សេចក្តីប្រកាស

លិខិត​ចំហ​របស់​សហគមន៍​ព្រៃ​ឡង់​ទៅ​កាន់​ក្រសួងបរិស្ថាន​ស្តី​ពី​រារាំង​ការ​ប្រារ​ព្វ​ពិធីបុណ្យ​ព្រៃ​ឡង់​ និង​បំបួស​ដើមឈើ​

​នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ បាន​ចេញ​នូវ​លិខិត​ចំហរ​មួយ​ទៅ​កាន់់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ឯកឧត្តម​ សាយ​ សំ​អាល់​ នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​ ខ្លឹមសារ​លិខិត​នោះ​បង្ហាញ​ពី​ការ​សោកស្តាយ​ និង​ខកចិត្ត​បំផុត ...

បណ្តាញសហគមន៍ព្រៃឡង់

ទាញយក៖ pdf

តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន

នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីប្រកាស​ព័ត៌មាន​ស្តី​ពី កិច្ច​ប្រជុំ​លើកទី១ នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​

នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​ចេញ​សេក្តី​ប្រ​កាស​ព័ត៌មាន ស្តីពី​កិច្ច​ប្រជុំ​លើកទី១ នៃ​ក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព ដែល​រៀប​ចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ ក្រោម​អធិបតីភាព​ឯកឧត្តម​ សាយ សំអាល់ រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ ...

ទាញយក៖ pdf

ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន

ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។   ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ក្រសួងបរិស្ថាន​ផលិតកម្ម​វិធី​អប់រំ​តាម​ទូរទស្សន៍​អំពី​បរិស្ថាន​

ក្រសួងបរិស្ថាន​ និង​ផលិតកម្ម​ភាពយន្ត​ខ្មែរ​មេគង្គ​កំពុង​សហការ​គ្នា​ដើម្បី​ផលិតកម្ម​វិធី​អប់រំ​តាម​ទូរទស្សន៍​ ដែល​មាន​ចំណងជើង​ថា​ “​វៃឆ្លាត​ បរិស្ថាន​ស្អាត​”​ សំដៅ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ការអញ្ជើញចូលរួមសន្និសីទកាសែត - កង្វល់របស់អង្គការសង្គមស៊ីវិល និង​​សហគមន៍​​ទៅ​​លើ​ការ​​កាប់​​ឈើ​​ខុស​​ច្បាប់​​ និង​​ការ​​បំផ្លាញ​​​ធន​​ធាន​​​ធម្ម​​ជាតិ​​នៅ​​កម្ពុជា

អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និង តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង និងក្រចេះ នឹង​ជួប​ជុំគ្នាដើម្បីធ្វើសន្និសីទ កាសែតមួយដែលបានរៀបចំ​​ដោយ​​វេទិកា​​នៃ​​អង្គ​​ការ​មិន​​មែន​​រដ្ឋា​​ភិបាល​​ស្តី​ពី​កម្ពុជា ​ដើម្បី​​​សម្តែង​​​កង្វល់​របស់​ពួក​គេ​អំពី​ការ​កើន​ឡើង​​នៃ​​ការ​​កាប់​ ...

វេទិកា​​នៃ​​អង្គ​​ការ​​មិន​​មែន​​រដ្ឋា​​ភិបាល​​ស្តី​​ពី​​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តីពី​ ពិធី​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃ​គូ​នៃ​ការ​បញ្ចេញ​កាបូន​តិច​រវាង​ភាគី​កម្ពុជា​ និង​ភាគី​ជប៉ុន

នា​រសៀល​ថ្ងៃទី ១១​ ខែមេសា​ ឆ្នាំ២០១៤​ មាន​រៀប​ចំ​ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ “ភាព​ជា​ដៃ​គូ​នៃ​ការ​បញ្ចេញ​កាបូន​តិច​រវាង​ភាគី​កម្ពុជា​ និង​ភាគី​ជប៉ុន​” នៅ​​សណ្ឋាគារ​កាំ​បូឌីយ៉ា​ណារ​វាង​ឯកឧត្តម​ សាយ​​ សំ​អាល់​ រដ្ឋមន្រី្ត​ក្រសួង​បរិស្ថាន​ និង ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

បច្ចេកវិទ្យាសមស្រប គឺជាយន្តការមួយ ក្នុង​ការ​លើក​កម្ពស់​សកម្មភាព​ជាតិ​សមស្រប​សម្រាប់​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរៀបចំសិក្ខាសាលា ស្តីពី បច្ចេកវិទ្យាបរិស្ថាន និងថាមពល ក្រោមប្រធានបទ “សហប្រតិបត្តិការកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍសកម្មភាពជាតិសមស្របកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដោយប្រើប្រាស់វិធីសាស្ត្រ ត្រួតពិនិត្យ រាយការណ៍ និងផ្ទៀងផ្ទាត់។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mNXgL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!