ការ​អភិវឌ្ឍ​សង្គម

សុខ​ភាព​សា​ធា​រណៈ

​មន្ទីរពេទ្យ​ Anam​ នៃ​សាកលវិទ្យាល័យ​កូរ៉េ​ បាន​ឈ្នះ​គម្រោង​ពី​ KOICA​ ដើម្បី​កែ​លម្អ​មន្ទីរពេទ្យ​កុមារ​ជាតិ​កម្ពុជា​

​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ​កូរ៉េ​ (KUMC)​ បាន​ឲ្យ​ដឹង​ថា​ មន្ទីរពេទ្យ​ Anam​ នៃ​សាកលវិទ្យាល័យ​កូរ៉េ​ បាន​ឈ្នះ​គម្រោង​ស្តី​ពី​ការ​ពង្រឹង​ផ្នែក​វេជ្ជសាស្ត្រ​ផ្ទៃក្នុង​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​កម្ពុជា​ ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/322fkj7b

១៦​ភាគរយ​នៃ​គ្រួសារ​នៅ​កម្ពុជា​មិន​មាន​លទ្ធភាព​ទិញ​របប​អាហារ​អោយ​បាន​គ្រប់គ្រាន់​

​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បានឱ្យ​ដឹង​ថា​ ១៦​ ភាគរយ​នៃ​គ្រួសារ​នៅ​កម្ពុជា​មិន​មាន​លទ្ធភាព​ទិញ​របប​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ ដោយ​លើក​ឡើង​ពី​សារៈសំខាន់​នៃ​កម្មវិធី​គាំពា​សង្គម​ក្នុង​ការ​ជួយ​ដល់​ពួក​គេ​បន្ថែម​ទៀត ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/463pjGu

​លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​ គឺ​សុខភាព​ និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ មាន​ប្រសាសន៍​ថា​ “​ការងារ​អាទិភាព​ចំនួន​ពីរ​ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​សំខាន់​គឺ​សុខភាព​ និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​”​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501385996/royal-governments-primary-priorities-are-the-health-and-capacity-of-the-people-says-prime-minister/

ការកើត​ជំងឺ​ទឹកនោមផ្អែម​លើ​កុមារ គឺ​ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ និង​ការផឹក​ភេសជ្ជៈ​ផ្អែម​ច្រើន​

កូនស្រី​អាយុ​ ១២ ​ឆ្នាំ​របស់​អ្នកស្រី​ រ៉​ន ចំរើន មាន​បញ្ហា​ខ្សោយតម្រងនោម និង​ក្រលៀន​តាំងពី​កំណើត​។ ដូច​ក្មេង​ដទៃទៀត​ដែរ​នៅ​សាលារៀន កូន​របស់គាត់​ចូលចិត្ត​ហូប​ភេសជ្ជៈ គ្រឿង​កំប៉ុង និង​អាហារ​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​គេ​ដាក់លក់​នៅក្នុង​បរិវេណ​សាលារៀន​។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-10-31-0855-255629.html

​ករណី​ជំងឺគ្រុនឈាម​កើនឡើង​

​កម្ពុជា​បាន​កត់ត្រា​ចំនួន​ករណី​ជំងឺគ្រុនឈាម​ក្នុង​រយៈពេល​៩​ខែ​ដំបូង​ឆ្នាំ​២០២៣​ កើនឡើង​ដល់​២១.៥៦៨​នាក់​។​ នេះ​ជា​ការ​កើនឡើង​ 184​ ភាគរយ​ដ៏​ធំ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដោយ​ប្រជាជន​បាន​ជំរុញ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​។​ ...

Marissa Carruthers
https://kiripost.com/stories/spike-in-dengue-fever-cases

មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ រក​ឃើញ​ពលរដ្ឋ​ជិត​ ២០០​ នាក់​ បាន​ឆ្លង​ជំងឺភ្នែកក្រហម​

មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ នៅ​ថ្ងៃ​ទី​ ២២​ ខែតុលា​ ឆ្នាំ​ ២០២៣​ បន្ត​រក​ឃើញ​ប្រជាពលរដ្ឋ​ជិត​ ២០០​ នាក់​ បាន​ឆ្លង​ជំងឺភ្នែកក្រហម​ ដែល​រស់នៅ​ក្នុង​ឃុំ​ពោធិ​ ស្រុក​កំពង់លែង​ ខណៈ​ក្រុម​គ្រូពេទ្យ​ជំនាញ​កំពុង​ផ្តល់​ការ​ពិនិត្យ​ព្យាបាល​។​ ...

