ព័ត៌មាន​

ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​ ធ្លាក់​ចុះ​ជាង​ ៥០ ភាគរយ

ផលិតកម្ម​ស្វាយចន្ទី​​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ជាង​ ៥០ ​ភាគរយ ក្នុង​រយៈពេល​ ៣ ​​ឆ្នាំ​ចុង​ក្រោយ​នេះ​គិត​ត្រឹម​ឆ្នាំ ២០១៧ ​ដោយសារ​តែ​កសិករ​ទូ​ទៅ​ផ្លាស់ប្តូរ​ទៅ​ដាំដំណាំ​កសិកម្ម​​ផ្សេង​ទៀត​ក្នុង​ការ​រត់​ទៅ​​តាម​​ទីផ្សារ​។ នេះ​បើ​​តាម ...

ចេង សុខហ័ង
https://bit.ly/2PUnMNb

សហគមន៍​ប្រាំបួន​ចូលរួម​ក្នុង​គម្រោង​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​

សហគមន៍​កសិកម្ម​ចំនួន​ ប្រាំបួន​ ក្នុង​ខេត្តកំពង់ធំ​បាន​ចូលរួម​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​របស់​រដ្ឋាភិបាល​ ចូលរួម​ជាមួយ​កម្មវិធី​កសិកម្ម​កិច្ចសន្យា​ ជាមួយនឹង​ក្រុមហ៊ុននាំចេញ​អង្ករ​ Amru​ Rice​។​ សហគមន៍​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ Amru​ Rice​ ដោយ​បាន​យល់ព្រម​ផ្គត់ផ្គង់​ស្រូវ​ចំនួន​ ៨០០០​ តោន​ ឱ្យ​ក្រុមហ៊ុន ...

ជា វណ្ណៈ
https://www.khmertimeskh.com/50525637/nine-communities-join-contract-farming-scheme/

អ្នកជំនាញ​ជនជាតិ​ចិន​បាន​ចាប់ផ្តើម​សិក្សា​លើ​វិស័យ​កសិកម្ម​

​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ ដែល​បាន​ចុះហត្ថលេខា​រវាង​កម្ពុជា​ និង​ចិន​ មន្ត្រី​មួយ​ក្រុម​មក​ពី​ក្រសួងកសិកម្ម​ចិន​ បាន​ចាប់ផ្តើម​សិក្សា​ អំពី​ការ​ធ្វើ​ទំនើប​កម្ម​នៃ​វិស័យ​កសិកម្ម​ នៅ​កម្ពុជា​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50522983/chinese-experts-begin-study-on-agriculture/

តម្លៃ​ម្រេច​ធ្លាក់​ចុះ​ កសិករ​ប្រឈម​នឹង​ការ​ក្ស័យធន​

ខណៈ​ម្រេច​កំពត​ដែល​ជា​ផលិតផល​ GI​ នៅ​តែ​បន្ត​ទទួល​បាន​តម្លៃ​ល្អ​ កសិករ​ដាំ​ដុះ​ម្រេច​ផ្សេង​ទៀត​ទូ​ទាំង​ប្រទេស​ កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ ដោយសារ​កង្វះ​ទីផ្សារ​។​ នេះ​បើ​តាម​សមាគម​ម្រេច​មេមត់​។​ ...

ចេង សុខហ័ង
https://www.phnompenhpost.com/business/price-woes-kingdoms-non-gi-pepper-farmers

គម្រោង​ដាំ​ដុះ​កសិកម្ម​នឹង​ពង្រីក​ទូ​ទាំង​ប្រទេស

​ខណៈ​ការ​ដាំ​ដុះ​កសិកម្ម​ដោយ​ផ្អែក​លើ​ផែនទី​ នៅ​តែ​មិន​ទាន់​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ អាជ្ញាធរ​បាន​ប្រកាស​ពី​កម្មវិធី​ ដើម្បី​ជម្រុញ​ទិន្នផល​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ភូមិសាស្ត្រ​ ដែល​នឹង​ពង្រីក​នៅ​ទូ​ទាំង​ប្រទេស​ ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់​ ៣​ ឆ្នាំ ...

