តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1616 Announcementsរកឃើញសម្រាប់ ""

ហិរញ្ញប្បទាន​ថ្មី​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​កែ​លំអ​ការ​អប់រំ​ឧត្តម​សិក្សា​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​

​នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​ ២០១៨​ ក្រុមប្រឹក្សាភិបាល​របស់​ធនាគារពិភពលោក​បាន​អនុម័ត​ហិរញ្ញប្បទាន​ចំនួន​ ៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​បង្កើន​គុណភាព​នៃ​ការ​អប់រំ​ឧត្តម​សិក្សា​ និង​ការ​ស្រាវជ្រាវ​នៅ​ក្នុង ...

ធនាគារពិភពលោក

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ លេខ​ ០៦០​ ៖​ ថ្ងៃ​ទី​១៥​ នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​

នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៨​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ សម្រាប់​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​។​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា​ មាន​គណបក្ស​នយោបាយ​សរុប​ចំនួន ...

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ករណី​ស្តី​ពី​ករណី​ពុល​ស្រាស​ និង​ទឹក​តាម​បណ្តោយ​ដងព្រែក​ទេរ​ នៅ​ខេត្តក្រចេះ​

​នៅ​ថ្ងៃ​ទី​ ០៨​ ខែឧសភា​ ឆ្នាំ​២០១៨​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បង្ហាញ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​វិភាគ​បឋម​នៅ​នឹង​កន្លែង​ និង​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ទាក់ទង​នឹង​ករណី​ពុល​ស្រាស​ និង​ទឹក​នៅ​ក្នុង​ព្រែក​ទេរ​ ក្នុងភូមិ​ស្រែ​ន ...

ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ លេខ​ ០៦៨​ ៖​ គ​.​ជ​.​ប​ ទទួលស្គាល់​ជា​ផ្លូវការ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ចំនួន​ ២០

នៅ​ថ្ងៃ​ទី​ ២៣​ ខែឧសភា​ ឆ្នាំ​២០១៨​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​គណបក្ស​ចំនួន​ ២០​ ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​សម្រាប់​ការ​បោះ​ឆ្នោតជាតិ​ខែកក្កដា​ ជាមួយនឹង​ចំនួន​មណ្ឌល​រាជធានី​-​ខេត្ត​របស់​ខ្លួន​។​ គណបក្ស​ថ្មី​ចំនួន​ ២​ ដែល ...

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត

ទាញយក៖ pdf

លទ្ធផល​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ​ លើក​ទី​៨​ និង​ កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម​ លើក​ទី​៩ ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​

​នៅ​ថ្ងៃ​ទី​ ១៥-១៦​ ខែមិថុនា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ​ (ACMECS)​ លើក​ទី​ ៨​ និង​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​កម្ពុជា ...

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ជំនួប​រវាង​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ និង​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​

នៅ​ថ្ងៃ​ទី​ ០៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ទទួល​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ ៣១៧​ គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ ជាមួយ​ក្រុមហ៊ុន​ Koh​ Kong​ Plantation​ Co.,Ltd​ និង​ជាមួយ​ក្រុមហ៊ុន​ Koh​ Kong​ Sugar​ Industry ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​ហាមឃាត់​ទទួលយក​អត្តសញ្ញាណ​បណ្ណ​ ឬ​ សៀវភៅ​គ្រួសារ​ និង​សៀវភៅ​ស្នាក់​នៅ​ សម្រាប់​ការ​ធានា​លើ​ការ​ផ្តល់​ឥណទាន​

​នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៨​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជូនដំណឹង​អំពី​ការ​ហាមឃាត់​ទទួលយក​អត្តសញ្ញាណ​បណ្ណ​ ឬ​ សៀវភៅ​គ្រួសារ​ និង​សៀវភៅ​ស្នាក់​នៅ​ សម្រាប់​ការ​ធានា​លើ​ការ​ផ្តល់​ឥណទាន​ ជា​បន្តបន្ទាប់​ តាម​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ លេខ​ធ​៧.០១៦.២១០.​ស ...

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន អំពីការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា

នៅ​ថ្ងៃ​ទី​ ២៤​ ខែសីហា​ ឆ្នាំ​២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​ លោក​ជំទាវ​ ស៊ុ​ស​ម៉ា​ ស្វា​រ៉ា​ច​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​អំពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០១៨​

នៅ​ថ្ងៃ​ទី​ ២៧​ ខែសីហា​ ឆ្នាំ​២០១៨​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​អំពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០១៨​ ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៨​។ ...

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ លេខ​ ១៦៩៖​ គ​.​ជ​.​ប​ ផ្ដល់​សេវា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​តាម​ឃុំ​ សង្កាត់​ និង​តាម​ភូមិ​

នៅ​ថ្ងៃ​ទី​ ០១​ ខែតុលា​ ឆ្នាំ​២០១៨​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ បាន​ចេញ​ប្រកាស​ផ្តល់​សេវា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​តាម​បណ្ដា​ឃុំ​ សង្កាត់​ និង​នៅ​តាម​ភូមិ​នានា​ ដោយ​មាន​គោលដៅ​ផ្ដល់​សេវា​ចុះ​ឈ្មោះ​បោះ​ឆ្នោត ...

