ព័ត៌មាន​

​ព្រៃ​ឡង់​ត្រូវ​បាន​កំណត់​ជា​តំបន់​ក្រហម​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ កែវ​ រតនៈ​ បាន​ប្រកាស​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ការពារ​ដោយ​ហាមប្រាម​យ៉ាង​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​សម្រាប់​ក្រុមហ៊ុន​រុករក​រ៉ែ​។​ ... ...

ថាំង ស៊ីណន
https://kiripost.com/stories/prey-lang-designated-a-red-zone

យុវជន​ និង​ព្រះសង្ឃ​ចុះ​ត្រួតពិនិត្យ​នៅ​ព្រៃ​ឡង់​

​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​ក្រសួងបរិស្ថាន​បាន​ដឹកនាំ​ព្រះសង្ឃ​ និង​យុវជន​ចុះ​ត្រួតពិនិត្យ​ការងារ​របស់​អនុរក្ស​ការពារ​ព្រៃ​ឡង់​នៅ​ខេត្តកំពង់ធំ​ កាលពី​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារ​។​ ...​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/youth-monks-prey-lang-visit

ជំរុញការការពារព្រៃឡង់

ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចាប់ផ្តើមយុទ្ធនាការប្រាស្រ័យទាក់ទងផ្លាស់ប្តូរសង្គម និងអាកប្បកិរិយាដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខណៈដែលពួកគេត្រូវបានគេចាត់ទុកថាកំពុងរងការគំរាមកំហែង។ ... ...

រី សុចាន់
https://www.khmertimeskh.com/50765554/promoting-the-protection-of-prey-lang-forests/

ទីភ្នាក់ងារ​ USAID​ និង​ក្រសួងបរិស្ថាន​នឹង​ចេញផ្សាយ​របាយការណ៍​មួយ​ស្តី​ពី​ព្រៃ​ឡង់​

​ក្រសួងបរិស្ថាន​ និង​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​គំរោង​ព្រៃ​បៃតង​នៅ​តំបន់​ព្រៃ​ឡង់​កំពុង​មាន​គំរោង​ចេញ​របាយការណ៍​ស្តី​ពី​តំបន់​លាតសន្ធឹង​របស់ព្រៃ​ឡង់។​ ...​ ...

ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/usaid-govt-release-report-prey-lang

លោក ស ខេង​ ប្រាប់​អាជ្ញា​ធរ​ការពារ​ព្រៃឡង់​ឲ្យ​បាន

លោក ស ខេង ប្រាប់​អាជ្ញាធរ​ឲ្យ​ការពារ​ព្រៃឡង់​ឲ្យ​បាន​ ព្រោះ​វា​ជា​ព្រៃធំ​ជាង​គេនៅ​អាស៊ី​អាគ្នេយ៍ ខណៈ​​​ក្រសួង​ពាក់​ព័ន្ធ​កំពុង​ពន្លឿន​ច្បាប់​ស្តី​ពី​ការ​​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ដែល​ជាប់​គាំង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ក្នុង​ពេល​​​ធ្វើ​ជា ...

នៀម ឆេង
https://bit.ly/2IUdVp2

អា​មេ​រិ​ក​ផ្ដល់​ជំនួយ​ការពារ​តំបន់​ព្រៃ​ឡង់​

សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ផ្តល់​ប្រាក់​ជំនួយ​ចំនួន​ ៣៧​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ការ​ការពារ​តំបន់​ការពារ​ព្រៃ​ឡង់​។​ តំបន់​អភិរក្ស​ព្រៃ​ឡង់​គ្របដណ្តប់​ខេត្ត​បួន​ផ្សេង​គ្នា​ រួម​មាន​ខេត្តកំពង់ធំ​ ក្រចេះ​ ស្ទឹង​ត្រែង​ និង​ព្រះ​វិហារ​។​​ ... ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50589794/us-aids-prey-lang-area-with-protection-fund/

ក្រសួង​ចាត់ទុក​របាយការណ៍​សហគមន៍​ព្រៃឡង់​ថា ជា​ការ​បំពុល​ព័ត៌មាន

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ក្នុង​ខេត្ត​ចំនួន ៤ បាន​រួម​គ្នា​បង្ហាញ​របាយ​ការណ៍​កាប់​បំផ្លាញ​ព្រៃឈើ​កាល​ពី​ដើម​ខែ​មករា​បាន​ឲ្យ​ដឹង​ថា គល់​ឈើ​ដែល​គេ​កាត់​រួច​ចំនួន ៤១ ភាគរយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់​ទាំង​មូល​ត្រូវ​បាន​គេ​រក​ឃើញ ...

