ព័ត៌មាន​

JHM ​គ្រោង​បើក​សណ្ឋាគារ​ប្រណីត​នៅ​សៀមរាប

ក្រុមហ៊ុន Join.In Hospitality Management (JHM) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ាងហៃ​បាន​បង្ហាញ​ពី​ផែនការ​បើក​សណ្ឋាគារ Tonino Lamborghini Hotels & Resorts នៅក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​ដែល​វា​នឹង​ក្លាយ​ជា​សណ្ឋាគារ​លើក​ដំបូង​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្រៅ​ប្រទេស​ចិន​ដីគោក​។ ... ...

ហ៊ គីមសាយ
https://bit.ly/2N32wU5

ក្រុមហ៊ុន​អាកាសចរណ៍​​ចិន​ នឹងបើក​សាលា​​ជំនាញ​បើក​យន្តហោះ​នៅ​កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍SpringAirlineជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ... ...

សុខ ចាន់
http://bit.ly/2c9zYJr

ក្រសួង​គាំទ្រ​អេកូ​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ... ...

សុខ ចាន់
http://bit.ly/2cEUKBN

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ​ មិន​ប៉ះពាល់​ដល់​​ទេសចរណ៍ ​​​ប្រ​ទេសកម្ពុជា

មន្ត្រីរដ្ឋាភិបាលកម្ពុជានិងមន្ត្រីមកពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថាការបំផ្ទុះគ្រាប់បែកនៅប្រទេសថៃកាលពីសបា្តហ៍មុនដែលសន្និដ្ឋានថានឹងបាត់បង់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃ ប្រមាណ ២សែននាក់ដែលមានទឹកប្រាក់ប្រមាណ ជិត៣០០លានដុល្លារនៅប្រទេសថៃ ឆ្នាំនេះ នឹងមិនប៉ះពាល់អ្វីមកដល់ទេសចរណ៍ និងការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេសកម្ពុជានោះទេ។ ... ...

សុខ ចាន់
http://bit.ly/2bcL2mM

ភ្ញៀវទេសចរ​ក្នុង​ស្រុក​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​កើន​ឡើងក្នុង​ឆមាស​ទី​១

កំណើនភ្ញៀវទេសចរក្នុងស្រុកចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជិត៧០ ម៉ឺននាក់ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កើនឡើង ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនភ្ញៀវជាតិសម្រុកទៅក្រៅប្រទេសដើរកម្សាន្តនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះ លើកឡើងថា គឺមកពីកត្តាសេដ្ឋកិច្ចរីកចម្រើន។ ... ...

ជា វណ្ណៈ
http://bit.ly/2bwcuir

សៀមរាប​ នៅ​តែ​ជា​តំបន់​ទេសចរណ៍​ទាក់ទាញ​ខ្លាំង​នៅ​ កម្ពុជា

ចំនួនភ្ញៀវទេសចរសរុបមកទស្សនាខេត្តដែលជាតំបន់ទេសចរណ៍វប្បធម៌ធំជាងគេរបស់កម្ពុជានៅឆមាសទី ១ កើនឡើង ៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈទេសចរបរទេសសរុបធ្លាក់ចុះតិចតួច។ នេះបើតាមទិន្នន័យពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ... ...

ចេង សុខហ័ង
http://bit.ly/2aN417B

ក្រុមហ៊ុន​អាមេរិក ​វិនិយោគ​១២០​លាន​ដុល្លារ​​នៅ​តំបន់​ឆ្នេរទសចរណ៍

ក្រុមហ៊ុនធំមួយរបស់អាមេរិក គ្រោងនឹងវិនិយោគប្រាក់ចំនួន ១២០ដុល្លារលើការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នៅខេត្តព្រះសីហនុ។ ... ...

ស៊ុំ ម៉ាណេត
http://bit.ly/2au8D2z

ប្រទេស CLMV ពិភាក្សា​ពី​សហប្រតិបត្តិការ​ទេសចរណ៍​ក្នុង​តំបន់

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានចូលរួមកិច្ចប្រជុំ «ប្រទេស ៤ ទិសដៅមួយ» នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ដើម្បីផ្សព្វផ្សាយទេចរណ៍ទូទាំងតំបន់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។ នេះបើយោងតាមមន្ដ្រីខុទ្ទកាល័យក្រសួងទេសចរណ៍។ ... ...