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ តំបន់​ស្នូល​ស្ទឹង​សែន ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ ជា​តំបន់​រ៉ា​ម​សារ​ទី៥ នៃប្រទេសកម្ពុជា

​នៅ​ថ្ងៃ​ទី​ ០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​ បាន​ចេញសេចក្ដីប្រកាសព័ត៌មានមួយជូន​ដល់​សាធារណជន​ថា តំបន់​ស្នូល​ស្ទឹង​សែន​ នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ ជា​តំបន់ដីសើម​ទឹកសាប​ ដែល​មាន​ធនធាន​ព្រៃ​លិច​ទឹក​ដ៏​ល្អ​ និង​មាន​ក្រឡា​ផ្ទៃ​សរុប​ ៩​ ២៩៣​ ហិ​កតា​ ត្រូវ​បាន ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​វិធានការ​នានា​ ដើម្បី​ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​លំហ​នយោបាយ

​នៅ​ថ្ងៃ​ទី​ ០៣​ ខែធ្នូ​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តី​ពី​វិធានការ​នានា​ ដើម្បី​ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​លំហ​នយោបាយ​។​ ក្រសួងការបរទេស​បាន​ជម្រាប​ជូន​ដល់​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​អំពី​ជំហរ​ និង​វិធានការ​តទៅ​មុខ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​៖​ ការ​ព្រួយបារម្ភ​ចំពោះ​សេចក្តីសម្រេច​ជា​ផ្លូវការ​នៃ​ដំណើរការ​ នីតិវិធី​ព្យួរ​ជា​បណ្តោះអាសន្ន​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ សម្រាប់​ប្រទេស​កម្ពុជា​

ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៩​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​ អភិវឌ្ឍ​ន៏​នៅ​កម្ពុជា​ មានឈ្មោះ​ហៅ​ថា​ “​សមាគម​អា​ដ​ហុ​ក​”​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដែល​គាំទ្រ​ដោយ​ អង្គការ​ សមាគម​ សហជីព​ សហគមន៍​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ៧១​ ដោយ​បង្ហាញ​នូវ ...

សមាគមអាដហុក

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​ការ​ជម្រុញ​របស់​យុវជន​បរិស្ថាន​ លើ​ការ​យកចិត្តទុកដាក់​ និង​ចូលរួម​ជា​សកម្មភាព​បន្ថែម​ទៀត​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​

នៅ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ អង្គការ​ សមាគម​ និង​យុវជន​បរិស្ថាន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​ យុវជន​ និង​សាធារណៈជន​ទូទៅ​ ចូលរួម​បន្ថែម​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ តាម​រយៈ​ការ​ការពារ​បរិស្ថាន​ និង​ការ​កាត់​បន្ថយ​ការ​បំ ...

បណ្ដាញ​យុវជន​កម្ពុជា​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩​ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូន​ដល់​សា​ធារ​ណះ​ជន​ស្តី​ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដែល​បាន​ទ​ទួ​ឥទ្ធិពល​ពី​ព្យុះ​មូសុង​និរតី​ និង​ប្រព័ន្ធ ...

រដ្ឋបាលខេត្តព្រះសីហនុ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សំណើ​ សុំ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

​នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៩​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ស្តី​ពី​ការ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សំណើ​ សុំ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​តំណាង ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម​ (ECOSOC)​ របស់​អង្គការសហប្រជាជាតិ

ថ្ងៃ​ទី​១៣​ មិថុនា​ ២០១៨ ​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម​ (ECOSOC)​ របស់​អង្គការសហប្រជាជាតិ​ សម្រាប់​អាណត្តិ​មួយ​ឆ្នាំ​ (២០១៩)​ ដោយ​សំឡេង​គាំទ្រ​ចំនួន ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

ក្រសួង​ការងារ​ធ្វើ​សេចក្ដីជូនដំណឹង​ដល់​និយោជក​ដើម្បី​អនុញ្ញាត​និយោជិត​ឈប់​សម្រាក​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦

​នៅ​ថ្ងៃ​ទី​ ១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៨​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ដោយ​យោង​តាម​លិខិត​លេខ​ ៩៦១​ គ​.​ជ​.​ប​ ចុះ​ថ្ងៃ​ទី​ ១២​ ខែមិថុនា​ ឆ្នាំ​២០១៨​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដើម្បី​ជម្រាប​ដល់ ...

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf

អូស្ត្រាលី​នឹង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ចំនួន​ ៨៣,៧​ លាន​ដុល្លារ​អូស្ត្រាលី​ដល់​កម្ពុជា

​​នៅ​ថ្ងៃ​ទី​ ១៤ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​ បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​ថា​ ប្រទេស​អូស្ត្រាលី​នឹង​ផ្តល់​ចំ​នួ​យ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ សរុប​ចំនួន​ប្រមាណ​ ៨៣,៧​ លាន​ ដុល្លារ​អូស្ត្រាលី​ ដល់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៨-២០១៩​ ដែល​ប្រហាក់ប្រហែល ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

អង្គការ​តម្លាភាព​កម្ពុជា​នឹង​មិន​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែកក្កដា​

​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ មិថុនា​ ឆ្នាំ​២០១៨​ អង្គការ​តម្លាភាព​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ជូន​ដល់​សាធារណជន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​អោយ​បាន​ជ្រាប​ថា​ អង្គការ​តម្លាភាព​កម្ពុជា​នឹង​មិន​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ ...

អង្គការ​តម្លាភាព​កម្ពុជា

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LpUdF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!