ព័ត៌មាន​

GMAC ព្រម​បន្ថែម​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២​ ដុល្លារ​ខណៈ​សហជីព​ទាមទារ​ដល់ $១៧៩,៦០

ការសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងសហជីព និងនិយោជកកាលពីម្សិលមិញដើម្បីស្វែងរកចំណុចរួមក្នុងការដំឡើងប្រាក់ឈ្នួល។ កន្លងទៅក្រសួងការងារធ្លាប់ស្នើឱ្យគ្រប់ភាគីឱ្យបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករឱ្យបាន ១៤៨,២០ ដុល្លារខណៈសហជីពទាមទារដល់ ១៧៩,៦០ ដុល្លារតែភាគី (GMAC) កំណត់ឱ្យតែ ១៤៤,២០ ដុល្លារប៉ុណ្ណោះ។ ...

ឡាយ សាមាន
http://bit.ly/2d1ks2z

ក្រសួង​អាច​ឲ្យ​កម្មករ​សម្រាក​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រសិនបើមានការតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារនឹងស្នើឲ្យនិយោជកផ្តល់ឲ្យកម្មករ និយោជិតនូវការឈប់សម្រាកដើម្បីចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ។ នេះបើតាមមន្រ្តីម្នាក់។ ...

ប៊ុន សេងគង់
http://bit.ly/2cCcJ8S

ក្រុមសហជីព​​​ព្រមព្រៀង​​​លើ​​​ប្រាក់ខែ​​​គោលថ្មី​​​សម្រាប់​​​កម្មករ​​​កាត់ដេរ

ប្រធានសហជីពចំនួន១៧រូបនឹងធ្វើការទាមទារ១៧៩,៦០ដុល្លារ នៅពេលពួកគេអង្គុយចរចាជុំចុងក្រោយនៅសប្ដាហ៍នេះដើម្បីកំណត់ប្រាក់ខែគោលក្នុងវិស័យកាត់ដេរដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាង៦០០.០០០នាក់។ ប្រាក់ខែគោលនាពេលបច្ចុប្បន្នគឺ១៤០ដុល្លារ។ តួលេខថ្មីនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ របស់សហជីពធំៗបំផុតមួយចំនួននៅក្នុងប្រទេស រួមជាមួយបណ្តាអង្គការតស៊ូមតិការពារសិទ្ធិការងារ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/34055

រដ្ឋមន្ត្រី​ថា​ការ​កំណត់​ប្រាក់​ឈ្នួល​មិន​ត្រូវ​យក​បាតុកម្ម​ទាមទារ​ទេ

រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានស្នើឲ្យគ្រប់ភាគីដែលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០១៧ ត្រូវពឹងផ្អែកលើស្ថានភាពសេដ្ឋកិច្ចបច្នុប្បន្ននៅកម្ពុជាហើយមិនត្រូវយកការធ្វើបាតុកម្មមកទាមទារនោះទេដោយលោកថាដើម្បីរក្សាផលប្រយោជន៍កម្មករ និងនិយោជកប៉ុន្តែមន្ត្រីសហជីពថាការធ្វើបាតុកម្មគឺដោយសារតែនិយោជករំលោភច្បាប់ និងបិទសិទ្ធិសេរីភាព។ ...

សែន ដាវីត
http://bit.ly/2bXnlQz

សហជីព​នៅ​មិន​ទាន់​ឯកភាព​គ្នា​ ពី​ការ​ចំណាយ​ជាក់ស្ដែង​របស់​កម្មករ

ថ្នាក់ដឹកនាំនៃបណ្ដាសហជីពនានានៅមិនទាន់បានឯកភាពគ្នាជាផ្លូវការនៅឡើយទេទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករថ្វីបើបានរកឃើញជាបឋមថាមានចំនួន ១៧១ ដុល្លារក្នុងមួយខែតាមស្មារតីនៃកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងកាលពីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយប៉ុន្តែយ៉ាងណាសហជីពបានឯកភាពគ្នាថានឹងលើកយកបញ្ហាដែលនៅសេសសល់ទាំងអម្បាលម៉ានទៅពិភាក្សាគ្នាម្ដងទៀតនៅថ្ងៃទី ១៩ ខែសីហាខាងមុខនេះមុនពេលដាក់តួលេខជាក់លាក់មួយទៅក្រសួងការងារ។ ...