ឆេង សុខហុង
http://www.phnompenhpost.com/business/southeast-asian-countries-share-efforts-promote-tourism

គម្រោង​បញ្ចប់​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​នៅ​កោះរ៉ុង​នឹង​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​ ២០១៧

 រមណីយដ្ឋានប្រណីតតម្លៃ ៣០ លានដុល្លាររបស់ក្រុមហ៊ុន រ៉ូយាល់គ្រុបនៅលើកោះរ៉ុងនឹងមិនបញ្ចប់តាមការគ្រោងទុកនោះទេបន្ទាប់ពីក្រុមហ៊ុននេះបានប្រឈមនឹងបញ្ហាការអភិវឌ្ឍកំពង់ផែរបស់ខ្លួន។... ...

ចេង សុខហ័ង and Kali Kotoski
http://bit.ly/28OwcEC

ក្រសួង​ទេសចរណ៍ និង​ក្រុង​ម៉ាកាវ រួម​គ្នា​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​លើ​វិស័យ​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើអនុស្សរណៈក្រោមការយោគយល់ជាមួយភាគីម៉ាកាវ ដើម្បីជំរុញវិស័យទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍សម្រាប់កម្ពុជា។ ... ...

ស៊ុំ ម៉ាណេត
http://bit.ly/1U9gazS

អាកាសយាន​ដ្ឋាន​កម្ពុជា​បញ្ចប់​ត្រួត​ពិនិត្យផ្នែក​សនិ្តសុខ ត្រៀម​ធ្វើ​សវនកម្ម​អាកាសចរណ៍​

អាកាស​យានដ្ឋាន​ទាំង​បី​នៅ​កម្ពុជាបាន​បញ្ចប់​រួច​រាល់​ហើយ​នូវ​ការ​ត្រួត​ពិនិត្យ​ផ្នែក​សន្តិសុខនិង​ចំណុច​ខ្វះខាត​ដើម្បី​ត្រៀម​លក្ខណៈ​ដែល​ត្រូវ​ធ្វើ​សវនកម្ម​ផ្នែក​អាកាស​ចរណ៍ដោយអង្គការ​អាកាសចរណ៍​អន្តរជាតិ ​នៅក្នុង​ខែ​តុលា ខាង​មុខ​នេះ។​ ... ...

ជា វណ្ណៈ
http://bit.ly/1Yc1lAi

ទិដ្ឋការថ្មីនឹងបង្កើនការចូលមកដល់របស់ទេសចរណ៍

ដើម្បី​បង្កើន​ចំនួន​អ្នក​ចូល​មក​ទស្សនា​ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ចេញ​ទិ​ដ្ឋ​ការ​សម្រាប់​ចេញចូល​ញឹកញាប់​ដែល​មាន​សុពលភាព​ ៣​ឆ្នាំ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នៅ​ចុងឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថោ​ង​ ឃុន ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24524/new-visas-aim-to-increase-arrivals/

កូរ៉េ​ខាងត្បូង​គ្រោង​បើក​ស្ថានកុងស៊ុល​នៅ​សៀមរាប

សាធារណរដ្ឋ​កូរ៉េ​ គ្រោង​បើក​ស្ថាន​កុងស៊ុល​ក្នុង​ខេត្តសៀមរាប​ ដែល​ជា​តំបន់​ប្រាសាទបុរាណ​អង្គរ​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា​ និង​កូរ៉េ​ ស្រប​ពេល​ដែល​ចំនួន​អ្នកទេសចរ​កូរ៉េ​ខាងត្បូង​ ចូល​ទស្សនា​នៅ​កម្ពុជា​ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​១០​នៃ​តារាង​ភ្ញៀវ​ទេសចរ​បរទេស​។ ...

