ព័ត៌មាន​

នាយក​​​រដ្ឋ​​​មន្ត្រីចុះទៅ​​​ការដ្ឋាន​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​ឡាវ ហើយ​​​សន្យា​​​​​​ជា​​​ថ្មី​​​ថា​​​នឹង​​​ផ្តល់​​​ថាម​​​ពល​​​ក្នុង​​​តម្លៃ​​​ថោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមដំណើរជាមួយសមភាគីឡាវគឺលោក ថងលូន  ស៊ីស៊ូលីត (Thongloun Sisoulith) ចុះទៅពិនិត្យកន្លែងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសនៅក្បែរព្រំដែនកាលពីម្សិលមិញ ដោយកត់សម្គាល់ឲ្យឃើញថា ដំណើរចុះពិនិត្យនេះគឺជាការរំឭកពីការតាំងចិត្តរបស់ប្រទេសឡាវក្នុងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋខ្មែរប្រសើរឡើង។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/36159

កម្ពុជា​គាំទ្រ​ឡាវ ​ក្នុង​ការ​កសាង​ទំនប់​វារីអគ្គិសនី​ដនសាហុង

រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជំហរ​គាំទ្រ​ប្រទេស​ឡាវក្នុង​ការ​កសាង​ទំនប់​វារីអគ្គិសនី​ដនសាហុងដើម្បី​អភិវឌ្ឍ​ខេត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​គ្នាខណៈ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជំនាញ​ផ្នែក​បរិស្ថាន​បាន​អំពាវនាវ​ឲ្យ​អន្តរ​រដ្ឋាភិបាល​ទន្លេ​មេគង្គ និង​បណ្ដា​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fGEwsB

លោក​ ហ៊ុន សែន ឲ្យ​ឡាវ​សង់​ទំនប់​វារីអគ្គិសនី​ ទោះបី NGO បារម្ភ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ថងលុន ស៊ីស៊ូលីត នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​ក្នុង​សណ្ឋាគារ​អប្សរា​ផាឡែស​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ​បាន​យល់​ព្រម​ជាមួយ​ដៃគូ​ឲ្យ​ចាប់​ដំណើរការ​សាងសង់​គម្រោង​វារីអគ្គិសនី​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំប៉ាសាក់​ចម្ងាយ ១,៥ គីឡូម៉ែត្រ​ពី ...

វង្ស សុខេង
http://bit.ly/2fx0k8k

ចំនួននៃសត្វផ្សោតមានការកើនឡើងតិចតួច

ស្ថិតិត្រីផ្សោតក្នុងទន្លេមេគង្គកម្ពុជាបានកើនឡើងចំនួន ៤ក្បាល បន្ថែមក្នុងរយៈពេលត្រីមាសក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ ២០១៦ ខណៈដែលឃើញថាអត្រាស្លាប់មានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំកន្លងទៅ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/26288/slight-increase-in-dolphin-numbers/

ទំនប់​នៅ​ឡាវ​ ជាដើម​ហេតុ​ធ្វើ​ឱ្យ​ត្រី​ពុល​ស្លាប់​នៅ​ខេត្តស្ទឹងត្រែង​

កាលពីខែមុន សត្វត្រីចំនួនរាប់រយគីឡូត្រូវបានស្លាប់នៅច្រកទន្លេមេគង្គក្នុងស្រុកថាឡាបរិវាត់នាខេត្តស្ទឹងត្រែង ខណៈសកម្មជនព្រៃឈើបានបន្ទោសការសាងសង់ទំនប់ដងសាហុងដ៏ចម្រូងចម្រាសនោះថាជាដើមហេតុនៃហេតុការណ៍នេះ។មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា ត្រីទាំងនេះត្រូវបានបំពុលដោយអ្នកនេសាទឡាវ។ ...