សែន ដាវីត
http://bit.ly/2aZEKYW

នីតិវិធី​សេចក្តី​ព្រាង​ច្បាប់​តុលាការ​ការងារ​បញ្ចប់​ឆ្នាំ​ក្រោយ

ក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈកំណត់ពេលវេលាលើដាក់ឲ្យដំណើរការតុលាការការងារនឹងបញ្ចប់នីតិវិធីសេចក្តីព្រាងច្បាប់និងអាចចេញរូបរាងនៅឆ្នាំក្រោយដែលរំពឹងថានឹងជួយដោះស្រាយវិវាទការងារដោយប្រសិទ្ធភាព នៅក្នុងវិស័យការងារនៅកម្ពុជា ប៉ុន្តែខាងសហជីពបង្ហាញនូវក្តីកង្វល់ទៅលើឯករាជ្យភាពនៃតុលាការការងារមួយនេះ។ ...

ជា វណ្ណៈ
http://bit.ly/29khwJg

អ្នក​ជំនាញ​៖ ច្បាប់​សហជីព​ដែល​ចូល​ជា​ធរមាន​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​ទិញ​ផលិតផល

អ្នកជំនាញបានឲ្យដឹងថាច្បាប់ស្ដីពីសហជីពដែលត្រូវបានអនុម័តនិងចូលជាធរមានបន្ទាប់ពីការជជែកដេញដោលពីសំណាក់អ្នកសហជីពនិងកម្មករលើសេចក្តីព្រាងច្បាប់រំពឹងថានឹងធ្វើឲ្យមានទំនុកចិត្តសម្រាប់អ្នកទិញផលិតផល សំលៀកបំពាក់ និងវាយនភ័ណ្ឌនៅកម្ពុជា។ លោកស្រី Sandra D’Amico អនុប្រធានសហព័ន្ធនិយោជក និងសមាគមអាជីវកម្មកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ច្បាប់សហជីព នឹងជួយក្នុងការកសាងទំនាក់ទំនងឲ្យបានល្អប្រសើរជាងមុននៅតាមបណ្តារោងចក្រ ព្រោះវានឹងធ្វើឲ្យនិយោជក និងអ្នកសហជីពមានការទទួលខុសត្រូវបន្ថែមទៀត។  ...

ជា វណ្ណៈ
http://bit.ly/29vvFYB

របាយការណ៍​ថ្មី​មួយ​ចោទប្រកាន់​រោងចក្រ​ Gap​ ពី​ការ​រំលោភសិទ្ធិ​ការងារ​

របាយការណ៍ថ្មីមួយ ការរំលោភសិទ្ធិការងារកំពុងកើតមានឡើងក្នុងចំពោះរោងចក្រផ្គត់ផ្គង់សំលៀកបំពាក់សម្រាប់ម៉ាក Gap Inc ដែលជាបញ្ហាចុងក្រោយបំផុតក្នុងចំណោមបញ្ហាជាច្រើន ដែលហេតុការណ៍នេះទទួលបានចំណាប់អារម្មណ៏ទៅលើបញ្ហាអំពីកត្តាលក្ខខណ្ឌការងារមិនល្អនៅក្នុងវិស័យកាត់ដេរមុនពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការពលកម្មអន្តរជាតិនៅខែក្រោយ។ ...

