ព័ត៌មាន​

កិច្ច​ពិភាក្សា​ធ្វើ​ឡើងជា​មួយ​ក្រុមហ៊ុន​ Alibaba​ ដើម្បី​លើកកម្ពស់​អង្ករ​កម្ពុជា​

​ការ​ពិភាក្សា​កំពុង​ដំណើរការ​ដើម្បី​ផ្សព្វផ្សាយ​អង្ករ​កម្ពុជា​នៅ​លើ​វេទិកា​ Alibaba​ ដោយ​មាន​គោលបំណង​បង្កើន​ការ​លក់​ដោយ​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​។​ ...

រស់ ហុងសេង
https://kiripost.com/stories/talks-held-with-alibaba-to-promote-cambodian-rice

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កើនឡើង​ ៣,៥​ ភាគរយ​ក្នុង​ត្រីមាស​ទី​ ១

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​ ១៧៦,៥៨១​ តោន​នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​២០២៣​ កើនឡើង​ ៣.៥​ ភាគរយ​ពី​ចំនួន​១៧០,៥៣៩​ តោន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3As1rie

កម្ពុជា​នឹង​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០២៥

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​គោលដៅ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ចំនួន​ ៧៥០,០០០​ តោន​នៅ​ឆ្នាំ​២០២៣​ និង​មួយ​លាន​តោន​នៅ​ឆ្នាំ​២០២៥​។​ នេះ​តំណាង​ឱ្យ​ការ​កើនឡើង​ជាង​៥០​ ភាគរយ​បើ​ធៀប​នឹង​តួលេខ​នាំ​ចេញ​នៅ​ឆ្នាំ​២០២២​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/40K2LsZ

​ប្រទេស​ចិន​នៅ​តែ​ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​

​ប្រទេស​ចិន​នៅ​តែ​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា​ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ ។​ តួលេខ​របស់​ CRF​ បង្ហាញ​ថា​នៅ​ក្នុង​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០២០​ អង្ករ​ចំនួន ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50708983/china-remains-major-market-for-cambodia-rice-exports/

ឃ្លាំង​ស្តុក​ និង​ឡ​សម្ងួត​ចំនួន​ ៣ ​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​រដូវ​ប្រមូលផល​ក្នុង​ឆ្នាំ​នេះ

ឃ្លាំង​ស្ដុក​ស្រូវ និង​ឡ​សម្ងួត​ចំនួន​ ៣ ដែល​ទទួល​មូលនិធិ​ពី​ធនាគារ​គ្រប់គ្រង​ដោយ​នឹង​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​រដូវ​ប្រមូលផល​ខាងមុខ​នៅ​ឆ្នាំនេះ ដែល​វិស័យ​ឯកជន​អះអាង​ថា​នឹង​ជួយ​បង្កើន​ការនាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា​នៅ​ពេល​ខ្លួន​មាន​សមត្ថភាព​ស្តុក​ស្រូវ​កាន់តែ​ច្រើន ...

ចេង សុខហ័ង
https://bit.ly/2kaxc8w

បង់ក្លាដេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញអង្ករ

ពី​រស​ប្តា​ហ៍​បន្ទាប់​ពី​ប្រទេស​បង់​ក្លា​ដេ​ស ​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU)​ ដើម្បី​ទិញ​អង្ករ​ពី​កម្ពុជាមក​ កាលពី​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ​ ប្រទេស​បង់​ក្លា​ដែ​សបាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ទិញ​អង្ករ​ ២៥០,០០០​តោន ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5078380/bangladesh-signs-big-rice-deal/

ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​លើ​ឃ្លាំង​ស្តុក​ដ៏ធំ​នៅ​កម្ពុជា

ក្រុមហ៊ុន​ចិន​នឹង​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Soma Group ក្នុង​ការ​បង្កើត​ឃ្លាំង​ស្តុក​ស្រូវ​ដ៏ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​។ ...

