ព័ត៌មាន​

អាកាសធាតុក្តៅខ្លាំងនា​រដូវប្រាំងនឹង​​មកដល់ឆាប់ៗនេះ ខណៈក្រសួងកសិកម្មអំពាវ​នាវឱ្យមានការដាំដុះដំណាំដែលធន់នឹងអាកាសធាតុ

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈដល់ដើមខែឧសភា សីតុណ្ហភាព​រំពឹងថា នឹងកើនឡើងដល់ ៤១អង្សាសេ ដោយបានអំ​ពាវ​នាវដល់សា​ធារណជន ជាពិសេសប្រជាពលរដ្ឋនៅតាមជនបទ ប្រើប្រាស់ទឹកដោយសន្សំសំចៃ​។  ...

ស៊ើង និមល់
https://khmer.cambojanews.com/hot-weather-dry-season-looms-as-agriculture-ministry-calls-for-more-climate-resilient-crops/

ទឹកស្ទឹង​សែន​អាច​នឹង​ហក់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​ បើ​មាន​ភ្លៀង​បន្តទៀត​

លោក​ សុក ហៃ អភិ​បាល​រង និង​ជា​អ្នកនាំពាក្យ​រដ្ឋ​​បាល​ខេត្តកំពង់ធំ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ​ស្ថានភាព​កម្រិត​ទឹកស្ទឹង​​សែន​នៅ​ស្ថានីយ​កំពង់ធំ នៅ​រក្សា​កម្ពស់ ១៣,៤១​ ម៉ែត្រ​ដដែល ព្រោះ​មិនមាន​ភ្លៀង​ធ្លាក់​បន្តទៀត​នោះទេ ប៉ុន្តែ​កម្រិត​ទឹក​អាច​នឹង​ឈានដល់​ការប្រកាសអាសន្ន​បើ​មាន​ភ្លៀង​ ២-៣​ ថ្ងៃ​ទៅមុខទៀត​។ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-18-0839-254512.html

​ស្ថានភាព​គ្រោះ​រាំង​ស្ងួត​ត្រូវ​បាន​រំពឹង​ទុក​ទូ​ទាំង​ប្រទេស​

​ប្រទេស​កម្ពុជា​អាច​នឹង​ប្រឈម​មុខ​នឹង​ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​ទូ​ទាំង​ប្រទេស​ ដោយសារ​ទឹកភ្លៀង​ប្រចាំឆ្នាំ​ទាប​ជាង​មធ្យម​ ដែល​បណ្តាល​មក​ពី​ El​ Nino​។​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501326410/drought-conditions-expected-across-the-country/

FAO៖​ ការ​វិល​ត្រលប់​មក​វិញ​នា​ពេល​ខាង​មុខ​នៃ​ El​ Niño​ ដែល​នឹង​នាំ​មក​នូវ​អាកាសធាតុ​ស្ងួត​ដល់​អាស៊ាន​

​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ (FAO)​ បាន​និយាយ​ថា​ បាតុភូត​មហាសមុទ្រ​ El​ Niño​ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ក្នុង​ខែមិថុនា​ ដែល​បណ្តាល​ឱ្យ​មាន​អាកាសធាតុ​ស្ងួត​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LC03A3

ការព្យាករ​បង្ហាញ​​ថា​រដូវប្រាំង​ និង​​ដើម​រដូវវស្សា​ឆ្នាំ​​នេះ ល្អ​ជាង​មុន​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានបង្ហាញ​លទ្ធផល​បាន​ពី​ការព្យាករ​អាកាសធាតុ​របស់ខ្លួន​ដោយ​ផ្នែក​លើ​បាតុភូត​ ENSO ​ថា អាកាសធាតុ​នៅ​កម្ពុជា​នា​រដូវប្រាំង និង​ដើមរដូវវស្សា​ក្នុង​ឆ្នាំ​ ២០២០ នេះ​​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុន ខណៈ​ដែល​បាតុភូត​នេះ​នឹង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា​អំណោយផល​ជាង​ឆ្នាំមុន​។ កាលពី​ថ្ងៃ​ទី ១៣ ខែ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ministry-forecasts-favourable-dry-early-rainy-season-weather

ក្រសួងបរិស្ថាន ​ណែនាំ​ឲ្យ​បង្ការ​កុំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ផ្សេងៗ ដើម្បី​ចៀសវាង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ដែល​ប្រឈម​នឹង​ទោសទណ្ឌ​ជាប់ពន្ធនាគារ​ដល់​ទៅ​ ១០ ​ឆ្នាំ​ និង​ទោសពិន័យ​ជា​ប្រាក់​ជាដើម​។ ការណែនាំ​នេះ​ធ្វើ ...

ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC

MRC​ ​ព្រមាន​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​នឹង​ទទួល​រង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​

គណៈកម្មការ​ទន្លេមេគង្គ​ ​ហៅ​កាត់​ថា​ ​MRC​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃអង្គារ​ថា​ ​បណ្តា​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ក្រោម​ ​នឹង​ទទួលរង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​ ​ចាប់ពី​ពេលនេះ​ ​រហូតដល់​ខែមករា​ ​ឆ្នាំ២០២០​ ​ដែល​អាច​បណ្តាល​ឲ្យ​ផលិតផល​ដំណាំ​ប្រឈម​នឹង ...

ប៉ិច សុធារី
https://bit.ly/346Vh5m

កម្ពុជានឹង​មាន​ព្យុះ​កើត​ឡើង​ចំនួន ២៦ ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ

អ្នក​នាំពាក្យ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិ​យម លោ​ក ចាន់ យុត្ថា បាន​ប្រាប់ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា រដូវ​វស្សា​ឆ្នាំ​នេះ​ កម្ពុជា​នឹង​មាន​​ព្យុះ​កើតឡើង​រហូត​ដល់​ ២៦​ ព្យុះ ប៉ុន្តែព្យុះ​ដែល​មាន​ឥទ្ធិព​ល​ និង​បង្ក​ឲ្យ​មាន​ជាជំ​នន់​​​ទឹក​ភ្លៀ​ង និង​ជំនន់ ...

ឃុត សុភចរិយា
https://bit.ly/2XjL59H

ក្រសួង​ជំនាញ ២ ជូន​ដំណឹង​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​ប្រែប្រួល​អាកាសធាតុ

​ក្រសួង​សុខា​ភិបាល​ ចេញ​សេច​ក្តី​ណែ​នាំ​ឲ្យ​ប្រជាពល​រដ្ឋ​ត្រៀម​ខ្លួន​ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះទឹក​ជំនន់​ ដែល​អាច​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ ក្រោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ខណៈ​ក្រសួង​ធន​ធាន​ទឹក​ ប្រកាស​ពី​ការ ...

ឡុង គីមម៉ារីតា
https://bit.ly/2MsZI6n

ក្រសួង ​ឲ្យ​ប្រយ័ត្ន​ពី​គ្រោះ​ធម្មជាតិ​ជះ​ឥទ្ធិពល​មក​ពី​ថៃ

ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាថ្មី ស្រប​ពេល​ដែល​កម្ពុជា​បន្ត​ស្ថិត​ក្នុង​តំបន់​នៃ​ជ្រលង​សម្ពាធ​ទាប​ជួប​នឹង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ថៃ​ដែល​នឹង​មាន​ភ្លៀង​កក់​ខែ និង​មាន​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ផ្គរ​រន្ទះ ខណៈ​ការ​ខូចខាត​ពី ...

ឡុង គីមម៉ារីតា
https://bit.ly/2G0kHrG

អ្នកប្រវត្តិសាស្ត្រ​បារម្ភ​ទឹក​កសិណ​អង្គរវត្ត​ហួត​ខ្លាំង ​តែ​មន្ត្រី​ថា​មិន​បញ្ហា

អ្នក​ជំនាញ​ប្រវត្ដិសាស្រ្ដ​មាន​ការ​ព្រួយ​បារម្ភ​ ចំពោះ​​បញ្ហា​ទឹក​នៅ​កសិណ​តំបន់​ប្រា​សាទ​អង្គរ​វត្ដ​មាន​ការ​រីង​ហួត​ខ្លាំង​ រហូត​ដល់​ ​១ ម៉ឺន​ម៉ែត្រ​គុប​ក្នុង ​១ ថ្ងៃ ប៉ុន្ដែ​អាជ្ញាធរ​ជាតិ​អប្សរា​ ថា​ បាន​ត្រៀម​លក្ខណៈ និង​រកដំណោះ​ស្រាយ​រួច​រាល់​អស់​ហើយ​ មិន ...

វ៉ន ដារ៉ា
https://bit.ly/2UoDBAE

ក្រសួង​ប្រាប់​ឲ្យ​ការពារ​ជំងឺ​ ពេល​ក្ដៅ​ខ្លាំង

ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីណែនាំ​ពី​វិធី​បង្ការ​ជំងឺ​ដែល​បណ្តាល​មក​ពី​អាការ​ធាតុ​ក្តៅ​ខ្លាំង​ហើយ​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​អាយុ​ជីវិត ដោយសារ​បញ្ហា​ជំងឺ​បេះដូង សួត និង​អាច​មាន​ជំងឺ​ឆ្លង​ផ្សេងៗ ដូចជា ជំងឺ​រាក​រូស ឬ​ជំងឺ​កង្វះ​ចំណី​អាហារ​ជាដើម។ ...