Yesenia Amaro
http://www.phnompenhpost.com/national/report-calls-out-gap-suppliers-labour-abuses

ក្រុម​កម្មករ​បារម្ភ​ ខណៈ​កិច្ចសន្យា​ការងារ​មាន​រយៈពេល​ខ្លី

មណ្ឌលព័ត៌មានកម្មករ និងសហជីពបានសម្តែងការព្រួយបារម្ភពីស្ថានភាពការងាររបស់កម្មករក្រោយពីរកឃើញថាមានតែកម្មករ ២០ ភាគរយប៉ុណ្ណោះមានកិច្ចសន្យារយៈពេលវែងជាមួយថៅកែហើយក្រៅពីនោះមានកិច្ចសន្យាខ្លីដែលជាការងាយស្រួលដល់ថៅកែក្នុងការបញ្ឈប់ការងារពេលគេមិនពេញចិត្តណាមួយ។ ...

សែន ដាវីត
http://bit.ly/25aKfXA

សហជីព​ទាម​​ទារ​​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​២០៧​ដុល្លារ

ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​ខួប​លើក​ទី​១៣០​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​សហជីព​បាន​ប្រកាស​ទាមទារ​ឲ្យ​រ​ដ្ឋា​ភិ​បាន​ធ្វើការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​វិស័យ​កាត់ដេរ​និង​ដេរ​ស្បែកជើង​ឲ្យ​បាន​២០៧​ដុល្លារ​ និង​កំណត់​ប្រាក់​ឈ្នួល​អប្ប​បរិ​មា ...

មុំ គន្ធា
http://bit.ly/1X5Kpgs

ក្រុមនិយោជកអំពាវនាវឱ្យមានការផ្លាស់ប្តូរ ពេលការបោះឆ្នោតច្បាប់សហជីពជិតមកដល់

កាលពី​ម្សិលមិញ​ តំណាង​របស់​និយោជក​នានា​នៃ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូ​រលើ​សេចក្តីព្រាងច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​។​ ​ពួក​គេ​បាន​រិះគន់​ការ​អនុវត្ត​នៃ​បទ​ប្បញ្ញត្តិ​ធ្វើ​កូដកម្ម​ ​របស់​រដ្ឋាភិបាល​ខណៈ​ពេល​ដែល​ការ​ស្នើ​ឱ្យ​មានការ​ផ្លាស់ ...

Jonathan Cox ​ និង តាំង វីដា
http://www.khmertimeskh.com/news/23356/as-union-law-vote-nears--employers-call-for-last-minute-changes/

សហជីព​ស្នើ​ជួប​នាយក​រដ្ឋមន្ត្រី​រឿង​សេចក្តី​ព្រាង​ច្បាប់​សហជីព

ក្រុម​តំណាង​គណៈកម្មការ​សហជីព​កម្ពុជា​ចំនួន ២៥ សហជីព​ដែល​តស៊ូ​មតិ​លើ​​សេចក្តី​ព្រាង​ច្បាប់​សហជីព​បាន​​ស្នើ​​​សុំ​ជួប​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់​នៅក្នុង​សប្តាហ៍​ទី​ ៤ នៃ​ខែ​មីនា​នេះ​ដើម្បី​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ និង​ស្នើ​កែ​​មាត្រា​មួយ​ចំនួន ...

ប៉ិច សុធារី
http://bit.ly/1PqvNA8

ច្បាប់សហជីព​​​ដ៏ចម្រូងចម្រាស​​​កំណត់​​​សម្រាប់​​​ពិនិត្យ​​​​​​ឡើងវិញ​​​ជាចុងក្រោយ

ប្រធាន​​​គណៈកម្មការ​​​នីតិកម្ម​​​នៃ​​​រដ្ឋសភា​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សង្ឃឹម​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ដ៏​​ ...

ហ្សមប៊រ ភីធឺរ៍ និង ឃួន ណារិម
http://www.cambodiadailykhmer.com/news/30485/

អ្នក​​​តវ៉ា​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​បាតុករ​​​ដែល​​​កំពុង​​​ជាប់ពន្ធនាគារ​​​

មនុស្ស​​​ប្រហែល​​​៥០០​​​នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ខាង​​​ ក្រៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ក្នុង​​ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/30173/

ក្រសួង​គ្រោង​រៀបចំ​ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ

ក្រសួង​ការងារ​គ្រោង​នឹង​រៀបចំ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​និយោជិត​ខណៈ​​បច្ចុប្បន្ន​មាន​តែ​ការ​ចរចា​ ប្រាក់​ឈ្នួល​តាមរយៈ​យន្តការ​អនុក្រឹត្យ​ប្រកាស​ជាដើម។ ...

