ព័ត៌មាន​

សង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលស្តាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន បានអំពាវនាវឱ្យបណ្តា​ប្រ​ទេស​ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា «ស្តាលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស​»។ ...

ពក ពន្លឺ និង ឃួន ណារីម
https://khmer.cambojanews.com/csos-political-parties-call-for-the-restoration-of-democracy-human-rights-in-line-with-paris-peace-agreements/

សាលាក្ដី​ខ្មែរក្រហម​បើក​សិក្ខាសាលា​ស្ដីពី​ជនរងគ្រោះ​ ​និង​ការផ្សព្វផ្សាយ​របាយការណ៍​ពាក់ព័ន្ធ​ជនរងគ្រោះ

អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក) កំពុង​ធ្វើ​សិក្ខាសាលា​ស្តីពី​ «​ជនរងគ្រោះ និង​ការផ្សព្វផ្សាយ​របាយការណ៍​ប្រឹក្សា​អំពី​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​នៅ​អំឡុងពេល​អនុវត្ត​ការងារ​សេសសល់​ក្រោយ​តុលាការ​របស់ អ.វ.ត.ក​.» រយៈពេល​ ៣ ​ថ្ងៃ​ពីថ្ងៃ​ទី​ ៣ ដល់ទី​ ៥ ខែឧសភា​នេះ​នៅ​រាជធានី​ភ្នំពេញ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-03-0946-235830.html

ទីភ្នាក់ងារ​ USAIDS​ ឧបត្ថម្ភ​ថវិកា​ចំនួន​ ៥​ លាន​ដុល្លារ​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​របស់​អ្នក​នៅ​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​

​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ ប្រចាំ​នៅ​កម្ពុជា​បាន​បរិច្ចាគ​ថវិកា​ចំនួន​ ៥​ លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​រស់នៅ​របស់​អ្នក​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​។​   ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50941437/usaids-donates-5-million-towards-improvement-of-life-of-khmer-rouge-survivors/

នាយក​រដ្ឋមន្ត្រី​បង្ហាញ​ពី​គោលនយោបាយ​ឈ្នះៗ​ក្នុង​ទិវា​សន្តិភាព​ពិភពលោក​

​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​សន្តិភាព​ពិភពលោក​កាលពី​ម្សិលមិញ​ដោយ​ចង​ចាំ​ពី​សន្តិភាព​ ២៣​ ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចាប់តាំងពី​ឆ្នាំ​ ១៩៩៨​ នៅ​ពេល​ដែល​ទាហាន​ខ្មែរក្រហម​ចុង​ក្រោយ​បាន​រត់ចោលស្រុក​ដែល​នាំ​ឱ្យ​មាន​យុគសម័យ​ថ្មី​នៃ​សន្តិភាព​ និង​ស្ថិរភាព​ដែល​បន្ត​មក ...

យិ​ន​ សឿ​ម
https://www.khmertimeskh.com/50939211/prime-minister-touts-win-win-policy-on-world-peace-day/

លោក​ អោ​ អាន​ អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​ជា​ជនសង្ស័យ​ម្នាក់​ទទួលមរណភាព​ក្នុង​អាយុ​ ៨៧​ ឆ្នាំ​

លោក​ អោ​ អាន​ ដែល​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​ ០០៤/០២​ នៃ​សាលាក្ដី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​ ៦​ ខែវិច្ឆិកា​ នៅ​ខេត្តបាត់ដំបង​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ នេត្រ​ ភ​ត្រា​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរ​-​ក្រហម​។​ ...

