ព័ត៌មាន​

មាន​គណបក្ស​ចំនួន ៧ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី ៣

ខណៈ​កាល​បរិ​ចេ្ឆ​ទបាន​បិទ​បញ្ចប់ មាន​គណបក្ស​ចំនួន ៧ បាន​ចុះ​បញ្ជី និង​ចុះ​ឈ្មោះ​បេក្ខជន​ទាំង​ពេញ​សិទ្ធិ​និង​បម្រុង​ដែល​មាន​សរុប​ចំនួន ២០ ៦៦៨ នាក់ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក-ខណ្ឌ អាណត្តិ​ទី ៣។នេះ​បើ​តាម​មន្ត្រី​គណៈ ...

គ.ជ.ប បើក​ចុះ​បញ្ជី​គណបក្ស​ចូលរួម​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ

គណៈ​កម្មា​ធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ចាប់ផ្ដើ​ម​ទទួល​ចុះប​ញ្ជី​គណប​ក្សន​យោ​បាយ ​និង​ចុះ​ឈ្មោះ​បេក្ខជ​ន​ចាប់​ពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ១១ ​ខែមីនាដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ-​ធានី​ ខេ​ត្ត ក្រុង ស្រុក ខណ្ឌ អា​ណត្តិ​ទី៣ ដែល ...

ខន សាវិ
https://bit.ly/2NJGF4L

គ.ជ.ប គ្រោង​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ដើម​ខែ​ក្រោយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កំណត់​យក​ថ្ងៃ​ទី​១​ដល់​១៨​ ខែ​តុលា​ខាង​មុខ​ ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ដោយ​គ្រោង​នឹង​ចុះ​ឈ្មោះ​ឲ្យ​បាន​ជាង​៤០​ម៉ឺន​នាក់​។ នេះ​បើ​តាម​លោក​ ហង្ស​ ពុទ្ធា អ្នក​នាំ​ពាក្យ​(គ.​ជ.ប​)​កាល ...

សុទ្ធ គឹមសឿន
https://bit.ly/2Q2qIqe

គជប ​ទទួល​បណ្តឹង​ជាង​ ២២០០ ​ក្នុង​ការ​បោះឆ្នោត​អាណតិ្ត​ទី​ ៦ ​នេះ

ក្រោយ​ការបោះឆ្នោត​ ២ ​ថ្ងៃ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​ជាង​ ២២០០ ​បណ្តឹង​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត ក្នុង​នោះ​បណ្តឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​មាន​ចំនួន​ជាង​ ២១៧០ ​បណ្តឹង​ដោយ​ប្តឹង​លើ ...

សុទ្ធ គឹមសឿន
https://bit.ly/2LExcOd

មន្ត្រី​ប្រតិកម្ម​ទៅ​ប្រទេស​ ៣ ​ដែល​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មិន​បញ្ជាក់​ការពិត

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រតិកម្ម​ប្រឆាំង​នឹង​​សហរដ្ឋអាមេរិក ប្រទេស​អូស្ត្រាលី និង​កាណាដា​ដែល​បាន​វាយតម្លៃ​ការបោះឆ្នោត​ដោយ​ងងឹត និង​មិន​បញ្ជាក់​ពី​បរិយាកាស​បោះឆ្នោត​ពិត​នៅ​កម្ពុជា​។ ... ...

នៀម ឆេង
https://bit.ly/2Arqp5p

ជនបរទេស​ជាង​ ២០០ ​នាក់​នឹង​តាម​ឃ្លាំមើល​ការបោះឆ្នោត

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កាលពី​ម្សិលមិញ​អះអាង​ថា​ចំនួន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ដែល​បាន​ដាក់​ពាក្យ​ឃ្លាំមើល​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​បាន​កើន​ជាង​ ២០០ ​នាក់ បើ​ទោះបី​គ្មាន​អ្នក​សង្កេតការណ៍​មកពី​បស្ចិមប្រទេស​ក៏ដោយ​។ ... ...

បែន សុខហ៊ាន
https://bit.ly/2O9a8Vk

មន្ត្រី​មហាផ្ទៃ​ បង្ហាញ​ពី​សុវត្ថិភាព​ដល់​មន្ត្រី​ គ.ជ.ប ​ទប់ទល់​នឹង​ក្រុម​ហេកឃើរ

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​សុវត្ថិភាព​នៃ​ការប្រើប្រាស់​អ៊ីមែល​ដល់​មន្ត្រី និង​បុគ្គលិក​ (​គ.ជ.ប​) ​ស្រប​ពេល​ដែល​មាន​​ព័ត៌មាន​ថា ក្រុម​អ្នក​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ពី​ប្រទេស​ចិន​កំពុង​វាយលុក​​ស្ថាប័ន​នានា​នៅ​កម្ពុជា​រួមទាំង គ.ជ.ប ផង ...