Phak Seangly
http://www.phnompenhpost.com/national/laos-dam-poison-blamed-stung-treng-fish-deaths

ទំនប់វារីអគ្គិសនីទន្លេមេគង្គគំរាមកំហែងដល់ប្រភេទត្រីផ្សោតដ៏កម្រ ព្រមទាំងអ្នកភូមិផងដែរ

ទំនប់វារីអគ្គិសនី Don Sahong កំពុងគំរាមកំហែងដល់ត្រីផ្សោតដែលរស់នៅក្នុងទន្លេមេគង្គ យ៉ាងហោចណាស់ ៨០ក្បាល ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជនដែលនៅផ្នែកខាងក្រោមនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធាននៃទន្លេនេះ។ ...

Pratch Rujivanarom
http://www.nationmultimedia.com/national/Mekong-dam-a-threat-to-rare-dolphins--and-villager-30286974.html

សម្ព័ន្ធ​ទន្លេ​កម្ពុជា​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ជំរុញ​ឲ្យ​ឡាវ​លុប​ចោល​គម្រោង​ទំនប់​ដនសាហុង​

សម្ព័ន្ធ​ទន្លេ​កម្ពុជា​ ដែល​មាន​អង្គការ​ចំនួន​១៤ បាន​ស្នើឲ្យ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ទាម​ទារ​លុប​ចោល​​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដនសាហុង​ប្រទេស​ឡាវ និង​ផ្អាក​លើ​ការ​សម្រេច​ចិត្ត​លើ​គម្រោង​ទំនប់​តាម​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ ដោយ​សារ​គម្រោង​នេះ​នឹង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1QZmVFt

យុទ្ធនាការរបស់អង្គការ​មូលនិធិ​ពិភពលោក​ (WWF)បង្ហាញពីបញ្ហាបរិស្ថាននៅព្រំដែន

មាន​មនុស្ស​ច្រើន​ជាង​២០០​នាក់​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រឆាំង​ នឹង​ការ​ស្ថាបនា​ទំនប់​ដង​សា​ហុង​ដែល​បាន​នឹង​កំពុង​ដំណើរការ​កាលពី​ខែ​មុន​នៅ​លើ​បណ្តាញ​ធំ​មួយ​ក្នុង​ចំណោម ...

Aisha Down
http://www.khmertimeskh.com/news/18634/wwf-campaign-airs-dark-possibilities-at-border/

ផ្សោត​ទន្លេមេគង្គ​ប្រឈម​នឹង​ការ​គំរាមកំហែង​បន្ថែម​ទៀត​ពី​ទំនប់​ឡាវ​

អ្នកជំនាញ​អភិរក្ស​ និង​អ្នក​រស់នៅ​ខេត្តក្រចេះ​ និយាយ​ថា​ ពួក​គេ​មានការ​បារម្ភ​ពី​សុខុមាលភាព​របស់​ផ្សោត​ទន្លេមេគង្គ​ ជា​ពិសេស​ ប្រសិន​បើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ​ ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ខ្សែទឹក​ខាងលើ​។​​ផ្សោត​ទន្លេមេគង្គ​ប្រមាណ​ជា​ ៨០​ក្បាល ...

ហ៊ាន សុជាតា
http://www.voacambodia.com/content/mekong-river-dolphin-faces-added-threat-of-laos-dam/3060297.html

ឡាវ​ចាប់​ផ្តើម​សង់​ទំនប់​វារីអគ្គិសនី​ដនសាហុង

ក្រុមហ៊ុនមេហ្គាហ្វឺស របស់​ប្រទេស​ម៉ាឡេស៊ី​កំពុង​ចាប់​ផ្តើម​ដឹក​ជញ្ជូន​គ្រឿងចក្រ​និង​ឈូស​ឆាយ​ចាក់​ដី​ចូល​ទន្លេ ដើម្បី​សាង​សង់​ទំនប់​ វារីអគ្គិសនី​ដនសាហុង ដោយ​មិន​ខ្វល់​ពី​ការ​រិះ​គន់​និង​ផល​ប៉ះពាល់​ដល់​ធន​ធាន​ធម្មជាតិ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ ៦០ លាន​នាក់​ដែល​រស់​នៅ​តាម ...

