ព័ត៌មាន​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ចេញ​បទបញ្ជា​ផ្អាក​ជ្រើសរើស​មន្ត្រីរាជការ​ឆ្នាំ​២០២៤

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ដាក់​បទបញ្ជា​ផ្អាក​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ថ្មី​សម្រាប់​ឆ្នាំ​នេះ​ ដើម្បី​ធ្វើ​សវន​កម្ម​មន្ត្រីរាជការ​ផ្ទៃក្នុង​ស្ថាប័ន​ ដែល​ត្រូវ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ឡើង​វិញ​ចំពោះ​មុខងារ​មន្ត្រីរាជការ​ ហើយ​ត្រូវ​បែងចែក​ការ​ប្រើប្រាស់​ពួក​គេ​ឱ្យ​អស់​លទ្ធភាព ...

ត​ន​ ​វិបុល​
http://tinyurl.com/4xcepxw9

​ក្រសួង​មុខងារសាធារណៈ​ចេញ​គោលការណ៍​ទប់ស្កាត់​ការ​ផ្លាស់​ប្ដូរ​មន្ត្រី​ស៊ី​វិល​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​

​ក្រសួង​មុខងារសាធារណៈ​បាន​ចេញ​គោលការណ៍​ស្ដី​ពី​ការ​ពិនិត្យ​សំណើសុំ​ផ្ទេរ​និង​ផ្លាស់​ប្ដូរ​កន្លែង​ការងារ​របស់​មន្ត្រីរាជការ​ស៊ី​វិល​របស់​ក្រសួង​ ស្ថាប័ន​ និង​រដ្ឋបាល​ ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ទប់ស្កាត់​មន្ត្រីរាជការ​ស៊ី​វិល​ផ្ទេរ​និង​ផ្លាស់​ប្ដូរ​ស្ថាប័ន​ការងារ​ពី​កន្លែង​មួយ​ទៅ​កន្លែង ...

ត​ន​ ​វិបុល​
https://tinyurl.com/475xc7dw

រដ្ឋាភិបាល​ និង​ UNDP​ ពិភាក្សា​អំពី​ការ​កែ​លម្អ​សេវា​សាធារណៈ​

លោក​ ហ៊ុន​ ម៉ា​នី​ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ និង​លោកស្រី​ Alissar​ Chaker​ អ្នកតំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ ប្រចាំ​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ពិភាក្សា​ពី​ការងារ​ជា​អាទិភាព​ដើម្បី​កែ​លម្អ​សេវា​សាធារណៈ​។​ ... ...

ណា​ង​ ​វាសនា
https://www.khmertimeskh.com/501367048/govt-undp-discuss-civil-service-improvements/

​ការ​ជ្រើសរើស​មន្ត្រីរាជការ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ត្រូវធ្វើ​តាម​យន្តការ​ប្រឡង​ថ្នាក់​ជាតិ​

​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ ការ​ជ្រើសរើស​មន្ត្រីរាជការ​ ចូល​ក្រប​ខណ្ឌ​រដ្ឋ​ត្រូវធ្វើ​តាម​យន្តការ​ប្រឡង​ថ្នាក់​ជាតិ​ ដែល​នេះ​ជា​កំណែទម្រង់​ថ្មី​ក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល​ដោយ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​។​ ... ...

ត​ន​ ​វិបុល​
https://tinyurl.com/bdfe6ck3

លោកនាយក​រដ្ឋមន្ត្រី​៖​ មិន​មានការ​ផ្លាស់​ប្តូរ​ដំណែង​មន្ត្រី​មុខងារសាធារណៈ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ទេ​

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា​ នឹង​មិន​មានការ​ផ្លាស់​ប្តូរ​ដំណែង​មន្ត្រី​មុខងារសាធារណៈ​ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​រាជរដ្ឋាភិបាល​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ នោះ​ទេ​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/0awnv

រដ្ឋាភិបាល​ នឹង​ចេញ​អនុក្រឹត្យ​ផ្ដល់​កម្មវិធី​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ជា​មន្ត្រីរាជការ​ និង​កូន​

 ​រដ្ឋាភិបាល​នឹង​ចេញ​អនុក្រឹត្យ​ផ្ដល់​កម្មវិធី​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ រហូត​កូន​អាយុ​២​ឆ្នាំ​ សម្រាប់​ស្ត្រី​ជា​មន្ត្រីរាជការ​ មន្ត្រី​កម្មសិក្សា​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ ដូច​គ្នា​ទៅ​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​ជា​កម្មការិនី​រោងចក្រ​ និង​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​ ដើម្បី​សម្រាល​នូវ​ភាព ...

