បរិស្ថាន និងធនធានធម្មជាតិ

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​អភិវឌ្ឍ​តំបន់បឹងព្រែកទប់

នៅ​ថ្ងៃ​ទី​ ១៨​ ខែតុលា​ ឆ្នាំ​២០១៨​ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ការ​អភិវឌ្ឍ​តំបន់​បឹង​ព្រែក​ទប់​។​ ដោយ​ផ្អែក​លើ​អនុក្រឹត្យ​លេខ​ ២៣​ អន​ក្រ​.​បក​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ដី​ទំហំ​ ១១៥០ ...

រដ្ឋបាលខេត្តព្រះសីហនុ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ពន្យារពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ស្តី​ពី​ស្ថានភាព​សត្វព្រៃ​ "​ព្រៃ​ឡង់​"

​នៅ​ថ្ងៃ​ទី​ ០៣​ ខែតុលា​ ឆ្នាំ​២០១៨​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ជម្រាប​ជូនដំណឹង​ដល់​ អ្នក​សារព័ត៌មាន​ជាតិ​ អន្តរជាតិ​ អាជ្ញាធរ​ពាក់ព័ន្ធ​ ស្ថាប័ន​ជំនាញ​ អង្គការ​ដៃគូ​ និង​សាធារណជន​ទូទៅ​អំពី​ ការ​សម្រេច​ពន្យារពេល​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ស្ថានភាព​ព្រៃ​ការពារ ...

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ «​ពយ​កំ​ពេញ​»

​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ តំបន់ឆ្នេរ​សមុទ្រ​ «​ពយ​កំ​ពេញ​»​ ដែល​កំពុង​រៀបចំ​កសាង​បណ្តាញ​ផ្លូវ​បេតុង​ ប្រព័ន្ធ​លូ​ គម្រោង​អភិវឌ្ឍ​នានា​ និង​កែ​លម្អ​ឆ្នេរ ...

គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិ​វឌ្ឍ​តំបន់​ឆ្នេរ​

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ហាមឃាត់​ការ​ឈូស​ឆាយ​ កាប់​ឆ្ការ​ ដុត​ រុករាន​ ទន្ទ្រាន​ កាន់កាប់​ដី​ព្រៃ​ ធ្វើ​ជា​កម្មសិទ្ធិ​ ការ​ទិញ​ លក់​ដី​រដ្ឋ​ និង​ការ​បញ្ជាក់​ការ​ទិញ​ លក់​ដី​រដ្ឋ​ ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​

​នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តីជូនដំណឹង​ ​ស្តី​ពី​ ការ​ហាមឃាត់​ការ​ឈូស​ឆាយ​ កាប់​ឆ្ការ​ ដុត​ រុករាន​ ទន្ទ្រាន​ កាន់កាប់​ដី​ព្រៃ​ ធ្វើ​ជា​កម្មសិទ្ធិ​ ការ​ទិញ​ លក់​ដី​រដ្ឋ​ និង​ការ​បញ្ជាក់​ការ​ទិញ​ លក់​ដី​រដ្ឋ​ ខុសច្បាប់ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរ​ព្រែក​ត្រែង​

​នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ការ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​ នៅ​ចំណុច​ឆ្នេរ​ព្រែក​ត្រែង​ ភូមិ​៤​ ឃុំ​អូរ​ត្រេះ​ ស្រុក​ស្ទឺ​ង​ហាវ​ ខេត្ត​ព្រះ ...

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដីពី​ ទិវា​សំអាត​ពិភពលោក

នៅ​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្ដីជូនដំណឹង​អំពី​ទិវា​សំអាត​ពិភពលោក​(Word​ Cleanup​ day)​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​វេលា​ម៉ោង​ ៦:៣០​ព្រឹក​ ដល់​ម៉ោង​ ១១:៣០​នាទី​ នា​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​ ក្រសួងបរិស្ថាន​ សហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ករណី​ស្តី​ពី​ករណី​ពុល​ស្រាស​ និង​ទឹក​តាម​បណ្តោយ​ដងព្រែក​ទេរ​ នៅ​ខេត្តក្រចេះ​

​នៅ​ថ្ងៃ​ទី​ ០៨​ ខែឧសភា​ ឆ្នាំ​២០១៨​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បង្ហាញ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​វិភាគ​បឋម​នៅ​នឹង​កន្លែង​ និង​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ទាក់ទង​នឹង​ករណី​ពុល​ស្រាស​ និង​ទឹក​នៅ​ក្នុង​ព្រែក​ទេរ​ ក្នុងភូមិ​ស្រែ​ន ...

ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​

ទាញយក៖ pdf

​វេទិកា​ទឹក​អាស៊ានចាប់ពី​ថ្ងៃទី​ ៦ ដល់ ១៤​ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ កានថូ ប្រទេសវៀតណាម​

គោលបំណង​នៃ​វេទិកា​ទឹក​អាស៊ាន​ប្រចាំឆ្នាំ​ (AWP)​ គឺ​ដើម្បី​កសាង​សមត្ថភាព​ក្នុង​ការ​ស្រាវជ្រាវ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ទឹក​ (WNRM)​ នៅ​ក្នុង​ស្ថាប័ន​របស់​ប្រទេស​ជា​ដៃគូ​។​ គោលបំណង​នៃ​ AWP​ គឺ​ប្រមូលផ្តុំ​អ្នក​ស្រាវជ្រាវ​ ដែល​មាន​ជំនាញ​ខុសៗ​គ្នា​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ បទ ...

ទាញយក៖ pdf

ពិធីបុណ្យ​ព្រៃ​ឡង់នឹង​ប្រារព្ធ​នៅ​ចុង​ខែ​មីនា​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នឹង​ធ្វើការ​ប្រារព្ធ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់​ និង​បំបួស​ដើមឈើ​ នៅ​ក្នុង​ខែមីនា​ ដើម្បី​រំលឹក​ និង​អភិរក្ស​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ និង​ដើម្បី​លើកកម្ពស់​ដល់​សក្តានុពល​ព្រៃឈើ​។​ យោង​តាម​សេចក្តីជូនដំណឹង​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​កាលពី​ថ្ងៃ​អង្គារ​ ពិធីបុណ្យ​ព្រៃ ...

បណ្តាញសហគមន៍ព្រៃឡង់

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័​ត៌មាន​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​អភិរក្ស​ព្រៃ​ឈើ​​តំបន់​ព្រៃ​ឡង់

នៅ​ថ្ងៃ​ទី​០២ ខែ​​មិនា ឆ្នាំ​២០១៨ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័​ត៌​មាន ​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​អភិរក្ស​តំបន់​ព្រៃ​ឡង់​ រវាង​ក្រសួងបរិស្ថាន​ អង្គការ​អភិរក្ស​អន្តរជាតិ (Conservation International)​ និង​ក្រុមហ៊ុន​ Mitsui & Co.,LTD​ ដែលនឹង​ប្រ​ព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០៥ ខែ​មី​នា ឆ្នាំ​២០១៨​ វេលា​ម៉ោង ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ស្តី​ពី​សិក្ខាសាលា​ថ្នាក់​តំបន់​អំពី​ការ​ការពារ​ដីសណ្ត​ទន្លេមេគង្គ​ឆ្នាំ​២០១៨​ របស់កម្មវិធី​គំនិត​ផ្តួចផ្តើម​ស្តី​ពី​មេដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ (YSEALI)

​បេស​កម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​វៀតណាម​ និង​មជ្ឈមណ្ឌល​ធនធាន​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​នៃ​សាកលវិទ្យាល័យ​អាងយ៉ាង​ ត្រូវការ​ស្វែងរក​បេក្ខជន​សម្រាប់​សិក្ខាសាលា​ថ្នាក់​តំបន់​របស់​កម្មវិធី​​គំនិត​ផ្តួចផ្តើម​ស្តី​ពី​មេដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ (YSEALI)​ ឆ្នាំ​ ២០១៨​ ស្តី​ពី​ការ​ការពារ​តំបន់​ដីសណ្ដ ...

ស្ថានទូតសហរដ្ឋអាមេរិក

ទាញយក៖ pdf

​ព័ត៌មាន​ស្ដីពីគម្រោង "ជំរុញ​​សមត្ថភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ធានា​ដល់​ដំណោះស្រាយ​និរន្តរភាព​ (ACCESS)"

​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​ សហភាព​អឺរ៉ុប​នឹង​ផ្តល់​ថវិកា​ប្រមាណ​ចំនួន​ ៣,៣​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នៃ​ខេត្តមណ្ឌលគិរី​។​ គម្រោង​ “​ជំរុញ​សមត្ថភាព ...

Aide au Développement Gembloux (ADG)

ទាញយក៖ pdf

សេចក្ដីណែនាំ​​សម្រាប់​ការ​រៀបចំ​ "​សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​”

​នៅ​ថ្ងៃ​ទី​ ០៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​ចុះហត្ថលេខា​លើ​សេចក្តីណែនាំ​មួយ​សម្រាប់​ការ​រៀបចំ​បង្កើត​ សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ ដែល​ជា​យន្តការ​មួយ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​ការ​ពង្រឹង​ការងារ​ ការពារ​ និង​កា​អភិរក្ស​ធនធានធម្មជាតិ​ និង​ជីវៈចម្រុះ​នៅ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារចំនួន២កន្លែង

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ៖​ ក្រសួងបរិស្ថាន​ សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ រៀបចំ​ការ​ចុះបញ្ជី​ដី​រដ្ឋ​សម្រាប់​តំបន់​ការពារ​ចំនួន​២​កន្លែង​ រួម​មាន​«​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​»​ នៅ​ក្នុង ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ អត្រានៃការបាត់បង់គម្របព្រៃឈើនៅប្រទេសកម្ពុជាមានការធ្លាក់ចុះ