ផាក់ ស៊ាងលី
http://bit.ly/1Hv8BTL

ក្រុម​អ្នក​ការពារ​បរិស្ថាន​អន្តរជាតិ​សុំ​ឲ្យ​មានការ​យកចិត្តទុក​ដាក់​លើ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​របស់​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ក្នុង​ប្រទេស​ឡាវ​

អ្នក​ការពារ​បរិស្ថាន​មួយ​ក្រុម​បាន​និយាយ​ថា​ ការ​អភិវឌ្ឍន៍​គម្រោង​វា​រី​អគ្គិសនី​ចំនួន​២​ ទៅ​លើ​ទន្លេមេគង្គ​ក្រោម​នៅ​ក្នុង​ប្រទេស​ឡាវ​ អាច​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ជាយ​ត្ថា​ហេតុ​ទៅ​លើ​សុវត្ថិភាព​ចំណីអាហារ ​ និង​ជីវភាព​រស់នៅ​របស់​មនុស្ស​ ៦០​ លាន​នាក់ ...

Roseanne Gerin
http://bit.ly/1xe1HO5

មេ​ហ្គា​ហ្វឺ​ស​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​អភិវឌ្ឍន៍​គម្រោង​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ក្នុង​ប្រទេស​ឡាវ​

ក្រុមហ៊ុនមេ​ហ្គា​ហ្វឺ​ស​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​អគ្គិសនី​ឡាវ​ ដើម្បី​គ្រប់គ្រង​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​វា​រី​ អគ្គិសនី​ដ​ន​សា​ហុង ​ដែល​មាន​កម្លាំង​ពី​២៤០ ​ទៅ​៣៦០​មេ​ហ្កា​វ៉ា​ត់​។​​ ...

Michael Harris
http://www.hydroworld.com/articles/2015/03/mega-first-signs-agreement-for-development-of-don-sahong-hydropower-project-in-laos.html

ក្រុម​អ្នក​​បរិស្ថាន​បាន​ជម្រុញ​ឲ្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដាក់​សម្ពាធ​លើ​ឡាវ​ឲ្យ​លុបចោលគម្រោង​ទំនប់​វា​រី​អគ្គិសនី​

ក្រុម​អ្នក​អភិរក្ស​បាន​អំពាវនាវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​នៃ​ប្រទេស​ឡាវ​ ជុំ​ម៉ា​លី​ សា​យ៉ា​សន​ ឲ្យ​ព្យួរ​ការ​សាងសង់​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​នៅ​ ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ​ ដែល​ទទួល​រង ...

Ounkeo Souksavanh
http://www.rfa.org/english/news/laos/efforts-to-cancel-dam-project-02252015161706.html

ចំពោះ​​ប្រទេស​​ឡាវ ទំនប់​​វារី​​អគ្គិសនី មក​​ដល់​​សេច​​ក្តី​​សន្និ​​ដ្ឋាន​​រួច​​ទៅ​​ហើយ

កាល​​ពី​ថ្ងៃ​​អា​ទិត្យ​ គ្រាន់​​តែ​​អំឡុង​​ពេល​មុន​ការ​ពិ​គ្រោះ​យោ​បល់​ថ្នាក់​តំបន់​លើ​ទំនប់​វារី​អគ្គិ​សនី ​ដន​សា​ហុង របស់​ឡាវ​ បាន​មក​ដល់​កិច្ចប្រ​ជុំ​ចុ​ង​ក្រោយ​មួយ​ នៅ​ប្រទេស​វៀត​ណាម​ ក្រុម ...

Laignee Barron
http://www.phnompenhpost.com/national/talking-timelines-laos-dam-foregone-conclusion

គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង​រងការ​ជំទាស់​ច្រើន​ឡើង

ការអំពាវនាវ​ឱ្យ​ប្រទេស​ឡាវ​ពិចារណា​ឡើង​វិញ​ពី​គម្រោង​វារីអគ្គិសនី​ដន​សាហុង​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឯ​វេទិការ​ពិភាក្សា​ពិគ្រោះយោបល់​សាធារណៈ​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ក្រុង​ប៉ាក់សេ​ ប្រទេស​ឡាវ​នៅ​ថ្ងៃ​សុក្រ​នេះ។ បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​ Mega First របស់​ម៉ាឡេស៊ី​ដែល​ទទួល ...