ឡុង គីមម៉ារីតា
https://bit.ly/2TizKAt

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ជីក​អណ្តូង​ដើម្បី​ដោះស្រាយ​កង្វះ​ទឹក​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជីក​អណ្តូង​សម្រាប់​ប្រជាជន​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ក្នុង​រដូវប្រាំង​។​ លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​នៅ​ចំពោះ​មុខ​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​កាលពី​ថ្ងៃ​ចន្ទ ...

មុំ គន្ធា
https://www.khmertimeskh.com/50586168/pm-orders-digging-of-wells-to-address-water-shortages/

ទិន្នផល​ស្វាយ ​អាច​នឹង​ធ្លាក់​ចុះ​ដោយ​សារ​អាកាសធាតុ​

ទិន្នផល​ផ្លែ​ស្វាយ​ត្រូវ​រំពឹង​ថា នឹង​​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​ទិន្នផល​ស្វាយ។ នេះ​បើ​​តាម​សមាគម​ស្វាយ​កំពង់ស្ពឺ ដែល​ជា​​សមាគម​ផលិត​ផ្លែ​ឈើ​ក្នុង​តំបន់​ឈាន​មុខ​គេ ...

ចេង សុខហ័ង
https://bit.ly/2IAaA0a

ក្រសួង​បាន​ចេញ​សេចក្តីណែនាំ​ដើម្បី​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ក្តៅ​

ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ របៀប​ដែល​យើង​អាច​បង្ការ​ជំងឺ​នៅ​ក្នុង​អាកាសធាតុ​ក្តៅ​ខ្លាំង​ ដែល​បណ្តាល​មក​ពី​បាតុភូត​ El​ Nino​ ។​ លោក​ លី​ សុវណ្ណ​ ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ថ្លែង​ថា​ អ្នក​គ្រប់​គ្នា​គួរ​ផឹកទឹក ...

ប៉ិច សុធារី
https://www.khmertimeskh.com/50576721/ministry-issues-guidelines-to-deal-with-hot-weather-2/

ក្រសួង​ធនធានទឹក​អនុវត្ត​គម្រោង​ធំៗ​ពីរ​

ក្រសួង​ធនធានទឹក​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅ​កម្ពុជា​នឹង​អនុវត្ត​គម្រោង​ធំៗ​២​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ៣៨០​លាន​ដុល្លារ​ ដើម្បី​កែ​លម្អ​ការ​គ្រប់គ្រង​ទឹក​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ​។​ យោង​តាម​សេចក្តី​ថ្លែង​របស់​ក្រសួង​បានឱ្យ​ដឹង​ថា​ លោកស្រី​ Sunniya​ Durrani-Jamal​ នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50575344/water-ministry-to-implement-two-mega-projects/

ក្រសួងបរិស្ថាន ជូនដំណឹង​ឲ្យ​ចូលរួម​ការ​ពារ និង​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន បានចេញ​សេចក្តីជូន​ដំណឹង ដល់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ ខណៈ​ដែល​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​បាតុភូត​អែល​នីណូ ដែល​អាកាស​ធាតុ​នឹង​ឡើង​កម្តៅ​ខ្លាំង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ។ ...

វ៉ន ដារ៉ា
https://bit.ly/2R6M3Pp

ស្រូវ​ជាង ២ ម៉ឺន​ហិកតា​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំនន់

ដំណាំ​ស្រូវ​ជាង ២ ម៉ឺន​ហិកតា​កំពុងរង​ផល​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំនន់​ដែល​កំពុង​បន្ត​វាយ​ប្រហារ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​នៅ​កម្ពុជា។ នេះ​បើតាម​លោក មែន សុទ្ធី ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​ក្រសួង​កសិកម្ម​ឲ្យដឹង​កាលពី​ម្សិលមិញ ខណៈ​សហគមន៍​ធានារ៉ាប់​រង​កសិករ​កំពុង​សិក្សា​ពីការ​ចំណាយ​លើ​សំណង លោក​បានឲ្យ​ដឹងថា បម្រែ​បម្រួល​អាកាសធាតុ ...

ចេង សុខហ័ង
http://bit.ly/2e60sbS

ការ​​​សិក្សា​​​៖ ស្ថិរភាព​​​សេដ្ឋ​​​កិច្ច​​​គ្រួសារ​​រង្គោះរង្គើ​​​ដោយសារ​​​ឥទ្ធិពល​​​ EL NIN

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ស្ថិរភាព​សេដ្ឋកិច្ច​នៃ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​អំឡុង​វដ្ដ​អាកាសធាតុ​ ឬ​បាតុភូត​ អែ​ល​ នី​ញ៉ូ​ (El​ Nino)​ ដែល​បាន​គ្របដណ្តប់​តំបន់​អំឡុង​រដូវប្រាំង​កន្លង​ទៅ​ បណ្តាល​ឲ្យ​មាន​គ្រោះ​រាំង ...

ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/34552

ដំណាំ​ស្រូវ​ ៤ ម៉ឺន​ហិកតា​នៅ​ខេត្ត​បាត់ដំបង​ប៉ះពាល់​ពី​ការ​រាំងស្ងួត

គិតត្រឹមខែសីហានេះបាត់ដំបងជាខេត្តផលិតស្រូវធំជាងគេរបស់កម្ពុជាកំពុងទទួលរងភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិកតាខណៈមន្ត្រីកសិកម្មព្រមានថាទំហំនៃផលប៉ះពាល់នឹងកើនឡើងប្រសិនបើភាពរាំងស្ងួតនៅតែបន្ត។ លោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ និងគណនេយ្យនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថាស្រុកចំនួន ៨ របស់ខេត្តបាត់ដំបងកំពុងទទួលរងដោយសារភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវចំនួន ៤៨ ៩២១ ហិកតាគិតត្រឹមសប្ដាហ៍នេះ។ ...

ចេង សុខហ័ង
http://bit.ly/2bHWCYA

ពេលវេលាអស់សង្ឃឹមសម្រាប់កសិករកម្ពុជា

ភ្លៀងធ្លាក់លើកដំបូងនៅកម្ពុជាឆ្នាំនេះមិនទាន់មកដល់ទេ រហូតដល់ដើមខែមិថុនាសម្រាប់ខេត្តពោធិ៍សាត់ ដែលជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលដីតំបន់នេះមើលទៅឡើងក្រាំង និងស្ងួតហួតហែងនៅក្នុងពេលដែលជារដូវមាមារញឹកនឹងការដាំដុះ។ គ្រោះរាំងស្ងួតដ៏អាក្រក់នេះ រដ្ឋាភិបាលបានរៀបរាប់ថាវាមានស្ថានភាពអាក្រក់ខ្លាំងដូចដែលធ្លាប់បានកើតឡើងក្នុងឆ្នាំ ១៩៧៩ បន្ថែមពីនេះជាមួយនឹងការខ្សត់ភ្លៀងធ្លាក់កាលពីឆ្នាំមុនផង ដែលក្នុងស្ថានភាពនេះកសិករបានទទួលទឹកសម្រាប់ផឹកដែលបានផ្ដល់ដោយរដ្ឋាភិបាលជំនួសការផ្តល់ទឹកដើម្បីស្រោចស្រប់ដំណាំរបស់ពួកគេទៅវិញ។ ...

Ana Salvá
http://thediplomat.com/2016/08/desperate-times-for-cambodias-farmers/

ប្រកាស​អាសន្ន​បន្ទាប់​ពី​ករណី​ជម្ងឺគ្រុនឈាម​​មាន​កំណើន​ខ្លាំង

តួរលេខនៃករណីជម្ងឺគ្រុនឈាមដែលត្រូវបានរាយកាណ៍ក្នុងរយៈពេល២១សប្តាហ៍ដំបូងក្នុងឆ្នាំ២០១៦មានកំណើនទ្វេរដងបើធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំមុន ដែលកំណើននេះត្រូវបានរំពឹងទុកថានឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។   ...

ប៊ុន សេងគង់ and Yesenia Amaro
http://www.phnompenhpost.com/national/warning-after-spike-dengue-fever-cases

គ្រោះរាំងស្ងួតជំរុញឱ្យមានការអំពាវនាវសម្រាប់កសិដ្ឋានចិញ្ចឹមត្រីឱ្យមានការនាំចូល

ក្រុម​មន្ត្រី​បាន​និយាយ​ថា​ ការ​អូស​បន្លាយ​នៃ​គ្រោះ​រាំង​ស្ងួត​ គឺ​កំពុង​បង្កើន​ការ​ភ័យ​ខ្លាច​ថា​ ការ​ផ្គត់ផ្គង់​ត្រី​ក្នុងស្រុក​នឹង​ខ្វះខាត​ ដូច្នេះ​កម្ពុជា​អាច​នឹង​ត្រូវ​ចាប់ផ្តើម​នាំ​ចូល​ត្រី​ពី​ខាងក្រៅ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វះខាត​នៅ​តាម​ទីផ្សារ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/24523/drought-prompts-calls-for-fish-farms--imports/

កម្ពុជា​នាំ​ចេញ​អង្ករ​កើន​៨,៥​ភាគរយ​នៅ​ត្រីមាស​ទី​មួយ

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ​មាន​ប្រមាណ​១៦២.២២០​តោន​កើន​ប្រមាណ​៨,៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​ការ​នាំ​ចេញ​មាន​តែ​១៤៩.៤៦៤​តោន​ប៉ុណ្ណោះ​។​នេះ​យោង​តាម​របាយការណ៍​នៃ​លេខាធិការដ្ឋាន ...

សុខ ចាន់
http://bit.ly/1UHjgQW

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2xugp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!