កាលពី​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៧​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជម្រាប​ជូន​ថា​​ ល​ទ្ធផល​បឋម​នៃ​ការ​វាយតម្លៃ​គម្រប​ធនធាន​ព្រៃឈើ​កម្ពុជា​ឆ្នាំ​២០១៦​ បាន​បង្ហាញ​ថា​ផ្ទៃដី​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវ​ សទ្ទានុក្រមការប្រែប្រួលអាកាសធាតុជាខេមរភាសា

នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៧​ ក្រសួងបរិស្ថាន​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ សទ្ទានុក្រម​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ខេមរភាសា​ ទាំង​ជា​សៀវភៅ​និង​ជា​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​។​ ដើម្បី​ទាញ​យក​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច​,​ សូម ...

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាព​ និង ក្រុមប្រឹក្សាជាតិភាសាខ្មែរ

ទាញយក៖ pdf

ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ គម្រោង​សម្រាប់​ជួយ​ដល់​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នូវ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន​តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​នៃ​ក្រសួងបរិស្ថាន​

នៅ​ថ្ងៃ​ទី​ ០៦​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​ រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួងបរិស្ថាន​ (MoE)​និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ដែល​មាន​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ “​គម្រោង​សម្រាប់​ជួយ​ដល់​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នូវ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់ ...

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)

ទាញយក៖ pdf

ការព្យាករស្ថានភាពអាកាសធាតុលើកទី១ ឆ្នាំ ២០១៧

នៅ​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​ ២០១៧​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ព្យាករ​អាកាសធាតុ​សម្រាប់​ឆ្នាំ​ ២០១៧​ រួម​មាន​បាតុភូត​សកល​ ស្ថានភាព​ និង​អាកាសធាតុ​ក្នុង​រដូវប្រាំង​ និង​ដើមរដូវ​វស្សា​ ឆ្នាំ​ ២០១៧​ សម្រាប់​តំបន់​ទំនាប​កណ្តាល​ ខ្ពង់រាប​ និង​មាត់សមុទ្រ​ និង​បាតុភូត ...

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf

តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន

នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីប្រកាស​ព័ត៌មាន​ស្តី​ពី កិច្ច​ប្រជុំ​លើកទី១ នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​

នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​ចេញ​សេក្តី​ប្រ​កាស​ព័ត៌មាន ស្តីពី​កិច្ច​ប្រជុំ​លើកទី១ នៃ​ក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព ដែល​រៀប​ចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ ក្រោម​អធិបតីភាព​ឯកឧត្តម​ សាយ សំអាល់ រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ ...

ទាញយក៖ pdf

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសចំណូលបានពីសម្បទានដីសេដ្ឋកិច្ច

កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦នេះ ក្រសួងប្រមូលបានប្រាក់ឈ្នួលដីសម្បទានដីសេដ្ឋកិច្ចប្រមាណ ៦០០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២២៣ ក្រុមហ៊ុន មានផ្ទៃដីសរុប ១,៥៥២,៧០០ ហិកតា។ ប៉ុន្តែផ្ទៃដីធ្វើអាជីវកម្មជាក់ស្តែងមានចំនួន ១,០៦៩,០០០ ហិកតា ក្នុងនោះមានក្រុមហ៊ុន ១១២ ពុំទាន់បានអនុវត្តកាតព្វកិច្ចបង់ថ្លៃឈ្នួល។ ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន

ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។   ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ

កាលពី​ថ្ងៃ​ទី​ ០៦​ មិថុនា​ នៅ​រដ្ឋបាល​ជលផល​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មាន​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ណៅ​ ធួ​ក​ រដ្ឋលេខាធិកា​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​កម្ពុជា​ ជាមួយ​លោក​ Adachi​ Itsu​ ប្រធាន​តំណាង​ការិយាល័យ​ JICA​ នៅ​កម្ពុជា​ សម្រាប់​ការ ...

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

ទាញយក៖ pdf

ក្រសួងបរិស្ថាន​ផលិតកម្ម​វិធី​អប់រំ​តាម​ទូរទស្សន៍​អំពី​បរិស្ថាន​

ក្រសួងបរិស្ថាន​ និង​ផលិតកម្ម​ភាពយន្ត​ខ្មែរ​មេគង្គ​កំពុង​សហការ​គ្នា​ដើម្បី​ផលិតកម្ម​វិធី​អប់រំ​តាម​ទូរទស្សន៍​ ដែល​មាន​ចំណងជើង​ថា​ “​វៃឆ្លាត​ បរិស្ថាន​ស្អាត​”​ សំដៅ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Df9as
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!