សាយ មុន្នី
http://khmer.voanews.com/content/don-sahong-hydro-dam/2557079.html

ពួក​បរិស្ថាន​មាន​ការ​មន្ទិលសង្ស័យ​មុនពេល​ជំនួប​អំពី​​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ

គណៈកម្មការ​ទន្លេ​មេគង្គ(MRC)​ដែល​មាន​ប្រទេស​៤​ជា​សមាជិក​នៅ​សប្តាហ៍​នេះ នឹង​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ស្តី​ការ​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ។ ​គម្រោង​នោះ ​ជាទំនប់​ទឹកដែល​បាន​គ្រោង​ឡើង​មួយ​នៃ​ទំនប់ ...

Ron Corben
https://khmer.voanews.com/a/environmentalists-skeptical-ahead-of-laos-meeting-on-hydropower-dam/2552398.html

អ្នកនេសាទ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ស្នើ​ឲ្យ​បញ្ឈប់​គម្រោងទំនប់​វារី​អគ្គិសនី​ដន​សាហុង​នៅ​លាវ

ប្រជា​សហគមន៍​នេសាទ​ដែល​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន​សាហុង​ក្នុង​ប្រទេស​លាវ ដើម្បី​បញ្ជៀស​ផល​ប៉ះពាល់​ដែល​អាច​បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់​នោះ។​ ការ​អំពាវនាវ ...

សាយ មុន្នី
http://khmer.voanews.com/content/fishermen-in-steung-treng-province-call-for-get-rid-of-doeng-xahong-hydro-electricity/2547811.html

MRC ​គ្រោង​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​សាធារណៈ

គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ឡាវ​នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ថ្នាក់​តំបន់​មួយ​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ នៅ​ក្នុង​ទីក្រុង​ប៉ាក់សេ​នៃ​ខេត្ត​ចម៉្បាសាក់​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ។ កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​នេះ នឹងផ្តល់ឱកាស​ដល់សង្គមស៊ីវិល អង្គការ ...

សាយ មុន្នី
http://khmer.voanews.com/content/mekong-mrc-to-hold-public-consultation-meeting-cambodia/2544845.html

កម្ពុជា​និង​អាមេរិកមាន​កង្វល់​រួម​គ្នា​អំពី​ទំនប់វា​រី​អគ្គិសនី​ឡាវ

កាលពី​ម្សិលមិញ បន្ទាប់ពី​ជំនួប​ជាមួយ​អ្នក​ការទូត​អាមេរិក​ដែល​កំពុង​បំពេញ​ទស្សនកិច្ច លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​មាន​កង្វល់​ដូចគ្នា​នឹង​ប្រទេស​កម្ពុជា​អំពី​ទំនប់​វារីអគ្គិសនីដ៏​ចម្រូង​ចម្រាស ដែល​ប្រទេស​ឡាវ​មាន​ផែនការ​សង់​តាម​ដង​ទន្លេ​មេគង្គ។ ទាំង​ប្រទេស​កម្ពុជា ទាំង​ប្រទេស​វៀតណាម បារម្ភ​ថា ទំនប់​វារី ...

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/19038/

ប្រទេសឡាវ​នឹង​ពិគ្រោះ​​​យោបល់​ជាមួយ​ប្រទេស​ជិតខាង​​​ខ្លួន​អំពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី

យោង​តាម​អង្គការ​បរិស្ថាន​ WWF បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ​បាន​យល់ព្រម​ចំពោះ​ដំណើរ​ការ​ពិគ្រោះ​យោបល់សាធារណៈ​​​ដ៏​​​យូរ​ជាមួយ​ប្រទេស​ជិត​​​ខាង​ខ្លួន​មុនពេល​សាង​សង់​ទំនប់​វារីអគ្គិសនី​ដ៏ចម្រូង​ចម្រាសកាត​់​ទន្លេ​មេគង្គ នៅក្នុង​ព្រំដែន​​កម្ពុជា​ចម្ងាយ​ពីរ​គីឡូ ...

