ព័ត៌មាន​

កម្ពុជា​ត្រូវការ​ ៩,២២​ ពាន់​លាន​ដុល្លារ​សម្រាប់​កម្មវិធី​វិនិយោគសាធារណៈ​រយៈពេល​ ៣​ ឆ្នាំ​ខាង​មុខ​

​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​កម្មវិធី​វិនិយោគសាធារណៈ​រយៈពេល​បី​ឆ្នាំ​បន្ទាប់​ (២០២៣-២០២៥)​ ដែល​នឹង​ត្រូវការ​ដើមទុន​សរុប​ចំនួន​ ៩,២២​ ពាន់​លាន​ដុល្លារ​ដើម្បី​អនុវត្ត​គម្រោង​ចំនួន​ ៦៦៣​។​ ... ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501176756/cambodia-needs-9-22-for-next-three-year-public-investment-program/

មន្ត្រី៖ ការ​ប្រែប្រួល​អាកាស​ធាតុ​ គឺ​បណ្ដាល​ពី​ចំហេះ​ប្រេង​ឥន្ធនៈ​របស់​ប្រទេស​អភិវឌ្ឍន៍

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ដ្រា បាន​បន្ទោ​ស​​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​កើន​ឡើង​កម្តៅ​នៃ​ភព​ផែនដី​ ទៅ​លើ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​ ពី​រោង​ចក្រ​ឧស្សាហកម្ម​ធុន​ធ្ងន់ និង​ចំហេះ​ប្រេង​ឥន្ធនៈ របស់​ប្រទេស​អភិវឌ្ឍន៍ ហើយ​ការ​បាត់បង់​ព្រៃឈើ គឺ​គ្រាន់​តែ ...

សុទ្ធ គឹមសឿន
https://bit.ly/2JMrbOV

រដ្ឋាភិបាល​ណែនាំ​ពីតួនាទី​ សម្រាប់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​​

រាជរដ្ឋាភិបាល​បានចេញ​សេចក្ដីណែនាំ​ស្ដីពី​តួនាទី ភារកិច្ច និង​របៀបរបប​ការងារសម្រាប់​ក្រុម​ការ​​ងារ​ថ្នាក់ជាតិដែល​ត្រូវ​ចុះ​បំពេញ​បេស​ក​​កម្ម​នៅតាម​មូលដ្ឋាន​ រាជធា​នី-ខេត្ត ក្នុងការ​ជំរុញ​ការអនុវត្ត​កម្មវិធី​នយោ​​បាយ និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដោយ​​​ក្រុម​ការ​ងារ​នេះពុំ​មាន​សិទ្ធិ​អំណាច​ ចាត់​ចែង​កិច្ច ...

ខន សាវិ
https://bit.ly/2F1t8Sa

លោក ផៃ ស៊ីផាន៖ ខេត្ត​ព្រះសីហនុ នឹង​ក្លាយ​ជា​សាំងហ្គាពួ​ទី ២

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ខេត្ត​ព្រះសីហនុ​នឹង​ក្លាយ​ជា​សាំងហ្គាពួ [សិង្ហបុរី] ​ទី​២ បើ​ទោះ​ណា ​ជា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​រង​ការ​រិះគន់​ពី​ការ​អភិវឌ្ឍ​ដោយ​ជនជាតិ​ចិន​ដែល​អ្នក​ខ្លះ​ថា​​ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រឈម ...

សុទ្ធ គឹមសឿន
https://bit.ly/2TM0ZaU

លោក​ហ៊ុន សែន ឲ្យ​ពិនិត្យ​ច្បាប់​ព័ត៌មាន​​ និង​ប្រាប់​មន្ត្រី​ឆ្លើយ​តប​ព័ត៌មាន​ក្លែង​ក្លាយ​ឲ្យ​លឿន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​លើ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ឆ្នាំ ១៩៩៥ ដើម្បី​រក​មើល​ចំណុច​ដែល​គួរ​ធ្វើ​វិសោធន​កម្ម ខណៈ​ច្បាប់​ពាក់​ព័ន្ធ ២ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ព្រាង ហើយ​ទន្ទឹម​នេះ​លោក​ប្រាប់​ឲ្យ​មន្ត្រី​រួម​ចំណែក​វាយបក​លើ​ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​ការ​បញ្ចេញ ...

