ព័ត៌មាន​

ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ធនធាន​រ៉ែ​

ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​បាន​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​រុករក​ធនធាន​រ៉ែ​ ក្នុង​គោលបំណង​ដើម្បី​គ្រប់គ្រង​វិស័យ​រ៉ែ​ និង​ដាក់​ពិន័យ​ជនល្មើស​។​ ព្រឹទ្ធសភា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ កាលពី​ម្សិលមិញ​ដោយ​និយាយ​ថា​ វិសោធនកម្ម​នេះ​ត្រូវ​បាន ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50499817/senate-passes-mineral-resources-law/

ក្រុមហ៊ុន​ចិន ​ស្នើ​ចរចា​លើ​ប្លុក D ជាមួយ​រដ្ឋាភិបាល

ក្រុមហ៊ុន​រុករក​រ៉ែ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន និង​ជា​ដៃគូ​ប្រទេស​កាណាដា ​បាន​ចូល​ក្នុង​ការចរចា​បឋម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​នៅ​ប្លុក D (Block D) នៅ​ឈូង​សមុទ្រ​ថៃ​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​។ ...

ហ៊ គីមសាយ
http://bit.ly/2FRpP2d

ការ​រុករក​រ៉ែ​នឹង​ចាប់ផ្ដើម​នៅ​ក្បែរ​ទីកន្លែង​រស់នៅ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​

ក្រុមហ៊ុន​រ៉ែ​ Medusa​ Mining​ របស់​អូស្ត្រាលី​បាន​ប្រកាស​ផែនការ​ចាប់ផ្តើម​រុករក​រ៉ែ​មាស​ ទង់ដែង​ និង​ប្រេង​ នៅ​ក្នុង​ឃុំ​ព្រែក​កាំ​ពី​ ខេត្តក្រចេះ​ ស្ថិត​នៅ​ប្រហែល​ជាង​ ៣៥​ គីឡូម៉ែត្រ​ ទិស​ខាងលិច​នៃ​ទន្លេមេគង្គ​ដែល​ជាទី​ជម្រក​រស់នៅ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​ជិត​ផុត​ពូជ ...

Robin Spiess និង Brendan O’Byrne
http://www.phnompenhpost.com/business/mining-exploration-set-region-home-endangered-river-dolphins

ក្រសួង​រ៉ែ​ប្រកាស​ដាក់​ដេញ​ថ្លៃ​អាជ្ញា​ប័ណ្ណ​រុករក​រ៉ែ​នៅ​កំពត​-​ក្រចេះ

ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​ជា​សាធារណៈ​សម្រាប់​ការ​ដេញ​ថ្លៃ​សម្រាប់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ចំនួន​៤​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​កំពត ដែល​ជា​ការ​ប្រកាស​ផ្តល់​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​ដល់​ក្រុមហ៊ុន​ឯកជន​ដើម្បី​ស្វែងរក​សក្ដានុពល ...

Kali Kotoski
http://bit.ly/2paTEn4

ពលរដ្ឋ​ដែល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​ សេសាន​ក្រោម​ មិន​ព្រម​យក​សំណង

ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ទំបន់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ជាង ១០ ភាគរយ​នៅ​តែ​មិន​ព្រម​ទទួល​សំណង​ជា​គោលនយោបាយ​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ដោយ​អះអាង​ថា​ពួកគាត់​អាច​ប្រឈម​នឹង​ការ​បាត់បង់​មុខរបរ និង​វប្បធម៌​ប្រពៃណី ខណៈ​ដែល​តំបន់​វារីអគ្គិសនី​នេះ​រំពឹង​ថា​ដំណើរការ ...

ទូច សុខា
http://bit.ly/2mrF0ol

ប្រាក់​ចំណូល​របស់​ក្រសួង​រ៉ែ និង​ថាមពល​កើន​ឡើង​ប្រហែល​២០%

ក្រសួង​រ៉ែ និង​ថាមពល (MME) បាន​ប្រមូល​ចំណូល​មិន​មែន​សារពើពន្ធ​សរុប​ចំនួន ២០,៣ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦ កើន​ឡើង​ប្រមាណ ២០ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥ ដោយ​សារ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រមូល​ចំណូល​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៦ របស់​ក្រសួង​ដែល​ចេញ​ផ្សាយ​កាលពី ...