សុខ រក្សា
https://www.postkhmer.com/national/2023-10-22-1803-255393.html

ជនរងគ្រោះខ្មែរដែលត្រូវប្តូរក្រលៀនជាប់គាំងនៅឥណ្ឌាអង្វរសុំអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត

អ្នកជំងឺដែលត្រូវប្តូរក្រលៀនចំនួន១៨នាក់ ដែលកំពុងជាប់គាំងនៅក្នុងប្រទេសឥណ្ឌា​បន្ទាប់ពីត្រូវបានបោកប្រាស់ដោយមន្ទីរ​ពហុព្យាបាល ​ម៉េត្រូ អអ៊ិលវី​ (Metro RLV Polyclinic) ដែលស្ថិត​នៅក្នុង​ទីក្រុងភ្នំពេញ ដែលតាម​ចោទ​ថា បានគេចខ្លួនជា​មួយ​​ទឹកប្រាក់​ចំនួន១លានដុល្លារ ដែល​ពួកគាត់​បាន​ចំណាយ​នោះ កំពុងស្នើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ក្នុង​សំណុំរឿងរបស់ពួកគាត់​។ ...

ឃួន ណារីម​ និងរ៉ាន់ ស្រីដែត
https://khmer.cambojanews.com/cambodian-kidney-transplant-victims-stranded-in-india-plead-for-pm-hun-manets-intervention/

មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​ដែល​បំពាក់​ឧបករណ៍​ទំនើប​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​ថ្ងៃនេះ​

​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព​ដែល​ជា​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​និង​ទំនើប​នៅ​ភ្នំពេញ​បាន​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​ក្រោម​អធិបតី​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បន្ទាប់​ពី​មន្ទីរពេទ្យ​មួយ​នេះ​បាន​បើក​ដំណើរការ​សាកល្បង​ផ្ដល់​សេវា​ព្យាបាល ...

ត​ន​ ​វិបុល​
https://tinyurl.com/mvfpa5vs

មណ្ឌល​ផ្តល់​សេវា​វះកាត់​កម្រិតស្តង់ដា​ក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប ​បើក​ដំណើរការ​

នៅ​ដែនដី​ពិសិដ្ឋ​នៃ​ខេត្តសៀមរាប​ជា​កន្លែង​ប្រមូល​​ផ្តុំ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប គម្រោង «​ការកែ​​លម្អ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀម​រាប​» ​កំពុង​ឈានឆ្ពោះ​ទៅរក​យុគ​សម័យថ្មី​នៃ​ការថែទាំ​សុខភាព​ប្រកបដោយ​ផាសុកភាព​។​ ​ ...

ហុង រស្មី
https://www.postkhmer.com/national/2023-10-17-0959-255251.html

គម្រោងនៅខេត្តសៀមរាបលើកកម្ពសការថែទាំសុខភាព

នៅក្នុងក្រុង និងខេត្តខេត្តសៀមរាប ដែលជាកន្លែងប្រវត្តិសាស្ត្រ និងភាពទំនើបចូលគ្នា គម្រោងកែលម្អមន្ទីរពេទ្យបង្អែក ដែលជាគំនិតផ្តួចផ្តើមផ្តល់មូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងឈានចូលយុគសម័យថ្មីនៃ “ឧត្តមភាពផ្នែកថែទាំសុខភាព”។  ...

ហុង រស្មី
https://www.phnompenhpost.com/national-post-depth/siem-reap-project-elevates-healthcare

​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ចូលរួម​ទប់ស្កាត់​ការ​ផ្ដល់​សេវា​សុខាភិបាល​គ្មាន​ច្បាប់​

​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​រាជធានី​ខេត្ត​ចូលរួម​ទប់ស្កាត់​ការ​ផ្ដល់​សេវា​សុខាភិបាល​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​និង​ណែនាំ​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ឯកជន​ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/5fap7nbu

​ការ​ស្រាវជ្រាវ​ករណី​ជំងឺផ្ដាសាយបក្សី​ H5N1​ នៅ​កម្ពុជា​បាន​បង្ហាញ​ថា​មាន​ទំនាក់ទំនង​ទៅ​នឹង​ប្រភេទ​វីរុស​ដែល​មាន​ពី​មុន​

ការ​រក​ឃើញ​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី​ H5N1​ ចំនួន​ពីរ​ករណី​ថ្មីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ថា​ វីរុស​នេះ​ស្ថិត​ក្នុង​ក្រុម​ 2.3.2.1c​ clade​ ស្រ​ដៀង​ទៅ​នឹង​វីរុស​ដែល​កំពុង​ចរាចរ​នៅ​ក្នុង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/neyu2hms