សុទ្ធ គឹមសឿន
https://bit.ly/2SSo34l

សកម្មជន​ថា​ ការកាប់​ឈើ​ក្នុង​ព្រៃឡង់ ​នៅ​តែ​បន្ត​កើត​មាន

ក្រុម​បណ្ដាញ​សកម្មជន​ការពារ​ព្រៃឡង់​ ខេត្ត​កំពង់ធំ​កាលពី​ម្សិលមិញ​អះអាង​ថា​ព្រៃឡង់​នៅ​តែ​រង​ការកាប់​ទន្ទ្រាន​​ និង​លួច​ដឹកឈើ​ចេញ​ពី​សំណាក់​ជនល្មើស​អនាធិបតេយ្យ អ្នក​មាន​អំណាច និង​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន ប៉ុន្ដែ​មន្ត្រី​ថា​សកម្មភាព​ទាំងនោះ​មិន​មាន​ជា​លក្ខណៈ​​ទ្រង់ទ្រាយ​ធំ​ទេ​ដោយ ...

សុទ្ធ គឹមសឿន
https://bit.ly/2AgWn23

អ្នកស្រាវជ្រាវ​ជនជាតិ​ ដា​ណឺ​ម៉ាក ​ម្នាក់​ទទួល​ពានរង្វាន់​ក្នុង​កម្មវិធី ​រក្សា​ព្រៃ​ឡង់​កម្ពុជា

អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ឈ្មោះ Ida Theilade បាន​ទទួល​ពាន​រង្វាន់​ច្នៃប្រ​ឌិត​ពី​សា​កល​វិទ្យា​ល័យ ​Cope​nh​agen ប្រចាំ​ឆ្នាំនេះ​ តាម​រយៈ​ការ​បង្កើត​កម្មវិ​ធី​ស្មា​ត​ហ្វូ​ន(Smartphone) ដែល​ជួយ​ដល់​ការ​ពារ​ការ​​កាប់​បំផ្លាញ​​ព្រៃ​ឈើ ...

សុទ្ធ គឹមសឿន
https://bit.ly/2RRtIr2

សមត្ថកិច្ច​តាម​រក​ម្ចាស់​គ្រឿងចក្រ​ឈូស​ដីព្រៃ

សមត្ថកិច្ច​កំពុង​ស្វែងរក​ម្ចាស់​គ្រឿងចក្រ​ដែល​បាន​ធ្វើការ​ឈូសឆាយ​ដីព្រៃ​បម្រុងទុក​របស់​រដ្ឋ​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ដើម្បី​ប្តឹង​ទៅ​តុលាការ​ បន្ទាប់ពី​បាន​ចាប់​ឃាត់​គ្រឿងចក្រ​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ព្រៃ​ឡង់​កាលពី​ថ្ងៃ​សុក្រ​។ ... ...

ឃុត សុភចរិយា
https://bit.ly/2uDeXAF

ទូត​កូរ៉េ​មិន​ទទួល​ញត្តិ​សហគមន៍​ព្រៃ​ឡង់

ស្ថានទូត​កូរ៉េ​ខាង​ត្បូង​កាលពី​ម្សិលមិញ​បាន​បដិសេធ​មិន​ទទួល​យក​ញត្តិ ដែល​ដាក់​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​ជាង​៣​ម៉ឺន​ហិកតា​នៅតាម​ដង​ទន្លេ​មេគង្គ និង​ជម្រក​សត្វ​ព្រៃរបស់​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ស៊ីង​បាយ​អូធិក​(Think Biotech Cambodia)​។ សហគមន៍​ព្រៃ​ឡង់​១៤​នាក់ តំណាង ...

ផាក់ ស៊ាងលី
http://bit.ly/2q0SjOi

ដំណាក់​កាល​ធ្វើ​ផែនការ​នៃ​គម្រោង REDD+ ត្រូវ​បាន​ចាប់​ផ្តើម

ក្រសួង​បរិស្ថានបាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​អង្គការអភិរក្ស​អន្តរជាតិ និង​សាជីវកម្ម​ធនាគារ Mitsui កាល​ពី​ម្សិលមិញ ដើម្បី​ចាប់​ផ្តើម​ដំណាក់​កាល​ធ្វើ​ផែន​ការ​នៃ​កម្មវិធី​ REDD+ ថ្មី​មួយ​សម្រាប់ ​ព្រៃឡង់។ ​ក្រុម​មន្រ្តី​​​បាន​ធ្វើ​ការ​បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខា​នេះ​ផង​ដែរ។​ ...​ ...