នៀម ឆេង
https://bit.ly/2QLmrXW

លោក​ ហ៊ុន ម៉ានិត ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្ដល់​​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​​លើ​តួនាទី​ដែល​មាន​ស្រាប់

លោក ហ៊ុន ម៉ានិត ដែល​កំពុង​កាន់​តំណែង​ខ្ពស់​នៅក្នុង​ក្រសួង​ការពារជាតិ​ត្រូវ​បាន​ផ្ដល់​ឋានៈ​បន្ថែម​ទៀត​ស្មើ​រដ្ឋមន្ត្រី និង​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល និង​ទីប្រឹក្សា​អម​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា​។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​។ ... ...

ម៉ិច ដារ៉ា
https://bit.ly/2By7YKK

អាល្លឺម៉ង់​ ចេញ​មុខ​អបអរសាទរ​ការឡើង​កាន់​តំណែង​ជាថ្មី ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាលពី​ចុង​សប្តាហ៍​មុន​បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ជូនពរ​លោក​ចំពោះ​ជោគជ័យ​នៅក្នុង​អាណត្តិ​ថ្មី​របស់​លោក​ជាមួយ​នឹង​ការ​គូសបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់​ និង​កម្ពុជា​បាន​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ចែង​ពី​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង ...

នៀម ឆេង
https://bit.ly/2NulfLf

មន្ត្រី​ថា ការ​មិន​ចូលរួម​របស់​ប្រមុខ​ការទូត​លោក​សេរី​មួយ​ចំនួន ​ក្នុង​ប្រជុំ​លើក​ទី​ ១ ​របស់​សភា​ថ្ងៃ​នេះ គឺ​ដោយសារ​មាន​និន្នាការ​ជ្រៀតជ្រែក​បញ្ហា​របស់​ខ្មែរ

ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​លោក​សេរី​មួយ​ចំនួន​បាន​បដិសេធ​ចូលរួម​ផ្តល់​កិត្តិយស​ក្នុង​ពិធី​បើក​សម័យប្រជុំ​សភា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​ ៦ ​របស់​កម្ពុជា​តាម​ការអញ្ជើញ​នា​ព្រឹក​ថ្ងៃនេះ​ដែល​ការបដិសេធ​នេះ​ធ្វើឲ្យ​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច និង​រដ្ឋាភិបាល​ចោទ​មន្ត្រី​ទូត​ទាំងនោះ​ថា កាន់ជើង ...

បែន សុខហ៊ាន
https://bit.ly/2wLGr5N

លោក​ ដូណាល់ ត្រាំ ​ប្រកាស​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា

​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ បាន​ប្រកាស​តែងតាំង​លោក W. Patrick Murphy ដែល​ធ្លាប់​មាន​ប្រវត្តិ​រិះគន់​កម្ពុជា​ចំពោះ​ការចាប់​ឃុំ​ខ្លួន​អតីត​មេបក្ស​ប្រឆាំង ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​ជំនួស​លោក William A. Heidt ដែល​ត្រូវ​ចប់​អាណត្តិ​។ ... ...

នៀម ឆេង
https://bit.ly/2P3aj56

របាយការណ៍​ថា​​​ គុណភាព​ប្រជាធិបតេយ្យ​កម្ពុជា ​ធ្លាក់​ចុះ​ដុនដាប

កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​គុណភាព​ប្រជាធិបតេយ្យ​បាន​ធ្លាក់ចុះ​ដុនដាប ហើយ​ការអះអាង​របស់​រដ្ឋាភិបាល​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច មាន​លក្ខណៈ​ស្ថិរភាព គឺ​ផ្អែក​លើ​មូលដ្ឋាន​មិន​ច្បាស់លាស់​។ នេះ​បើ​តាម​របាយការណ៍​មួយ​ដែល​បាន​បង្ហាញ​។ សន្ទស្សន៍​ស្តីពី​ការផ្លាស់ប្តូរ​របស់​មូលនិធិ Bertelsmann Stiftung ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ...