វៀតណាម​ជួយ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​ថែទាំ​សុខភាព​នៅ​កម្ពុជា​

​កាលពី​ថ្ងៃ​ទី​៧​ ខែតុលា​ ក្រុមហ៊ុន​ Medlatec​ Group​ បាន​បើក​គ្លីនិក​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​រំពឹង​ផ្តល់​សេវា​វេជ្ជសាស្ត្រ​ដែល​មានគុណ​ភាព​ខ្ពស់​ដល់​ប្រជាជន​ក្នុងស្រុក​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/32r87bva

ក្រសួងសុខាភិបាល​បញ្ចូល​ថ្នាំ​បង្ការ​មហារីក​មាត់ស្បូន​ដល់​កុមារ​អាយុ​ ៩ ​ឆ្នាំ​ ក្នុង​កម្មវិធី​ជាតិ​

ក្រសួង​សុខា​ភិ​បាល​កម្ពុជា បានប្រកាស​ដាក់បញ្ចូល​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ដល់​កុមារី​ដែលមាន​អាយុ ​៩ ​ឆ្នាំ ទៅក្នុង​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​ដើម្បី​ការពារ​ជំងឺ​​មហារីក​មាត់ស្បូន ខណៈ​កម្ពុជា​ក៏មាន​គម្រោង​ផ្តល់​ថ្នាំ​បង្ការ​នេះ​ដល់​កុមារី ដែលមាន​អាយុលើសពី​ ៩​ ឆ្នាំ តាមរយៈ​ការធ្វើ​យុទ្ធនាការ​ក្នុង​ឆ្នាំ​ ២០២៥​ ផង ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-10-06-1110-255054.html

អ្នក​ប្រើ​សេវា​សុខាភិបាល​តាម​រយៈ​ ប​.​ស​.​ស​ កើនឡើង​ ខណៈ​បុគ្គល​ស្វ័​យ​និ​យោជន៍​ជិត​ ៥​ ម៉ឺន​ នាក់​បាន​ចុះ​ឈ្មោះ​ថ្មី​

​មន្ត្រី​ឱ្យ​ដឹង​ថា​ ចំនួន​អ្នក​មក​ប្រើប្រាស់​សេវា​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​តាម​រយៈ​ ប​.​ស​.​ស​ មានការ​កើនឡើង​ជាង​ ៨០​ ភាគរយ​ ក្នុង​រយៈពេល​ ៦​ ខែ​ ក្នុងឆ្នាំនេះ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ខណៈ​ ៤​ ខែ​ មាន​បុគ្គល ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.postkhmer.com/national/2023-09-25-0440-254734.html

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កំពុង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ហ្ស៊ីកា​ បន្ទាប់​ពី​រក​ឃើញ​ករណី​ថ្មី​នៅ​ខេត្តកំពង់ធំ​

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ (CDC)​ បាន​អះអាង​ថា​ ពួក​គេ​កំពុង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ហ្ស៊ី​កា​ក្នុង​សហគមន៍​ បន្ទាប់​ពី​រក​ឃើញ​ករណី​ថ្មី​មួយ​លើ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ រស់នៅ​ភូមិ​ព​ពេ​ជ​ ឃុំ​ចុង​ដូង​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ ...

ត​ន​ ​វិបុល​
http://rb.gy/s7w0n

ក្រុម​គ្រូពេទ្យ​ចិន​បាន​ធ្វើការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​អោយ​អ្នក​ជំងឺភ្នែកឡើងបាយ​ក្នុង​ប្រទេស​កម្ពុជា​ និង​ឡាវ​

ក្រុម​គ្រូពេទ្យ​ចិន​បាន​ធ្វើការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​អោយ​អ្នក​ជំងឺភ្នែកឡើងបាយ​ក្នុង​ប្រទេស​កម្ពុជា​ និង​ឡាវ​ជាង​ ១០,០០០​នាក់​ នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​ ដែល​ជា​ដៃគូ​របស់​ទូរទស្សន៍​ BRICS​។ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/58hvpsns

ក្រសួងសុខាភិបាល​ព្រមាន​ជា​ថ្មី​ពី​ការ​កើនឡើង​ជំងឺគ្រុនឈាម​

​ក្រសួងសុខាភិបាល​បាន​ព្រមាន​ជា​ថ្មី​ពី​ការ​កើនឡើង​ជំងឺ​គ្រុន​ឈាន​ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ដោយ​បង្ការ​សុខភាព​ពី​ការ​ឆ្លង​ជំងឺ​ឈាម​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​ជំងឺគ្រុនឈាម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍​។​ ...