ហ៊ គឹមសាយ
http://bit.ly/2mjiFHq

សំណើរ​គម្រោងបន្ថយតម្លៃអគ្គិសនី​តាម​ប្រភេទ​អតិថិជន

​និយ័ត​ករ​អគ្គិសនី​នៅ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គម្រោង​ថ្មី​ចំនួន​ ៧​ ដែល​រៀបចំ​ឡើង​ដើម្បី​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ ដែល​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ខែមេសា​ និង​រហូត​ដល់​ឆ្នាំ​ ២០២០​ ជាមួយនឹង​តម្លៃ​មួយ​ចំនួន​នឹង​ធ្លាក់​ចុះ​ទាប​ត្រឹម​ ៤៨០​ រៀល​ក្នុង ...

ឃុត សុភចរិយា និង Yesenia Amaro
http://www.phnompenhpost.com/national/electric-proposal-usage-based-plan-lower-power-rates

រដ្ឋាភិបាល ​ផ្អាក​ការ​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ រាជ​រដ្ឋាភិបាល នៅ​តែ​បន្ត​ផ្អាក​ការ​នាំ​ខ្សាច់​ចេញ​ទៅ​បរទេស​ជា​បណ្ដោះអាសន្ន ដោយ​ពុំ​ទាន់​កំណត់​កាលបរិច្ឆេទ​បើក​ឲ្យ​មាន​ការ​នាំចេញ​ជា​ថ្មី​ទេ ក្រោយ​ពី​មាន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ដាក់​មន្ទិល ...

ប៉ិច សុធារី
http://bit.ly/2jXo2gz

ក្រុមហ៊ុន​ពីរ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​រុករក​រ៉ែ​ស្ពាន់ខុសច្បាប់​

​ម្ចាស់​ក្រុមហ៊ុន​រុករក​រ៉ែ​ចិន​ចំនួន​ពីរ​ ដែល​បាន​ព្យាយាម​ដឹក​ជញ្ជូន​រ៉ែ​ស្ពាន់​ខុសច្បាប់​ពី​ខេត្តសៀមរាប​មក​កាន់​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ និង​កាត់ទោស​ដាក់​ពន្ធនាគារ​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​កាលពី​ថ្ងៃ​ព្រហស្បត្តិ ...

អូន ភាព
https://www.cambodiadaily.com/news/firms-found-guilty-of-illegal-copper-mining-123372/

សិង្ហ​បុរី​អាច​ប្រឈម​មុខ​នឹង​ចំណាត់ការ​ផ្លូវច្បាប់​លើ​ការ​នាំ​ចូល​​ខ្សាច់​

អង្គការ​ផ្នែក​បរិស្ថាន​ Mother​ Nature​ បាន​ជួល​ក្រុមហ៊ុន​ផ្នែក​ច្បាប់​សិង្ហ​បុរី​មួយ​ ដើម្បី​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចូល​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ ស្ថាបនិក​របស់​អង្គការ​នេះ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​។​ ​ ...

Ben Paviour
https://www.cambodiadaily.com/news/singapore-could-face-legal-action-over-sand-importation-122978/

អ្នក​ជីក​រ៉ែ​ស្នើ​សុំ​ជីក​រ៉ែ​ដល់​ជម្រៅ​ ១៥០ ​ម៉ែត្រ

ប្រជាពលរដ្ឋ​​ជាង​ ៥០០ ​នាក់​រស់នៅ​ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា​បាន​ស្នើ​ទៅ​ក្រសួង​មន្ទីរ​រ៉ែ និង​ថាមពល​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ក្នុង​តំបន់​សហគមន៍​រ៉ែមាស​ចុង​ផ្លាស់​អាច​ធ្វើ​អាជីវកម្ម​ជីក​រ៉ែមាស​ក្នុង​ជម្រៅ ១៥០ ម៉ែត្រ​បន្ថែម​ទៀត​។ ...