សុខ ចាន់
https://www.khmertimeskh.com/50489460/agricultural-mapping-project-to-be-expanded-nationwide/

ការនាំ​ចេញ​អង្ករ​ក្រៅ​ផ្លូវការ​របស់​កម្ពុជា ​ច្រើន​ជាង​នាំ​ចេញ​ជា​ផ្លូវការ

ការ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា​ឆ្នាំ​ ២០១៨ ទាំង​ផ្លូវ​ការ ​និង​មិន​ផ្លូវ​ការ ​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ ៥ ​ភាគរយ​ប្រមាណ​​ជា​ ១,៣៥ ​លាន​តោន​​។​ នេះ​បើ​យោង​តាម​របាយការណ៍​​របស់​អង្គការ​ស្បៀង​​អាហារ​ និង​​កសិកម្ម ...

ចេង សុខហ័ង
https://bit.ly/2GiK4mw

ក្រសួង និង GIZ ​រៀបចំ​គោលការណ៍​ណែនាំ​ពី​ការនាំ​ចេញ​ស្វាយ

ក្រសួង​កសិកម្ម​សហការ​ជាមួយ​អង្គការ GIZ បាន​រៀបចំ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​អង្គារ​ស្តីពី​គោលការណ៍​ណែនាំ​ជា​ជំហានៗ​សម្រាប់​ការនាំ​ចេញ​ផ្លែឈើ​កម្ពុជា​ទៅ​​ទីផ្សារ​ប្រទេស​ចិន បន្ទាប់ពី​បាន​រកឃើញ​ថា ផលិតផល​ទាំង​នេះ​ពិបាក​រក​ទីផ្សារ​។ ដោយ​បាន​លើកឡើង​ថា​ការចេញ​ការបញ្ជាក់​ភោគាម​អនាម័យ​មិនមែន​ជា​ឧបសគ្គ ...

ចេង សុខហ័ង
https://bit.ly/2uvXNES

ក្រុមហ៊ុន​​អាមេរិក​មួយ​នាំចូល​សណ្តែកសៀង​ ខណៈ​​កសិករ​កម្ពុជា​​បោះបង់​ការដាំដុះ

កាលពី​សប្ដាហ៍​មុន​ ក្រុមហ៊ុន​អាមេរិក​បាន​នាំ​ចេញ​សណ្ដែកសៀង​ស្ដង់ដារ​អាហារ​លើក​ដំបូង​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​កែច្នៃ​អាហារ​នៅ​កម្ពុជា និង​មីយ៉ាន់ម៉ា​សរុប​ ១៤ ​តោន​ជា​វិធានការ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​ផលិត​ធ្លាក់​ចុះ​សម្រាប់​ក្រុមហ៊ុន​អាហារ​ក្នុង​ស្រុក ប៉ុន្តែ​អាច​កាត់បន្ថយ​តម្លៃ ...

Robin Spiess and ចេង សុខហ័ង
http://bit.ly/2FilK3M

មានការ​យល់​ឃើញ​ផ្សេង​គ្នា​ពី​បញ្ហា​នាំ​ចេញ​ស្វាយ​

ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា​ ផ្លែស្វាយ​កម្ពុជា​ មិន​អាច​ចូល​ដល់ទី​ផ្សារ​អន្តរជាតិ​ ដោយសារ​បាក់តេរី​ដែល​បណ្ដាល​មក​ពី​សត្វ​រុយ​ផ្លែ​ឈើ​ តែ​វិស័យ​ឯកជន​អះអាង​ថា​ កង្វះ​ការ​បញ្ជាក់​អនាម័យ​ និង​ភូតគាម​អនាម័យ​ (SPS)​ គឺជា​បញ្ហា​ដ៏​សំខាន់​ក្នុង​ការ​រារាំង​ផ្លែស្វាយ​ចូល ...

