ព័ត៌មាន​

ម្ចាស់​កំពុង​កាយ​ដី​ចេញពី​ព្រៃកោងកាង​វិញ ក្រោយ​អាជ្ញាធរ​ដាក់​កំហិត

អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា អ្នកស្រី លាង ហ៊ីម បាន​ចាប់ផ្ដើម​ប្រើ​គ្រឿងចក្រ​កាយ​ដី​ដែល​គាត់​បាន​ចាក់​រំលោភ​លើ​​ដី​ចំណី​ព្រែក និង​គ្រប​លើ​ព្រៃកោងកាង​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ពាមក្រសោប ស្រុក​មណ្ឌលសីមា​វិញ​ហើយ បន្ទាប់ពី​ទទួលបាន​លិខិត​ពិន័យ​ផ្នែក​រដ្ឋបាល​ពី​រដ្ឋបាលខេត្ត​កោះកុង​។ ​ ...

ឃុត សុភចរិយា
https://bit.ly/2PrPyEL

ក្រសួង​កសិ​ក​ម្មកំពុ​ង​ស្រា​វជ្រា​វក​រណី​កាន់​កាប់​ដី​ជាង​ ៤​០០ ហិ​ក​តា ក្នុ​ងតំប​ន់ព្រៃលិ​ច​ទឹក​

ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ កំពុង​រៀបចំ​ស្រាវជ្រាវ​ករណី​ដែល​ឧ​ញ៉ា​ម្នាក់​មាន​សិទ្ធិ​កាន់​កាប់​ដីព្រៃ​លិច​ទឹក​និង​ព្រៃ​កោង​​កាង​រហូត​ដល់​ជាង ​៤០០​ ហិក​តា ក្នុង​តំបន់​សហ​គមន៍​ជ្រលង​នៅ​ភូមិ​កំពង់​ស្មាច់​តូចឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ដ​ព្រះ​សី ...

ឡុង គីមម៉ារីតា
https://bit.ly/3nAu4Ss

អភិបាលខេត្ត​ព្រះសីហនុ​ ព្រមាន​ចាត់ការ​ផ្លូវច្បាប់​លើ​ជន​កាប់បំផ្លាញ​ព្រៃកោងកាង

អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃ​កោងកាង​ដើម្បី​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់​។ ការព្រមាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ ខណៈ​លោក​ទៅ​ចូលរួម​ដាំ​កូនកោងកាង​ឡើងវិញ​លើ​ផ្ទៃដី ...

ឃុត សុភចរិយា
https://bit.ly/38FQJpW

អាជ្ញាធរ​ខេត្តកំពត​ឲ្យ​ក្រុមហ៊ុន​ ១ ​បញ្ឈប់​ចាក់ដី​លុប​ព្រៃកោងកាង​ជាបន្ទាន់

អភិបាល​ខេត្តកំពត​លោក ជាវ តាយ កាលពី​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា គុយ លៀងគី បញ្ឈប់​សកម្មភាព​ចាក់ដី​លុប​ព្រៃកោងកាង​នៅ​ចំណុច​ភូមិ-ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ​ជាបន្ទាន់ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ​ និង​ជីវចម្រុះ ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​នេសាទ​នៅក្នុង​តំបន់​នោះ​។ ...

ឃុត សុភចរិយា
https://bit.ly/3aAtPRq

ការ​ចាក់​ដី​នៅ​ព្រៃកោងកាង​ក្នុង​ខេត្តកំពត​នៅ​តែ​បន្ត​

ទោះបីជា​មាន​បទបញ្ជា​បញ្ឈប់​ដែល​ត្រូវ​បាន​ចេញ​ឱ្យ​ពាណិជ្ជករ​លេចធ្លោ​ម្នាក់​ក៏​ដោយ​ ព្រៃកោងកាង​ដែល​ជា​ប្រភព​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​អេកូ​ក្នុង​ខេត្តកំពត​កំពុង​រង​ការ​គំរាមកំហែង​ជា​ថ្មី​ទៀត​ នៅ​ពេល​ដែល​ការ​បំពេញ​ដី​បាន​ចាប់ផ្តើម​ជា​ថ្មី​។​ ព្រៃកោងកាង​ និង ...