នៀម ឆេង
https://bit.ly/3keB4Sn

​ព្រះមហាក្សត្រ​ តែងតាំង​ជនជាតិ​អៀរ​ឡង់​ជា​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បម្រុង​ថ្មី​នៃ​ ECCC

​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ ព្រះករុណា​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ទ្រង់​បាន​តែងតាំង​លោក​ Fergal​ Gaynor​ ដែល​ជា​ជនជាតិ​អៀរ​ឡង់​ ឲ្យ​ធ្វើ​ជា​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បម្រុង​ថ្មី​នៃ​សាលាក្តី​ខ្មែរក្រហម​ (ECCC)​ ក្រោយ​ពី​មានការ​ស្នើ​តែង​តាំងពី​លោក​ Antonio​ Guterres​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ និង ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2UchTO7

អាមេរិក​ផ្តល់​ថវិកា​ $៧៥ ០០០ ​អភិរក្ស​សម្លៀកបំពាក់​សល់​ពី​សម័យ​ខ្មែរក្រហម

សហរដ្ឋអាមេរិក​តាមរយៈ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្ដល់​ជំនួយ​ថវិកា​ចំនួន ៧៥ ០០០ ដុល្លារ​ ដើម្បី​អនុវត្ត​លើ​គម្រោង​អភិរក្ស​សម្លៀកបំពាក់ និង​សម្ភារ​នានា​ដែល​នៅលើ​ខ្លួន​ជនរងគ្រោះ​កាលពី​សម័យ​ខ្មែរក្រហម​ក្នុង​គោលបំណង​ថែរក្សា​ទុក​ឲ្យ​បានយូរ​អង្វែង​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​។ ការផ្តល់​ជំនួយ​នេះ​ធ្វើឡើង ...

សុទ្ធ គឹមសឿន
https://bit.ly/2R2cgBZ

សំណុំ​រឿង ​០២/០២ នួន​ ជា រលត់​តាម​មរណភាព

​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ប្រកាស​ថា​ បណ្ដឹង​អាជ្ញា​លើ​ នួន ​ជា​ ក្នុង​សំណុំ​រឿង ​០០២/​០២​ ​បាន​រលត់​ទៅ​តាម​មរណភាព​របស់​លោក​ហើយ ​រាល់​កិច្ច​ការ​ដំណើរការ​នីតិវិធី​សម្រាប់​ ​នួន​ ជា ​នៅ​តុលាការ​កំពូល។ ​មេធាវី​ការពារ ...

នៀម ឆេង
https://bit.ly/2MjzCBI

លោក​ ទៀ បាញ់​៖ ការ​ដាក់​ទណ្ឌកម្មការ​ដាក់​សម្ពាធ​ពី​ខាង​ក្រៅ ​វា​មិន​ធ្ងន់ធ្ងរ​​ដូច​ការ​រស់នៅ​ក្នុង​របប​ ប៉ុល​ ពត ទេ

លោក​ ទៀ ​បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​ថ្លែង​ទៅ​កាន់​យោធា​ និង​មន្ត្រី​នៃ​​​គណ​បក្ស​កាន់​អំណាច​ដោ​យ​បាន​ប្រៀប​ធៀប​អំ​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ និង​ការ​ដាក់​សម្ពាធ​ពី​ប្រ​ភព​ខាង​ក្រៅ​ មក​លើរាជ ...

នៀម ឆេង
https://bit.ly/2Xnu2n7

​អន្តរជាតិ​គាំទ្រ​ការ​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ដាក់គុក​អស់​មួយ​ជីវិត​

​សហគមន៍​អន្តរជាតិ​ និង​សហគមន៍​ជាតិ​បាន​បង្ហាញ​ទស្សនៈ​គាំទ្រ​ទៅ​លើ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ ដែល​កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ​បាន​សម្រេច​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ នួន ...

ម៉ិច ដារ៉ា
https://bit.ly/2Qa933q

​កម្ពុជា​៖​ ២០​ឆ្នាំ​ក្រោយ​ ប៉ុ​ល​ ពត​

២០​ឆ្នាំ​មុន​ នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​១៩៩៨​ ប៉ុ​ល​ ពត​ ដែល​ជា​មេដឹកនាំ​នៃ​រដ្ឋាភិបាល​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ បាន​ដេក​ស្លាប់​នៅ​អាយុ​ ៧៣​ ឆ្នាំ​។​ ប៉ុ​ល​ ពត​ ឈ្មោះ​ពិត​ សា​ឡុ​ត​ ស​ មិន​ដែល ...