សែន ដាវីត
http://bit.ly/2eI0FWb

រ៉ូយ៉ាល់គ្រុប នឹង​ចូល​វិនិយោគ​ក្នុង​រោងចក្រ​ថាមពល​ធ្យូងថ្ម

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោក គិត ម៉េង ជាក្រុមហ៊ុនពហុផលិតផលមួយរបស់កម្ពុជានឹងចូលរួមវិនិយោគក្នុងរោងចក្រថាមពលធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់ក្នុងខេត្តព្រះសីហនុសម្រាប់ដំណាក់កាលបន្ទាប់។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលទោះបីមិនមានព័ត៌មានលម្អិតទំហំវិនិយោគ ឬ ពេលវេលាច្បាស់លាស់ក៏ដោយ។ ...

Kali Kotoski
http://bit.ly/2c79KoV

ក្រុមហ៊ុនឥណ្ឌានឹងទទួលបានអាជ្ញាប័ណ្ណជីករ៉ែក្រោមដីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

ក្រសួងរ៉ែ និងថាមពល គ្រោងនឹងចេញអាជ្ញាប័ណ្ណជីករ៉ែក្រោមដីទ្រង់ទ្រាយពាណិជ្ជកម្មដំបូងគេបង្អស់នៅក្នុងប្រទេសឱ្យទៅក្រុមហ៊ុន មេ៉ស្កូ ហ្គូល (Mesco Gold) របស់ឥណ្ឌា ក្នុងរយៈពេល២សប្ដាហ៍ទៀត ទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួនពីរ ដែលមានការព្រួយបារម្ភអំពីសំណង និងការខូចខាតដល់បរិស្ថានយ៉ាងណាក្ដី។ លោក ហាស់ សាម៉ា (Harsh Sharma) នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Mesco Gold ដែលជាបុត្រសម្ព័ន្ធនៅកម្ពុជារបស់ក្រុមហ៊ុន ម៉េស្កូ ស្ទីល (Mesco Steel) បានមានប្រសាសន៍ថា ក្រុមហ៊ុននេះគ្រោងបើកការដ្ឋានលើដីសម្បទានរបស់ខ្លួនក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីរយៈពេលប្រហែល៦សប្ដាហ៍ទៀត។ ...

កង សុធា និង AISHA DOWN
http://www.cambodiadailykhmer.com/34021

កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រជុំ​ប្រេង​កាត​អាស៊ាន ​នៅ​ខែ​ក្រោយ

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានប្រាប់កាសែត ខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រេងកាតអាស៊ាន លើកទី ៤២ (ASCOPE) ស្របពេលដែលប្រទេសនេះស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៃឧស្សាហកម្មប្រេង និងតម្លៃប្រេងជាសកលត្រូវបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បើយោងតាម លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ក្នុងខែកញ្ញា ខាងមុខនេះ និងមានការចូលរួមពីសមាជិកទាំងអស់ចំនួនដប់របស់ក្រុមហ៊ុនប្រេងកាតរដ្ឋដើម្បីពិភាក្សាអំពីបញ្ហាការអភិវឌ្ឍនៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈនេះ។ ...

ម៉ៃ គុណមករា
http://bit.ly/2c98zIu

កម្ពុជា​ នឹង​សាងសង់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​រ៉ែ និង​ឧស្ម័ន​ធម្មជាតិ​

មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលបានប្រាប់កាសែតខ្មែរថាមស៍ឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាកំពុងពិភាក្សាជាមួយនឹងភាគីចិនដើម្បីកសាងវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវលើការរុករករ៉ែ ប្រេងកាត និងឧស្ម័ន នៅតំបន់ផ្នែកខាងលិចនៃប្រទេសកម្ពុជា ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងកម្លាំងពលកម្មជំនាញ និងធនធានមនុស្សក្នុងឧស្សាហកម្មនេះ។ លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងបានរៀបចំការអភិវឌ្ឍរយៈពេលវែងនៃវិស័យរ៉ែ ប្រេងកាត និងឧស្ម័ន ដែលជាមូលហេតុក្រសួងបានគ្រោងនឹងសាងសង់សំណង់នៃវិទ្យាស្ថាននេះ សម្រាប់ការធ្វើការស្រាវជ្រាវ និងផ្តល់ជូនការបណ្តុះបណ្តាលដើម្បីឲ្យប្រជាជនមានជំនាញគ្រប់គ្រាន់លើវិស័យនេះកាន់តែច្រើន។ ...

ម៉ៃ គុណមករា
http://bit.ly/2b2rVfu

បណ្ដាញ​អគ្គិសនី​ភ្ជាប់​​​បាន​៧១​ភាគរយ នៃ​ភូមិ​ទូទាំង​ប្រទេស

ការភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិនៅទូទាំងប្រទេសសម្រេចបាន៧១ភាគរយនៅក្នុងរយៈពេល៧ខែដើមឆ្នាំកើនឡើង៦,៧ភាគរយធៀបនឹងតួលេខត្រឹមចុងឆ្នាំ២០១៥ស្របពេលរដ្ឋាភិបាលកំណត់ភ្ជាប់បណ្ដាញអគ្គិសនីឲ្យបាន១០០ភាគរយ នៃភូមិទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២០ ខាងមុខ។ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អិុត ប្រាំង មានប្រសាសន៍កាលពីម្សិលមិញថា គិតត្រឹមខែសីហា នេះ ការភ្ជាប់បណ្ដាញអគ្គិសនីនឹងខ្នងផ្ទះប្រជាពលរដ្ឋ សម្រេចបាន ៥៧ភាគរយ ហើយរំពឹងថា ប្រមាណ ៧០ភាគរយខ្នងផ្ទះទូទាំងប្រទេស នឹងអាចភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០។ ...

ជា វណ្ណៈ
http://bit.ly/2aLpR8m

Siemens ជំរុញ​រដ្ឋាភិបាល​លើ​វិស័យ​ថាមពល

ប្រធានប្រតិបត្តិ Siemens ដែលជាក្រុមហ៊ុនវិស្វកម្មឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថាប្រទេសកម្ពុជាចាំបាច់ត្រូវផ្ដោតលើការពង្រឹងអគ្គិសនីជាតិបង្កើនប្រសិទ្ធភាពថាមពលអគ្គិសនី និងខ្សែបណ្ដាញបញ្ជូនថាមពលរបស់ខ្លួនមុនពេលបោះជំហាននៅក្នុងបចេ្ចកវិទ្យាថាមពលកកើតឡើងវិញដែលមានតម្លៃកាន់តែខ្ពស់។ ...

Kali Kotoski
http://bit.ly/2aIcPZA

ប្រទេសទីម័រជួយក្នុងការធ្វើសេចក្តីព្រាងច្បាប់ប្រេង

សេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើតពឹងផ្អែកលើផលិតផលប្រេង និងឧស្ម័ន ហើយកម្ពុជាកំពុងស្វែងរកជំនួយពីប្រទេសអាស៊ីដ៏វ័យក្មេងជាងគេនេះ ជួយអភិវឌ្ឍន៍សេចក្តីព្រាងច្បាប់ប្រេងឥន្ធនៈរបស់ខ្លួន ដែលត្រូវបានរំពឹងថានឹងត្រូវបានអនុម័តជាច្បាប់ផ្លូវការដោយគណៈរដ្ឋមន្ត្រីនៅឆ្នាំក្រោយ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27533/timor-s-help-in-draft-oil-law/

ពលរដ្ឋ​នៅ​តែ​បារម្ភ​ពី​ផល​ប៉ះពាល់​ដោយសារ​ការ​បូម​ខ្សាច់

ពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​នៅ​តែ​បារម្ភ​ពី​ការ​បាក់​ច្រាំង​ពី​ការ​បូម​ខ្សាច់​ ខ្វះ​បច្ចេកទេស​ និង​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​បើ​ទោះ​ជា​អ្នក​ជំនាញ​ថា​នឹង​មិន​ឲ្យ​កើត​ជាថ្មី​ក៏ដោយ។   ...