ហង្ស ពណ្ណរាយ
https://shorturl.at/gtO38

លោក ហ៊ុន សែន ក្រើន​រំឭក​មន្ត្រី​រាជការ​ខេត្ត​កំពង់ធំ បន្ត​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿនរហ័ស

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរំឭក​ដល់​មន្ត្រី​រាជការ​ទាំងអស់ ជាពិសេស ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ឱ្យ​បន្ត​យក​ចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស បន្ត​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា ដែល​នាំ​ឱ្យ​ថ្នាំងថ្នាក់​ដល់​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ។ ... ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-29-1553-242903.html

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កែប្រែ​ ​និង​បន្ថែម​ប្រាក់​ដល់​អតីតមន្ត្រី​រាជការ​ ​និង​អតីត​យុទ្ធជន​ទាំង​៤​កម្រិត

​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ ​ការ​បន្ថែម​របប​សន្តិសុខ​សង្គម​សម្រាប់​អតីតមន្ត្រី​រាជការ​ ​និង​អតីត​យុទ្ធជន​ ​និង​ឧបត្ថម្ភ​អ្នក​បម្រើ​ជូន​ជន​ពិការ​ ​និង​ជន​បាត់បង់​សមត្ថភាព​ការងារ​ថ្នាក់ទី១​ ​បន្ទាប់ពី​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​ចុះ​ផ្សព្វផ្សាយ​អត្ថប្រយោជន៍ ...

ហង្ស ពណ្ណរាយ
https://bit.ly/3Pn8duP

លោកនាយក​រដ្ឋមន្ត្រី​ប្រាប់​ក្រសួង​សេដ្ឋកិច្ច​ឱ្យ​ពន្លឿន​ការបង្កើន​ថវិកា​សម្រាប់​ដំឡើង​ប្រាក់​សោធន​និវត្តន៍

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ពនឿន​រៀបចំ​បង្កើន​ថវិកា​សម្រាប់​ដំឡើង​ប្រាក់​សោធន​និវត្តន៍​ជូន​ដល់​មន្ត្រីរាជការ និង​អតីតយុទ្ធជន ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ទាប ដើម្បី​ដោះស្រាយ​វិសមភាព​ប្រាក់​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ​។ ... ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-01-1007-234239.html

មន្ត្រីរាជការ​ក្រសួង​​ប្រៃសណីយ៍​ ៦៥០ ​នាក់​ ទទួល​បានការ​អប់រំ​ជំនាញ​ឌីជីថល

បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ដល់​មន្ត្រី​រាជការ​ក្រសួង​ប្រៃសណីយ៍​បាន​ចំនួន ៦៥០ ​នាក់ គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ រហូតមកដល់​ថ្ងៃទី​ ២៩ ខែមីនា​។ សិក្ខាកាម​ដែល​បាន​ចូលរៀន​ភាគច្រើន​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ត្រូវ​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជំនាញ​ឌីជីថល​ចាំបាច់​ផងដែរ​។ ... ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-31-1427-234194.html

រដ្ឋាភិបាល​យល់ព្រម​ឱ្យ​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​ជិត​ ៤៦ ០០០ ​នាក់ តែ​មិនឱ្យ​រើស​ក្របខ័ណ្ឌ​ថ្មី

រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ជាគោលការណ៍​ឱ្យ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ជិត​ ៤៦ ០០០ ​នាក់ សម្រាប់​បម្រើ​ការងារ​នៅតាម​ក្រសួង ស្ថាប័ន​នានា ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ជំនួយ​អ្នក​ចូលនិវត្តន៍​ឡើយ លើកលែងតែ​ក្រសួង​ស្ថាប័ន ដែលមាន​គោលការណ៍ ដោយឡែក​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។ ...  ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-30-1018-234124.html

លោក ស ខេង ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​លើ​មន្ត្រី​មាន​វិសមិតភាព​ក្នុង​ក្រសួង

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ទៅ​មន្ដ្រីរាជការ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​ត្រូវ​ចាត់វិធានការ​ចំពោះ​មន្ត្រីរាជការ​ដែលមាន​វិសមិតភាព​ក្នុងការ​បំពេញ​មុខងារ​សាធារណៈ និង​ការប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ឱ្យប្រញាប់​រួសរាន់​សម្រេច​ជ្រើសរើស​យក​វិជ្ជាជីវៈ​តែមួយ​ដោយ​ទុក​រយៈពេល​ ៣ ​ខែ​គិតពី​ថ្ងៃ​ចេញ​សេចក្តី​ណែនាំ​នេះ​រួច​រាយការណ៍​មក ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-07-0936-232884.html