សែន ដាវីត
http://bit.ly/1SPripY

សម្ព័ន្ធ​សហជីព និង​សង្គម​ស៊ីវិល​គ្រោង​សុំ​ជួប​ថ្នាក់​ដឹកនាំ​កំពូល​ជាតិ​បង្ហាញ​កង្វល់​ពី​ច្បាប់​សហជីព

ក្រុម​សម្ព័ន្ធ​​សហជីព​ចំនួន​ ១៩ និង​​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​សិទ្ធិ​ការងារ​គ្រោង​ ស្នើ​សុំ​ជួប​ថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​រាជរដ្ឋាភិបាល និង​រដ្ឋសភា​ដើម្បី​បង្ហាញ​ពី​កង្វល់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​សហជីព​ ក្រោយពី​ពួកគេ​យល់​ថា​ការ​ពិភាក្សា​របស់​​គណៈកម្មការ​ចំពោះ ...

ប៉ិច សុធារី
http://bit.ly/1ZDoSJQ

សេចក្តី​ព្រាង​ច្បាប់​សហជីព​ថ្មីបំផុត​ទោទន់​ទៅ​រក​សហជីព​

សហជីព​​​ទំនង​​​ជា​​​ទទួល​​​បាន​​​​​​ជោគជ័យ​លើ​និយោជក​​​ក្នុង​​​ការ​​​តតាំង​​​គ្នា​​​​​​អស់​​​រយៈ​​​ពេល ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/28758/

សហជីព​ស្នើ​ឱ្យ​មាន​គណៈកម្មាធិការ​ថ្មី​ដើម្បី​ត្រួតពិនិត្យ​មូលនិធិ​សង្គម​និង​ប្រាក់​សោធន​

​សហជីព​ស្នើ​សុំ​គណៈកម្មាធិការ​ថ្មី​មួយ​ដើម្បី​ត្រួតពិនិត្យ​មូលនិធិ​សង្គម​របស់​ប្រទេស​នេះ​ សម្រាប់​កម្មករ​រង​របួស​ កម្មវិធី​ប្រាក់​សោធន​និវត្តន៍​ សម្រាប់​មន្ត្រីរាជការ​និង​ការ​ថែទាំ​សុខភាព​សម្រាប់​ជន​ក្រីក្រ​ ក្នុង​គោលបំណង​កែ​លម្អ​និង​ពង្រីក​ផ្ទៃ​គ្របដណ្តប​នៃ​មូលនិធិ​នេះ​។​ ​ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/unions-propose-new-body-to-monitor-social-fund-pensions-101163/

សហជីព​ដាក់​ញត្តិ​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​សហជីព​ ព្រមាន​ពី​ការ​តវ៉ា​

កាលពី​ថ្ងៃ​ចន្ទ​ តំណាង​សហជីព​នៃ​កម្មករ​កាត់ដេរ​ប្រមាណ​ ៧០០​ ០០០​នាក់​បាន​ដាក់​ញត្តិ​ទៅ​កាន់​តំណាងរាស្ត្រ​ ដោយ​ស្នើ​សុំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​សំខាន់​ទៅ​លើ​ពង្រាង​ច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​នោះ​ មុន​ពេលធ្វើការ​អនុម័ត​ ក៏​ដូច​ជា​បាន​ព្រមាន​ពី​ការ​ប្រឆាំង ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/unions-petition-against-draft-union-law-warn-of-protests-100508/

ការទាមទាររបស់សហជីពកាត់ដេរ គ្មានចម្លើយ

ទោះបីជាមានការគំរាមធ្វើកូដកម្មម្តងហើយម្តងទៀតក្តី សម្ព័ន្ធសហជីពវិស័យកាត់ដេរ នៅតែរង់ចាំការឆ្លើយតបពីក្រសួងការងារ លើកំណែទម្រង់ទូលំទូលាយមួយ ដែលខាងសហជីពបានអំពាវនាវកាលពីខែមុន ដោយមានផែនការស្វែងរកជំនួយពីបរទេស។ ...

