ព័ត៌មាន​

ក្រសួង​បរិស្ថាន​កំពុងរៀបចំ​បង្កើតការកែច្នៃ​ឫស្សី​នៅសហគមន៍​តំបន់​ការពារ​ធម្មជាតិ ២ បន្ថែមទៀត

ក្រសួង​បរិស្ថាន​កំពុងរៀបចំ​បង្កើតទីតាំង​កែច្នៃ​ឫស្សី​នៅសហគមន៍​តំបន់​ការពារ​ធម្មជាតិ ២ បន្ថែមទៀត គឺនៅសហគមន៍​តំបន់​ការពារ​ធម្មជាតិ​អន្លង់ស្វាយ និងសហគមន៍​តំបន់ការពារ​ធម្មជាតិ​ភ្នំជើងលៀង នៃដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ ស្ថិតក្នុង​ខេត្ត​កំពង់ឆ្នាំង ដើម្បីបង្កើន​ជីវភាព​រស់នៅ​របស់​សហគមន៍។ ...

រី សុចាន់
https://www.postkhmer.com/national/2023-07-15-0922-252374.html

​រដ្ឋមន្ដ្រី​បរិស្ថាន​ ជំរុញ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ការពារធម្មជាតិ​សំខាន់ៗ​ចំនួន​ ២

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ សាយ​ សំ​អាល់​ បាន​និង​កំពុង​ជំរុញ​ឱ្យ​មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ស្រែ​អម្ពិល​ក្នុង​ខេត្តកំពង់ឆ្នាំង​ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​ និង​ខេត្តពោធិ៍សាត់​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដើម្បី​លើកកម្ពស់​ជីវភាព​សហគមន៍​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-07-11-1024-252217.html

សកម្មជន ស្នើ​មន្ត្រី​ចុះ​ពិនិត្យ​ការរំលោភ​យក​ដី​ដែនជម្រក​សត្វព្រៃ​ជិត​ ១០០ ​ហិកតា​នៅ​ភ្នំ​ឱរ៉ាល់

សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​កំពង់ស្ពឺ​គ្រោង​នឹងដាក់​លិខិត​ទៅកាន់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ៨ មករា ដើម្បី​ស្នើ​សុំឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​ការរំលោភ​យក​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដោយ​សកម្មជន​បាន​អះអាងថា​ផ្ទៃដី​ជិត​ ១០០ ​ហិកតា​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​នេះ​កំពុង​រង​ការឈូសឆាយ​យក ...

ខន សាវិ
https://bit.ly/39NP55J

សមត្ថកិច្ច ​និង​អង្គការ​សត្វ​ព្រៃ ​រឹប​អូស​រទេះ​គោ​ដឹក​ឈើ ​១០ គ្រឿង

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (Wildlife Alliance) បាន​បង្ក្រាប​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ និង​​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​កណ្តាល ដោយ​រឹប​អូស​រទេះ​​គោ​ចំនួន ១០ ​គ្រឿង រណារ​យន្ត​ចំនួន ១១ គ្រឿង និង​ឧបករណ៍​ជាច្រើន​ប្រភេទ ...

សុទ្ធ គឹមសឿន
https://bit.ly/35goLOf

ដី​ជាង ៤០០ ​ហិកតា​ ត្រូវបាន​​ដកហូត​ទុកជា​​សម្បតិ្ត​រដ្ឋ​វិញ

ដី​ទំហំ​ ៤១៣ ​ហិកតា​ នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ត្រង់​ចំណុច​អូរច្រាំងអុង ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ​ ស្រុក​ឱរ៉ាល់​ត្រូវបាន​លោក វ៉ី សំណាង អភិបាលខេត្ដ​កំពង់ស្ពឺ​ចេញ​ដីកា​ដកហូត​ទុកជា​ដី​សម្បត្ដិ​របស់​រដ្ឋ​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បន្ទាប់ពី​ត្រូវបាន​រុករាន​កាន់កាប់​ដោយ​ឈ្មោះ យូ ស៊ីថាត ខណៈ​អង្គការ​ដែល​ធ្វើការ​លើ​ការការពារ​ព្រៃឈើ​សាទរ និង​ ...