CNE
https://www.khmertimeskh.com/50681426/stop-order-but-fulling-of-kampot-mangrove-swamp-continues

ព្រៃកោងកាង​តំបន់ឆ្នេរ​ចង្ហោន​ កំពុង​រង​ការកាប់​ទន្ទ្រាន​យក​ដី

ប្រជាសហគមន៍​ក្នុងភូមិ​ចង្ហោន​បាន​ឲ្យ​ដឹងថា ព្រៃកោងកាង​ជាច្រើន​ហិកតា​នៅ​តំបន់ឆ្នេរ​ក្នុងភូមិ​ចង្ហោន ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ដ​កំពត កំពុង​រង​ការកាប់​ទន្ទ្រាន​វាទ​យក​ដី​ដើម្បី​ធ្វើជា​កម្មសិទ្ធិ ដោយ​មិនទាន់​មាន​អាជ្ញាធរ​មាន​វិធានការ​ទប់ស្កាត់​។ ...

វ៉ន ដារ៉ា
https://bit.ly/2kOnWee

អាជ្ញាធរ​ សម្រេច​ផ្អាក​សកម្មភាព​ចាក់​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​តាតៃ

ក្រុម​ការ​ងារ​រដ្ឋ​បាល​ខេត្ដ​កោះ​កុង​កាល​ពី​ដើម​សប្ដាហ៍​បាន​សម្រេច​ឱ្យ​អ្នក​ចាក់​ដីលុប​ប្រឡាយ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តា​តៃ ​ស្ថិត​នៅ​ភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ​ខេត្ដ​​កោះ​កុង ...

វ៉ន ដារ៉ា
https://bit.ly/2OufgI9

អាជ្ញាធរ​ដាក់​ឱសាន​វាទ ១ ខែ ឲ្យ​ជន​រំលោភ​ដី​ឆ្នេរ​កាយ​ដី​ចេញ​ដាំ​កោងកាង​វិញ

​លោក​ ឆាយ ​សុគន្ធ​ដា​ អភិ​បាល​ស្រុក​ស្ទឹង​ហាវ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាល​ពី​​ម្សិល​មិញ​ថា​ ករណី​ជន​ខិល​ខូច​ចាក់​ដី​លុប​សមុទ្រ​ទន្ទ្រាន​យក​ដី​ព្រៃ​កោង​កាង​ទៅ​ដាំ​ដើម​ដូង​ ក្នុង​​តំបន់​ឆ្នេរ​ពយ​យាយ​ម៉ី និង ...

វ៉ន ដារ៉ា
https://bit.ly/2GTRY7q

អាជ្ញាធរ​ បង្គាប់​ឲ្យ​បញ្ឈប់​ការ​កាន់​កាប់​ដី​ខុស​ច្បាប់​ និង​ព្រៃ​លិច​ទឹក

 រដ្ឋបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​នូវ​វិធានការ ដើម្បី​បញ្ឈប់​ការ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ ការ​ចូល​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​កោងកាង និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់​គ្រប់គ្រង​ជល​ផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់ ក្នុង​ស្រុក​ព្រៃនប់។ សេចក្ដីជូនដំណឹង​រប​ស់រ​ដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ចេញ​ដោយ​លោក យន្ដ មីន កាល​ពី​ថ្ងៃ​សុក្រ ទី ១៨ ខែ​មករា ហើយ ...

វ៉ន ដារ៉ា
https://bit.ly/2CMQmtR

ក្រសួង​ប្រាប់​ឲ្យ​ថ្នាក់​ខេត្ត​ ថែរក្សា​ដី​ ព្រៃកោងកាង​ ដែល​គេ​ទន្ទ្រាន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ ៤ ​ខេត្ត ត្រូវ​មាន​វិធានការ​គ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ខណៈ​សកម្មភាព​នៅ​ខេត្ត​ទាំងនោះ​កំពុង​ទទួល​រង​ការកាប់​ទន្ទ្រាន ឈូសឆាយ និង​ចាក់ដី​លុប​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃកោងកាង​ធ្វើ​ជា​កម្មសិទ្ធិ​។ ...

វ៉ន ដារ៉ា
https://bit.ly/2QeI9aT

មន្ត្រី​ជំនាញ​ កំពុង​ត្រួតពិនិត្យ​ការ​លួច​កាន់កាប់​ដីព្រៃ​ខុស​ច្បាប់

មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កោះកុង​កំពុង​បន្ត​នីតិវិធី​ត្រួតពិនិត្យ ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស​ការ​លួច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុស​ច្បាប់​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប​។ នេះ​បើ​តាម​លោក ម៉ម ផល្លារ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​។ ...

