ព័ត៌មាន​

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចុះបញ្ជី​ដី​រដ្ឋ​ និង​ឯកជន​ចាប់ពី​តំបន់​ ១​ ដល់​តំបន់​ ៣​ នៃ​តំបន់​ទន្លេសាប​

​រដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​បង្កើត​ គណៈកម្មការ​ចំពោះ​កិច្ច​ចុះបញ្ជី​ដី​តំបន់​ទន្លេសាប​ ដើម្បី​ព​ន្លឿ​ន​ក្នុង​ការ​ចុះបញ្ជី​ដី​តំបន់​ទន្លេសាប​ទាំង​ដី​របស់​រដ្ឋ​ និង​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស​ ត្រឹមត្រូវ​ និង​មាន​ប្រសិទ្ធភាព​។​ ...​ ...

​ហង្ស​ ​ពណ្ណរាយ
https://tinyurl.mobi/3cXiz

​ស្ទឹង​ត្រែង​ប្រឈម​នឹង​ការ​បាត់បង់​ព្រៃឈើ​លិច​ទឹក​តាម​ដង​ទន្លេមេគង្គ​

​អ្នកជំនាញ​និយាយ​ថា​ កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បាត់បង់​«​ព្រៃ​លិច​ទឹក​»​នៅ​តាម​ដង​ទន្លេមេគង្គ​។​ ពួក​គេ​អះអាង​ថា​ ខេត្តស្ទឹងត្រែង​ ជា​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​។​ ... ...

ស៊ិន មិនា
https://www.khmertimeskh.com/501224476/stung-treng-risks-losing-flooded-forest-on-mekong-river/

មន្ត្រី​៖​ ព្រៃ​លិច​ទឹក​ដែល​បាន​ដាំ​ស្ដារ​ឡើង​វិញ​ ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ មាន​អត្រា​រស់​ប្រមាណ​ពី​ ៦០-៧០%

​អ្នកនាំពាក្យ​រដ្ឋបាល​ជលផល​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២២​ ថា​ ព្រៃ​លិច​ទឹក​ដែល​បាន​ដាំ​ស្ដារ​ឡើង​វិញ​លើ​ផ្ទៃដី​ជាង​ ៦,៣​ ម៉ឺន​ហិ​កតា​ ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ ក្រោយ​ការ​ដកហូត​ត្រឡប់​មក​វិញ​ពី​ប្រជាពលរដ្ឋ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-11-09-1840-243249.html

អាជ្ញាធរ​ទាមទារ​យក​ដី​ព្រៃ​លិច​ទឹក​ចំនួន​ ៦៥,​ ០០០​ ហិ​កតា​មក​វិញ​

យោង​តាម​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ បានឱ្យ​ដឹង​ថា​ ព្រៃ​លិច​ទឹក​ប្រមាណ​ ៦៥,០០០​ ហិ​កតា​ នៅ​ជុំវិញ​បឹង​ទន្លេសាប​ ត្រូវ​បាន​ទាមទារ​មក​វិញ​ ដោយ​ប្រជាជន​ចំនួន​ ៥,០០០​ គ្រួសារ​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​របស់​ពួក​គេ​ទៅ​តំបន់​ផ្សេង​ដើម្បី​ទប់ស្កាត់​ការ​បន្ត​ទន្ទ្រាន ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/authorities-reclaim-65000-hectares-of-flooded-forest

ភ្លៀង​ពន្លត់ភ្លើង​ឆេះ​ជុំវិញ​បឹង​ទន្លេសាប​របស់​កម្ពុជា​ ប៉ុន្តែ​អនាគត​មើលទៅ​ពិបាក​

ឫស​នៃ​ព្រៃ​ជុំវិញ​បឹង​ទន្លេសាប​របស់​កម្ពុជា​ត្រូវ​បាន​លិច​ក្នុង​ទឹក​អស់​កន្លះ​ឆ្នាំ​។​ ប៉ុន្តែ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មកនេះ​ ព្រៃ​ទាំងនោះ​បាន​ឆេះ​នៅ​រដូវប្រាំង​ដែល​មាន​កម្ដៅ​ខ្លាំង​។​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​ដើម្បី​ឆ្លើយ​តប​នឹង ...

Danielle Keeton-Olsen
https://news.mongabay.com/2022/07/rains-quell-fire-risk-around-cambodias-tonle-sap-but-the-future-looks-fiery/

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បិទ​ការ​ស៊ើបអង្កេត​លើ​ការ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​របស់​អតីត​អភិបាល

អង្គភាពប្រឆាំងអំពើពុករលួយបិទការស៊ើបអង្កេតលើអតីតអភិបាលខេត្តកំពង់ឆ្នាំងម្នាក់ដែលដីព្រៃការពារដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានរឹបអូស ចំពេលមានការបង្ក្រាបការទន្ទ្រានកាន់កាប់ដោយខុសច្បាប់។ ... ...