នៀម ឆេង
https://bit.ly/2LqL2PY

អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ​កើន​ទ្វេដង បើ​ធៀប​ឆ្នាំ​ ២០១៣

ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នឹង​មាន​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​ចូលរួម​សង្កេតការណ៍​ជិត ៨ ម៉ឺន​នាក់​គឺ​កើនឡើង​ទ្វេដង បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​ ២០១៣ ខណៈ​ដែល​ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​ក៏​កើនឡើង​ជិត​ដល់ ៨ ម៉ឺន​នាក់​ផង​ដែរ​។ នេះ​បើ​តាម​មន្ត្រី គ.ជ.ប ដែល​បាន​ថ្លែង ...

បែន សុខហ៊ាន
https://bit.ly/2JtFbI5

ជប៉ុន​ប្រគល់​ហិប​ឆ្នោត​ជាង​ ១ ​ម៉ឺន​​ និង​រថយន្ត​ ៤០ ​គ្រឿង​ដល់ គ.ជ.ប

ហិប​ឆ្នោត​ចំនួន​ ១១-០០០ ​និង​រថយន្ត​ភិកអាប់​ ៤០ ​គ្រឿង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់​ជូន​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​.) ​សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​​ទី​ ៦ ​ឆ្នាំ​នេះ ដែល​គិត​ទាំង​លើក​នេះ​ទៀត​មាន​ទឹកប្រាក់​ជាង​ ៧ ​លាន ...

វ៉ន ដារ៉ា
https://bit.ly/2ulWMwT

មន្ត្រី គ.ជ.ប ថា​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​មាន​ជាង​ ៥ ​ម៉ឺន​នាក់ ខណៈ​បក្ស​ខ្លះ​ខ្វះ​លទ្ធភាព

បើទោះ​ជា​គ្មាន​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​មកពី​គណបក្ស​ប្រឆាំង​ដូច​មុនៗ​ក្ដី ក៏​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​មាន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជាង​ ៥ ​ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ​​ដើម្បី​សង្កេត​មើល​ការបោះឆ្នោត​ និង​រាប់​សន្លឹកឆ្នោត ...

បែន សុខហ៊ាន
https://bit.ly/2NIL9bq

គ.ជ.ប ថា ខុសច្បាប់​បើ​​ ខុមហ្វ្រែល ​​ដាក់​ពង្រាយ​អ្នកឃ្លាំមើល​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) បាន​រំឭក​ដល់​ប្រធាន​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​ថា ជា​រឿង​ខុស​ច្បាប់​ដែល​អង្គការ​ខុមហ្វ្រែល​ដាក់​ពង្រាយ​ពលរដ្ឋ​ស្ម័គ្រចិត្ត​ដើម្បី​ឃ្លាំមើល​បរិយាកាស​នយោបាយ​ និង​សិទ្ធិ​មនុស្ស​តាម​ឃុំ​សង្កាត់​មួយ​ចំនួន​។ ប៉ុន្តែ​មន្ត្រី​ខុមហ្វ្រែល​ថ្លែង​ថា វា​ជា​​សិទ្ធិ​ពលរដ្ឋ ...

នៀម ឆេង
https://bit.ly/2KzJI0a

កម្មករ​និ​យោ​ជិ​ក​នឹង​ទទួល​បាន​ បី​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ការ​បោះ​ឆ្នោត​

ក្រសួង​ការងារ​បាន​ណែនាំ​ដល់​បណ្ដា​រោងចក្រ​ និង​សហគ្រាស​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ចំនួន​ បី​ ថ្ងៃ​ ដល់​ន​យោ​ជិ​ក​ទាំងអស់​ ដើម្បី​ទៅ​ចូលរួម​បោះ​ឆ្នោតជាតិ​ នៅ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ដោយ​បញ្ជាក់​ថា​ ប្រាក់ខែ​ និង​ប្រាក់​រង្វាន់​មិន ...

នៀម ឆេង
https://www.phnompenhpost.com/national/workers-get-three-days-polls

មិន​មាន​បណ្តឹង​នៅ​ក្នុងអំឡុងពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ​

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ គ្មាន​គណបក្ស​ណាមួយ​ នៅ​ក្នុង​ចំណោម​គណបក្ស​ទាំង​ ២០​ ដែល​ចូលរួម​ឈរឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ នៅ​ខែកក្កដា​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​ នៅ​ក្នុងអំឡុងពេល​ដំណើរការ​ចុះបញ្ជី​ទេ​។​ ... ...