ចេង សុខហ័ង
http://bit.ly/2tCdEQx

ការ​ផ្ទេរ​ប្រាក់​ពាណិជ្ជកម្ម​កម្ពុជា​មាន​$១,៥​ពាន់​លាន

ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ពាណិជ្ជកម្ម​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​តាម​ធនាគារ​អេស៊ីលីដា មាន​សរុប​១,៥២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ចំនួន​១,៥៤ ពាន់​លាន​ដុល្លារ​ពី​ឆ្នាំ ២០១៥​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុម​ហ៊ុន​កាលពី​ម្សិលមិញ ដោយ​អះអាង​ថា​ដោយ​សារ​ការ​ធ្លាក់ ...

ហ៊ គឹមសាយ
http://bit.ly/2jsB1ro

ក្រុមហ៊ុនបរទេសអាច​ឈរ​ឈ្មោះ​ជា​សមាជិក​​សភាពាណិជ្ជកម្មនៅ​ឆ្នាំ​ក្រោយ

សេចក្តី​ព្រាង​អនុក្រឹត្យ​ថ្មី​ស្ដីពី​ការ​រៀបចំនិង​ការ​ប្រព្រឹត្ត​ទៅ​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​បរទេស និង​អណិកជន​ខ្មែរ​នៅ​ក្រៅ​ប្រទេសអាច​ឈរ​ឈ្មោះ​ជា​សមាជិក​ជ្រើស​តាំង​សភា​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញនិង​ជា​តំណាង​ឲ្យ​សភា​ពាណិជ្ជកម្ម​នៅ​បរទេសនឹង​ត្រូវ​បញ្ជូន​ទៅ ...

សុខ ចាន់
http://bit.ly/2gTTTdN

កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​ទី​ម័រ​ឡេស្តេ ធ្វើ​ការ​នាំចូល​អង្ករ និង​ស្ករ​

កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...

ជា វណ្ណៈ
http://bit.ly/2bayVqn

ចិន នឹង​មក​ពិនិត្យ​អង្ករ​កម្ពុជា ខណៈ​ពេល​ដែល​អឺរ៉ុប​ព្រមាន​ផ្អាក​នាំ​ចូល

អ្នក​ជំនាញ​ផ្នែក​វាយ​តម្លៃ​ស្រូវ​អង្ករ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​(AQSIQ)នឹង​ចុះ​មក​ពិនិត្យនិង​វាយ​តម្លៃ​ឡើង​វិញ​លើ​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​ជា​ក្រុមហ៊ុន​ផលិត​កែច្នៃស្តុក​អង្ករ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ នេះ​បើ​យោង ...

សុខ ចាន់
http://bit.ly/1q2S5Tt

កម្ពុជា​នឹង​មិន​ចូល​រួម​ដេញ​ថ្លៃ​ផ្គត់ផ្គង់​អង្ករ​ដោយ​សារ​តម្លៃ​នៅ​តែ​ខ្ពស់

ដោយ​សារ​តម្លៃ​អង្ករ​កម្ពុជា​នៅ​តែ​មាន​តម្លៃ​ខ្ពស់ កម្ពុជា​នឹង​មិន​ចូលរួម​ដេញ​ថ្លៃ​ផ្គត់ផ្គង់​អង្ករ​នៅ​ហ្វីលីពីន​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា​ទេ ខណៈ​រដ្ឋាភិបាល​កំពុង​ពិភាក្សា​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​លើ​ការ​ផលិត។ ...

ចេង សុខហ័ង
http://bit.ly/1gb5CDe

កម្ពុជា​បញ្ជូន​សំណើ​ខ្ចីលុយ​ $៣០០ លាន​ពី​ចិន​ដើម្បី​ធ្វើ​ឃ្លាំង​ស្តុក​ស្រូវ

​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​សំណើ​ខ្ចីលុយ​ចិន​​ ៣០០​ លាន​ដុល្លារ​រួច​រាល់​ហើយ​ដើម្បី​អភិវឌ្ឍ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ជាង​១០​កន្លែង​នៅ​ក្នុង​ប្រទេស​។​ គម្រោង​ឃ្លាំង​ស្តុក​ស្រូវ​នៅ​តាម​បណ្តា​ខេត្ត​នេះ​អាច​មាន​លទ្ធភាព​ស្តុក​ស្រូវ​១,២ ​លាន ...