Cristina Maza
http://bit.ly/2ibZgcU

រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ មាន​មុខ​សញ្ញា​ខ្លះ​ពាក់ព័ន្ធ​នឹង​មន្រ្តី​សាធារណៈ​

លោកសាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន អះអាង​ថា បទ​ល្មើស​ព្រៃ​ឈើ បាន​ថម​ថយ​ចុះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ តែ​ក្នុង​នោះលោក ក៏​បាន​រក​ឃើញ​នូវ​មុខ​សញ្ញា​ខ្លះ​នៃ​បទ​ល្មើស ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្រ្តី​សាធារណៈ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។​​ ក្នុង ...

តាំង វីដា
http://bit.ly/2iCjuvz

ក្រសួង​បរិស្ថាន​ សហការ​ជាមួយ​វៀតណាម បិទ​ច្រក​ព្រំដែន​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​

លោក​សាយ​សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​ថ្លែង​ថា​ ក្រសួង​បាន​សហការ​ជាមួយ​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​ ដែល​ល្បី​ក្នុង​ការ​ទិញ​ផល​ និង​អនុ​ផល​ព្រៃឈើ​ពី​ប្រទេស​កម្ពុជា​ និង​បាន​បិទ​ច្រកព្រំដែន​ទាំងស្រុង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dCWwAk

អង្គការ ៣ សុំ​ឲ្យ​បញ្ឈប់​បទល្មើស​ឈើ​ក្នុង​ព្រៃឡង់

អង្គការចំនួន ៣ ដែលរួមមានម្ចាស់ពានរង្វាន់បរិស្ថានពិភពលោកលោក អ៊ូច ឡេង ផងនោះបានជំរុញឲ្យអង្គការអន្តរជាតិរបស់សហរដ្ឋអាមេរិកចាត់វិធានការបញ្ឈប់បទល្មើសព្រៃឈើនៅក្នុងព្រៃឡង់ និងព្រៃសហគមន៍ដែលស្ថិតក្នុងគម្រោងការពារព្រៃឈើរបស់ខ្លួន។ បន្ទាប់ពីបានស៊ើបអង្កេតបទល្មើសព្រៃឈើក្នុងព្រៃឡង់មកអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF), អភិវឌ្ឍសហគមន៍ដើម្បីសន្តិភាព (CDPS) និងអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយជំរុញឲ្យអង្គការអន្តរជាតិ USAID ចាត់វិធានការលើសកម្មភាពកាប់ដើមជ័រច្បោះរបស់ពលរដ្ឋដែលស្ថិតក្រោមគម្រោងទ្រទ្រង់ព្រៃ និងជីវៈចម្រុះ។ ... ...

ផាក់ ស៊ាងលី
http://bit.ly/2cNi7Jk

ក្រុម​ការងារ​ឃ្លាំ​មើល​ព្រៃ​ឈើ​នៅ​កម្ពុជា ​ជំរុញ​ឲ្យ​អង្គការ​អន្តរជាតិ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ដើមឈើ

ក្រុមការងារឃ្លាំមើលព្រៃឈើនៅកម្ពុជា បានជំរុញឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវខិតខំការពារដើមជ័រច្បោះ កំពុងរងនូវវិនាសកម្មដែលអាចនឹងអស់ក្នុងរយៈពេល៦ខែយ៉ាងយូរដោយសារតែការកាប់ឈើនៅក្នុងតំបន់ព្រៃការពារនិងនៅក្នុងព្រៃសហគមន៍ដើម្បីផ្គត់ផ្គង់ឈើដល់រោងចក្រអារឈើនៅជុំវិញតំបន់នោះ ក្រោមការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន ជួយសម្រួលបែបបទរកស៊ីឈើខុសច្បាប់។ ... ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cNu7HM