​រដ្ឋាភិបាល​ផ្អាក​ការ​ជ្រើសរើស​មន្ត្រីរាជការ​ថ្មី​ ដើម្បី​សន្សំ​ថវិកាជាតិ​សម្រាប់​មេរោគ​កូ​វី​ដ​-១៩

​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការ​ជ្រើសរើស​មន្ត្រីរាជការ​ថ្មី​នៅ​ឆ្នាំ​២០២២​ ដើម្បី​សន្សំ​ថវិកាជាតិ​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​បញ្ហា​សុខភាព​ និង​សង្គម​ ខណៈ​កំពុង​ដោះស្រាយ​វិបត្តិ​កូ​វី​ដ​-១៩​។​ ...​ ...

សែន​ ដា​វិត​
https://www.khmertimeskh.com/50990902/govt-suspends-recruitment-of-new-civil-service-officers-to-save-national-budget-to-handle-c-19/

ក្រសួង​បង្វែរ​ថវិកា​ប្រើ​មិន​ត្រឹមត្រូវ​​ជាង​ ៧ ​ពាន់​លាន​រៀល​ចូល​រដ្ឋ​វិញ

អ្នកនាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​បាន​ថ្លែងថា​ថវិកាជាតិ​ប្រមាណ​ជាង​ ៧ ​ពាន់​លាន​រៀល ​ត្រូវបាន​បង្វែរ​ចូល​​រដ្ឋ​វិញ​កាលពី​ឆ្នាំ​មុន បន្ទាប់ពី​បាន​រកឃើញ​ថា ប្រើប្រាស់​មិន​ត្រឹមត្រូវ ខណៈ​អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​អះអាង​ថា​កម្ពុជា​លែង​មាន​មន្ត្រី​ខ្មោច​។ លោក​ យក់ ប៊ុនណា អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ ...

ឡុង គីមម៉ារីតា
https://bit.ly/32jCyU4

មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ ២ ​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍​នៅ​អាយុ​​ ៦០ ​ឆ្នាំ​ដូចគ្នា

ក្រសួង​មុខងារ​សាធារណៈ​សម្រេច​រំកិល​អាយុ​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ចំនួន​ ២ ឲ្យ​មាន​អាយុ​ចូលនិវត្តន៍​ក្នុង​អាយុ​ ៦០ ​ឆ្នាំ​ដូចគ្នា​ នៅក្នុង​ក្របខ័ណ្ឌ​ទាំង​ ៣ ​របស់​មន្ត្រីរាជការ​សាធារណៈ ខណៈ​មន្ត្រី​ជិត​ ២ ០០០ ​នាក់​ ដែល​ត្រៀម​នឹង​ចូលនិវត្តន៍​នៅ​ចុងឆ្នាំ​នេះ​នឹង​ត្រឡប់​មក​ធ្វើការ​តាម​ធម្មតា​។ តាម​ច្បាប់ ...

ឡុង គីមម៉ារីតា
https://bit.ly/2DjGlFb

ប្រាក់បៀវត្ស​អប្បបរមា​ត្រូវ​បាន​តំឡើង​សម្រាប់​មន្ត្រីរាជការ​

រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់បៀវត្ស​អប្បបរមា​សម្រាប់​មន្ត្រីរាជការ​ គ្រូបង្រៀន​ វេជ្ជបណ្ឌិត​ និង​កងកម្លាំងប្រដាប់អាវុធ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ពួក​គេ​នៅ​ឆ្នាំ​ក្រោយ​។​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​សុក្រ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ប្រាក់បៀវត្ស ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50654902/wages-set-to-increase-for-civil-servants/

​មន្ត្រីរាជការ​រាប់​ពាន់​នាក់​ទទួល​បានការ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​

​មន្ត្រីរាជការ​ស៊ី​វិល​ជិត​ ១០​ ម៉ឺន​នាក់​ និង​អ្នក​ដែល​ចូល​និវត្តន៍​ពី​ការងារ​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រយៈពេល​ ៦​ ខែ​ដំបូង​ បន្ទាប់​ពី​ការ​ធានា​រ៉ាប់រង​សុខភាព​ សម្រាប់​ក្រុម​ទាំងនេះ​បាន​ចូល​ជា​ធរមាន​។​  ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ...