ឃុត សុភចរិយា
https://bit.ly/2yV6g4x

ដី​អភិរក្ស​នៅ​ស្រុក ​ស្ទឹងហាវ​ ត្រូវ​គេ​ទន្ទ្រាន​យក

ដី​អភិរក្ស​ក្នុង​ដែន​សហគមន៍​ព្រៃកោងកាង​ក្នុង​ភូមិ​ ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​ប្រមាណ​ ៥០ ​ហិកតា​ត្រូវ​បាន​តំណាង​សហគមន៍​អះអាង​ថា មាន​អ្នក​កាប់​ទន្ទ្រាន និង​បោះបង្គោល​យក ប៉ុន្ដែ​អាជ្ញាធរ​នៅ​មិន​ទាន់​វែកមុខ​ជនល្មើស​ឃើញ​ទេ​។ ...

វ៉ន ដារ៉ា
https://bit.ly/2OggDop

អាជ្ញាធរ​ខេត្ត ​កោះកុង​ ចុះ​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​កោងកាង

គណៈកម្មការ​ចម្រុះ​ខេត្ត​កោះកុង​កំពុង​បន្ត​ចុះ​ស្រាវជ្រាវ​លើ​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ប្រើប្រាស់​ច្រើន​យ៉ាង​ដង​ពែង បន្ទាប់ពី​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ធ្វើការ​ផ្សព្វផ្សាយ​ថា ការកាប់​ទន្ទ្រាន​ដី​ព្រៃ​កោងកាង​ក្នុង​តំបន់​ការពារ​ខាង​លើ​នេះ​គឺ​មាន ...

ឃុត សុភចរិយា
https://bit.ly/2IAhgYC

ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ ១២ ​ហិកតា​ត្រូវ​បាន​កាប់​ទន្ទ្រាន

មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជា​ ១២ ​ហិកតា​សន្ធឹង​នៅ​តាម​តំបន់​មាត់សមុទ្រ​ពី​មាត់​ព្រែក​អណ្ដូងទឹក​រហូត​ដល់​ឃុំ​អណ្ដូងទឹក និង​ឃុំ​ថ្មស​នៃ​ស្រុក​បទុមសាគរ​កំពុង​រង​ការគំរាម​កំហែង​ដោយសារ​ជន​មិន​ស្គាល់មុខ​កាប់​ទន្ទ្រាន ...

វ៉ន ដារ៉ា
https://bit.ly/2wqcUyl

ការ​កាប់​ឆ្ការ​តាម​ឆ្នេរ​កោះកុង​បង្ក​ការ​ព្រួយបារម្ភ​

ការ​ព្រួយបារម្ភ​ត្រូវ​បាន​លើក​ឡើង​លើ​ការ​ឈូស​ឆាយ​ព្រៃកោងកាង​ នៅ​តាម​បណ្តោយ​ឆ្នេរ​បាក់​ខ្ល​ង​ ស្ថិត​ក្នុងស្រុក​មណ្ឌល​សីមា​ ខេត្តកោះកុង​ ខណៈ​តម្លៃ​ដី​នៅ​ក្នុង​តំបន់​នោះ​បាន​កើនឡើង​។​ លោក​ អ៊ី​វ​ កុសល​ មេឃុំ​បាក់​ខ្ល​ង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/clearing-along-koh-kong-beach-raises-eyebrows

ពល​រដ្ឋ​ជាង ​៣០០គ្រួសារ​ព្រួយ​បារម្ភ​ពី​ការ​ដក​ហូត​ប័ណ្ណ​សម្គាល់​សិទ្ធិកាន់​កាប់ដី​ធ្លី​ក្នុង​តំ​បន់​អភិរក្ស​ពាម​ក្រសោប

ប្រ​ជា​ពល​រដ្ឋចំ​នួន​ជា​ង​៣០០​គ្រួសារ​ដែល​បាន​មក​តាំង​ទី​លំ​នៅ​នៅ​ក្នុង​តំ​បន់​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​នៅ​ក្នុង​ឃុំ​ពាម​ក្រ​សោប​ ស្រុក​មណ្ឌល​សី​មា ​ខេត្ត​កោះ​កុង​ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ខ្លាំង ...

សុទ្ធ គឹមសឿន
https://bit.ly/2w4L7n0

​អង្គការ​មាតា​ធម្មជាតិ​ប្រើ​តុក្កតា​អា​យ៉ង​ដើម្បី​ការពារ​សកម្មជន​របស់​ខ្លួន​

​កាលពី​ថ្ងៃ​សៅរ៍​ អង្គការ​មាតា​ធម្មជាតិ​ខាង​ផ្នែក​បរិស្ថាន​បាន​បង្ហាញ​វី​ដេ​អូ​ថ្មី​មួយ​អំពី​ព្រៃកោងកាង​ដែល​ត្រូវ​បាន​គំរាមកំហែង​នៅ​ក្នុង​ខេត្តកោះកុង​ដោយ​មាន​អ្នកនាំពាក្យ​ជា​តុក្កតា​អា​យ៉ង​។​ ​វី​ដេ​អូ​នេះ​និយាយ​អំពី​ព្រៃកោងកាង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ ...