George Chigas
https://www.slguardian.org/cambodia-20-years-after-pol-pot/

រដ្ឋមន្ត្រី​ថា ​អាមេរិក​ទើប​ទទួល​ស្គាល់​ថ្ងៃ​ ៧ ​មករា

ដោយ​សំអាង​លើ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​កាលពី​សប្តាហ៍​មុន​ដែល​ថា​ថ្ងៃ​៧​មករា​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​នោះ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​បាន​ចាត់ទុក​ថា​នោះ​ជា​ការ​​ទើប​ទទួល​ស្គាល់ ខណៈ​ពី​មុន​​អាមេរិក​ធ្លាប់​បន្ត​គាំទ្រ ...

ម៉ិច ដារ៉ា
http://bit.ly/2FMzNPp

លោក ហ៊ុន​ សែន ៖ អ៊ុនតាក់មិនជួយបញ្ចប់សង្រ្គាម

នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​លើក​ឡើង​សារ​ជា​ថ្មី​ម្តងទៀត​នូវ​ការ​បរាជ័យ​ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ដែល​ហៅ​កាត់​ថា​ អ៊ុ​ន​តាក់​ ក្នុង​ការ​នាំ​មក​នូវ​សន្តិភាព​នៅ​កម្ពុជា​ តែ​លោក​បាន​ថ្លែង​ថា​ វា​ជា​ការ​ខិតខំ ...

បែន សុខហ៊ាន និង Leonie Kijewski
http://www.phnompenhpost.com/national-politics/hun-sen-says-he-not-untac-brought-peace-cambodia-90s

រដ្ឋាភិបាលជប៉ុនបញ្ចេញថវិកាជាង១លានដុល្លារ សម្រាប់ជួយដល់សាលាក្តី ខ្មែរក្រហម

រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចេញ​ថវិកា​ជាង​១​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​ ជា​វិភាគទាន​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៧​ របស់​ខ្លួន​ ដើម្បី​ផ្តល់​ជូន​ភាគី​អង្គការ​ សហប្រជាជាតិ​ សម្រាប់​បន្ដ​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​។​ ...

អ៊ុន រិទ្ធី
http://www.akp.gov.kh/kh/?p=192065

កម្មវិធីទូរស័ព្ទដៃស្តីពីប្រវត្តិសាស្រ្តខ្មែរដំបូងគេត្រូវបានដាក់ឲ្យប្រើប្រាស់នៅលើ Android

កម្មវិធី​ទូរស័ព្ទ​ដៃ​ដំបូង​គេ​បង្អស់​ដែល​ផ្តល់​ជូន​នូវ​ព័ត៌មាន​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ទូលំទូលាយ​ និង​អន្តរ​កម្ម​របស់​ខ្មែរក្រហម​ត្រូវ​បាន​បង្កើត​នៅ​ថ្ងៃ​អង្គារ​ ដោយ​សង្ឃឹមថា​ កម្មវិធី​នេះ​នឹង​អាច​បញ្ចប់​ “​ការ​បដិសេធ​ជា​រួម​”​ អំពី​អំពើ​ឃោរឃៅ​មួយ​ចំនួន​ដែល ...

