ព័ត៌មាន​

មន្ត្រី៖ បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំ​គ្មាន​កើតឡើង​ទៀត​ទេ

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ អះអាង​ថា បទល្មើស​ព្រៃឈើ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គ្មាន​កើតឡើង​ទៀត​ទេ​។ ប៉ុន្ដែ​សកម្មជន​ព្រៃឈើ​អះអាង​ផ្ទុយ​ពីនេះ​ថា សកម្មភាព​កាប់​ឈើ​នៅតែ​កំពុង​កើត​មាន​ឡើង ដោយសារ​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​។ ... ...

នៅ ស៊ីវុត្ថា
https://bit.ly/2VZxEJD

រោង​ម៉ាស៊ីន​អារឈើ​ ១០ ​កន្លែង​ នៅ​ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​អាជ្ញាធរ​បិទ

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បាន​បិទ​រោង​ម៉ាស៊ីន​អារឈើ​ចំនួន​ ១០ ​កន្លែង ស្ថិតនៅ​ភូមិ​ព្រៃខ្លា ភូមិ​ត្រាំកង់​ក្នុង​ឃុំ​ពោធិ៍អង្ក្រង និង​ភូមិ​ខ្លីថ្មី ភូមិ​ត្រពាំងព្រៃ ក្នុង​ឃុំ​ពោធិ៍ចំរើន ស្រុក​បសេដ្ឋ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រោងម៉ាស៊ីន​ទាំងអស់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បណ្ដោះអាសន្ន ប៉ុន្តែ​អាជ្ញាធរ​មិនបាន​ឃាត់ខ្លួន​ម្ចាស់​អាជីវកម្ម​ទេ​ដែល​វិធានការ​បែបនេះ​សង្គម​ស៊ីវិល​ថា បទល្មើស ...

សុទ្ធ គឹមសឿន
https://bit.ly/2P5i1N0

រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន​ ៩ គ្រឿង​ត្រូវ​បាន​​ឃាត់​ទុក​

គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កាលពី​ថ្ងៃច័ន្ទ​បាន​រារាំង​រថយន្ត​ចំនួន​ ៩ គ្រឿង​ដែល​បាន​ប្រើ​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​ឆ្លងកាត់​ស្រុក​ស្នួល​ខេត្តក្រចេះ​។ ... ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/nine-illegal-timber-trucks-impounded

ឈើ​ ១៦៨ ​ដុំ​ ត្រូវបាន​រកឃើញ​នៅក្រោយ​ផ្ទះ​អ្នកភូមិ សមត្ថកិច្ច​កំពុង​ស្វែងរក​ជន​ពាក់ព័ន្ធ

សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បាន​និង​កំពុង​ស្រាវជ្រាវ​រក​ជនខិលខូច​ដែល​យក​ឈើ​ប្រភេទ​សុក្រំ​ចំនួន​ ១៦៨ ​ដុំ ​ទៅ​លាក់ទុក​ ៥ ​ទីតាំង​ផ្សេង​គ្នា​ នៅ​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ​ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ និង​រឹបអូស​ឈើ​ទាំងនោះ​នៅ​ទីតាំង​ខាងលើ ប៉ុន្ដែ​ម្ចាស់ឈើ​នេះ ...

សុទ្ធ គឹមសឿន
https://bit.ly/2q3VPKm

តុលាការ​សម្រេច​ឃុំខ្លួន​អតីត​ប្រធាន​សហគមន៍​រ៉ែ​​ចុង​ផ្លាស់​ ក្រោយពី​ចាប់ខ្លួន​រឿង​លាក់​ឈើ​ប្រណីត

សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​បាន​សម្រេច​ឃុំខ្លួន​លោក តែ គឹមសាន អតីត​ប្រធាន​​សហគមន៍​រ៉ែមាស​ចុង​ផ្លាស់​ពី​បទ​ការប្រមូលផល​អនុផល​ព្រៃឈើ និង​ធ្វើ​រោង​សន្និធិ (​រោង​កែច្នៃ​ឈើ​) បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ២០ ខែ​ កញ្ញា​ ដែល​សង្ស័យ​ពាក់ព័ន្ធ​ការលួចលាក់​ស្តុក​ឈើ​ប្រណីត​ចំនួន ៦០០ ​កំណាត់​ នៅក្នុង​រោង ...

