ថាមពល
ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងលឿន។ ផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់ៗ កើនឡើងបីដង នៅចន្លោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរយៈពេលបីទសវត្ស និងភាពចម្រូងចម្រាស់ផ្នែកនយោបាយ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសនេះ ប្រទេស កម្ពុជា នៅតែខ្វះមធ្យោបាយចាំបាច់ក្នុងវិស័យថាមពល ដើម្បីផ្គត់ផ្គង់នូវល្បឿននៃការអភិវឌ្ឍដែរ ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើនសេដ្ឋកិច្ច សង្គម និង និរន្តរភាព របស់ប្រទេស កម្ពុជា ។ ការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការទទួលបាននូវ ថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ។ [...] ...
រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់
ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក សេដ្ឋកិច្ចកម្ពុជាបានកត់សំគាល់នូវការលូតលាស់ដ៏ល្អមួយ ដែលជំរុញបានដោយវិស័យទេសចរណ៍ ផលិតកម្ម និងសំណង់។ ក្នុងនាមជាប្រទេសមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក កម្ពុជាបានក្លាយជាប្រទេសដែលមាន ...
វិវាទស៊ីវិល និងពាណិជ្ជកម្ម
ចាប់តាំងពីឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ក្របខ័ណ្ឌច្បាប់របស់ប្រទេសទាំងមូល ជាពិសេសការអនុវត្តយុត្តិធម៌ ដើម្បីផ្តល់នូវប្រព័ន្ធនីតិវិធីច្បាស់លាស់ និងពិតប្រាកដមួយសម្រាប់បុគ្គលម្នាក់ៗ ដើម្បីធានាការគោរពសិទ្ធិ និងសមភាពរបស់ពួកគេនៅចំពោះមុខតុលាការ។ ...
គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
ចំណងជើងពេញរបស់គោលដៅទី១៦ គឺ “លើកកម្ពស់សង្គមដែលមានសន្តិភាព និងប្រកបដោយបរិយាប័ន្ន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់នូវការទទួលបានយុត្តិធម៌សម្រាប់ប្រជាជនគ្រប់រូប នឹង កសាងស្ថាប័នដែលមានប្រសិទ្ធភាព គណនេយ្យភាព និងបរិយាប័ន្ន ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីអំពីភាពក្រីក្រ
ក្នុងនាមជាប្រទេសអភិវឌ្ឍមានល្បឿនលឿន ប្រទេសកម្ពុជាតែងតែជួបប្រទះភាពក្រីក្រជាបញ្ហាប្រឈមចម្បងរបស់ខ្លួន។ យុទ្ធសាស្ត្រចតុកោណចែងថាការលុបបំបាត់ភាពក្រីក្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។120 បន្ទាប់ពីការបោះឆ្នោតដ៏ធំលើកដំបូងក្រោយសង្គ្រាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។121 ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាវូបនីយកម្ម និងនាំប្រទេសកម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោក។122 រដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងផ្តល់ការលើកទឹកចិត្តលើការវិនិយោគបរទេសនិងការលើកលែងពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។123 កត្តាទាំងនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រ។124 យោងតាមធនាគារពិភព លោកប្រទេសកម្ពុជាបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧ ភាគរយចាប់តាំងពីឆ្នាំ ១៩៩៨ មក។125 ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបញ្ចប់ការសិក្សាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។126កសិករខ្មែរម្នាក់កំពុងច្រូតស្រូវដំបូងជាមួយប្តី។ រូបភាពដោយ ធនាគារពិភពលោក, ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0។កំណើននេះបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ។ នៅឆ្នាំ ១៩៩៣ អត្រាភាពក្រីក្រនៅក្នុងប្រទេសមានប្រហែល ៣៩ ភាគរយ។127 នៅឆ្នាំ ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣.៥ ...
វិនិយោគិនបរទេស
អ្វីដែលអ្នកគួរដឹងអំពីប្រទេសកម្ពុជាមុនពេលវិនិយោគកន្លងមកប្រទេសកម្ពុជាបានទទួលការវិនិយោគផ្ទាល់ពីបរទេសជាច្រើន ដែលប្រសើរជាងការព្យាករណ៍ចំនួនបីដង ហើយទទួលបានពិន្ទុ ៣,៦ ដែលបានក្លាយជាប្រទេសកំពូលទាំង ...