ចេង សុខហ័ង
http://bit.ly/2DBydBY

ក្រសួង​កសិកម្ម​​ ទប់​ស្កាត់​​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​តម្លៃ​ថោក​

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់ផ្តើមចាត់វិធានការទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករក្នុងតម្លៃថោក ខណៈពីកសិករត្អូញត្អែរតម្លៃកសិផលរបស់ពួកគាត់ ត្រូវបានបន្ទាបតម្លៃថោកក្នុងដើមរដូវប្រមូលផល។ មន្ត្រីជំនាញថា គួររក្សាទុកស្រូវ ទុកបញ្ចេញលក់ពេលស្រូវឡើងថ្លៃ ប៉ុន្តែកសិករ និងរោងម៉ាស៊ីនកិនស្រូវ យល់ថា កង្វះឡសម្ងួត កង្វះថវិកាបង្វិលប្រមូលទិញ និងខ្វះទីផ្សារ ជាបញ្ហាប្រឈមខ្លាំង។ ក្រសួងកសិកម្ម ចេញសេចក្តីជូនដំណឹង ស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ការប្រមូលទិញផ្តាច់មុខពីឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចា ជាមួយសមាគមរោងម៉ាស៊ីនកិនស្រូវក្នុងតំបន់ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។ បើតាមការអះអាងរបស់កសិករ ស្រូវប្រភេទសែនក្រអូបលក់ចេញក្នុងមួយតោនតម្លៃ ២០០ដុល្លារក្នុងពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំមុន ធ្លាក់ចុះពីជាង ៣០០ដុល្លារ។ ...

ជា វណ្ណៈ
http://bit.ly/2cq1TDb

នាយក​រដ្ឋមន្ត្រី៖ កម្ពុជា​ នឹង​​ងាយ​ស្រួល​នាំ​ផលិតផល​ទៅប្រទេស​​ចិន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃចន្ទ បានឲ្យដឹងថាប្រទេសកម្ពុជា នឹងទទួលបានភាពងាយស្រួលកាន់តែច្រើនបន្ថែមទៀតដើម្បីនាំចេញផលិតផលក្នុងស្រុកជាពិសេសផលិតផលកសិកម្មផ្សេងទៀតចូលទៅក្នុងទីផ្សារប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៃតំបន់អាស៊ី និងជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងចំពេលដែលមានការព្រួយបារម្ភពីកសិករនិងអ្នកផលិតក្នុងស្រុកអំពីបញ្ហាកង្វះទីផ្សារការឡើងចុះតម្លៃក្នុងអំឡុងពេលប្រមូលផល និងកង្វះមូលនិធិដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន។ ...

ម៉ៃ គុណមករា
http://bit.ly/2c6W92U

កម្ពុជា​ កំពុង​ស្វែងរក​ឱកាស​នាំ​ចេញ​សម្បុក​ត្រចៀកកាំ​ ទៅ​ទីផ្សារ​ចិន

កម្ពុជាកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនសម្រាប់ការនាំចេញសម្បុកត្រចៀកកាំទៅប្រទេសចិន។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល។ លោក ហ៊ាន វណ្ណហន អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានឲ្យដឹងថាសម្បុកត្រចៀកកាំកំពុងមានតម្រូវការខ្ពស់នៅប្រទេសចិនដែលពួកគេអាចទទួលបានតម្លៃជាង ២០០០ ដុល្លារក្នុងមួយគីឡូក្រាម។ ...

ចេង សុខហ័ង
http://bit.ly/2c8Bj21

គណៈកម្មាធិការនឹងដោះស្រាយបញ្ហាស្រូវ

សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខេត្តដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់បញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្ករ ដែលថ្មីៗនេះកំពុងស្ថិតនៅក្នុងវិបត្តិដោយសារការនាំចេញធ្លាក់ចុះ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28624/committees-to-tackle-rice-woes/