ម៉ិច ដារ៉ា
https://vodenglish.news/anti-corruption-unit-closes-flooded-forest-case-against-ex-governor/

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្តេជ្ញា​ការពារ​ព្រៃ​លិច​ទឹក

រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានបង្ហាញការប្តេជ្ញាចិត្តការពារព្រៃលិចទឹក និងស្នើសុំចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើស។ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501101361/preah-sihanouk-provincial-administration-vows-to-protect-flooded-forests/

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ដើម​កោងកាង និង​ចូលរួម​ដាំ​បន្ថែម

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​សូម​ចូលរួម​ការពារ​ និង​អភិរក្ស​ដើម​កោង​កាង និង​ចូលរួម​ដាំ​ដើម​កោងកាង​បន្ថែម ដើម្បី​និរន្តរភាព​នៃ​បរិស្ថាន និង​ជីវៈចម្រុះ​សមុទ្រ​។ ការអំពាវនាវ​របស់​លោក នេត្រ ភក្ត្រា បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ដាំ​កូន​កោងកាង​ចំនួន ១០០០ ដើម​នៅ​តំបន់​សហគមន៍​នេសាទ​ព្រែកត្នោត សង្កាត់ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-30-1722-235724.html

ក្រសួង​បរិស្ថាន និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ដាំ​កូនឈើ ២៤ ០០០ ​ដើម​ទៀត​ ដើម្បី​ស្តារ​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប

ក្រសួង​បរិស្ថាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​ ២៥ ​មេសា បាន​ដាំ​ដើមឈើ​ចម្រុះ​ចំនួន ២៤ ០០០ ​ដើម​បន្ថែមទៀត ដើម្បី​ស្តារឡើងវិញ​នូវ​ព្រៃ​លិច​ទឹក ក្នុង​តំបន់​ ៣ នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​។ ... ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-0953-235383.html

ជនប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ជាង​ ១០​ នាក់ ​ត្រូវបាន​ចាប់ខ្លួន

ជនប្រព្រឹត្ត​បទល្មើស​នេសាទ​ចល័ត​ជាង​ ១០ ​នាក់ ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ជលផល​នៅ​បឹង​ទន្លេសាប​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​អន្តរក្រសួង​បាន​ឯកភាព​គ្នា​បង្កើត​ទីបញ្ជាការ​ឈរជើង​ថ្នាក់ជាតិ​ជា​អចិន្រៃ្តយ៍​នៅ​ទីតាំង​សំខាន់ៗ​ចំនួន ២ ​កន្លែង​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​។ ... ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-28-0948-233948.html

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​ដាំ​ដើម​ឈើឡើង​វិញ នៅលើ​ដី​ព្រៃ​លិច​ទឹកដែលរឹបអូសបានមកវិញ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​អាជ្ញាធរ​ដាំ​ដើមឈើ​ឡើងវិញ​នៅលើ​ដីព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​។ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3L9YYMV

​ដី​ព្រៃ​លិច​ទឹក​ជាង​ ៦២​ ០០០​ហិ​កតារ​បាន​ប្រគល់​ឲ្យ​រដ្ឋ​វិញ​

​យោង​តាម​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ដី​ព្រៃ​លិច​ទឹក​ជាង​ ៦២,០០០​ ហិ​កតា​ក្នុង​ខេត្ត​ចំនួន​ ៦​ ជុំវិញ​បឹង​ទន្លេសាប​ ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋាភិបាល​វិញ​ហើយ​ នេះ​បើ​យោង​តាម​មន្ត្រី​ម្នាក់​។​ ...​ ...