វិមជ្ឈការ និងវិសហមជ្ឈការ
វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានគេមើលឃើញថាជា កំណែទម្រង់ “ចេញពីឆន្ទះ”212 ដែល រដ្ឋាភិបាលជាតិ ធ្វើការផ្ទេរអំណាច ជាដំណាក់ៗ ទាំងអំណាចហិរញ្ញវត្ថុ ឬអំណាចរដ្ឋបាល ទៅឱ្យ រដ្ឋបាលមូលដ្ឋាន ដើម្បីគ្រប់គ្រងកិច្ចការក្នុងតំបន់របស់គេ។ស៊ុន សុវ៉ាត់ អាយុ ២៧ឆ្នាំ ទ្រទ្រង់គ្រួសាររបស់លោក ដោយការចិញ្ចឹមមាន់ នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។ រូបថត ថតដោយ ធនាគារពិភពលោក កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណCC BY-NC-ND 2.0កំណែទម្រង់តាមបែបប្រជាធិបតេយ្យ ...
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅអភិវឌ្ឍប្រកបដោយចរីភាពទី៤ គឺធានាការអប់រំប្រកបដោយ គុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។248 ការអប់រំ គាំទ្រសមិទ្ធផលសមភាពយេនឌ័រតាមរយៈការផ្តល់ ...
ការបំពុលខ្យល់
ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថត ដោយអេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូងសម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនខ្លាំងក៏ដោយ កម្ពុជាស្ថិតក្នុងលំដាប់ទី១៦៤ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន (EPI) សម្រាប់គុណភាពខ្យល់ ក្នុងឆ្នាំ២០១៨។280 សន្ទស្សន៍EPI សម្រាប់ការវាស់ស្ទង់គុណភាពខ្យល់ ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យ Yale (វិទ្យាស្ថាន Yale សម្រាប់គោលនយោបាយ និងច្បាប់បរិស្ថាន) និង សាកលវិទ្យាល័យ Columbia ((វិទ្យាស្ថានសម្រាប់បណ្ដាញនៃព័ត៌មានវិទ្យាសាស្ត្រផែនដីអន្តរជាតិ) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានរួមបញ្ចូលនូវសូចនាករចំនួន ៣៖ការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ PM2.5 (ភាគល្អិតនិចល)ការបំពុលខ្យល់ ...
សេវាកម្មរដ្ឋាភិបាល
តារាងសេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយ នៅសាលាស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ រូបភាពដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.សេវាកម្មរបស់រដ្ឋាភិបាល អាចត្រូវបានគេសម្លឹងឃើញថា ជាឧបករណ៍មានប្រសិទ្ធភាពប្រើឡើងសំដៅសម្រេចឱ្យបានការ ...
ធនធានប្រេង និងឧស្ម័ន
ប្រេង និងឧស្ម័នត្រូវបានរកឃើញនៅលើទឹកដី ប្រទេសកម្ពុជា ប៉ុន្តែមិនមានការទាញយកជាលក្ខណៈឧស្សាហកម្មណាមួយបានចាប់ផ្តើមនៅឡើយទេ។ ផលិតផលប្រេងគ្រប់ប្រភេទសម្រាប់បំពេញតម្រូវការក្នុងស្រុកត្រូវបាននាំចូល។ តួរលេខតម្រូវការប្រេងឥន្ធនៈប៉ានស្មានគឺ ៤៧ ៤៩០បារ៉ែលក្នុងមួយថ្ងៃ។ ការប្រើប្រាស់នេះកំពុងនឹងកើនឡើង។ កម្ពុជាបាននាំចូលប្រេងចំនួន ៤៥៣ ០០០តោន ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០១៤ ដែលជាកំណើន ១០% បើធៀបទៅនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៣។ ...
សហគមន៍ព្រៃឈើ
(English) The Forest Law of 2002 provides a legal basis for rural communities to use and help manage forests through community forestry. ...