George Wright
https://www.cambodiadaily.com/news/first-khmer-rouge-history-mobile-app-released-on-android-132885/

មជ្ឈមណ្ឌល​ឯកសារ​ខ្មែរក្រហម​ត្រូវ​បាន​សម្ភោ​ធ​ជា​សាធារណៈ​

​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បាន​បើក​សម្ភោ​ធ​ជា​សាធារណៈ​កាលពី​ម្សិលមិញ​ ក្រោម​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន​។​ ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​នៅ​រាជធានី​ភ្នំពេញ​ លោក​ឧបនាយករដ្ឋមន្ត្រី​ បិ​ន​ ឈិ​ន​ បាន​មាន​ប្រសាសន៍​ថា ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/39764/khmer-rouge-records-centre-opens-to-public/

ជិត​៤០ឆ្នាំ​ក្រោយ​មក អ្នក​សារព័ត៌មាន​អាមេរិក​ម្នាក់​បញ្ចប់​រឿងរ៉ាវ​ដ៏​ជូរចត់​របស់​ប្រជា​ពលរដ្ឋខ្មែរ

លោក Greg Barron អតីត​អ្នក​សារព័ត៌មាន និង​ជា​ផលិតករ​កម្មវិធី​ផ្សាយ​តាម​វិទ្យុ​ចូលនិវត្តន៍​ម្នាក់ មាន​អាយុ​៣២ឆ្នាំ នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​ទៅ​កាន់​ព្រំដែនរវាង​ប្រទេសថៃ និង​កម្ពុជា​ ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ស្ថានភាព​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​រាប់ពាន់​នាក់​ ដែល​បាន​រត់គេច​ពី​របប ...

ទែន សុខស្រីនិត
http://khmer.voanews.com/a/after-nearly-40-years-american-broadcaster-brings-cambodian-story-to-a-close/3810213.html

អាមេរិក​ផ្ដល់​ប្រាក់​ជិត​១០លាន​ដុល្លារ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

រដ្ឋាភិបាល​សហរដ្ឋអាមេរិក ​តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ​(USAID)បាន​ផ្ដល់​សាច់​ប្រាក់​ចំនួន​៩,៨លាន​ដុល្លារ​អាមេរិក​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam)​ ដែល​សាច់​ប្រាក់​នេះ​នឹង​កើន​ឡើង​ដល់​ប្រមាណ​២០លាន​ដុល្លារ​ក្នុង​រយៈ​ពេល​២០ឆ្នាំខាង​មុខ តាមរយៈ​ការ​ទទួល​ការ​ប្រាក់​ពី​ធនាគារ។ ...

ស៊ុន ណារិន
http://bit.ly/2nCfeuM

US​ ផ្តល់​ប្រាក់​ ៥.៨​ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ការ​ចងក្រង​ឯកសារ​អំពី​ខ្មែរក្រហម​

​សហរដ្ឋអាមេរិក​បាន​យល់ព្រម​នឹង​ផ្តល់​ថវិកា​បន្ថែម​ ៥.៨​ លាន​ដុល្លារ​ទៀត​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​ការ​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​អំពី​សម័យ​ខ្មែរក្រហម​ដែល​បាន​កើតឡើង​កាលពី​រយៈពេល​ជាង​ ២០​ ឆ្នាំ​មុន​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/37192/us-gives--5-8m-to-preserve-khmer-rouge-records/

ខ្សែភាពយន្ត​របស់​​ អ៊ែនជើលីណា ចូលី បើក​ស្នាម​របួស​ចាស់​ ប៉ុន្តែ​ធ្វើ​​ឱ្យ​​​អារម្មណ៍​អ្នក​រស់រាន​ធូរស្រាល

ពេលទស្សនាការចាក់បញ្ចាំងលើកដំបូងនូវខ្សែភាពយន្តថ្មីរបស់លោកស្រី អ៊ែនជើលីណា ចូលី មានចំណងជើងថា ”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” (First They Killed My Father) ក្រោមស្រមោលប្រាសាទបុរាណអង្គរវត្តកាលពីរាត្រីថ្ងៃសៅរ៍ លោក វ៉េត រាម បាននឹកស្រណោះដល់គ្រាដែលគាត់ស្ថិតក្នុងវ័យជំទង់រស់នៅក្រោមរបប ប៉ុល ពត។​ ...

