារអតិថិជនរបស់ធនាគារជាតិនៃកម្ពុជា
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ក្នុងគោលដៅពង្រឹងកិច្ចគាំពារអតិថិជន ដែលមានសេចក្តីដូចខាងក្រោម៖១. ផាកពិន័យទឹកប្រាក់ចំនួន៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក ចំពោះ ...
ធនាគារជាតិនៃកម្ពុជា
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុលផ្លូវ និងការកែលម្អមណ្ឌលសុខភាព
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងក្រោមគម្រោង KUSANONE ដែលមានទឹកប្រាក់សរុបចំនួន ៣២៩.៧៣៦ ដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវក្នុងខេត្តព្រះវិហារ សាងសង់មណ្ឌលសុខភាពក្នុងខេត្តក្រចេះ និងខេត្តកណ្តាល និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។ ...
ស្ថានទូតជប៉ុននៅកម្ពុជា
សេចក្តីជូនដំណឹងស្តីពី ជំនួបពិភាក្សាការងាររវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង លោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein)
នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein) ដែលត្រូវបានតែងតាំង និងចូលកាន់តំណែងជានាយកប្រចាំ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលស្តីពីរបៀបវារៈច្បាប់បច្ចុប្បន្នរបស់កម្ពុជា
អង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលកម្ពុជាបំពេញទៅតាមការសន្យារបស់ខ្លួន ក្នុងការឆ្លើយ តបទៅតាមតំរូវការរបស់ពលរដ្ឋខ្លួន និង ការអនុវត្តកំណែទម្រង់ដ៏ចាំបាច់លើរបៀបវារៈច្បាប់បច្ចុប្បន្ន។ ...
សម្ព័ន្ធសហគមន៍កសិករកម្ពុជា
សេចក្តីប្រកាសស្តីពីគោលបំណងនៃការគាំទ្រដល់គម្រោងធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា
គម្រោងស្តីពីការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ ក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា ដែលជាការគាំទ្រជាមូលនិធិរួមគ្នាដោយទីភ្នាក់ងារអភិវឌ្ឍន៍ស៊ុយអែដ និងក្រុមហ៊ុន Hennes & Mauritz (H&M) នឹងត្រូវអនុវត្តដោយអង្គការពលកម្មអន្តរជាតិ។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា ដ្រូន (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា ដ្រូន (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធានាបាននូវការគោរពសិទ្ធិរស់នៅរបស់ពលរដ្ឋ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងករណីចាំបាច់ក្នុងការប្រើប្រាស់ គឺត្រូវសុំការអនុញ្ញាតឲ្យបាន ...
សាលារាជធានីភ្នំពេញ
សេចក្តីជូនដំណឹងស្តីពីការពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ យោងតាមសេចក្តីប្រកាស កាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ គឺនៅថ្ងៃទី ១៤ និង ១៥ ខែវិច្ឆិកា ដែលជាន់គ្នានឹងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២។ ដើម្បីបញ្ចៀសការរំខានណាមួយ និងធានាឱ្យនីតិវិធីប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងបានសម្រេចប្តូរកាលបរិច្ឆេទប្រឡងមកថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួនពីរនាក់ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់ជនជាតិខ្មែរចំនួនពីរនាក់ដោយសារជំងឺកូវីដ-១៩ គឺបុរសអាយុ ៧០ឆ្នាំបានស្លាប់នៅផ្ទះ និងស្ត្រីអាយុ ៤៨ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួនពីរនាក់ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់ជនជាតិខ្មែរចំនួនពីរនាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ គឺបុរសអាយុ ៨២ឆ្នាំ និងស្ត្រីអាយុ ៤១ឆ្នាំ នៅមន្ទីរពេទ្យហ្លួងម៉ែ ។ គួរ ...
ក្រសួងសុខាភិបាល