សែន ដាវីត
https://www.khmertimeskh.com/50514562/thousands-of-civil-servants-access-free-healthcare/

ប្រព័ន្ធថ្មីសម្រាប់គ្រប់គ្រងមន្រ្តីរាជការ

ក្រសួងមុខងារសាធារណៈបានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការទំនើបមួយសម្រាប់ក្រសួងសុខាភិបាលដើម្បីគ្រប់គ្រងមន្ត្រីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព។ ... ...

​ការ​ពិនិត្យ​អនុក្រឹត្យ​ឡើង​វិញ​ដើម្បី​ស្វែងរក​ចន្លោះ​ប្រហោង​

​កាលពី​ម្សិលមិញ​ក្រសួងមហាផ្ទៃ​បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ចន្លោះ​ប្រហោង​ដែល​អាច​កើត​មាននៅ​ក្នុង​ព្រះរាជក្រឹត្យ​មួយ​ដែល​បង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក​ថាំ​ទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ​ មន្ត្រីរាជការ​ និង​អតីត​យុទ្ធ​ជន​។​ ... ...

ឃួន ណារីម
http://www.khmertimeskh.com/50101665/decree-reviewed-loopholes/

នាយក​រដ្ឋមន្ត្រី​បញ្ជាក់​អាយុ​ចូល​និវត្តន៍​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ បាន​ប្រកាស​ថា​ អាយុ​ចូល​និវត្តន៍​សម្រាប់​មន្ត្រីរាជការ​នៅ​តែត្រឹម​អាយុ​ ៦០​ ឆ្នាំ​ បន្ទាប់​ពី​មានការ​យល់​ច្រឡំ​លើ​ការ​ជូនដំណឹង​មួយ​របស់​រដ្ឋាភិបាល​ ដែល​ថា​រដ្ឋាភិបាល​គ្រោង​នឹង​ពន្យារ​អាយុ​ចូល​និវត្តន៍​ដល់​ ៦៥​ ឆ្នាំ​សម្រាប់​គ្រូបង្រៀន​។​ ... ...

សែន ដាវីត
http://www.khmertimeskh.com/5098165/pm-clarifies-retirement-age/

នាយករដ្ឋមន្ត្រីអំពាវនាវឲ្យកាត់បន្ថយការជ្រើសរើសមន្រ្តីថ្មី

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ រដ្ឋាភិបាល​នឹង​កាត់​បន្ថយ​ការ​ជ្រើសរើសមន្ត្រី​​ថ្មី​នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រាក់ខែ​មន្ត្រីរាជការ។​ ...​ ...

Post Staff
http://www.cambodiadailykhmer.com/38598

មន្ត្រីរាជការនឹងទទួលបានប្រាក់ ១២ដុល្លារ សម្រាប់បុណ្យភ្ជុំបិណ្ឌ

រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដែលផ្តល់ ១២ដុល្លារ ក្នុងមួយឆ្នាំ ជូនមន្រ្តីរាជការស៊ីវិលទាំងអស់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ... ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5078968/civil-servants-get-12-pchum-ben/

រដ្ឋាភិបាល៖ ​កម្លាំង​ប្រដាប់អាវុធ កុំ​ច្រណែន​នឹង​ប្រាក់ខែ​គ្រូបង្រៀន

ប្រមុខ​រាជរដ្ឋាភិបាលកាល​ពី​ថ្ងៃ​ម្សិលមិញ បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រី​រាជការ​ស៊ីវិល​ផ្នែក​ផ្សេងៗកុំ​ច្រណែន​នឹង​គ្រូបង្រៀននិង​គ្រូពេទ្យ​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាងខណៈ​ដែល​គ្រូបង្រៀន​ជា​ថ្នាល​បណ្តុះបណ្តាល​ដល់​ធនធាន​មនុស្ស។​ ... ...

ប៉ិច សុធារី
http://bit.ly/2mWHBo5

មន្ត្រី​រាជការ និង​កម្មករ​ត្រូវ​​ចូល​រួម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍

មន្ត្រី​នៃ​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ឲ្យ​ដឹង​​​ថា ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​អនុវត្ត​វិធាន​ផ្ទៃ​ក្នុង​មួយ​ដែល​តម្រូវ​ឲ្យ​មន្ត្រី​រាជការ​និង​កម្មករ​រោងចក្រ​ទាំង​អស់​ត្រូវតែ​ពាក់​មួក​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​បើកបរ​ទោចក្រ​យានយន្ត​ក្នុង​គោល​បំណង ...

មុំ គន្ធា
http://bit.ly/2mlIQwU

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Fr9bD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!