ផ្លែស្វាយនាំចេញទៅកាន់កូរ៉េខាងត្បូងត្រូវបានជាប់គាំង

កាលពីខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងនាំដំណាប់ស្វាយពីប្រទេសកម្ពុជា ហើយព័ត៌មាននោះបានឱ្យសញ្ញាថាការនាំចេញផ្លែស្វាយរបស់កម្ពុជាបានកំពុងដំណើរការ។ យ៉ាងណាមិញ ការខ្វះខាតគ្រឿងម៉ាស៊ីននៅក្នុងប្រទេសកម្ពុជាមិនទាន់បានធ្វើឱ្យការនាំចេញនេះឆ្លើយតបទៅនឹងតម្រូវការកូរ៉េខាងត្បូងឡើយ នេះបើតាមក្រុមមន្ត្រីបានប្រាប់ឱ្យដឹង។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/28400/mango-exports-to-s--korea-stalled/

ផលិតផល​កសិកម្ម​កម្ពុជា ​​ប្រឈម​បញ្ហា​នាំ​ចេញ​ទៅ​ថៃ

ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនថៃកំពុងប្រឈមនឹងបញ្ហាខណៈភាគីថៃតម្រូវឲ្យវិញ្ញាបនបត្រភូតគាមអនាម័យដើម្បីអាចនាំចូលទៅប្រទេសថៃបាន។ ...

ចេង សុខហ័ង
http://bit.ly/2aLwI1T

ភាព​ចម្រូង​ចម្រាស​គ្នា​លើ​យីហោ​អង្ករ​នៅ​តែ​បន្ត

ការប្រើប្រាស់ពាណិជ្ជសញ្ញាតែមួយសម្រាប់អង្ករនាំចេញរបស់កម្ពុជាអាចបង្កគ្រោះថ្នាក់ដល់ឧស្សាហកម្មទាំងមូលតាមរយៈកង្វះការគ្រប់គ្រងបច្ចេកទេស។ នេះបើយោងតាមមន្ដ្រីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/29XnK4f

មានការភ័ណ្ឌច្រឡំច្រើនអំពីឈ្មោះស្រូវ

ការភ័ណ្ឌច្រឡំពីឈ្មោះនៅក្នុងវិស័យឧស្សាហកម្មស្រូវអង្ករបានកំពុងបន្ត។ បន្ទាប់ពីការដាក់ឈ្មោះប្រភេទអង្ករផ្ការំដួល និងផ្កាច័ន្ទសែនស ជាឈ្មោះស្តង់ដារសម្រាប់អង្ករដែលមានក្លិនក្រអូប និងលំដាប់លេខមួយនៃព្រះរាជាណាចក្រកម្ពុជាកាលពីសប្តាហ៍មុន ក្រុមប្រឹក្សាស្តង់ដាជាតិបាននិយាយកាលពីម្សិលមិញថា មិនមានការដាក់បញ្ជូលប្រភេទអង្ករ “អង្គរម្លិះ” ជាឈ្មោះស្តង់ដារអង្ករកម្ពុជានោះទេ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27410/more-rice-name-confusion/

កម្ពុជា​ ​សម្រេច​ដាក់​ឈ្មោះ​ឲ្យ​​អង្ករ​ ពីរ​ប្រភេទ​ជា​អង្ករ​ស្តង់ដារ​របស់​ជាតិ

ក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា បានសម្រេចគាំទ្រស្តង់ដារជាតិនៃអង្ករផ្ការំដួល និងផ្កាសែនស ជាឈ្មោះស្តង់ដារអង្ករជាតិកម្ពុជា ក្នុងគោលបំណងជំរុញការនាំចេញ តាមរយៈភ្ជាប់ទៅនឹងការកំណត់អត្តសញ្ញាណជាតិ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2a1nZuB

វិស័យ​ស្រូវ​អង្ករ​បន្ត​ស្ថិត​ក្នុង​ភាព​លំបាក​ក្នុង​ឆមាស​ទី​មួយ​

ការនាំចេញស្រូវអង្កររបស់កម្ពុជាបានធ្លាក់ចុះប្រមាណ៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលនាំមកនូវក្តីព្រួយបារម្ភជាថ្មីពីអនាគតនៃវិស័យស្រូវអង្ករ ដែលជាវិស័យដ៏សំខាន់ជាងគេនៃប្រទេសកម្ពុជា។ ...