វ៉ន ដារ៉ា
https://bit.ly/31TxMfc

អង្គការ​ ១ ​ស្នើ​ក្រសួង​បរិស្ថាន​ ចុះ​អង្កេត​ការទន្ទ្រាន​ដីព្រៃ​នៅ​ឱរ៉ាល់

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក​ ជា ហ៊ាន កាលពី​ថ្ងៃទី​ ២០ សីហា បាន​ស្នើ​ទៅ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន សុំ​ចាត់​ក្រុម​អធិការកិច្ច ចុះ​អង្កេត ករណី​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ស្ថិត​នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ ក្រោយពី​សង្កេតឃើញ​ដី​រាប់រយ​ហិកតា​ត្រូវបាន​គេ​រំលោភ ...

វ៉ន ដារ៉ា
https://bit.ly/2zhlrop

រដ្ឋាភិបាលបង្កើត​គណៈ​កម្មាធិការ​បង្ក្រាប​ករណី​ទន្ទ្រាន​យក​ដីព្រៃ

រាជ​រដ្ឋា​ភិបាល​កម្ពុជាបាន​សម្រេច​បង្កើតគណៈ​កម្មាធិការ​ជាតិ​ថ្មីមួយដើម្បី​ចាត់វិធានការលើ​ករណីទន្ទ្រានព្រៃរដ្ឋយកដី​ធ្វើ​កម្ម​សិទ្ធិ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ដោយ​មាន​សមាសភាព​សរុប​ចំនួន​ ១៣ ​រូប​មក​ពីក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ដែល​មាន​លោក វេង សាខុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​ប្រធាន។ ...

វ៉ន ដារ៉ា
https://bit.ly/2RQOJTb

ទីតាំង​អារឈើ ១ កន្លែង​ នៅ​ពោធិ៍សាត់​ត្រូវ​បាន​បង្ក្រាប

ទីតាំង​រោង​ម៉ាស៊ីន​អារឈើ​គ្មាន​ច្បាប់ ១ កន្លែង នៅ​ភូមិ​ក្សេត្រ​បុរី ឃុំ សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បង្ក្រាប កាល​ពី​ថ្ងៃ​ទី ២០ កុម្ភៈ ដោយ​រឹប​អូស​ឈើ​បាន​ជាង ១៣ ម៉ែត្រគុប ខណៈ​ឈើ​ប្រណីត​ប្រមាណ​ជាង ១០ ម៉ែត្រ​គុប នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ ប៉ុន្ដែ​អាជ្ញាធរ​នៅ​មិន​ទាន់​ចាត់​វិធានការ ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2GXiZbO

ឈើមូល​ជាង ១០០ កំណាត់​និង​ម៉ាស៊ីន​អារ​ឈើ ៣ គ្រឿង​ត្រូវ​បាន​បង្ក្រាប

មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា​ ឈើមូល​ច្រើន​ប្រភេទ​ជាង​ ១០០ កំណាត់​និង​ម៉ាស៊ីន​អារ​ឈើ​ ៣ គ្រឿង​ ដែល​ក្នុង​នោះ​ ២ គ្រឿង​ជាម៉ាស៊ីន​រ៉ៃ ​និង ​១ គ្រឿង​ទៀត​ជាម៉ាស៊ីន​ថាស​ច្រៀក​ឈើ​ រួមទាំង​ឈើ​ក្ដារ​បន្ទះ​មួយ​ចំនួន​ទៀត ​ត្រូវបាន​កម្លាំង​គណៈកម្មការ​បង្ក្រាប ...

