ធនាគារអភិវឌ្ឍន៍អាស៊ីជំរុញឱ្យមានការវិនិយោគបៃតងកើនឡើង
ទោះបីជាមានហានិភ័យជាច្រើនដែលធ្វើឱ្យទស្សនវិស័យរបស់ប្រទេសកម្ពុជាមានភាពមិនច្បាស់នៅឆ្នាំនេះក៏ដោយ កំណើនផលិតផលក្នុងស្រុកសរុប ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥,៥% ធៀបនឹងការប៉ាន់ប្រមាណ ៥,២% ក្នុងឆ្នាំ២០២២។ ...
Sangeetha Amarthalingam
https://kiripost.com/stories/cambodia-adb-urges-green-investment-ramp-up
យុទ្ធនាការ ONE STEP NO PLASTIC នឹងរៀបចំធ្វើជាលើកទី៣ នៅខេត្តក្រចេះ ដើម្បីក្លាយជាផ្នែកមួយនៃសហគមន៍បៃតង
យុទ្ធនាការ ONE STEP NO PLASTIC ឬមួយជំហានទៅកាន់ភាពគ្មានសំណល់ប្លាស្ទិកនឹងរៀបចំធ្វើជាលើកទី៣ នៅខេត្តក្រចេះ នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីបន្ដសម្អាតសំរាមទូទៅ ជាពិសេសសំណល់ប្លាស្ទិកតាមទីសាធារណៈនៅក្នុងទឹកដីនៃខេត្ត ...
ឡាយ សាមាន និង វ័ន្ត ច័ន្ទមករា
https://www.postkhmer.com/national/2022-09-14-1748-241024.html
ក.ស.ភ រៀបចំកែលម្អប្រព័ន្ធបញ្ជូន និងចំណតកុងតឺន័រ ដើម្បីប្រសិទ្ធភាពលើកដាក់
កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) ដែលជាក្រុមហ៊ុនរដ្ឋចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិនឹងរៀបចំកែលម្អប្លង់ចតទូកុងតឺន័រនៅលើទីលាននៃចំណតផែកុងតឺន័រ LM១៧ ដើម្បីដោះស្រាយបញ្ហាកកស្ទះការលើកដាក់ទំនិញ ...
ធូ វិរៈ
https://bit.ly/3rdtPOa
A raft of complications
Riun Pau ran out of food last week. For the 13-year-old and her family, that moment was the culmination of weeks of distress caused by flooding that had already ravaged their Battambang home and farmland. Pau’s neighbours are experiencing similar problems. In Battambang, 67.3 per cent ...
Khouth Sophak Chakrya and Amelia Woodside
http://www.phnompenhpost.com/national/raft-complications
គ្រោះមហន្តរាយ
គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។22 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។23ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។24 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។25ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...
BarCamp Sihanoukville 2013 Recap
On December 7th and 8th, a small team from ODC jumped in a bus and traveled to Kampong Som to participate in BarCamp Sihanoukville. The conference was held at Build Bright University. The day-and-a-half-long event featured presentations from specialists of many fields and interests, including ...
ODC Resources at Work & Honorable Mentions
By making information accessible to anyone with an internet connection, ODC facilitates rational, fact‑based dialogue, improved communication, strengthened policy making, and better development planning across all sectors. The ODC website has been featured on Le Petit Journal, an online French newspaper, as a case of ...