ហ៊ គឹមសាយ
http://bit.ly/156mVAe

ធនាគារ​ស្រូវ​ប្រមូល​ទិញ​ស្រូវ​បាន​ចំនួន ​២​ ម៉ឺន​តោន

បន្ទាប់ពី​ចាប់ផ្តើម​ដំណើរការ​ប្រមូល​ទិញ​ស្រូវ​ស្តុក​អស់​រយៈពេល​បី​ខែ ធនាគារ​ស្រូវ​កម្ពុជា​បាន ប្រមូល​ស្រូវ​ស្តុក​ចំនួន​២​ម៉ឺន​តោន និង​អង្ករ ៧ ពាន់​តោន​ដើម្បី​ត្រៀម​លក់​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ដែល​ជា​ពេល​ដែល​រដូវកាល​ផ្គត់ផ្គង់​ស្រូវ​ក្រខ្សត់​ហើយ​តែង ...

ហ៊ គឹមសាយ
http://bit.ly/1DS408v

អង្ករ​ក្រអូបរបស់​ប្រទេស​កម្ពុជា​ និង​​ប្រទេស​​ថៃ ជាប់​ចំណាត់​ថ្នាក់​ជា​អង្ករ​ដែល​​​មាន​​​រសជាតិ​​​ឆ្ងាញ់​​​បំផុត​លើ​ពិភព​លោក​​ ២០១៤

អង្ករក្រអូប ឬ​ផ្ការំដួល​​របស់​ប្រទេស​កម្ពុជា​ និង​​ប្រទេស​​ថៃ ជាប់​ចំណាត់​ថ្នាក់​ជា​អង្ករ​ដែល​​​មាន​​​រសជាតិ​​​ឆ្ងាញ់​​​បំផុត​លើ​ពិភព​លោក​​ ២០១៤ នៅ​​ក្នុង​​​សន្និ​​សិត​​អង្ករ​​ពិភព​ ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-11/20/c_133802886.htm

ពាណិជ្ជករ​យល់​ផ្សេង​គ្នា​ពី​ឥទ្ធិពល​តម្លៃ​អង្ករ​របស់​ថៃ

ពាណិជ្ជករ​នៅ​ក្នុង​ឧស្សាហ​កម្ម​អង្ករ​កម្ពុជា បាន​លើក​ឡើង​ពី​ការ​យល់​ឃើញ​ផ្សេង​គ្នា​ពី​ផល​ប៉ះពាល់​របស់​កម្ពុជា ខណៈ​រដ្ឋាភិបាល​ថៃ​ដាក់​ចេញ​គោល​នយោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​តម្លៃ​សម្រាប់​រដូវ​ខាង​មុខ​នេះ។ លោក កាន់ គន្ធី អគ្គ​នាយក​ក្រុម​ហ៊ុន Battambang Rice Investment បាន​និយាយ​ថា តម្លៃ​អង្ករ​ក្រអូប ...

ចាន់ មុយហុង
http://bit.ly/1zf82bm

កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ចុង​ឆ្នាំ

កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​សន្និសីទ​ស្តី​អំពី​ស្រូវ​អង្ករ​ពិភពលោក​នៅ​ពាក់​កណ្តាល ខែ​វិច្ឆិកា ខាង​មុខ​នេះ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា។ សន្និសីទ​ស្តី​ពី​ស្រូវ​អង្ករ​ពិភពលោក​នេះ​គឺ​ត្រូវ ...

ចាន់ មុយហុង
http://bit.ly/1nkyPJC

កូន​ប្រុស​លោក សុខ អាន ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​អង្ករ

កូន​ប្រុស​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន និង​ជា​កូន​ប្រសា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា ដែល​ជា​ស្ថាប័ន​តំណាង​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ថ្នាក់​ជាតិ។ លោក សុខ ពុទ្ធិវុធ អគ្គ​នាយក​ក្រុមហ៊ុន សោម៉ា គ្រុប ដែល​កំពុង​ដំណើរការ​ពាណិជ្ជកម្ម​ជាច្រើន​រួម​មាន រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ការ ...

ចាន់ មុយហុង និង Eddie Morton
http://www.postkhmer.com/business/business/114570-2014-05-20-04-20-49

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PtYtL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!