ដីធ្លី
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។354 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។355នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។356 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ357 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។358កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...
គោលដៅទី៥ សមភាពយេនឌ័រ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ (គ.អ.ច ទី៥) ត្រូវបានគេបង្កើតឡើងដើម្បី “សម្រេចសមភាពយេនឌ័រ និង ផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់” ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ...
ការរុករករ៉ែដោយដៃ
ការរ៉ុករកដោយដៃ ជាការរ៉ុករករ៉ែខ្នាតតូច ដែលជានិច្ចកាលរួមមានសមាជិកគ្រួសារ រឺសហគមន៍តូចៗ និងមានបចេ្ចកទេសមានកម្រិត។ ការរ៉ុករកអាចធ្វើទៅតាមរដូវកាលជាមួយការងារដ៏ទៃទៀត ដូចជាការងារភ្ជួររាស់ជាដើម។ ការរ៉ុករកដោយដៃមានលក្ខណៈជាន់គ្នាច្រើនជាមួយការរ៉ុករករ៉ែត្បូង។ កម្មករដែលធ្វើការរ៉ុករកដោយដៃភាគច្រើនផ្តោតសំខាន់ទៅលើរ៉ែដែលអាចរ៉ុករកបាន ពិសេសគឺរ៉ែមាស។ ការរ៉ុករកច្រើនកើតឡើងនៅបាតទន្លេចាស់ និងតាមអណ្តូងរ៉ែម្តងម្កាល។ចំនួននៃអ្នកដែលប្រកបរបរនេះមានប្រមាណ ពី៥០០០ទៅ៦០០០នាក់រហូតទៅដល់រាប់ម៉ឺននាក់។ ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។479 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។480ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។481 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
លទ្ធកម្ម
“បញ្ឈប់អំពើពុករលួយ ចាប់ផ្តើមពីខ្លួនយើង” (ពាក្យស្លោក នៅលើបដា បាតដៃស្អាតស្អំ) ខេត្តក្រចេះ ប្រទេសកម្ពុជា។” រូបថត ថតដោយ World Bank Photo Collection កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0នៅប្រទេសកម្ពុជា រាល់សកម្មភាពទិញទំនិញ សាងសង់ ជួសជុល ការជួលសេវានិងការប្រឹក្សា ដោយរាជរដ្ឋាភិបាល បណ្តាក្រសួង និងទីភ្នាក់រាជរដ្ឋាភិបាល ត្រូវធ្វើឡើង ស្របតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២។510 នីតិវិធី សម្រាប់ វិធីសាស្ត្រដោយឡែក នៃលទ្ធកម្មសាធារណៈ ត្រូវបានប្បញ្ញត្តិនៅក្នុងអនុក្រឹត្យស្តីពី លទ្ធកម្មសាធារណៈ ឆ្នាំ២០០៦។ លទ្ធកម្មសាធារណៈ មានទិសដៅធានាថា ចំណាយ របស់រដ្ឋត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព និងប្រសិទ្ធផល និងត្រូវបានត្រួត ពិនិត្យដោយដំណើរការប្រកបដោយ តម្លាភាព ...
ការអប់រំ និងការបណ្តុះបណ្តាល
សាលាបឋមសិក្សាជីផាត ខេត្តកោះកុង។ រូបភាពដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.ការទទួលបានការអប់រំមួយ ដែលមានគុណភាព និងឥតគិតថ្លៃ គឺជាសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។មាត្រា៦៥៖ “រដ្ឋត្រូវការពារ និង លើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការ ...
តំបន់សេដ្ឋកិច្ចពិសេស
(English) A Special Economic Zone (SEZ) is a defined area within a country that is subject to different laws and regulations than other areas of the country. These comprehensive industrial areas provide preferential incentives to investors and offer government import-export administrative support to facilitate trade. ...
ទំនាក់ទំនងអន្តរជាតិ
(English) Cambodia has strong diplomatic links with many countries. Its warmest relationship with a superpower is with the People's Republic of China. The most important economic ties are with China, the United States of America, Thailand and Vietnam. Cambodia is a member of the UN, ...