សុន មិនា
https://www.khmertimeskh.com/501034793/more-than-62000-hectares-of-flooded-forest-land-returned-to-the-state/

ដីព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប​ជាង​ ៦ ​ម៉ឺន​ហិកតា​ ត្រូវបាន​អាជ្ញាធរ​ដកហូត

ការដកហូត​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ នៅក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​មាន​ចំនួន​ជាង ៦ ​ម៉ឺន​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ជិត ១ ម៉ឺន ៥ ​ពាន់​គ្រួសារ​បាន​ចូលខ្លួន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ទាំងនេះ​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ ខណៈ​ការដាំដុះ​ព្រៃ​លិច​ទឹក ឫស្សី ដើមត្នោត​ និង​ដើមឈើ​ឡើងវិញ ក្នុង​តំបន់​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​បាន​ជាង ៣០ ម៉ឺន​ដើមគ្រាប់​។ ... ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-23-1104-232215.html

វិវាទ​ដីធ្លី​នៅ​ខេត្តកំពង់ឆ្នាំង​ត្រូវ​បាន​ដោះស្រាយ​ ព្រៃ​លិច​ទឹក​ត្រូវ​បាន​ប្រគល់​មក​វិញ​

​កាលពី​ខែធ្នូ​ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​ជិត​ ៦០០​ ករណី​នៅ​ទូ​ទាំង​ខេត្ត​ និង​បាន​យក​ដី​ព្រៃ​លិច​ទឹក​ជាង​ ៣​ ម៉ឺន​ហិ​កតា​មក​ជា​សម្បត្តិ​រដ្ឋ​វិញ​ នេះ​បើ​តាម​អភិបាលខេត្ត​ ស៊ុន​ សុវណ្ណ​រិ​ទ្ធ​។​ ... ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.phnompenhpost.com/national/land-disputes-solved-flooded-forest-returned-k-chhnang

បង្គោល​ជាង ​៨២​ ភាគរយ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​ទាំង ​៦ ​ត្រូវបាន​ពិនិត្យ ខណៈដែល​ដើមឈើ​កំពុងតែ​ត្រូវ​បន្ត​ដាំ​ឡើងវិញ​

សកម្មភាព​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​បង្គោលព្រំ​តំបន់​៣​បាន​ចំនួន​៦៥៩​បង្គោល លើ​បង្គោល​សរុប​ចំនួន​៨០២​ដែល​ស្មើនឹង​៨២,២​ភាគរយ​គិត​មកដល់​ត្រឹម​ល្ងាច​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២១​នេះ​។ ... ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-18-1608-228529.html

ផ្ទៃដី​ព្រៃ​លិចទឹក​ជាង​ ១ ​ម៉ឺន​ហិកតា ត្រូវបាន​កាប់​ទន្ទ្រាន​ក្នុង​ខេត្តកំពង់ធំ

អាជ្ញាធរខេត្ត​កំពង់​ធំ រកឃើញ​ផ្ទៃដី​ព្រៃលិច​ទឹក​ប្រមាណ​ជាង ១ ម៉ឺន​ហិកតា ក្នុង​តំបន់​ ៣ នៃ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ទទួលរង​នូវ​ការកាប់​ទន្ទ្រាន ខណៈ​មកដល់​ពេល​នេះ​មាន​អ្នក​ចូលខ្លួន​ប្រគល់​ដី​ត្រឡប់​មកវិញ​ជាង ២០០ គ្រួសារ​លើ​ផ្ទៃដី​ជាង ២ ពាន់​ហិកតា​។ ... ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-10-1115-228120.html

រកឃើញ​ដីព្រៃ​លិច​ទឹក​​ជិត​ ៣ ​ម៉ឺន​ហិកតា​នៅ​តំបន់​បឹង​ទន្លេសាប ​ត្រូវ​​បាន​គេ​រំលោភបំពាន

រដ្ឋាភិបាល​បានសម្រេច​ដកហូត​ដីព្រៃ​លិចទឹក​ជាង​ ៧ ពាន់​ហិកតា​ទៀត ពី​ក្នុង​ភូមិសាស្ត្រ​បឹង​ទន្លេសាប​នៃ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តសៀមរាប ខណៈ​ការបិទបញ្ចប់​បេសកកម្ម​ចុះ​តាម​បណ្តា​ខេត្ត​ទាំង ៦ ​របស់​លោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រកឃើញ​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​ត្រូវបាន​រំលោភបំពាន​ក្នុង​តំបន់​ ៣ ​ជុំវិញ​បឹង​ទន្លេសាប​មាន ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-08-1002-228012.html

ក្រុមការងារ​ចំនួន​ ៦ ​ក្រុម​បាន​ចុះ​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប ខណៈដី​ជាង​ ២ ០០០ ​ហិកតា​ត្រូវ​ដកហូត

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្កើត​ក្រុមការងារ​ចំនួន​ ៦ ​ក្រុម​ចុះ​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​ទាំង​ ៦ ខណៈ​រដ្ឋមន្ត្រី​មួយចំនួន​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ដកហូត​ដី​ជាង ២ ០០០ ​ហិកតា​ក្នុង​ខេត្តកំពង់ឆ្នាំង ក្នុង​ចំណោម​ដីព្រៃ​រាប់ម៉ឺន​ហិកតា ដែល​ត្រូវបាន​រំលោភបំពាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-30-0937-227591.html

