ព័ត៌មាន​

កម្លាំង​បោសសម្អាត​មីន​នៃ​គម្រោង​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ ​ចាប់ផ្តើម​ចូលទៅ​ខេត្ត​ចំនួន ​៥

 កម្លាំង​បោសសម្អាត​មីន​នៃ​គម្រោង​មូលនិធិ​កម្ពុជា​គ្មាន​គ្រាប់មីន​ឆ្នាំ​ ២០២៥ ចាប់ផ្តើម​ចល័ត​ចូលទៅ​ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន បន្ទាប់ពី​ភាគី​ពាក់ព័ន្ធ​បាន​ចុះហត្ថលេខា​លើ​គម្រោង​នេះ ហើយ​ខណៈ​ស៊ីម៉ាក់ បានប្រកាស​ពី​ភាពជោគជ័យ ដែល​កម្ពុជា​អាច​បង្ហាត់​សុនខ​លើ​ការងារ​បោសសម្អាត​មីន​បាន​ដោយ​ខ្លួនឯង​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-30-1026-246430.html

​មន្ត្រី​ជំនាញ​បោសសម្អាត​មីន​អ៊ុយ​ក្រែ​ន បានបញ្ចប់​វគ្គ​ហ្វឹកហ្វឺន​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) កាលពី​ថ្ងៃទី​ ២០ ខែមករា បានរៀបចំ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បច្ចេកវិទ្យា​ឧបករណ៍​បោសសម្អាត​មីន​ដល់​មន្ត្រី​ជំនាញ​សកម្មភាព​មីន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ហ្វឹកហ្វឺន​នៅ​កម្ពុជា​អស់​រយៈពេល​មួយ​សប្តាហ៍​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-01-21-0950-246137.html

លោក ហ៊ុន សែន ចាត់ទុកការ​ងារ​បោស​សម្អាត​មីន ជាការងារ​អាទិភាព ក្នុង​បុព្វ​ហេតុសង្រ្គោះ ស្តារ កសាង និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន តែងតែ​ចាត់​ទុក​ការ​ងារ​បោស​សម្អាត​មីន ជាការងារ​ស្នូល និង​អាទិភាព ក្នុង​បុព្វហេតុ​សង្រ្គោះ ស្តារ កសាង និងការ​អភិវឌ្ឍ​ប្រទេស​ជាតិ ក្នុង​នោះ​​ខេត្តកំពង់​ឆ្នាំង គឺជា​ខេត្ត​អាទិភាព​មួយ ក្នុង​ចំណោ​មខេត្ត​ដទៃ​ទៀត សម្រាប់​ការ​អនុវត្ត​គម្រោង «សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន ផ្តល់​ដីសុវត្ថិ​ភាព បង្កើត​ស្នាម​ញញឹម​»។ ខេត្ត​កំពង់​ឆ្នាំង​ក៏ជា​ខេត្ត ...

មុំ គន្ធា
https://www.postkhmer.com/national/2022-08-31-1809-240357.html

ពលរដ្ឋ​នៅ​ព្រះ​វិហារ​ និង​សៀមរាប​ ប្រគល់​គ្រាប់កាំភ្លើង​ត្បាល់​ និង​គ្រាប់​មីន​ ២០​គ្រាប់​អោយ​ក្រុម​ជំនាញ​កំទេច​ចោល​

​គ្រាប់កាំភ្លើង​ត្បាល់​៦០​មី​លី​ម៉ែត្រ​ និង​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជាង​ ២០​គ្រាប់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ និង​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ ប្រទះ​ឃើញ​ និង​ត្រូវ​បាន​អង្គការ​ដោះ​មីន​កម្ពុជា​ បាន​យក​ទៅ​ដើម្បី​កម្ទេច​ចោល​ដោយ​សុវត្ថិភាព ...