សេក ឧត្តម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/36577

ឥណ្ឌាសន្យារផ្តល់ ៥ ម៉ឺនដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងផ្តល់ថវិការ ៥០,០០០ ដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) លើសាលាក្តីខ្មែរក្រហមជាមួយការកាត់ទោសអតីតមេបញ្ជាការខ្មែរក្រហមរបស់ប្រទេសនេះ។ “តាងនាមឱ្យ ECCC ពួកយើងសូមថ្លែងអំណរគុណសម្រាប់ការគាំទ្រដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា” ប្រសាសន៍លោកប្រធានស្តីទី  Tony Kranh និងនាយករងរដ្ឋាបាល លោក Knut Rosandhaug នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ ...

Safiya Charles
http://www.khmertimeskh.com/news/29660/india-pledges--50-000-to-eccc/

វៀតណាម និងកម្ពុជានឹងបន្តស្រាវជ្រាវរកសាកសពនៃកងទ័ពវៀតណាមដែលនៅសេសសល់ក្នុងកម្ពុជា

ប្រទេសវៀតណាម និងកម្ពុជាបានព្រមព្រៀងគ្នាដើម្បីបង្កើនការសហប្រតិបត្តិការក្នុងការស្រាវជ្រាវរកសពកងទ័ពវៀតណាមដែលបានស្លាប់នោក្នុងប្រទេសកម្ពុជា។ គណៈកម្មាការពិសេសរបស់វៀតណាម និងរដ្ឋាភិបាលកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំទ្វេរភាគីមួយនៅទីក្រុងហូជីមិញកាលពីថ្ងៃច័ន្ទ ដើម្បីពិនិត្យឡើងវិញពីការស្រាវជ្រាវសពកងទ័ពដែលនៅសេសសល់។ ...

Tuoi Tre News
http://tuoitrenews.vn/politics/36177/vietnam-cambodia-to-step-up-search-for-deceased-vietnamese-soldiers-remains-in-cambodia

ជនអន្តោប្រវេសន៍កម្ពុជានៅអាមេរិកកំពុងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត

ចាប់តាំងពី​ឆ្នាំ​ ១៩៩៧០​ដល់​១៩៩០,​ មាន​ជនភៀសខ្លួន​កម្ពុជា​ប្រមាណ​ ១០០,០០០​នាក់​ដែល​បាន​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​។​ ប៉ុន្តែ​នៅ​ឆ្ងាយ​ពី​ការ​ស្វែងរក​សិទ្ធិ​ជ្រកកោន​ មាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​ដែល​រស់នៅ​អា​មេ​រិ​ក​កំពុង​មានការ​ប្រឈម​យ៉ាង​ខ្លាំង​ជាមួយ​ភាព​ក្រីក្រ​ បញ្ហា ...

ទិន សុខស្រីនិត
http://www.voanews.com/content/cambodia-immigrants-us-grapple-mental-health-issues/3304404.html

លោក សម​ រង្សុី ថា អ្នក​នយោបាយ​កម្ពុជា​ នៅ​តែ​រង​ឥទ្ធិពល​នៃ​វប្បធម៌​ហិង្សា​របស់​ខ្មែរ​ក្រហម

ក្នុង​ពិធី​រំឭក​ខួប​គម្រប់​៤១​ឆ្នាំ ​ដែល​ខ្មែរក្រហម​ឈ្លានពាន​កាន់កាប់​ទីក្រុង​ភ្នំពេញ​លោក​សម រ​ង្សុី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​ថ្លែង​ទទូច​ឲ្យ​ដៃគូ​នយោបាយ​របស់​ខ្លួន​ប្រកាន់​យក​នូវ​វប្បធម៌​សន្ទនា​ពិតប្រាកដ​ ដោយ​បញ្ចប់​អំពើ​ហិង្សា​ ហើយ​បញ្ចៀស ...

តាំង វីដា
http://bit.ly/1Nhwtxq

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Uf8tt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!