សុទ្ធ គឹមសឿន
https://bit.ly/2kZnVEa

សកម្មជន​ចោទ​ក្រុមហ៊ុន​ស្របច្បាប់​ថា កាប់បំផ្លាញ​ព្រៃឈើ

ក្រុម​សកម្មជន​ព្រៃឈើ​នៅតែ​អះអាង​ថា ក្រុមហ៊ុន ស៊ីងបាយអូថេក ខេមបូឌា ខូអិលធីដី (THINK BIOTECH CAMBODAI CO.LTD) បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃឡង់ ជាពិសេស​គឺ​កាប់បំផ្លាញ​ដើម​ជ័រ​ច្បោះ​របស់​ប្រជាពលរដ្ឋ​អស់​រាប់ពាន់​ដើម ប៉ុន្តែ​អាជ្ញាធរ​ថា​ក្រុមហ៊ុន​នេះ​ស្របច្បាប់​។ ... ...

ខន សាវិ
https://bit.ly/2lWP2jn

អាជ្ញាធរ​រកឃើញ​ឈើ​ ១២ ​កំណាត់ ទម្ងន់​ជាង​ ៤០ ​ម៉ែត្រគុប​ ដែល​គេ​លាក់​ក្នុងព្រៃ​ស្រុក​ឱរ៉ាល់

ឈើ​ម្រេញ និង​ឈើ​គគីរ​ចំនួន​ ១២ ​កំណាត់​ដែល​មាន​ទម្ងន់​ប្រហែល​ជាង​ ៤០ ​ម៉ែត្រគុប​ត្រូវ​បាន​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ប្រទះឃើញ​លាក់ទុក​នៅ​ក្នុងព្រៃ​មួយកន្លែង​ក្នុងស្រុក​ឱរ៉ាល់ ដោយ​អាជ្ញាធរ​សង្ស័យថា ឈើ​ទាំងនោះ​អាច​ដឹក​ចេញពី​ខេត្តក្រចេះ​។ លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុងចំណោម​ឈើ​ទាំង​ ១២ ...

ខន សាវិ
https://bit.ly/2m0vVFj

សមត្ថកិច្ច​កាត់​រថយន្ត​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​ ១០ ​គ្រឿង​ ដើម្បី​ត្រៀម​ដុត​កម្ទេច

រថយន្ត​ប៉ាកុង​ដែល​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​សរុប​ចំនួន​ ១០ ​គ្រឿង​ ត្រូវ​បាន​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជា​ឲ្យ​ក្រុមមន្ត្រី​ជំនាញ​ខេត្ត​បាត់ដំបង​កាត់​ជា​កំណាត់ៗ​ត្រៀម​ដុត​កម្ទេចចោល​ជាមួយ​នឹង​ម្សៅ​ TNT ​ដើម្បី​កុំ​មាន​រថយន្ត​កែច្នៃ​ប្រភេទ​នេះ​ធ្វើ​ជា​មធ្យោបាយ ...

សុទ្ធ គឹមសឿន
https://bit.ly/2lvSFg6

CoM: អ្នកពាក់ព័ន្ធ​​បទល្មើស​ព្រៃឈើ​​ត្រូវ​បង្កក​ទ្រព្យ​ ក្រៅ​​ពី​ដាក់​ទោសពិន័យ

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​ (CoM) បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្ដាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្ដន្ទាទោស និង​ពិន័យ​ជា​ប្រាក់ ...