ប៉ិច សុធារី
https://bit.ly/31OPMu6

ស្វ៊ីស​ផ្ដល់ជំនួយ​ ៦ ​លាន​ហ្វ្រង់​ ដើម្បី​គាំទ្រ​ការដោះមីន

រដ្ឋាភិបាល​ប្រទេស​ស្វ៊ីស​បានសម្រេច​ផ្តល់ជំនួយ​ ៦ ​លាន ហ្វ្រង់ស្វ៊ីស​បន្ថែមទៀត ដើម្បី​បន្ត​គាំទ្រ​ដល់​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​រយៈពេល​ ៥ ​ឆ្នាំ​ទៀត ដែល​ជា​ការចូលរួម​ធ្វើឲ្យ​សម្រេច​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​គ្រោង​ដោះ​ឲ្យ​អស់​នៅក្នុង​ឆ្នាំ​ ២០២៥ ខាងមុខ​។ ការសម្រេច​ផ្ដល់ជំនួយ​នេះ​បាន​ធ្វើ​ឡើង ខណៈ​លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូត​ថ្មី​របស់ ...

វ៉ន ដារ៉ា
https://bit.ly/2HvOLeR

មន្ត្រី​ជំនាញ​ស៊ីម៉ាក់​បំផ្ទុះ​គ្រាប់ B40,5 ក្នុង​ស្ទឹង​សង្កែ​ដោយ​ជោគជ័យ

រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​បើក​ឲ្យ​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​លេខ ១ ត្រង់​ចំណុច​ភូមិ​កំពង់ក្របី ភូមិ​កម្មករ​ក្នុង​សង្កាត់​ស្វាយប៉ោ និង តាម​បណ្ដោយ​ផ្លូវ ១៥៩D ស្ថិត​នៅ​ភូមិ​រំចេក​ ៤ ក្នុង​សង្កាត់​រតនៈ​ចេញ​ប្រកប​របរ​រកស៊ី និង​ធ្វើ​ចរាចរណ៍​ទៅ​មក​ឡើងវិញ​ហើយ​បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ​ស៊ីម៉ាក់ បាន​ធ្វើការ​បំផ្ទុះ​គ្រាប់ B40,5 បាន ...

ឃុត សុភចរិយា
https://bit.ly/38S76OW

ពេញ​ ១ ​ឆ្នាំ​ ២០១៩ ​ស៊ីម៉ាក់​បាន​កម្ទេច​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាង​ ៣៦ ០០០ ​គ្រាប់

ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ ២០១៩ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​រកឃើញ និង​កម្ទេចចោល​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាង ៣៦ ០០០ ​គ្រាប់​នៅលើ​ផ្ទៃដី​ជិត ៦ ៧០០ ​ហិកតា​ នៃ​តំបន់​ចម្ការមីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ៤៨៧ ទីតាំង​នៅ​ទូទាំងប្រទេស ខណៈ​ដែល​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ដោះមីន​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ២០២៥​។ នេះ​បើ​យោងតាម ...

ឃុត សុភចរិយា
https://bit.ly/2SxseoH

ប្រទេស​ចិន​ផ្តល់​ជំនួយ​ ២,៥​ ដុល្លារ​សម្រាប់​ប្រតិបត្តិ​ការ​ដោះ​មីន​

រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​ជាង​ ២ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិ​ការ​ដោះ​មីន​នៅ​កម្ពុជា​។ លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ រដ្ឋាភិបាល​ចិន​បាន​យល់ព្រម​ផ្តល់​ថវិកា​ចំនួន​ ២,៥​ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ការបោសសំអាត​មីន ...

ឃួន ណារីម
https://www.khmertimeskh.com/50674136/china-grants-2-5-for-demining-operations

JICA ​ផ្ដល់ជំនួយ​ជិត​ ២ ​លាន​ដុល្លារ​ សម្រាប់​សកម្មភាព​ដោះមីន​ ៤ ​ឆ្នាំ​ទៅ​មុខ​ទៀត

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា​ស៊ីម៉ាក់​ (CMAC) ​និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​​ (JICA) ​នៃ​រដ្ឋាភិបាល​ជប៉ុន​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​រួមគ្នា​ស្តីពី​ «​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​នៃ​គម្រោង​ពង្រឹង​តួនាទី​អង្គភាព​ស៊ីម៉ាក់​ដោយ​ផ្ដល់​ជំនួយ​ចំនួន​ជាង​ ១ ​លាន​ ៧៩ ​ម៉ឺន​ដុល្លារ​ សម្រាប់ ...