លោកនាយក​រដ្ឋមន្ត្រី ​បញ្ជាឱ្យ​អាជ្ញាធរ​ខេត្ត​ជុំវិញ​បឹង​ទន្លេ​សាប រួមគ្នា​បង្រ្កាប​បទ​ល្មើស​ កាប់​ទន្រ្ទាន​ព្រៃលិច​ទឹក​ និង​បញ្ជាឱ្យ​ចាប់​ខ្លួន​ភ្លាម​ៗ​ ចំពោះ​មន្ត្រី​ណា​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេះ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យ​អាជ្ញាធរ​ខេត្ត​ជុំវិញ​បឹង​ទន្លេ​សាប និង​ស្ថាប័ន​ពាក់​ព័ន្ធ រួមគ្នា​បង្រ្កាប​បទ​ល្មើស​កាប់​ទន្រ្ទាន​ព្រៃលិច​ទឹក​ យក​ដីយ៉ាង​អនា​ធិប​តេយ្យ ដើម្បី​ការពារ​ធន​ធាន​ទាំង​នេះ​ ទុក​ជាជម្រក​ត្រី ដោយ​លោក​បាន​បញ្ជាឱ្យ​ចាប់​ខ្លួន​ភ្លាម​ៗ​ ចំពោះ​មន្ត្រី​ណា​ ដែល​ជាប់​ពាក់ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-28-1644-227514.html

​កសិករ​ ៥​ រូប​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​បទ​រំលោភ​បំពាន​

​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​នឹង​កំពុងធ្វើការ​ស៊ើបអង្កេត​ លើ​មនុស្ស​ចំនួន​ ៥​ នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ បាន​លួចកាប់ និង​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ នៅ​ទីតាំង​ដាច់​ដោយឡែក​ពី​គ្នា​ដែល​មាន​ផ្ទៃដី​ជិត​ ១០​ ហិ​កតា​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្លា​ ឃុំ​ឆ្នុកទ្រូ ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/five-farmers-under-investigation-encroachment

​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្នក​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​

​អាជ្ញាធរ​ខេត្តកំពង់ធំ​បាន​និយាយ​ថា​ ប្រជាជន​នៅ​តែ​ឆ្លៀតឱកាស​ ដើម្បី​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ ទោះបីជា​អាជ្ញា​ធរមាន​វិធាន​ការណ៍​ទប់ស្កាត់​បទល្មើស​ក៏​ដោយ​។​ ... ...

ឈុន ស៊ុនលី
https://www.khmertimeskh.com/50903661/authorities-battle-land-encroachers-in-flooded-forest/

ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​

​ទីបំផុត​ សំណាញ់​ច្បាប់​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​ពី​បទ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ដោយ​ខុសច្បាប់​នៅ​ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​។​... ...

ឈុន ស៊ុនលី
https://www.khmertimeskh.com/50882327/crooks-arrested-for-flooded-forest-clearing/

ដីព្រៃ​លិច​ទឹក​ច្រើន​ពាន់​ហិកតា ​ត្រូវបាន​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់

មន្ត្រីខេត្ត​បាត់ដំបង​បានឱ្យដឹងថា សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​បាន​កំពុងតែបន្ត​កើតមាន​នៅក្នុង​តំបន់​ព្រៃ​លិចទឹក​នៃ​បឹង​ទន្លេសាប​ជាច្រើន​ពាន់​ហិកតា ទន្ទឹម​ពេលដែល​អាជ្ញាធរ​មូលដ្ឋាន ខ្វះខាត​ធនធាន និង​សម្ភារ ជា​មធ្យោបាយ​ក្នុង​ការការពារ និង​ការអភិរក្ស​។ ... ...

នៅ ស៊ីវុត្ថា
https://bit.ly/3pmHXW3

ព្រៃ​លិច​ទឹក​នៅ​កំពង់ឆ្នាំង​នឹង​ដាំ​ដើមឈើ​ ៨០០០​ ដើម​

​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​គ្រោង​នឹង​ដាំ​កូន​ឈើ​ចំនួន​ ៨០០០​ ដើម​លើ​ផ្ទៃដី​ ៤​ ហិ​កតា​នៃ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ត្រពាំង​ត្រាវ​ ដែល​ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ​ក្នុងស្រុក​បរិបូរណ៍​។​ ... ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/kampong-chhnang-flooded-forest-see-8000-trees-planted

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eKg4c
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!