Leonie Kijewski
https://bit.ly/2IVNFZs

ជំនួយ​អាមេរិក ​ភ្ជាប់​លក្ខខណ្ឌ​នឹង​វត្តមាន​របស់​គណបក្ស​ប្រឆាំង

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សំណើ​ថវិកា​​ចំណាយ​ចំនួន​ ១,៣ ​ពាន់​ពាន់​លាន​ដុល្លារ​ដែល​ក្នុង​នោះ​ដូចជា​បាន​កាត់​ជំនួយ​ដល់​កម្ពុជា ល្គឹក​ណា​មិន​មាន​ការដោះលែង​អ្នកទោស​​នយោបាយ និង​ឲ្យ​គណបក្ស​ប្រឆាំង​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​មន្ត្រី​គណបក្ស​អំណាច​ថា​នឹង​មិន​ទទួល​ជំនួយ ...

Erin Handley
https://bit.ly/2Gb8cr6

មន្ត្រី​រាជរដ្ឋាភិបាល​រំឭក​ខួប​រដ្ឋប្រហារ​​ឆ្នាំ​ ៧០ ​ប្រើ​ឱកាស​​ស្ដីបន្ទោស​អាមេរិក

កាលពី​ម្សិលមិញ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​រំឭក​ការធ្វើ​រដ្ឋប្រហារ​ឡើង​កាន់​អំណាច​របស់​លន់នល់​ហើយ​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​ស្តីបន្ទោស​សហរដ្ឋអាមេរិក​សាជាថ្មី​ម្តង​​ទៀត ចំពោះ​រដ្ឋប្រហារ​នេះ​។ កាលពី​ថ្ងៃ​អាទិត្យ​នាយក​ប្រតិបត្តិ​របស់​សារព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង ...

Andrew Nachemson
http://bit.ly/2pu7ka6

ឧត្តមស្នងការ​ និង​អគ្គលេខាធិការ​ UN​ គូស​បង្ហាញ​ពី​សេរីភាព​នយោបាយ​រួញ​តូច​នៅ​កម្ពុជា​

ឧត្តមស្នងការ​សិ​ទិ្ធ​មនុស្ស​ និង​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ បាន​គូស​បង្ហាញ​អំពី​សេរីភាព​នយោបាយ​ និង​សង្គម​ស៊ី​វិល​ ដែល​មាន​លក្ខណៈ​រួញ​តូច​ជាង​មុន​ នៅ​ក្នុង​របាយការណ៍​មួយ​ពី​មុន​កិច្ច​ពិភាក្សា​របស់​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ស្ដី​ពី​កម្ពុជា​ នៅ​ក្នុង ...

Leonie Kijewski
http://bit.ly/2Hcjzza

នាយករដ្ឋមន្ត្រី​​ថា​ UN ​បាន​វាយ​​តម្លៃ​វិជ្ជមាន​ពី​ប្រទេស​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​ទទួល​បាន​ការ​វាយតម្លៃ​វិជ្ជមាន​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ការ​វាយតម្លៃ​ប្រចាំ​ឆ្នាំ​មួយ​ជាមួយ​តំណាង​អង្គការ​សហប្រជាជាតិ​ បើ​សូម្បី​ខណៈ​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នាពេល​ថ្មីៗ​ក៏ដោយ​។ ... ...

បែន សុខហ៊ាន និង Andrew Nachemson
http://bit.ly/2ERMZFj

កម្ពុជា​ត្រូវ​ចាត់​ចំណាត់​ថ្នាក់​ជា​របប​ «​ផ្តាច់ការ​»

ស្ថានភាព​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ដល់​ចំណុច​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​របប​ «​ផ្តាច់ការ​»​។ នេះ​បើ​តាម​សន្ទស្សន៍​ប្រជាធិបតេយ្យ​ថ្មីៗ​បំផុត​ពី​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​មួយ​ឈ្មោះ Economist Intelligence Unit​។ សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ ២០១៧ ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ជា​ប្រទេស ...