សុទ្ធ គឹមសឿន
https://bit.ly/2Mp0qPl

ជប៉ុន​ផ្តល់​ជំនួយ​ជាង​​ ៤០ ​ម៉ឺន​ដុល្លារ​ សម្រាប់​ដោះមីន​ក្នុង​ស្រុក​ចំនួន ​២

អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន (JMAS) បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ដើម្បី​ផ្ដល់​ជំនួយ​ឥតសំណង​ចំនួន ៤០១ ៦៥០ ​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​សម្រាប់​ការអនុវត្ត​គម្រោង​រយៈពេល​ ១ ​ឆ្នាំ ដើម្បី​បោសសម្អាត​មីន​នៅ​ស្រុក​ចំនួន​ ២ គឺ​ស្រុក​ម៉ាឡៃ និង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ...

ខន សាវិ
https://bit.ly/2nzxcV2

​ប្រទេស​ជប៉ុន​សន្យា​ជួយ​ដល់​ការងារ​ដោះ​មីន​រហូត​ដល់​ឆ្នាំ​២០២៥

​កាលពី​ម្សិលមិញ​ អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​ (JMAS)​បាន​សន្យា​បន្ត​ការ​គាំទ្រ​ដល់​សកម្មភាព​ដោះ​មីន​រហូត​ដល់​ឆ្នាំ​២០២៥​ ក្នុង​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មាន​គោលបំណង​បោសសំអាត​មីន​ឱ្យ​អស់ពី​ប្រទេស​។​ លោក​ Nakano​ Masahito​ ទីប្រឹក្សាបច្ចេកទេស​របស់​អង្គការ​បាន​ថ្លែង​នៅ​ក្នុង ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50638519/japan-pledges-to-aid-demining-work-until-2025/

អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​អាមេរិក​​បាន​ទម្លាក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ​កម្ពុជា ​នា​សម័យ​សង្គ្រាម ​​កាល​ពី​ទសវត្សរ៍ ៧០​។ ...

ឃុត សុភចរិយា
https://bit.ly/2PeFBu2

មន្ត្រី​ជំនាញ​ ទៅ​ពិនិត្យ​គ្រាប់​បែក​ទម្លាក់​ពី​យន្តហោះ

ទីស្នាក់​កា​រ​កណ្ដាល នៃមជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា កាលពី​ថ្ងៃ​ពុធ​ បាន​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​មួយ​ក្រុមចុះ​ទៅ​កាន់​​ស្រុកព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ត្រួត​​ពិនិត្យ​ និង​ជួយ​អន្តរា​គមន៍​បោ​ស​​សម្អាត​គ្រាប់​បែក​ប្រភេទ​ទម្លាក់​ពីលើ​យន្ត ...

ឃុត សុភចរិយា
https://bit.ly/2KbYhWT

កសិករ​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ១៤០​ នៅ​សៀមរាប​

​កសិករ​ម្នាក់​បាន​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​ ១០០​ គ្រាប់​ ខណៈ​កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរស្រែ​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ចន្ទ​។​ លោក​វរសេនីយ៍ឯក​ ស៊ុន​ អេ​ង​ អធិការ​នគរបាល​ស្រុក​ស្វាយ​លើ​បាន​និយាយ​ថា​ កសិករ​ឈ្មោះ​ ​កែន​ កាយ​ អាយុ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50615776/farmer-finds-140-uxos-in-siem-reap/

បុរស ២ នាក់​ រង​របួស​ដោយសារ​ផ្ទុះ​មីន ២ គ្រាប់​

បុរស​​ ២ ​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាលនៅ​ក្នុង​​ករណី​ផ្ទុះ​គ្រាប់​​​​មីន​​នៅ​ ២ កន្លែង​ផ្សេងគ្នា ​កាល​ពី​​ថ្ងៃទី ១៥ ខែ​ មិថុនា​ ក្នុង​នោះ​​ម្នាក់​រងគ្រោះ​នៅក្នុង​យុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​​ម្នាក់​ទៀត​រងរបួស​ដូច ...