សុទ្ធ គឹមសឿន
https://bit.ly/2Pf8OVO

សមត្ថកិច្ច​កំពុង​ស៊ើប​ករណី​រថយន្ត​ធុន​ធំ​ ៩ ​គ្រឿង ​ដឹកឈើ​ប្រណីត​ទៅ​វៀតណាម

គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កំពុង​បន្ដ​ស៊ើបអង្កេត​ករណី​រថយន្ដ​ធុន​ធំ​ ៩ ​គ្រឿង​​ ផ្ទុកឈើ​ប្រណីត​លេខ​ ១ ​និង​លេខ​ ២ ​ក្រោយពី​ឃាត់​បាន​កាលពី​ម្សិលមិញ​នៅ​ស្រុក​ស្នួល ខេត្ដ​ក្រចេះ ខណៈ​រថយន្ត​នេះ​កំពុង​ដឹកឈើ​ឆ្លងដែន​ឆ្ពោះ​ទៅ​កាន់​ប្រទេស ​វៀតណាម​។ ... ...

វ៉ន ដារ៉ា
https://bit.ly/2TJCPvs

សម្រេច​ឃុំខ្លួន​ឧកញ៉ា​ គង់ គ្រឹង និង​កូនប្រសា ក្រោយ​សាកសួរ​ករណី​បទល្មើស​ព្រៃឈើ

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ដ​ក្រចេះ​បង្គាប់​ឲ្យ​ឃុំខ្លួន​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ គង់ គ្រឹង និង​កូនប្រសា​ឈ្មោះ​ ម៉ាត់ ណាស៊ាត នៅ​ពន្ធនាគារ​ខេត្ដ​ក្រចេះ​ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ​ពី​ករណី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ឃាត់ខ្លួន​កាលពី​សប្ដាហ៍​មុន​។ ... ...

វ៉ន ដារ៉ា
https://bit.ly/2KSx8r5

ឧកញ៉ា គង់ ក្រឹង ត្រូវ​បាន​ឃាត់​ខ្លួន ​ក្រោយ​កោះ​ហៅ​សួរ​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ

ឧកញ៉ា គង់ ក្រឹង​ ដែល​ល្បី​ខាង​មុខ​ជំនួញ​ឈើ ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​ពី​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​សាកសួរ ពី​ថ្ងៃ​ម្សិលមិញ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ខណៈ​សកម្មជន​ការពារ​ព្រៃឈើ​ និង​អ្នក​ច្បាប់ ​ជំរុញ​ឲ្យ​គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បញ្ឈប់​សកម្មភាព​ដុត​បំផ្លាញ រថយន្ត​ដែល​បម្រើ​ឲ្យ​បទល្មើស ...

វ៉ន ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2KNHfNJ

សមត្ថកិច្ចកោះហៅ​ឧកញ៉ា គង់ ក្រឹង​ ​ឱ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធបទល្មើស​ព្រៃឈើ

លោក​ឧកញ៉ា​ គង់ ក្រឹង ​ដែលល្បី​ខាងមុខ​ជំនួញ​ឈើ ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ នៅ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ​នា​ពាក់​កណ្តាល​ខែ​សីហា​នេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ។ ... ...

សុទ្ធ គឹមសឿន
https://bit.ly/2YJob8k

សកម្មជនគាំទ្រ​ការ​​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​

សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​ព្រៃឈើ ពី​ម្សិល​មិញ​​ បាន​គាំទ្រ​​​ការ​បង្ក្រាប​​បទ​ល្មើស​ព្រៃ​ឈើ​និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល ​ដកហូត​បុណ្យ​​ស័ក្តិ និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រីរាជការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​ឡាយ​ណា​​ដែល​យក​តួនាទី ...