Erin Handley
http://bit.ly/2GBNWzA

រដ្ឋាភិបាល​ថា​ IDP​ កំពុង​ស្ថិត​លើ​ផ្លូវ​តាម​ទិស​ដៅ​

រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខ្លួន​សម្រេច​បាន​សមិទ្ធ​ផល​ជាច្រើន និង​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឈាន​ទៅ​រក​ការ​សម្រេច​បាន​គោលដៅ​នៃ​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​រយៈពេល​ ១០​ ឆ្នាំ​របស់​ខ្លួន​។ នេះ​បើ​តាម​ខ្លឹម​សារ​សង្ខេប​នៃ​សេចក្តី​ព្រាង​របាយការណ៍ ...

ចេង សុខហ័ង
http://bit.ly/2C3X3Ha

លោក ​ហ៊ុន សែន ថា អនុក្រឹត្យ​មួយ​ចំនួន​មិន​ចាំបាច់​ឆ្លង​គណៈ​រដ្ឋមន្ត្រី

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ធ្វើការ​កែសម្រួល​ចំពោះ​អនុក្រឹត្យ​មួយ​ចំនួន​ចាប់ពី​ពេល​នេះ​តទៅ​មិន​ចាំបាច់​ឆ្លងកាត់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នោះ​ទេ​ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​នោះ​និង​មានការ​អនុម័ត​ដោយ​នាយក​រដ្ឋមន្ត្រី​។​ ​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cV8Dct

រដ្ឋមន្ត្រី​​ប្រាប់​ UN ​ថា ​​ការ​ឲ្យ​ប្រកាន់​​តាម​ ’លទ្ធិ​ប្រជា​ធិបតេយ្យល្អ​ឥតខ្ចោះ​​’ មិន​សម​ហេតុ​សម​ផល

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។ ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ  និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ... ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/34483

កសិករ​នៅ​ខេត្ត​បាត់ដំបង ​ចាក់​ស្រូវ​ចោល​តាម​ផ្លូវ​ជាតិ​លេខ ៥ តវ៉ា​នឹង​តម្លៃ​ចុះ​ថោក

ប្រជាកសិករនៅស្រុកសង្កែ ខេត្តបាត់ដំបងជិត ២០០០ នាក់កាលពីម្សិលមិញបានផ្ទុះការតវ៉ាដោយនាំគ្នាដឹកស្រូវមកចាក់ចោលនៅលើផ្លូវជាតិលេខ ៥ បន្ទាប់ពីតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗនេះដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេខណៈមន្ត្រីរដ្ឋាភិបាលព្រមានអ្នកដែលយកបញ្ហាស្រូវធ្លាក់ថ្លៃបង្កភាពចលាចលថានឹងទទួលខុសត្រូវចំពោះមុខច្បាប់ស្របពេលដែលរដ្ឋាភិបាលកំពុងបញ្ចេញថវិកា ២៧ លានដុល្លារដោះស្រាយបញ្ហានេះ។ ... ...

ឡាយ សាមាន
http://bit.ly/2ch24hc

គណបក្សសង្គ្រោះជាតិ​​​ថា ​​​អាចនឹង​​​មាន​​​មហាបាតុកម្ម ​​​​​​បន្ទាប់ពី​​​លោក កឹម ​​​​​​សុខា ​​​ត្រូវបាន​​​ផ្តន្ទាទោស

កាលពីម្សិលមិញ ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្រពិចារណាធ្វើមហាបាតុកម្ម បន្ទាប់ពីការផ្តន្ទាទោសលោក  កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគារ ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលបានព្រមានថា អ្នកដែលព្យាយាមធ្វើតាមការអំពាវនាវនោះនឹង “ប្រឈមផលវិបាកធ្ងន់ធ្ងរ”។ ... ...