Charles Rollet
http://www.phnompenhpost.com/national/garment-union-demands-go-unanswered

មេដឹកនាំ​សហជីព​ឯករាជ្យ​នឹង​ពិភាក្សា​ជាថ្មី​ទៀត​​ពី​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ

សហជីព​​កម្មករ​កាត់ដេរ​ដែល​មិន​រីករាយ​នឹង​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន ១៤០ ដុល្លារ​ដែល​ទើប​ប្រកាស​នា​ពេល​ថ្មីៗ​​នេះ​សម្រាប់​ឆ្នាំ​ក្រោយ​នៅក្នុង​វិស័យ​កាត់ដេរ​នឹង​ជួប​ពិភាក្សា​គ្នា​នា​សប្តាហ៍​នេះ​ថា​តើ​ពួកគេ​នឹង​ធ្វើ​បាតុកម្ម​​ឬ​អត់​អំពី​បញ្ហា ...

មុំ គន្ធា
http://bit.ly/1LZw9Tb

ការ​រ​ចរចា​អំពី​ប្រាក់​ឈ្នួល​អប្បបរមានៅ​មាន​សភាព​តានតឹង​នៅឡើយ​

 តំណាង​រោងចក្រ​និង​សហជីព​នៅ​តែ​ប្រកាន់​គោល​ជំហរ​ខុស​ឆ្ងាយ​ពី​គ្នា​ ដែល​ធ្វើ​ឱ្យ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​ក្រោយ​សម្រាប់​កម្មករ​កាត់ដេរ​ ដែល​បច្ចុប្បន្ន​កំណត់​ត្រឹម​១២៨​ដុល្លារ​ក្នុង​មួយ​ខែរឹតតែជួបការលំបាក​ បន្ទាប់​ពី​ការ​ចរចារ​ដ៏​ក្តៅ​គគុក​នៅ​ថ្ងៃ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/compromise-remains-elusive-in-minimum-wage-negotiations-96839/

តំណាង​​រដ្ឋាភិបាល​ រោងចក្រ និង​សហជីព នឹង​បោះ​ឆ្នោតសម្រេច​​​​​​លើ​ប្រាក់​ខែ​គោល​នៅ​ថ្ងៃ​នេះ​

តំណាង​រដ្ឋាភិបាល​​​ តំណាង​រោងចក្រ​ និង​តំណាង​សហជីព ដែល​​ទទួល​បន្ទុក​​​ស្នើ​​​​ប្រាក់​ខែ​គោល​ថ្មី​​សម្រាប់​វិស័យ​កាត់​ដេរ​ នឹង​បោះ​ឆ្នោត​នៅ​ក្នុង​ថ្ងៃ​នេះ​​​ ដើម្បី​​កំណត់ ​យក​តួលេខ​មួយ​ បន្ទាប់ពី​​ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/27988/

សហជីព​ឯករាជ្យ​បង្កើន​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​២០៧​ដុល្លារ

ក្រុម​សហជីព​ឯករាជ្យ​និយាយ​ថា ពួកគេ​នឹង​ជំរុញ​ឲ្យ​បាន​ប្រាក់​ខែ​អប្បបរមា​ថ្មី​២០៧​ដុល្លារ​សម្រាប់​កម្មករ​កាត់ដេរ នៅ​ពេល​ការ​ចរចា​បី​ភាគី​ជាមួយ​រដ្ឋាភិបាល​និង​រោងចក្រ​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នេះ។ ...

ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/27539/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Gu6TN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!