សុទ្ធ គឹមសឿន
https://bit.ly/2KVjCVg

ស៊ីម៉ាក់​ច្នៃ​អាវុធ​អស់​គុណភាព​ជិត ១ ម៉ឺន​ដើម​ ធ្វើ​ជា​រូប​ផ្សេងៗ

អាវុធ និង​កាំភ្លើង​ចាស់ៗអស់​​​គុណ​ភាព​ជិត​ ១ ម៉ឺ​ន​​ដើម​ហើយ​ ដែល​មជ្ឈ​មណ្ឌ​ល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​រចនា​ឡើង​ធ្វើ​ជា​រូប​សត្វ​ដំរី ដើម​ឈើ រថ​យន្ដ​ ផែនទី នាឡិកា​ ដើម្បី​រក្សា​ទុក​នៅ​សារ​មន្ទីរ​សន្តិ​ភាព​សកម្ម​ភាព​កំចាត់​មីន​នៅ ...

វ៉ន ដារ៉ា
https://bit.ly/2F5UFTm

ប្រទះឃើញ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ២ គ្រាប់

គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ MK82 ចំនួន ២ គ្រាប់ ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ទីតាំង ២ ផ្សេង​គ្នា​ក្នុង​ដី​របស់​ខ្លួន ខណៈ​កំពុង​យក​គ្រឿង​ចក្រ​កាយ​ដី ដោយ ១ គ្រាប់​ ឃើញ​នៅ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង ១ គ្រាប់​ទៀត​នៅ​ឃុំ​កំពង់សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។ ...

សុទ្ធ គឹមសឿន
https://bit.ly/2EEXjiy

ស្រ្តីម្នាក់រង​របួស​ដាច់​ជើង​ម្ខាង​ដោយសារ​ជាន់​មីន​ពេល​ដើរ​រក​ជីក​ទំពាំង

ស្ត្រី​វ័យ​ ៣៣ ឆ្នាំ​ម្នាក់ ​បានរង​របួស​ដាច់​ជើង​ខាងស្ដាំ​​ ដោយសារ​ដើរ​ជាន់​លើ​គ្រាប់មីន ​១ ​គ្រាប់​បណ្តាល​ឲ្យ​ផ្ទុះ ​កាល​ពី​ថ្ងៃទី ១​ ខែ ឧសភា ​ខណៈ​ដែល​គាត់​ព្យាយាម​ ដើរ​ស្វែង​រកជីក​ទំពាំង​នៅ​តាមដង​អូរ​ព្រំដែនកម្ពុជា-ថៃ ​ដើម្បី​យក​មកលក់​ដូរសម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ។ ...

ឃុត សុភចរិយា
https://bit.ly/2vycJ31

មន្ត្រី៖​ កម្ពុជា​ត្រូវការ​ថវិកា​ជាង $៤០០ លាន និង​កម្លាំង​បន្ថែម​ដើម្បី​បោស​សម្អាត​មីន

មន្ត្រី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​មីន​បានថ្លែងថា ​កម្ពុជា ​ត្រូវការ​ថវិកា​ប្រមាណ​ ៤០៦ លាន​​ដុល្លារ ​និងធនធាន​មនុស្ស​ជាង​ ១​ ពាន់​នាក់​បន្ថែម​ទៀត ​សម្រាប់ប្រើប្រាស់​ក្នុង សកម្មភាព​បោសសម្អាត​មីន​ឲ្យ​សម្រេច​តាម​ផែន​ការ​រហូត​ដល់​ឆ្នាំ ២០២៥ ​ក្រោយ​រយៈពេល​ ១០ ឆ្នាំ​មកនេះ ​កម្ពុជា​ ​បានចំណាយ​ថវិកា​ប្រមាណ​​ជាង ១០០​ លាន ...

សុទ្ធ គឹមសឿន
https://bit.ly/2UpTaJo

CMAC សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ចេញ​ពី​ផ្ទៃដី ២៥ គីឡូម៉ែត្រ​ក្រឡា ​ជូន​ពលរដ្ឋ​រយៈពេល​ ៣ ខែ​ដើម​ឆ្នាំ​នេះ​

ដី​ស្រែ​ចម្ការ​ពល​រដ្ឋ ​និង​ដី​សម្រាប់​បង្កើត​ជា​តំបន់​ពាណិជ្ជ​កម្ម​ នៅ​ក្នុង​ខេត្ត​ចំ​នួន​ ៥ ​សរុប​មាន​ទំ​ហំ​ប្រ​មាណ​​ ២៥ ​គី​ឡូ​ម៉ែត្រ​ក្រឡា​ត្រូវ​បាន​អ្នក​ជំ​នាញ​ដោះ​មីន ​មក​ពី​​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ...