ឃុត សុភចរិយា
https://bit.ly/2GSqssk

សកម្មជន​ព្រៃឈើ​ថា ពួកគេ​នឹង​ចុះ​អង្កេត​បទ​ល្មើស​ព្រៃឈើ​ទៀត ទោះ​មាន​ការ​រារាំង​ក្តី

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និងការពារ​សិទ្ធិ​ពលរដ្ឋ លោក​​ ជា ហ៊ាន និង​ក្រុម​ការងារ​របស់​គាត់ គ្រោង​ចុះ​អង្កេត​ស្រាវជ្រាវ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង ភ្នំ​ក្រវាញ​នៃ​ខេត្ត​ពោធិ៍សាត់​ជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ បើ​ទោះ​ជា ...

ឃុត សុភចរិយា
https://bit.ly/2RytsQH

មន្ត្រី​បរិស្ថាន​ ២ ​នាក់​ត្រូវ​បាន​តុលាការ​លើកលែង​ការចោទប្រកាន់

មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ចំនួន ២ ​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​លើកលែង​ការចោទប្រកាន់​កាលពី​ខែ​តុលា​ក្រោយពី​ជាប់​បណ្ដឹង​អស់​រយៈពេល​ប្រមាណ​ ៥ ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​បទ​បរិហារ​បង្កាច់​កេរ្តិ៍ កាប់គាស់​រុករាន​ព្រៃ​ និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ យោង​តាម​លិខិត​ជូនដំណឹង​របស់​តុលា ...

សុទ្ធ គឹមសឿន
https://bit.ly/2KuGVTo

មន្ត្រី​បរិស្ថាន​ ២ ​នាក់​ត្រូវ​តុលាការ​កោះ​ហៅ​រឿង​កាប់​រាន​ដីព្រៃ

មន្ត្រី​បរិស្ថាន ២ នាក់ ដែល​ជា​នាយក និង​អតីត​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ ឱរ៉ាល់​ ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​ខ្លួន ដើម្បី​សួរ​នាំ​នៅ​តុលាការ​ខេត្ត​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ពី​បទ​រុករាន​ដី​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​ពួកគេ​គ្រប់​​គ្រង​យក​​ទៅ​ ...

ផាក់ ស៊ាងលី
https://bit.ly/2GuFt4I

ដី​ជម្រក​សត្វ​ជាង​ ២ ​ពាន់​ហិកតា​ត្រូវ​បាន​ដកហូត​ ក្រោយ​ហៅ​មន្ត្រី​សួរ​

ដី​ដែល​គេ​រំលោភ​យក​ជាង​ ២ ​ពាន់​ហិកតា​នៅ​ដែន​ជម្រក​សត្វព្រៃ​​ភ្នំ​ឱរ៉ាល់​ក្នុង​ស្រុក​ឱរ៉ាល់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​សម្រេច​ចេញ​ដីកា​ដក​ហូត បន្ទាប់ពី​បាន​ចុះ​ស្រាវជ្រាវ និង​កោះ​ហៅ​មន្ត្រី​ជាច្រើន​នាក់​សួរនាំ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប៉ុន្តែ​ជនល្មើស​មិន ...

ផាក់ ស៊ាងលី
http://bit.ly/2EDQfAU

ឈើធ្នង់​មួយ​ឡាន​ចំណុះ ៥​តោន ត្រូវ​ចាប់​បាន​ក្បែរ​ដែន​ជម្រក​សត្វ​ព្រៃ​ ភ្នំឱរ៉ាល់

ក្រុម​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក ឱរ៉ាល់ សហការ​ជាមួយ​ក្រុម​បង្ក្រាប​បទល្មើស​នៃ​អង្គការ វ៉ាលអេដ ចុះ​បង្ក្រាប​ចាប់​​បាន​រថយន្ត​ធុនធំ​មួយ​គ្រឿង ផ្ទុក​ពេញ​ដោយ​ឈើ​ធ្នង់​ជាច្រើន​ដុំ នៅ​ចំណុច​ភូមិ​ផ្សារ​ កន្ទួត ឃុំ សង្កែ​សាទប ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​អ្នក​បើកបរ​បាន​ចុះ​រត់​គេច​ខ្លួន​រួច។ នេះ​បើ ...