មុំ សុភ័ណ
https://www.khmertimeskh.com/50496530/no-complaints-filed-during-election-registration/

NGO ស្នើ​ឲ្យ​អ្នក​ចង់​សង្កេតការណ៍ ​ចុះ​ឈ្មោះ​ទាន់​ពេល

បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​នៃ​សមាជិក​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដែល​បាន​បង្កើត​បន្ទប់​ស្ថានការណ៍​ដើម្បី​សង្កេត​ការណ៍​ការ​បោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​មក​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ឱ្យ​ទាន់​ពេល ​និង​បាន​អំពាវនាវ​រក​ថវិកា ...

ឡាយ សាមាន
http://bit.ly/2nKvcqK

នាយករដ្ឋមន្ត្រីជម្រុញការចុះឈ្មោះបោះឆ្នោតចំពេលដែលមានការអះអាងថាអសកម្ម

គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​គណៈ​បក្សនយោបាយ​ទាំងអស់​គួរតែ​ជម្រុញ​ប្រជាពលរដ្ឋ​ ដែល​រួម​ទាំង​អ្នក​នៅ​ក្រៅប្រទេស​ ឱ្យមក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ម្សិលមិញ​ ទោះបីជា​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​លេចធ្លោ​ បាន​ចោទប្រកាន់​ថា​ រដ្ឋាភិបាល​មិន​បាន ...

ម៉ិច តារា, ប៊ុន សេងគង់ និង Cristina Maza
http://www.phnompenhpost.com/national/pm-pushes-voter-registration-amid-claims-inaction

បក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​នឹង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​និយាយ​ខ្មែរ​មិន​ច្បាស់

គណបក្សសង្គ្រោះជាតិគ្រោងនឹងស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីធ្វើការស៊ើបអង្កេតទៅនឹងបញ្ហាសញ្ជាតិរបស់ប្រជាពលរដ្ឋជាង ៤០០ នាក់ដែលថ្មីៗនេះពួកគាត់បានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី។ ... ...

ប៊ុន សេងគង់
http://bit.ly/2dci7C2

អ្នក​ចុះ​ឈ្មោះ​កើន​ដល់​ជិត ២ លាន​នាក់​​ ខណៈ​មាន​បណ្ដឹង​ពី​គណបក្ស ២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) កាលពីម្សិលមិញបានចេញរបាយការណ៍ថារហូតមកទល់ពេលនេះអ្នកចុះឈ្មោះបោះឆ្នោតមានជិត ២ លាននាក់ខណៈដែលមានបណ្ដឹងយ៉ាងហោច ១៧ ដែលភាគច្រើនប្ដឹងដោយបុគ្គលក្នុងគណបក្សកាន់អំណាច និងបក្សប្រឆាំង។ ... ...

ប៊ុន សេងគង់
http://bit.ly/2cWJ0Lr

ក្រសួង​អាច​ឲ្យ​កម្មករ​សម្រាក​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រសិនបើមានការតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារនឹងស្នើឲ្យនិយោជកផ្តល់ឲ្យកម្មករ និយោជិតនូវការឈប់សម្រាកដើម្បីចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ។ នេះបើតាមមន្រ្តីម្នាក់។ ... ...

ប៊ុន សេងគង់
http://bit.ly/2cCcJ8S

ERA អំពាវនាវ​កុំ​ឲ្យ​បំភិត​បំភ័យ​ និង​បង្ក​ការ​រំខាន​ដល់​អ្នក​បោះឆ្នោត​បន្ទាប់ពី​មាន​ការ​ចល័ត​កម្លាំង​ទ័ព

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារលើការបោះឆ្នោតក្នុងប្រទេសកម្ពុជាបានអំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មាធិការសន្តិសុខអចិន្រៃ្តយ៍ធានានូវបរិយាកាសមួយដែលគ្មានការរំខាន និងការភិតភ័យសម្រាប់អ្នកបោះឆ្នោតខណៈដែលមានការចល័តកម្លាំងទ័ព និងបិទផ្លូវក្នុងរាជធានីភ្នំពេញហើយកាលពីម្សិលមិញអាជ្ញាធរស្រុកកោះធំបានបង្កកអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋជាង ៣០ សន្លឹក។ ... ...