ជា វណ្ណៈ
http://bit.ly/1W4aE6z

ការសាកល្បងផ្លូវរថភ្លើងក្រុងព្រះសីហនុរបស់ក្រុមហ៊ុន Royal ដំណើរការសម្រាប់ឆ្នាំថ្មីនេះ

ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជិត​ឈាន​ចូល​មក​ដល់​ ហើយ​អ្នកដំណើរ​ក៏​បាន​តម្រង់​ជួរ​គ្នា​រួច​ទៅ​ហើយ​សម្រាប់​ដំណើរការ​ឡើង​វិញ​នៃ​សេវាកម្ម​ផ្លូវដែក​សម្រាប់​អ្នកដំណើរ​របស់​កម្ពុជា​ ដែល​បម្រើ​ប្រតិបត្ដិការ​ដោយ​ក្រុមហ៊ុន​ Royal​ Railway​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ ...

សុខ ចាន់
http://www.khmertimeskh.com/news/23465/royal-railway-trials-sihanoukville-run-for-new-year/

អ្នកប្រតិបត្តិការសេវាទេសចរណ៍៖ ការបើកឱ្យចូលទស្សនាប្រាសាទព្រះវិហារពីខាងថៃនឹងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ

រដ្ឋាភិបាល​ប្រហែល​នឹង​អនុញ្ញាត​ឱ្យ​បើក​ច្រកព្រំដែន​ខាង​មុខ​នៃ​ប្រាសាទព្រះវិហារ​ឡើង​វិញ​ ក្នុង​គោលបំណង​រឹង​ចំណងមិត្តភាព​ជាមួយ​ប្រទេស​ថៃ​ឡើង​វិញ​ ​ខណៈ​ដែល​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ហាក់​មាន​ភាព​ប្រសើរ​ឡើង​ ប៉ុ​ន្តៃ​អ្នក​ប្រតិបត្តិការ​ទេសចរណ៍​ក្នុង​តំបន់​នានា ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/23232/opening-preah-vihear-border-will-hurt-business--tourism-operators/

ខេត្តសៀមរាបនៅតែជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅល្អបំផុតដទៃទៀត

ខេត្តសៀមរាប​ ជា​ទីបណ្តុំ​នៃ​ប្រាសាទបុរាណ​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​UNESCO​ ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឱ្យ​ស្ថិត​នៅ​លេខ​រៀង​លំដាប់​ទី​៥ ​ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​ល្បីៗ​ចំនួន​២៥​ទូ​ទាំង​ពិភពលោក​កាលពី​ឆ្នាំ​២០១៥​ គួរ​បញ្ជាក់​ដែរ​ថា​ កាលពី ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/23123/siem-reap-still-one-of-world---s-best-destinations/

ក្រុមហ៊ុនរបស់ឥណ្ឌាគ្រោងនឹងវិនិយោគ ១ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ និង​សណ្ឋាគារ​កម្ពុជា​ និង​ក្រុមហ៊ុន​នេះ​ក៏​បាន​និយាយ​ថា​ ទឹកប្រាក់​ ១​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នឹង​ត្រូវ​វិនិយោគ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​។​ ...​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/22859/indian-company-plans-to-invest--1-billion-in-cambodia/

អាកាសយានដ្ឋានភ្នំពេញចាប់ផ្តើមពង្រីកទីលាននៅសប្តាហ៍ក្រោយ

មន្ត្រីជាន់ខ្ពស់​មក​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ (SSCA)​ បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កាល​ពី​ម្សិលមិញ​ថា​ ការ​ពង្រីក​ស្ថានីយ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នឹង​ត្រូវ​បាន​បើក​ជា​ផ្លូវការ​នៅ​ចុង​ស​ប្តា​ហ៍​ក្រោយ​។​ ...​ ...

សុខ ចាន់
http://www.khmertimeskh.com/news/22474/capital---s-airport-starts-adding-more-space-next-week/

កំពង់ផែ​ទេសចរណ៍​នៅ​ខេត្ត​កំពត នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ឆ្នាំ​នេះ

កំពង់ផែ​ទេសចរណ៍​នៅ​ខេត្ត​កំពតនឹង​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​នេះបន្ទាប់​ពី​ទទួល​បាន​ការ​អនុម័ត​យល់ព្រម​ពី​រាជរដ្ឋាភិបាលលើ​កម្ចី​ប្រមាណ​១៨​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB)កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត ...