សុទ្ធ គឹមសឿន
https://bit.ly/2Tf7j8o

សកម្មជនស្នើ​អង្កេត​ក្រុមហ៊ុន​មួយ​លើ​បទល្មើស​ព្រៃឈើ ឯ​មន្ត្រី​ជំរុញ​ឲ្យ​ប្តឹង

សកម្មជន​ព្រៃឈើ​បាន​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​ស៊ើប​អង្កេត​ឡើងវិញ​លើ​ការសង្ស័យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ លឹម រ៉ូយ៉ាល់ ​ជ័ញ ស្ដុក ​ខណៈ​សកម្ម​​ជន​អះអាងថា​ ក្រុមហ៊ុន​នេះ​តែង​លួច​កាប់​ឈើ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដឹក​ចូល​ ...

ខន សាវិ
https://bit.ly/2LQP4oW

កម្លាំងចម្រុះ​ចុះ​បង្ក្រាប​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៦ ទីតាំង

កងកម្លាំង​ចម្រុះ​របស់​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៦ ទីតាំង​ ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ទីតាំង​ទាំង​នោះ បាន​បើក​អាជីវកម្ម​ដោយ​គ្មាន​ការ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ខណៈ​មន្ត្រី​ខេត្ត​បាន​អះអាង​ថា សិប្បកម្ម​ទាំង​នោះ នឹង​អាច​បិទ​ជាអចិ​ន្រៃ្តយ៍​ ប្រសិន​នៅ​តែ ...

ខន សាវិ
https://bit.ly/2ZlOZfX

ខ្មែរ និងចិន ៦ នាក់ ​ត្រូវ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ

សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី ​ពី​ម្សិលមិញ ​បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ខ្មែរ ​និង​ចិន​ចំនួន ​៦ នាក់ ​ក្នុងនោះ​មាន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ​២ នាក់ ​និង​មន្ត្រី​បរិស្ថាន​ម្នាក់ ​ដោយ​ចោទ​ក្នុងករណី​ផ្សេងគ្នា ​បន្ទាប់ពី​កម្លាំង​គណៈ​កម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ​បាន ...

សុទ្ធ គឹមសឿន
https://bit.ly/330aQvy

បញ្ជូន ៦ នាក់ ទៅ​តុលាការ រី​ឯ​ប៉េអឹមម្នាក់ ​ត្រូវ​បង្គាប់​ឲ្យ​បំភ្លឺ​ពី​បទ​ល្មើស​ព្រៃឈើ

គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ កាល​ពី​ថ្ងៃទី ​២៧ ​កក្កដា​ បាន​បញ្ជូន​មនុស្ស ​៦ ​នាក់ ​ទៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ក្នុង​នោះ​មាន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ២ នាក់ និង​មន្ត្រី​បរិស្ថាន​ម្នាក់ ខណៈ​ លោក ​សាក់ សារុន អតីត​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា​ត្រូវ​បាន ...

សុទ្ធ គឹមសឿន

អាវុធ​ហត្ថ​ចាប់​អ្នក​រកស៊ី​ឈើ ៣ នាក់​ បញ្ជូន​ទៅ​តុលាការ

ជន​សង្ស័យ​​ដែល​ជា​ជន​ជាតិ​វៀត​ណាម​ចំនួន​ ២ នាក់ ​និង​ខ្មែរ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​មន្ទីរ​យុត្តិធម៌​កងរាជ​អាវុ​ធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដែល​ពាក់​ព័ន្ធនឹង​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​នៅ​ក្នុង​ក្រុម ...

សុទ្ធ គឹមសឿន
https://bit.ly/2ybuRRO

សមត្ថកិច្ច​បង្ក្រាប​បាន​ឈើ​ប្រណីត ១៥ ម៉ែត្រគុប ​និង​រថយន្ត ១៥ គ្រឿង​បន្ថែម​ទៀត

កម្លាំង​ប្រ​ដាប់​អាវុធ​របស់​​គណៈ​កម្មការ​ជាតិ​ទប់​ស្កា​ត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​កា​ល​ពី​ចុង​សប្ដាហ៍​នេះ​បន្ត​បង្ក្រាប​បាន​បទ​ល្មើស​ព្រៃ​ឈើ ​៨​ ករណី​បន្ថែម​ទៀត ​ក្នុង​នោះ​រឹប​អូស​បាន​ឈើ​ប្រ​ណីត​ជាង​ ១៥ ...