ឃុត សុភចរិយា
http://bit.ly/2rft4K6

ឈើ​​​កាប់​​​អស់​​​ហើយ​​​ ប៉ុន្តែ លិខិត​​​អនុញ្ញាត​​​ឲ្យ​​​កាប់​​​ឈើ​​​នៅ​​​តំបន់​​​ព្រៃ​​​ការពារ​​​នៅ​​​តែ​​​ត្រូវបាន​បន្ត

យោងតាមអង្គការអភិរក្ស និងឯកសារដែលទទួលបាននៅក្នុងខែនេះបានឲ្យដឹងថា ក្រសួងកសិកម្មបានបន្តអាជ្ញាប័ណ្ណសម្រាប់ការកាប់ឈើនៅលើដីសម្បទានមួយកន្លែងនៅក្នុងតំបន់ព្រៃការពារកាលពីខែកញ្ញាទោះបីជាមានការសន្និដ្ឋានពីមុនមកថា ដីសម្បទាននេះត្រូវបានកាប់រានទាំងស្រុងរួចហើយក៏ដោយ។ ...

Aisha Down
http://www.cambodiadailykhmer.com/36292

អភិបាលខេត្ត​សន្យា​ចំណាត់ការ​នៅ​ដែនជម្រកសត្វព្រៃ​

អភិបាលខេត្ត​កំពង់ឆ្នាំង​ ប្តេជ្ញា​នឹង​បង្កើន​ចំណាត់ការ​សំដៅ​ការពារ​ដែនជម្រកសត្វព្រៃ​ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ ដែល​លោក​អះអាង​ថា​ពោរពេញ​ទៅ​ដោយ​ការ​កាប់​ឈើ​ និង​ឡ​ខុសច្បាប់​។​​លោក​អភិបាលខេត្ត​ ឈួ​រ​ ច័ន្ទ​ឌឿ​ បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​ “​យើង​កំពុង​តែ​បញ្ឈប់​មនុស្ស​មិន ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/33515/governor-pledges-sanctuary-action/

NGO មួយ​ស្នើ ACU ឲ្យ​ស៊ើប​មន្ត្រី​ ៧ នាក់​ពី​រឿង​បទល្មើស​ព្រៃឈើ

មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ ៧​រូប​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ចុះ​ស៊ើប​អង្កេត​រឿង​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ និង​រឿង​បាត់​ឈើ​ដែល​បង្ក្រាប​បាន​នា​ពេល​កន្លង​មក។ ...

ផាក់ ស៊ាងលី
http://bit.ly/2hvO8GL

មន្ត្រី​នឹង​ទៅ​ពិនិត្យ​ព្រៃ​អភិរក្ស​ត្រូវ​គេ​កាប់​រាន​យក​ដី

ក្រុម​មន្ត្រី​ជំនាញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចុះ​ទៅ​ពិនិត្យ​​ដី​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ឱរាល់​ជិត ១០០ ហិកតា​ដែល​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា​ត្រូវ​បាន​ម្ចាស់​កសិដ្ឋាន​ចម្ការ​អំពៅ​ម្នាក់​កាប់​រាន​ឈូសឆាយ​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។ ...

ឃុត សុភចរិយា
http://bit.ly/1UcTn7P

ដី​រដ្ឋ ៦០០ ហិកតា​ត្រូវ​ទាហាន និង ឈ្មួញ​ដី​ឃុបឃិត​លក់​ក្នុង​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ

ដី​ព្រៃ​រដ្ឋ​ប្រមាណ​ជា ៦០០ ហិកតា​នៅ​ស្រុក​ឱរ៉ាល់​កំពុង​ត្រូវ​បាន​នាយទាហាន និង​ឈ្មួញ​ដី​ជាច្រើន​នាក់​ឃុបឃិត​គ្នា​រត់​ការ​យក​ទៅ​លក់ដូរ​ក្នុង​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ​ដោយ​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ខែល។ ...