ព្រៃឡង់​ នៅ​តែ​ត្រូវ​កាប់​បំផ្លាញ​ពី​សំណាក់​អ្នក​មាន​អំណាច

បើទោះបីជារដ្ឋាភិបាលបានដាក់ព្រៃឡង់ជាព្រៃការពារហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យឈប់ប្រព្រឹត្តបទល្មើសព្រៃឈើក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតឡើងយ៉ាងក្តៅគគុកនៅឡើយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។ នេះបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនបរិស្ថានជាង ១០ នាក់ដែលរួមមានម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក លោក អ៊ូច ឡេង បានរកឃើញ។ ក្រុមសកម្មជនទាំងនេះបានឲ្យដឹងកាលពីម្សិលមិញថាព្រៃឡង់ក្នុងស្រុករវៀងដែលរដ្ឋាភិបាលទើបដាក់បញ្ជូលជាព្រៃការពារនោះបាននិងកំពុងតែទទួលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃហើយដឹកចូលទៅក្នុងរោចក្រអារឈើយ៉ាងហោចណាស់ចំនួន ២ កន្លែងដែលគេស្គាល់ថារោងចក្រ ៩៥។ ក្រោយមកឈើទាំងនោះត្រូវបានគេកែច្នៃ និងដឹកបន្តយកទៅចែកចាយក្នុងខេត្តកំពង់ចាមដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ... ...

ផាក់ ស៊ាងលី
http://bit.ly/2cfV0EY

ព្រៃឈើ​នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ

ព្រៃសហគមន៍ជាង ៨០០ ហិកតារបស់ជនជាតិដើមភាគតិចគួយក្នុងស្រុកថាឡាបរិវ៉ាត់ក៏កំពុងតែទទួលរងការកាប់បំផ្លាញផងដែរដោយមានការបើកដៃពីអាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរក្នុងស្រុកថាឡាបរិវ៉ាត់ដែលជាជនជាតិភាគតិចដូចគ្នានោះត្រូវបានសហគមន៍នៅភូមិអន្លង់ក្រមួន ឃុំស្រែឫស្សីបានចោទប្រកាន់ថា ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃសហគមន៍អន្លង់ក្រមួនទំហំ ៨១០ ហិកតាដែលជាផ្នែកមួយនៃព្រៃឡង់។ សមាជិកសហគមន៍ចំនួន ៧ នាក់តំណាងឲ្យពលរដ្ឋប្រមាណជា ១០០ គ្រួសារបានប្តឹងមេភូមិឈ្មោះ យ៉ែម ខែម មេឃុំឈ្មោះ លួន ណាន និងអ្នកផ្សេងទៀតមានឈ្មោះ មាស សុខសាន្ត ឈ្មោះ យ៉ាង និងឈ្មោះ វ៉ាង ជាដើមទៅតុលាការខេត្តស្ទឹងត្រែងតាំងពីឆ្នាំ ២០១៣ មកដោយសារតែបទល្មើសព្រៃឈើនេះ។ ... ...

ផាក់ ស៊ាងលី
http://bit.ly/2bXOT9X

លោក​នាយក​រដ្ឋមន្ត្រី​ចេញ​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ត្បូងឃ្មុំ តាម​ចាប់​មេខ្លោង​ជួញដូរ និង​កាប់​ព្រៃឈើ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ កន្លងទៅបានបញ្ជាឲ្យលោក ប្រាជ្ញ ចាន់ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការលប់បំបាត់រាល់សកម្មភាពកាប់ឈើ ការដឹកឈើខុសច្បាប់នៅខេត្តត្បូងឃ្មុំ និងចាប់មេខ្លោងធំ ដែលនៅពីក្រោយការជួញដូរ និងកាប់ឈើប្រណិត។ បទបញ្ជានេះ ត្រូវបានប្រកាសឡើងក្នុងពេលលោកបានជួបជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមគេហទំព័របណ្ដាញទំនាក់ទំនងសង្គម Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសពីលទ្ធផល ក្រោយកិច្ចជំនួប។ លោកបានសរសេរបន្ថែមថា ក្នុងកិច្ចជំនួប លោកបានសង្កត់ធ្ងន់លើការបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ទាំងស្រុងនៅក្នុងខេត្តត្បូងឃ្មុំ នេះ។ លោកបានបញ្ជាទៅលោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និងបញ្ជាផ្ទាល់ទៅកម្លាំងទាំង ៣ប្រភេទមាន ប៉ូលិស ប៉េអិម និងទាហានខេត្ត ត្រូវអនុវត្តការងារនេះឲ្យបានដាច់ខាត។ ... ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2bHAQnP

ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​កំពុង​​បិទ​ផ្លូវ​ដើម្បី​កាប់​ឈើ

សំឡេងម៉ាស៊ីនអារឈើឮរំពងព្រៃនៅក្នុងតំបន់អភិរក្សព្រៃឡង់ ជំនួសឲ្យសំឡេងសត្វយំយ៉ាងពីរោះរណ្ដំ ចំណែកដើមឈើដែលធ្លាប់ឈទ្រឹងខ្ពស់សន្លឹមប្រឆាំងនឹងកម្ដៅព្រះអាទិត្យ ដើម្បីជាម្លប់នៃសត្វទាំងពួង ជំនួសដោយគល់ឈើ និងស្នាមផេះដែលប្រជាសហគមន៍ព្រៃឡង់ អះអាងថា ដំណើរឆ្ពោះទៅរកការវិនាសហិនហោចព្រៃឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ ដោយសារតែការព្រួតដៃគ្នាបំផ្លាញពីសំណាក់សមត្ថកិច្ច និងក្រុមហ៊ុនដែលបានលើកទឹកចិត្តឲ្យពលរដ្ឋកាប់ឈើដោយសេរីយកមកលក់ឲ្យក្រុមហ៊ុន៩៥ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ... ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2bfouza

USAID ស្នើ​សុំ​យោបល់​សាធារណៈ មុន​ផ្តល់​ជំនួយ​ការពារ​ ព្រៃឡង់

ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងផ្តល់មូលនិធិដល់គម្រោងការពារព្រៃឡង់ហើយកំពុងស្នើសុំយោបល់ជាសាធារណៈសម្រាប់សេចក្តីព្រាង គម្រោងគំនិតផ្តួចផ្តើមនាពេលខាងមុខ។ ... ...

Cristina Maza and Bun Sengkong
http://bit.ly/2baJmtX

ព្រៃឡង់នៅតែមានការចូលកាប់ឈើ៖ សហគមន៍

ការកាប់ព្រៃឈើនៅតែបន្តរាលដាលនៅក្នុងព្រៃឡង់ ជាភស្តុតាងដែលបង្ហាញថាការជម្រុញដើម្បីដាក់ដី ៤០០,០០០ហិកតា ទៅក្នុងតំបន់ការពាររបស់រដ្ឋាភិបាលគឺ មិនមានប្រសិទ្ធិភាព នេះបើយោងតាមសកម្មជនានាក៏ដូចជាបណ្តាញសហគមន៍ព្រៃឡង់ចេញសេចក្តីរាយការណ៍កាលពីម្សិលមិញ។ ... ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26693/prey-lang-still-logged--community/

នគរបាលបានបិទវេទិកាស្តីអំពីបញ្ហាដីធ្លីនៅខេត្តព្រះវិហារ

ប្រជាជនជាង២០០នាក់តំណាងឱ្យសហគមបីក្នុងខេត្តព្រះវិហារបានគ្រោងនឹងបើកកិច្ចពិភាក្សាអំពីបញ្ហាទន្លាស់ដីកាលពីម្សិលមិញក្នុវវេទិការសាធារណៈ ត្រូវបាននគរបាលធ្វើការបញ្ឈប់ នេះបើយោងតាមលោក Tork Hong អ្នកតំណាងពីសហគម មូលដ្ឋានមួយដែលស្ថិតនៅជិតព្រៃឡង់។ ... ...

គង់ មេត្តា
http://www.phnompenhpost.com/national/police-block-preah-vihear-land-dispute-forum

សហគមន៍​ព្រៃ​ឡង់​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​បន្ទាន់​ក្រោយ​រកឃើញ​បទល្មើស​ថ្មី​ជាង ២ ពាន់​ករណី

បណ្តាញ​សហគមន៍​ព្រៃឡង់​ទាំង​ ៤ ​ខេត្ត​បាន​រកឃើញ​បទល្មើស​កាប់​ឈើ​ជាង​ ២០០០ ​ករណី​និង​ចាប់​បាន​រណារយន្ត​អារ​ឈើ​ជិត ៥០ ​គ្រឿង​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​ ២០១៥ ដែល​ករណី​នេះ​ពួកគេ​បាន​អំពាវនាវ​ដល់​​រាជរដ្ឋាភិបាល​ទប់ស្កាត់​ជា​បន្ទាន់​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​កំពុង ...

ប៉ិច សុធារី
http://bit.ly/1Ib2CgG

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

uvcyU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!