ឃុត សុភចរិយា
http://bit.ly/1HT6enr

ពលរដ្ឋ​ទាមទារ​ឲ្យ​ធ្វើ​លិខិត​ធានា​ចំពោះ​សំណង់​ផ្តល់​ជា​សំណង

អ្នក​ភូមិ​ដែល​រង​ផលប៉ះពាល់​ពី​ការ​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ធ្វើ​លិខិត​ធានា​អំពី​គុណភាព​សំណង់​នៅ​ទីតាំង​ថ្មី និង​ពន្យារពេល​ក្នុង​ការ​​រុះរើ​លំនៅ​ឋានរយៈ​ពេល​មួយ​ឆ្នាំ​ព្រម​ទាំង​ត្រូវ​ផ្តល់​ព្រៃអារក្ស​ និង​ដី ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1MT02R3

កម្ពុជា​នឹង​ប្រើ​បទដ្ឋាន​បច្ចេកទេស​អគ្គិសនី​តាម​សិង្ហបុរី

កម្ពុជា​នឹង​ប្រើប្រាស់​បទដ្ឋាន​បច្ចេកទេស​អគ្គិសនី​ថ្មី​តាម​ស្តង់ដារ​របស់​ប្រទេស​សិង្ហបុរី​ក្នុង​ការ​រៀបចំ​បណ្តាញ​ដំឡើង និង​ប្រើប្រាស់​ប្រព័ន្ធ​អគ្គិសនី​ក្នុង​អគារ និង​លំនៅឋាន​តាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​អគ្គិសនី​ដែល​អាច​កើតឡើង​។   ...

តាំង វីដា
http://bit.ly/1M71K33

ច្បាប់​ថ្មី​ស្តីពី​រ៉ែ​នឹង​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ

មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ច្បាប់​​រ៉ែ​ថ្មី​​របស់​កម្ពុជា​នឹង​ត្រូវ​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ​ហើយ​នឹង​ដាក់​ចេញ​​នូវ​កំណែទម្រង់​មួយ​ចំនួន​ចំពោះ​វិស័យ​នេះ​តែ​ពន្ធ​លើ​ការ​រុករក​រ៉ែ​របស់​ប្រទេស​​កម្ពុជា​នឹង ...

Charles Rollet
http://bit.ly/1M0ZDhf

វៀតណាម​ចូល​ជីក​រ៉ែ​ខុស​ច្បាប់​នៅ​រតនគិរី

អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ជនជាតិ​វៀតណាម​ ៤ នាក់ និង​មេខ្លោង​​ដែល​ជា​មន្ត្រី​រាជការ​ម្នាក់​បន្ទាប់ពី​ពួកគេ​បាន​ឃុបឃិត​គ្នា​ជីក​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ដីចម្ការ​មួយ​​កន្លែង​ក្នុង​ស្រុក​លំផាត់​។ បុរស​ជនជាតិ​វៀតណាម​ចំនួន​​បួន​នាក់​បាន​ធ្វើ​សកម្មភាព​ជីក ...

ផាក់ ស៊ាងលី
http://bit.ly/1QR6ePw

CRF រក​អន្តរាគមន៍​បន្ថយ​ការ​ចំណាយ

គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​ស្រូវ ​អង្ករ​កម្ពុជា​ (CRF) ​កាល​ពី​ម្សិលមិញ​បាន​ជួប​ជាមួយ​ក្រសួង​ពីរ​ដើម្បី​ស្វែងរក​លទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ការ​ដឹក​ជញ្ជូន​ និង​ថាមពល​ដែល​ជា​កត្តា​កំពុង​បន្ត​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​មិន​អាច ...

ចាន់ មុយហុង
http://bit.ly/1DRgXQE

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

74yeN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!