សុទ្ធ គឹមសឿន
https://bit.ly/2Ui5yuZ

៣ ខែ​ដើម​ឆ្នាំ​មាន​អ្នក​រង​គ្រោះ​ដោយសារ​ផ្ទុះ​គ្រាប់ ៣០ នាក់

យ៉ាងហោចណាស់​មាន​ជន​រងគ្រោះ​ស្លាប់ ពិការ​និង​របួស​សរុប ៣០ នាក់​ដោយសារ ផ្ទុះ​គ្រាប់​បណ្ដាល​មក​ពី​រាន​ដី​ព្រៃ​មាន​មីន​មក​ប្រើប្រាស់ ការ​កែច្នៃ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ការ​រុករក​អនុផល​ព្រៃឈើ និង​ការ​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ចាប់​ពី​ខែ​មករា​ដល់​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ​នេះ។ តាម​សេចក្ដីប្រកាស​ព័ត៌មាន ...

សុទ្ធ គឹមសឿន
https://bit.ly/2FpDsEQ

ផ្ទុះ​មីន​តោន​​បណ្ដាល​ឲ្យ​បុរស ២ នាក់​ស្លាប់​ នៅ​ឧត្តរ​មានជ័យ​

បុរស​២នាក់​ ក្នុង​ចំណោម​ ៣ ​នាក់​បាន​ស្លាប់​ ស្ថិត​នៅ​ភូមិ​សែនសំ ​ឃុំ​អូរស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ នៅ​ថ្ងៃ​ទី ១៤​ ខែ មីនា​​ ដោយ​សារ​ផ្ទុះ​មីន​តោន​ ខណៈ​ពួក​គេ​ទាំង​ ៣ នាក់​ បាន​ដើរ​ស៊ី​ឈ្នួល​ដោះ​មីន​តាម​ដី​ចម្ការ​ និង​ដី​ស្រែ​ឲ្យ ...

សុទ្ធ គឹមសឿន
https://bit.ly/2TKu7QD

CMAC ចុះ​ពិនិត្យ​គ្រាប់​បែក​ទម្ងន់​ជាង ៣០០ គីឡូ​នៅ​កំពង់ស្ពឺ

មន្ត្រីនៃ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) កាល​ពី​ម្សិល​មិញ​បាន​ចុះពិនិត្យ​គ្រាប់​បែក​ ១ ​គ្រាប់​ប្រភេទ M117 ទម្ងន់​ជាង​ ៣០០ ​គីឡូ​ក្រាម ​បន្ទាប់ពី​ពលរដ្ឋ​រាយ​ការ​​ណ៍ពីកា​រកាយ​ដី​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃទី ១១ កុម្ភៈ​ នៅក្បែរ​ភូមិ​ចំការ​ដូង ឃុំ​ព្រៃ​វិហារ ស្រុក​គង​ពិសី។ នេះ​បើ​តាម​លោក​ ហេង រតនា នាយក CMAC។ ...

សុទ្ធ គឹមសឿន
https://bit.ly/2TH1foq

អ្នក​ភូមិ​រក​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​ ៤០​គ្រាប់​នៅ​បាត់ដំបង​

កាលពី​ថ្ងៃ​ពុធ​ អ្នក​ភូមិ​នៅ​ខេត្តបាត់ដំបង​បាន​រក​ឃើញ​គ្រាប់បែក​មិន​ទាន់​ផ្ទុះ​ ៤០​គ្រាប់​ ដែល​បាន​បន្សល់​ទុក​ពី​សង្គ្រាម​ ខណៈ​ពួក​គេ​កំពុង​ឈូស​ឆាយដី​នៅ​ឃុំ​ឆ្នាល់មាន់​ ស្រុក​គាស់​ក្រឡ​។​ លោក​វរសេនីយ៍ទោ​ ​ឆាង​ វណ្ណ​ឆៃ​ អធិការ​នគរបាល​ស្រុក​បាន ...

ប៉ិច សុធារី
https://www.khmertimeskh.com/576121/villagers-find-nearly-40-uxos-in-battambang/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ApsVy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!