សុទ្ធ គឹមសឿន
https://bit.ly/30JOQmK

រថយន្តដឹកឈើខុស​ច្បាប់​ជិត ២០ គ្រឿង ​ត្រូវ​បាន​កម្ទេច​ក្នុង​រយៈពេល ៥ ថ្ងៃ​ នៃ​ការ​បង្ក្រាប​

ក្នុង​រយៈពេល​ ៥ ថ្ងៃ​ ក្នុង​ខែកក្កដា​នេះ​ គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​បាន​បង្ក្រាប​និង​ដុត​បំផ្លាញ​រថយន្ត​ដឹកឈើ​ខុសច្បាប់​ជិត​ ២០ គ្រឿង ​ព្រមទាំង​រឹបអូស​ឈើ​បាន​ចំនួន​ជាង ២ ពាន់​ដុំ/កំណាត់ ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៦ នាក់​បន្ថែម​ទៀត ​ខណៈ​ប្រធាន​គណៈ​កម្មការ ​ក៏បាន​បញ្ជាឲ្យ​សមត្ថកិច្ច ...

សុទ្ធ គឹមសឿន
https://bit.ly/2YakFUl

សមត្ថ​កិច្ច​កំពុង​តាម​ចាប់​មនុស្ស ៦ នាក់​ ខណៈ​តុលាការ​សម្រេច​ឃុំ​ខ្លួន ៥ នាក់​ទៀត ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​

មនុស្ស​​ចំនួន ៦ នាក់​បន្ថែម​ទៀត ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួននិង​​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ជុំវិញ​ករណី​បទល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា ​ស៊ឹង សំអុល​ ដែល​​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​រួច​ហើយ​ ខណៈ​​ដែល​​ជនជាតិ​វៀតណាម ២ នាក់ និង​ខ្មែរ ៣ នាក់​​ ក្នុង​បទ​ល្មើស ...

សុទ្ធ គឹមសឿន
https://bit.ly/2YVOUiP

គណៈកម្មការ​ជាតិ​ប្រគល់​រថយន្ត ៤០ គ្រឿង​ ឲ្យ​អាជ្ញាធរ​ខេត្ត​គ្រប់គ្រង​វិញ

គណៈ​កម្ម​ការ​ជាតិ​ ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បាន​សម្រេច​ផ្ទេរ​ការ​គ្រប់គ្រង​រថយន្ត​ចំនួន​ជាង​ ​៤០ គ្រឿង​ ដែល​បម្រើ​ឲ្យ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ព្រៃឈើ​របស់​លោក​ឧកញ៉ា ​ស៊ឹង​ ​សំអុល​ ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ចាត់ចែង​វិញ ...

សុទ្ធ គឹមសឿន
https://bit.ly/30rBz2a

សមត្ថកិច្ចកម្ទេច​រថយន្ត​ដឹក​ឈើ​ល្មើស​ច្បាប់ ៤ គ្រឿង​ ក្រោយ​ចាប់​ឧកញ៉ា​ ស៊ឹង សំអុល

រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយចំនួន​ដែលរក​ឃើញ​ក្នុង​ព្រៃ​ជ្រៅ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ ស៊ឹង សំអុល ​ក្នុង​រឿង​បំផ្លាញ​ព្រៃឈើ​ ត្រូវបាន​កម្ទេច​ចោល ​ខណៈ​សំណុំ​រឿង​នៃ​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូបនេះ និង​បក្ខពួក​អាច​នឹង​ផ្ទេរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​សកម្មជន​ព្រៃឈើសម្តែង​ក្តី​បារម្ភ​ខ្លាច ...

សុទ្ធ គឹមសឿន
https://bit.ly/2NQrJFt

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4YXsm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!