Sorn Sarath
http://www.phnompenhpost.com/business/rice-sector-continues-its-struggle-first-half

ការនាំចេញស្រូវអង្ករបានធ្លាក់ចុះខណៈស្នើរសុំឱ្យមានអន្តរាគម

ការនាំចេញស្រូវអង្ករត្រូវបានធ្លាក់ចុះប្រមាណ៦ភាគរយក្នុងឆមាសទីមួយនៃឆ្នាំនេះ មកត្រឹម ២៦៨,១៩០តោន នេះបើយោងតាមទិន្នន័យពីរដ្ឋាភិបាល ខណៈក្រុមហ៊ុនក្នុងវិស័យនេះមានការស្នើរសុំឱ្យមានអន្តរាគម។ ...

ខេង សុធា
https://www.cambodiadaily.com/news/rice-exports-drop-amid-calls-for-intervention-115179/

ការ​នាំ​ចេញ​អង្ករ​បន្ត​ធ្លាក់​ចុះ​ ៣ ខែ​ជាប់ៗ​គ្នា

ការនាំចេញអង្កររបស់កម្ពុជាបន្តធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នាក្នុងឆ្នាំ ២០១៦ បើធៀបនឹងឆ្នាំមុនដែលជាការបារម្ភដ៏ធំមួយនៅក្នុងឧស្សាហកម្មនេះ។ នេះបើយោងតាមមន្ត្រីមកពីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/1VNspHK

អង្ករ​កម្ពុជា​អាច​ប្រឈម​បញ្ហា​បើ​ EU ​កម្រិត​ទំហំនៃការ​នាំ​ចូល

មន្ត្រីរាជរដ្ឋាភិបាលនិងក្រុមហ៊ុនអ្នកនាំចេញអង្ករដាក់ការព្រួយបារម្ភទៅលើវិស័យស្រូវអង្ករកម្ពុជាដែលអាចនឹងប្រឈមនឹងបញ្ហាធំបើសិនជាសហភាពអឺរ៉ុបយល់ព្រមតាមសំណើរបស់ប្រទេសអុីតាលីលើការកម្រិត ទំហំនៃការនាំចូលអង្ករពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅតំបន់អាស៊ាន។ ...

សុខ ចាន់
http://bit.ly/1t07yFu

ការ​ផ្តល់​ GI សម្រាប់​ម្រេច​ត្បូង​ឃ្មុំ​ត្រូវ​បាន​ជំរុញ តែ​ឧបសគ្គ​នៅ​មាន​ច្រើន

ផលិតកម្មម្រេចនៅខេត្តត្បូងឃ្មុំមានជាចំណែកមួយធំជាងគេនៃផលិតកម្មសរុបនៅកម្ពុជា ដែលមន្ត្រីបានថ្លែងថា គួរតែផ្តល់ឋានៈជាទំនិញសម្គាល់ភូមិសាស្រ្ត (GI) ដើម្បីលើកកម្ពស់តម្លៃនៅក្នុងតំបន់នេះ។ ...

ចេង សុខហ័ង
http://bit.ly/1WW8qYh

ក្រសួងបញ្ចប់ការវាយតម្លៃអ្នកនាំចេញស្រូវអង្ករ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចប់ការវាយតម្លៃរបស់ខ្លួន លើក្រុមហ៊ុនផលិត និងកែឆ្នៃផលិតស្រូវអង្ករ ដែលបានចុះបញ្ជីនាំចេញផលិតផលស្រូវអង្ករទៅកាន់ប្រទេសចិន ដែលការវាយតម្លៃនេះគឺ ដើម្បីត្រួតពិនិត្យថា តើផលិតផលរបស់ពួកគេសមស្របទៅនឹងច្បាប់ស្តីពីអនាម័យរបស់ប្រទេសចិន ឬយ៉ាងណា។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/25397/ministry-finishes-valuing-rice-exporters/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Y8XaP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!