ប៊ុន សេងគង់ និង ទូច សុខា
http://bit.ly/2cHvjzC

នៅក្នុងកំណែទម្រង់ថ្មី គ.ជ.ប. អំពាវនាវឲ្យពលករមកបោះឆ្នោត

ទោះបីជាខ្លួនបានបដិសេធសំណើសុំឲ្យផ្តល់មធ្យោបាយថ្មីសម្រាប់ពលករចំណាកស្រុកដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខក្តី តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានបញ្ជូនលិខិតទៅស្ថានទូតកម្ពុជាទាំងអស់ដោយអំពាវនាវឲ្យពលរដ្ឋរស់នៅក្រៅប្រទេសត្រឡប់មកប្រទេសកំណើតវិញសម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយ។ ប៉ុន្តែ ខណៈការចាប់ផ្តើមនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មី នៅថ្ងៃទី១ ខែកញ្ញា ខិតជិតមកដល់នោះ លិខិតនេះនៅមិនទាន់ទៅដល់ដៃមន្ត្រីប្រចាំប្រទេសកូរ៉េខាងត្បូង ឬប្រទេសថៃដែលប្រទេសទាំងពីរ នេះបានផ្តល់ការងារដល់ពលរដ្ឋខ្មែររហូតដល់ទៅ១លាននាក់ក្នុងនោះភាគច្រើននៅក្នុងប្រទេសថៃនៅឡើយទេ។ ... ...

គុច ណារ៉េន និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33878

ប្រព័ន្ធកុំព្យូទ័រសម្រាប់ការចុះឈ្មោះបោះឆ្នោត

ប្រព័ន្ធនៃការចុះឈ្មោះបោះឆ្នោតថ្មីរបស់កម្ពុជានឹងប្រើប្រាស់កម្មវិធីកុំព្យូទ័រដើម្បីចុះឈ្មោះប្រជាជនស្របច្បាប់ដែលមានអត្តសញ្ញាណបណ្ណ និងមានអាយុ ១៨ឆ្នាំឡើងទៅមុនថ្ងៃបោះឆ្នោត នេះបើឱ្យដឹងពៅមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការៀបចំការបោះឆ្នោតនៅក្នុងព្រឹត្តិការណ៍បណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃសុក្រ។ ... ...

សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/28473/computer-system-to-register-voters/

ខណៈ​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​​ជិត​​​​​​មក​​​ដល់​​​ មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​កាន់​​​​​​តែ​​​ខ្លាំង​​​ពី​​​ការ​​​បាត់​​​បង់​​​សិទ្ធិ​​បោះ​​​ឆ្នោត​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលមានសិទ្ធិបោះឆ្នោតប្រមាណ៩,៦លាននាក់នៅកម្ពុជាទៅចុះឈ្មោះបោះឆ្នោត ពេលការចុះឈ្មោះចាប់ផ្តើមនៅខែក្រោយ ខណៈគណបក្សសង្គ្រោះជាតិសម្តែងក្តីកង្វល់ថា ពលករចំណាកស្រុក១លាននាក់អាចបាត់បង់សិទ្ធិ។ ... ...

គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/33531

គ.ជ.ប.​ពិចារណា​អំពី​សិទ្ធិ​​ថត​រូបភាព​ និង​វីដេអូ​នៅ​ក្នុង​ពេល​បោះឆ្នោត

នាថ្ងៃពុធនេះ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បានស្នើអ្នកសង្កេតការណ៍បោះឆ្នោត ឲ្យមានសិទ្ធិថតរូបភាព និងវីដេអូបានក្នុងដំណើរការបោះឆ្នោត លើកលែងការគូសសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់។ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត អះអាងថា ការណ៍នេះអាចធានាតម្លាភាព ជាពិសេសពេលរាប់សន្លឹកឆ្នោត និងបង្កើនជំនឿទុកចិត្តចំពោះលទ្ធផលបោះឆ្នោតពីសំណាក់គណបក្សនយោបាយ អ្នកបោះឆ្នោត មហាជនទូទៅ និងស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។ ... ...

ហ៊ាន សុជាតា
http://khmer.voanews.com/a/election-rules-under-discussion/3437116.html

អ្នក​សង្កេតការណ៍​ព្រួយបារម្ភ​ពី​ការ​គម្រាមកំហែង​

ខណៈពេលដែលកាលបរិច្ឆេទចុះបញ្ជីបោះឆ្នោតនឹងចាប់ផ្តើមក្នុងរយៈពេល៦សប្តាហ៍ គជបបានឱ្យដឹងកាលពីម្សិលមិញថា ស្ថានភាពនយោបាយបច្ចុប្បន្ននិងច្បាប់ដែលទើបនឹងបានអនុម័តថ្មីៗបានបង្កើតឱ្យមានសេចក្តីព្រួយបារម្ភចំពោះអ្នកសង្កេតការណ៍របស់ពួកគេ។ ... ...

Jack Davies
http://www.phnompenhpost.com/national/poll-observers-wary-potential-intimidation

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MSh6N
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!