សុខ ចាន់
http://bit.ly/1Rm72ZT

រដ្ឋាភិបាលគ្រោងនឹងចេញគោលនយោបាយ​ថ្មីសម្រាប់ទាក់ទាញជនបរទេស​ចូល​និវត្ត

រដ្ឋាភិបាល​កំពុង​នឹង​មាន​គម្រោង​មួយ​ដែល​ជំរុញ​ឱ្យ​កម្ពុជា​ប្រែ​ក្លាយជា​ ផ្ទះ​ទី​ពីរ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចូល​និវត្ត​ នេះ​បើ​យោង​ទៅ​តាម​ពង្រៀង​ ច្បាប់​មួ​យ​ពី​ក្រសួង​ទេសចរ​កាលពី​ថ្ងៃ​ពុធ​។​ ...​ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/government-targets-foreign-retirees-with-new-policy-108126/

រដ្ឋាភិបាល​រៀបចំ​សេចក្ដី​ព្រាង​ឯកសារ​គោល​នយោបាយ​ ផ្ទះ​ ទេសចរណ៍

ខណៈ​ចំនួន​អ្នក​ទេសចរ​មក​កម្ពុជាកើន​ឡើង​ជា​រៀងរាល់​ឆ្នាំរដ្ឋាភិបាល​កម្ពុជា កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​ឯកសារ​គោលនយោបាយ​និវេសនដ្ឋាន​(ផ្ទះ​ទី​២)ទេសចរណ៍​ដើម្បី​អភិវឌ្ឍន៍ និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​បន្ថែម ​។​ លោក​ គាត ឈន់​ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ និង​ជា​​ប្រធាន​​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​​ប្រសាសន៍ ...

ស៊ុំ ម៉ាណេត
http://bit.ly/1PGOaC6

សំណូកព្រលានយន្តហោះនៅតែបន្តរុករានភ្ញៀវទេសចរ

ប្រធាននៃក្រុមការងារទេសចរណ៍មួយក្រុមបានឱ្យដឹងថា លោកបានប្រាប់រាជរដ្ឋាភិបាលក្នុងអំឡុងពេលកិច្ចប្រជុំ ដែលទើបនឹងកន្លងផុតទៅ អំពីរឿងហេតុដែល​ភ្ញៀវទេសចរអន្តរជាតិ នៅតែបន្តទាមទារឱ្យផ្តល់ប្រាក់សំណូក មួយចំនួនតូចខណៈពេលមកដល់ប្រទេសកម្ពុជា បើទោះបីជាមានការសន្យារយៈពេលប៉ុន្មានឆ្នាំកន្លងមកដើម្បីលុបបំបាត់ការអនុវត្តនេះក៏ដោយ។ ... ...

Huot Chanpav and Simon Henderson
https://www.cambodiadaily.com/news/airport-bribes-continue-to-plague-visitors-90755/

វិស័យទេសចរនៅកម្ពុជាធ្វើការជជែកពិភាក្សាស្តីអំពីការលើកលែងទិដ្ឋាការ

វិស័យទេសចរនៅកម្ពុជាកំពុងស្វែងរកវិធីសាស្ត្រក្នុងកាបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន ដោយមានពាណិជ្ជកម្មមួយចំនួនស្នើរឱ្យមានការលើងលែងទិដ្ឋាការចំពោះប្រទេសដែលមានភ្ញៀវទេសចរច្រើនជាងគេ។ ... ...

Igor Kossov
http://www.khmertimeskh.com/news/13275/tourism-industry-debates-visa-exemptions/

កម្ពុជា​និង​ថៃ​រួមដៃគ្នា​លើកកំពស់​វិស័យ​ទេសចរណ៍​ "​រាជា​ណាចក្រ​ពីរ​ គោលដៅ​តែ​មួយ​"

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ បាន​រួមដៃគ្នា​លើក​កំពស់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ និង​បរទេស​ នៅ​ក្រោម​កិច្ចព្រមព្រៀង​ "​រាជាណាចក្រ​ពីរ​ គោលដៅ​តែ​មួយ​"​។​ ​ទិ​ត​ ច​ន្ថា​ រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍​នៃ ...

បុគ្គលិកសារព័ត៌មាន Global Post
http://bit.ly/1L9z2vH

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Fr5mZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!