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/16589/

ប្រទេស​ឡាវ​បាន​យល់​ស្រប​ទៅ​នឹង​ការពិគ្រោះ​យោបល់​អោយបានទូលំទូលាយ​បន្ថែម​ទៀត​សម្រាប់​ទំនប់​វា​រី​អគ្គិសនី​នៅ​ព្រំដែន​ជាមួយ​កម្ពុជា​

​រដ្ឋាភិបាល​ឡាវ​បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ខ្លួន​នឹង​ធ្វើ​កិច្ច​ពិភាក្សា​ជា​ផ្លូវការ​នៃ​ការពិគ្រោះ​យោបល់​ជា​មុន​លើ​បញ្ហា​ទំនប់​វា​រី​អគ្គិសនី​ ដុន​សា​ហុង​ ដ៏​ចម្រូងចម្រាស់​។​ សេចក្តីសម្រេច​មួយ​ដែល​អាច​នឹង​ពន្យា​ពេល​នៃ​គម្រោង​នេះ​ទៅ​ពេល​ខាង ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=13&token=YjI5ZmRlNDg3Y2M

អង្គការ​មូលនិធិ​ពិភពលោក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ធ្វើ​ជា​មធ្យោបាយ​ការពារ​ត្រី​ផ្សោត

អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​កំពុង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​បញ្ឈប់​គម្រោង​វារី​អគ្គិសនី ដនសាហុង ដែល​គេ​អះអាង​ថា វា​ជា​មធ្យោបាយ​ចុង​ក្រោយ​ដើម្បី​ការពារ​សត្វ​ត្រី​ផ្សោត​ដែល​ជិត​ផុត​ពូជ។ ...

Laignee Barron
http://www.postkhmer.com/national/1-national-news/114798-2014-05-26-02-13-37

ទោះបីមានគម្រោងជួយសង្គ្រោះ​ត្រីផ្សោតក៏ដោយ ក៏​ត្រីនេះ​នៅតែ​​ជិតផុត​​ពូជ​ដដែល​

រយៈពេល​​ជាងពីរឆ្នាំ​​មកហើយ បន្ទាប់ពី​ការ​ចុះហត្ថលេខាលើគម្រោងមួយដែល​ផ្តោតលើ​ការ​ធ្វើឲ្យប្រសើរឡើង​នូវការ​ការ​ពារ​ត្រី​ផ្សោត​​អុីរ៉ាវ៉ាឌី​ដែលជិតនឹងផុតពូជទៅ​​ហើយ​នោះ      ក្រុមអ្នកជំនាញ​​​បាន​លើក​ឡើងកាល​ពី​សប្តាហ៍មុន​​​ថា ពួកគេ​​ព្រួយបារម្ភ​​ថា ទំនប់​​មេគង្គ​​នឹងឈានទៅ រកការ​បំផ្លាញ​ត្រីនេះ​ទាំងស្រុង​។ អំឡុងសិក្ខាសាលារយៈពេល​ពីរថ្ងៃ​ ...

ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/13571/

សកម្មជន​ស្រងាកចិត្ត​លើ​លទ្ធផល​កិច្ចប្រជុំ​កំពូល​មេគង្គ​

​អ្នក​ការពារ​បរិស្ថាន​ បាន​សម្តែង​ការ​ខកចិត្ត​លើ​លទ្ធផល​កិច្ចប្រជុំ​កំពូល​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ (MRC)​ លើក​ទី​ពីរ​ ដែល​បាន​បញ្ចប់​កាលពី​ម្សិលមិញ​នេះ​។​ ​កាលពី​ម្សិលមិញ​ អង្គការ​ទន្លេ​អន្តរជាតិ​ ដែល​ជា​អង្គការ​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​ បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​រិះគន់​លើ​ភាព ...

បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/news/asia/403657/activists-dismayed-at-mekong-summit-outcome

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PaczZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!