ឃួន ណារិម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/34221

កម្ពុជា-ចិន​ បាន​ចុះ​កិច្ចព្រមព្រៀង​ប្រឆាំង​ការ​លាង​លុយ

កម្ពុជា និងចិនកាលពីសប្តាហ៍មុនបានចុះកិច្ចព្រមព្រៀងដោះដូរព័ត៌មានហិរញ្ញវត្ថុដើម្បីកម្ចាត់ការលាងលុយ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ អង្គភាពព័ត៌មានចារកម្មហិរញ្ញវត្ថុរបស់កម្ពុជា និងមជ្ឈមណ្ឌលវិភាគ តាមដាន និងប្រឆាំងការលាងលុយរបស់ចិនកាលពីថ្ងៃអង្គារសប្តាហ៍មុនបានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយដើម្បីសហការដោះស្រាយបញ្ហានេះ។ នេះបើតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។ .... ...

Yesenia Amaro
http://bit.ly/2bScSlA

ក្រសួង​បញ្ចប់​គម្រោង​ចុះ​បញ្ជី​នាវា​នៅ​កម្ពុជា

ការរត់ពន្ធថ្នាំញៀន នេសាទខុសច្បាប់ រត់ពន្ធមនុស្ស ការដឹកជញ្ជូនខុសច្បាប់ ការលក់អាវុធដែលស្ថិតក្រោមការដឹកជញ្ជូនតាមនាវាដែលមានដោតទង់ជាតិកម្ពុជា និងមិនអនុញ្ញាតឲ្យមានទៀតទេ ខណៈមន្ដ្រីកម្ពុជាអះអាងថាគិតមកដល់ថ្ងៃនេះរាល់នាវាបរទេសទាំងអស់កំពុងប្រតិបត្តិការតាមរយៈគម្រោង «ភាពងាយស្រួលក្រោមទង់ជាតិ» របស់កម្ពុជាត្រូវតែដកហូត និងលែងទទួលបានលទ្ធភាពចូលចតនៅកំពង់ផែពិភពលោកទៀតហើយ។ បន្ទាប់ពីការអនុញ្ញាតឲ្យក្រុមហ៊ុននាវាដឹកជញ្ជូនបរទេសចុះបញ្ជីនៅកម្ពុជាដើម្បីគេចពីការចំណាយប្រាក់ច្រើននៃការចុះបញ្ជីនៅប្រទេសដើមរបស់ពួកគេកាលពីឆ្នាំ ២០១៥ មក លោក ចាន់ ដារ៉ា មកពីអគ្គនាយកដ្ឋានដឹកជញ្ជូននៅក្រសួងសាធារណការបានឲ្យដឹងកាលពីម្សិលមិញថា៖ «លែងមានទង់ជាតិកម្ពុជា» នឹងត្រូវបានអនុញ្ញាតឲ្យធ្វើនាវាចរណ៍ និងថាខ្លួនបានលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងដែលបានប្រតិបត្តិការនីតិវិធីអាជ្ញាប័ណ្ណនេះ។ ... ...

Kali Kotoski
http://bit.ly/2bSJWuE

អង្គការ ១២ ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​​ការ​ធ្លាក់​ចុះ​ស្ថានភាព​សិទ្ធិ​មនុស្ស

មានអង្គការក្រៅរដ្ឋាភិបាលចំនួន ១២ បានចេញលិខិតចំហមួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដោយបានជំរុញឲ្យស្វែងរកដំណោះស្រាយដ៏ខ្លាំងក្លាមួយទៅលើអ្វីដែលទាក់ទងនឹងការធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ... ...

Jack Davies
http://bit.ly/2bb1VMf

បងប្អូនពីរនាក់មានគម្រោងត្រឡប់មកកម្ពុជាវិញបន្ទាប់ពីធ្វើដំណើរទៅប្រទេសថៃរយៈពេលមួយខែ

បងប្អូនភ្លោះពីរនាក់ដែលទទួលបានសិទ្ធិជ្រកកោនបណ្តោះអាសន្ននៅក្នុងប្រទេសថៃពីអង្គការសហប្រជាជាតិកាលពីខែមុន បាននិយាយកាលពីម្សិលមិញថា ពួកគេមានគម្រោងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយលើកឡើងពីបរិយាកាសនយោបាយស្ងប់ស្ងាត់ ហើយចង់បន្តសកម្មភាពបរិស្ថានរបស់ខ្លួនវិញ។ ... ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/33747

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UuwPE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!