ត​ន​ ​វិបុល​
http://rb.gy/chbxm

​ក្រសួងសុខាភិបាល​បញ្ជា​ឱ្យ​ត្រួតពិនិត្យ​លើ​អាជ្ញាប័ណ្ណ​របស់​អ្នក​ផ្តល់​សេវា​សុខភាព​ទាំងអស់​

​ក្រសួងសុខាភិបាល​ បញ្ជា​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ ពិនិត្យ​គ្រប់​គ្លីនិក​ និង​ពហុ​ព្យាបាល​ ដើម្បី​ធានា​ថា​មាន​អាជ្ញាប័ណ្ណ​។​ ​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501359834/moh-orders-checks-on-all-health-service-providers-licences/

​វេជ្ជបណ្ឌិត​ចិន​ធ្វើការ​វះកាត់​ភ្នែក​ឡើងបាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ជាង​ ១ ​ម៉ឺន​នាក់​នៅ​កម្ពុជា​ និង​ឡាវ​

វេជ្ជបណ្ឌិត​ចិន​បាន​ធ្វើការ​វះកាត់​ភ្នែក​ឡើងបាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ជាង​ ១​ ម៉ឺន​នាក់​នៅ​កម្ពុជា​ និង​ឡាវ​ នេះ​បើ​យោង​តាម​អាជ្ញាធរ​សុខាភិបាល​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/o2vc7

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នាស្តី​ពី​ការ​បណ្តុះបណ្តាល​សុវត្ថិភាព​ចំណីអាហារ​

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ (IPC)​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ស្តី​ពី​សុវត្ថិភាព​ចំណីអាហារ​ និង​កម្មវិធី​បណ្តុះបណ្តាល​ការ​អនុវត្ត​ល្អ​បំផុត​ជាមួយ​ ខ​.​ ប្រឹក្សា​យោបល់​កម្ពុជា​។​ ...

ណា​ង​ ​វាសនា
https://www.khmertimeskh.com/501358040/ipc-signs-mou-on-food-safety-training/

ការ​សិក្សា​បង្ហាញ​ពី​ជំងឺ​ផ្ដាសាយ​ជ្រូក​ចម្រុះ​ដែល​ឆ្លង​សត្វ​ជ្រូក​នៅ​កម្ពុជា​រយៈពេល​១៥​ឆ្នាំ​

​អ្នក​វិទ្យាសាស្ត្រ​មក​ពីសា​លា​វេជ្ជសាស្ត្រ​ Duke-NUS​ ក្នុង​ប្រទេស​សិង្ហ​បុរី​ បាន​រក​ឃើញ​ដ៏​សំខាន់​ ដោយ​កំណត់​អត្តសញ្ញាណ​ប្រភេទ​វីរុស​ផ្តាសាយ​ជ្រូក​ដែល​មិន​ស្គាល់​ពី​មុន​ ដែល​បាន​និង​កំពុង​ចរាចរ​យ៉ាង​ស្ងប់ស្ងាត់​នៅ​ក្នុង​ហ្វូង​ជ្រូក​កម្ពុជា​ ក្នុង​រយៈពេល​ ១៥​ឆ្នាំ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/068kn

មន្ទីរពេទ្យ​កុមារ​អង្គរ​ត្រូវការ​ជំនួយ ​$១,៥​ លាន​ទៀត​ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​

ក្នុង​រយៈពេល​ ៦ ​ខែ ដើមឆ្នាំ​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ ប្រមូល​ជំនួយ​មូលនិធិ​សប្បុរសធម៌​បាន​ប្រមាណ​ ៤​ លាន​ដុល្លារ​ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​ខណៈ​មន្ទីរ​ពេទ្យ​ត្រូវការ​ថវិកា​ ១​ លាន​ ៥​ សែន​ដុល្លារ​បន្ថែមទៀត ដើម្បី​ដំណើរការ​បេសកកម្ម​ជួ​យ​សង្គ្រោះ​ជីវិត​កុមារ​រហូតដល់​ដំណាច់ឆ្នាំ​ ២០២៣​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-08-31-0855-254084.html

ប​.​ស​.​ស​.​ ត្រៀម​ពង្រីក​វិសាលភាព​បន្ថែម​ដល់​សមាជិកគ្រួសារ​

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ ត្រៀម​ដាក់​ឱ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​ របប​សន្តិសុខ​សង្គម​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រយៈពេល​ ៥​ ឆ្នាំ​ ដែល​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ពង្រីក​វិសាលភាព​បន្ថែម​ដល់​សមាជិកគ្រួសារ​ និង​អ្នក​នៅ ...

ជា សុខនី
https://www.postkhmer.com/national/2023-08-30-0948-254050.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yWbM4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!