ផាក់ ស៊ាងលី
http://bit.ly/1QAuIMu

ឈើ​ប្រណីត​ជាង ១០០ ដុំ​ត្រូវ​សមត្ថកិច្ច​ឆែក​ឃើញ​ក្នុង​ផ្ទះ

ឈើ​ប្រណីត​ដែល​កាប់​ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ជាង​ ១០០ ​ដុំ​ត្រូវ​បាន​សមត្ថកិច្ច​រកឃើញ​ និង​ធ្វើការ​រឹបអូស​ក្នុង​ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ខណៈ​មន្ត្រី​រដ្ឋបាល​​ព្រៃឈើ​កំពុង​វាស់វែង​ឈើ​​ដឹក​លើស​ច្បាប់​អនុញ្ញាត​តាម​រថយន្ត​ ៤ គ្រឿង​ដែល​ចាប់ពី​លើក​មុន ...

ផាក់ ស៊ាងលី
http://bit.ly/1LzvwJG

NGO ប្ដឹង​មន្ត្រី ៨ នាក់​ពាក់ព័ន្ធ​រឿង​រំលោភ​ដី​ដែន​ជម្រក​សត្វ

អង្គការ​សង្គម​ស៊ីវិល​មួយ​បាន​ចោទប្រកាន់​មន្ត្រី​នគរបាល និង​បរិស្ថាន​ចំនួន​ ៨ ​នាក់​ថា​បាន​រំលោភ​យក​ដី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ជាង​ ១០០ ​ហិកតា​ហើយ​ទាមទារ​ឲ្យ​តុលាការ​ដក​ហូត​មក​វិញ និង​នាំ​មន្ត្រី​ទាំងនោះ​យក​ទៅ​កាត់ទោស។   ...

ផាក់ ស៊ាងលី
http://bit.ly/1JTVGcc

បង្ក្រាប​ឈើ​ជិត ២០ គុប​ពាក់ព័ន្ធ​មន្ត្រី​យោធា

ឈើ​ជិត​ ២០ ​ម៉ែត្រ​គុប​របស់​មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​ក្រុម​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វ​ព្រៃ​បង្ក្រាប​កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​សៅរ៍​បន្ទាប់ពី​កាប់​ដោយ​ខុស​ច្បាប់​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់។   ...

ផាក់ ស៊ាងលី
http://bit.ly/1IT2slf

មន្ត្រី​យោធា​និង​អាវុធហត្ថ​ឈ្លោះ​គ្នា​រឿង​ចាប់​ឈើ

មន្ត្រី​ប្រដាប់​អាវុធ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ចាត់​វិធានការ​ច្បាប់​លើ​មន្ត្រី​យោធា​មួយ​ក្រុម ដែល​បាន​ប្រើ​ប្រាស់​អាវុធ​គំរាម​បាញ់​សម្លាប់​ពួក​គេ និង​ប៉ុនប៉ង​ប្លន់​ឈើ​ខុស​ច្បាប់​ជាង​ ៦ ​ម៉ែត្រ​គុប​ ដែល​កាប់​ពី​ដែន​ជម្រក​សត្វ​ព្រៃ ...

ផាក់ ស៊ាងលី
http://bit.ly/1IG7tf8

បង្ក្រាប​បាន​ឈើ ២ ឡាន​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ឱរ៉ាល់

អ្នក​បើក​ឡាន​ពីរ​នាក់ និង​ឈើ​ប្រណីត​ជាង ១២ ម៉ែត្រ​គុប ដែល​ត្រូវ​បាន​អះអាង​ថា ជា​របស់​មន្រ្តី​កង​រាជ​អាវុធហត្ថ​ជាន់​ខ្ពស់ ខេត្ត​កំពង់ស្ពឺ ម្នាក់​ត្រូវ​ក្រុម​រដ្ឋបាល​ព្រៃឈើ​និង​អង្គការ​បង្រ្កាប​ពេល​កំពុង​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​ឱរ៉ាល់។ អង្គការ​សម្ព័ន្ធ​ភាព​សត្វ (Wildlife Alliance) បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី ...

ផាក់ ស៊ាងលី
http://bit.ly/11yZT3u

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LKjTm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!