Yesenia Amaro
https://www.phnompenhpost.com/national/mother-nature-turns-puppets-protect-its-activists

អាជ្ញាធរ​ស្ទុះស្ទា ​ចុះ​ពិនិត្យ​តំបន់​ព្រៃ​កោងកាង ​ដែល​ត្រូវ​ចាក់ដី​លុប​ ក្រោយ​លោក​ ហ៊ុន សែន​ប្រតិកម្ម

អាជ្ញាធរ​ខេត្ត​កោះកុង​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​លោក​ អន ភារៈ បាន​ចុះ​ពិនិត្យ​តំបន់​ព្រៃ​កោងកាង សហគមន៍​នៅ​ក្រុង​ខេមរភូមិន្ទ​កាលពី​ថ្ងៃ​សុក្រ ដែល​ត្រូវ​បាន​គេ​បូម​ខ្សាច់​លុប ហើយ​ក៏​បាន​និង​កំពុង​ហៅ​ម្ចាស់​ដី ដែល​ជា​ឧកញ៉ា​ឲ្យ​ទៅ​បង្ហាញ​ព្រំដី និង​ឯកសារ​កាន់កាប់​ ប៉ុន្តែ​រហូត​មក​ដល់ ...

ផាក់ ស៊ាងលី និង Yesenia Amaro
http://bit.ly/2CGbVKB

​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​លើ​ការ​ដណ្តើម​យក​ដី​នៅ​កោះកុង​

​កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​កោះកុង​បញ្ជាក់​ពី​សេចក្តីរាយការណ៍​ដែល​ថា​ ព្រៃកោងកាង​នៅ​ក្នុង​ខេត្ត​នេះ​ត្រូវ​បាន​រំលោភ​យក​និង​បំពេញ​ដោយ​ខ្សាច់​ដើម្បី​បង្កើត​ជា​ដី​សម្រាប់​ការ​អភិវឌ្ឍ​។​ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50110227/pm-orders-investigation-koh-kong-land-grab/

អាជ្ញា​ធរ​​ខេត្ត​កោះ​កុង ​កំពុង​ស៊ើប​អង្កេត​រឿង​បូម​ខ្សាច់​លុប​ព្រៃ​កោង​កាង​

អាជ្ញា​ធរ​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ​បាន​ថ្លែង​ថា គណៈ​កម្មាធិការ​​មួយ​​​ បាន​និង​កំពុង​ស៊ើប​អង្កេត​​​ការ​បូម​ខ្សាច់​លុប​​ពី​លើ​ ដើម​​កោង​កាង​​ខុស​ច្បាប់​​​ នៅ​ក្នុង​តំបន់​​សហគមន៍​ នៃ ...

ផាក់ ស៊ាងលី
http://bit.ly/2HukETT

ការ​មិន​ដកហូត​ដី​តំបន់​ឆ្នេរ​​ រង​ការ​ស្ដីបន្ទោស

អាជ្ញាធរ​ឆ្នេរសមុទ្រ​ និង​ថ្នាក់ជាតិ​មួយ​ចំនួន​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​បញ្ជា​ឲ្យ​ដកហូត​ដី​តំបន់​ឆ្នេរសមុទ្រ និង​ព្រៃកោងកាង​ប្រមាណ​ជាង​ ៣០០ ​ហិកតា​ដែល​អ្នក​មាន​បុណ្យស័ក្ដិ​​ និង​អ្នក​មាន​លុយ​រំលោភ​យក​កាលពី​ជាង​មួយ​ឆ្នាំ​មុន​នោះ​ទេ ...

ផាក់ ស៊ាងលី
http://bit.ly/2v81MHP

Govt and UN to save coasts

The Fisheries Administration and the United Nations’ Food and Agriculture Organisation (FAO) on Friday officially launched a program to protect Cambodia’s coastline from over-fishing, erosion and other damage to coastal environments and livelihoods. Since the beginning of the year, the program has been training local officials ...

http://www.phnompenhpost.com/2013062466440/National/govt-and-un-to-save-coasts.html

Koh Kong cashes in on conservation

Koh Kong province’s mangrove forests have changed from being a source of charcoal to serving tourists who help to protect their biodiversity. The forests have now become a popular destination for Cambodian tourists. Yem Yan, Peam Krasorb commune chief in Koh Kong, said gradually visitors ...

http://www.phnompenhpost.com/2013051465588/Business/koh-kong-cashes-in-on-conservation.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HntM6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!