ព័ត៌មាន​

អតីត​ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង ​សន្យា​ជំរុញ​អ្នកវិនិយោគ​កូរ៉េខាងត្បូង​មកកាន់​កម្ពុជា​កាន់​តែច្រើន​បន្ថែមទៀត​

អតីត​ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង លោក Park Byeong-Seug សន្យា​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-កូរ៉េខាងត្បូង​ឱ្យ​កាន់តែ​រឹងមាំ​ឡើង ស្វែងរក​ជំនួយ​ជួយ​ដល់​កម្ពុជា​ក្នុងការ​ដោះមីន និង​ជំរុញ​អ្នកវិនិយោគ​កូរ៉េខាងត្បូង​មកកាន់​កម្ពុជា​កាន់​តែច្រើន​បន្ថែម​ទៀត​នាពេល​ខាងមុខ។​ ​ការសន្យា​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក Park Byeong-Seug និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១១ ខែ​មករា។​ ...

រី សុចាន់
https://www.postkhmer.com/business/2023-01-13-1044-245880.html

វិនិយោគិន​កូរ៉េ​សម្លឹង​ឃើញ​កាលានុវត្តភាព​នៃ​ការវិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​កាន់តែច្រើន​ទៅ​ទីផ្សារ​ខ្លួន

កម្ពុជា​សង្ឃឹម​ថា វិនិយោគិន​កូរ៉េ​នឹង​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ចំពោះ​កាលានុវត្តភាព​នៃ​ការ​វិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ បាន​កាន់តែ​ច្រើន ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈពេល ៨ ​ខែ ​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជិត ៥៥០ ​លាន​ដុល្លារ កើន​ជាង ៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-09-21-1537-241330.html

សម្ព័ន្ធ​សន្តិភាព​សកល​ស្នើសុំ​ទស្សនៈ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ជំរុញ​ការស្វែងរក​សន្តិភាព​ពិភពលោក

អង្គការ​សម្ព័ន្ធ​សន្តិភាព​សកល (UPF) ស្នើសុំ​ទស្សនៈ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សម្ព័ន្ធ​សន្តិភាព​សកល​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​ពិភពលោក​។ នេះ​បើ​តាម​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-06-04-1627-237345.html

កូរ៉េ​សន្យា​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​ឱ្យ​ឆាប់​ចូល​ជា​ធរមាន

សាធារណរដ្ឋ​កូរ៉េខាងត្បូង​បាន​សន្យា​នឹង​ជំរុញ​កិច្ចសហការ​ជាមួយ​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឱ្យបាន​កាន់តែខ្លាំង​ថែមទៀត​ បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹងត្រូវ​ចូល​ជា​ធរមាន​ឆាប់ៗ​នេះ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-14-1109-231674.html

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ

ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ​ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២១ មុនពេល​ព្រឹទ្ធសភា​ពិនិត្យ​ចប់​សព្វគ្រប់​នា​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២២ និង​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រម​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​ ២០២២​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-02-04-1121-231121.html

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP ចូល​ជាធរ​មាននៅ​កូរ៉េខាងត្បូង​

​កតិកាសញ្ញា​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​បាន​ចូល​ជា​ធរមាន​ក្នុងប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3roVzm8

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កូរ៉េ​រយៈពេល ១១ ​ខែ កើនឡើង​ជិត ៩%

ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កូរ៉េ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ សម្រេចបាន​ក្នុង​ទឹកប្រាក់​សរុប​ជិត ៨៧០ ​លាន​ដុល្លារ កើន ៨,៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា កើន​ជិត ៦ ​ភាគរយ និង​នាំចូល​កើន​ជាង ១០ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita)​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-12-21-1303-228635.html

ការអូសបន្លាយ​ពេល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​កម្ពុជា-កូរ៉េ

ទិន្នន័យ​ទើប​ចេញផ្សាយ​របស់​ Kita ឱ្យដឹងថា​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​សកល​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​កម្ពុជា និង​កូរ៉េ រយៈពេល​ ១០ ​ខែ​ឆ្នាំ​ ២០២១ មានតម្លៃ​សរុប ៧៩១,៥៩ ​លាន​ដុល្លារ ធ្លាក់ចុះ​ពី​ចំនួន ៨៨៥,៣២ ​លាន​ដុល្លារ ឬ​ស្មើនឹង ១០,៥៨ ​ភាពរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-17-1150-226969.html

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េខាងត្បូង​​ឆ្នាំ​ ២០១៩ ​កើនឡើង​ដល់​ជាង​ ១ ​ពាន់​លាន​ដុល្លារ

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​សម្រេច​បាន​ជាង​ ១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ជាង​ ៣៦ ​ភាគរយ​ ធៀប​នឹង​ ៧៥៦ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​ពលករ​កម្ពុជា​នៅ​កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​ចន្ទ​។ លោក ហ៊ុន សែន បាន ...

ម៉ៃ គុណមករា
https://bit.ly/2S1mFy2

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​កូរ៉េ​មាន​ $៦៥៧ ​លាន​ ក្នុង​រយៈពេល​ ៩ ​ខែ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ នេះ​មានតម្លៃ​ប្រមាណ​ជាង ៦៥៧ លាន​ដុល្លារ ដែល​ស្ទើរតែ​ស្មើនឹង​ពេញ​ ១ ​ឆ្នាំ​ ២០១៨​។ ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ ទទួលបាន​ពី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិលមិញ បង្ហាញ​ថា​ក្នុង​រយៈពេល ៩​ ខែ ឆ្នាំ​ ២០១៩ នេះ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​កូរ៉េ​មាន​តម្លៃ​សរុប​ជាង ៦៥៧ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/bilateral-trade-south-korea-tops-657m

កម្ពុជា​-កូរ៉េ​ខាងត្បូង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ប៊ូ​សាន​

ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​កាលពី​ម្សិលមិញ​ បាន​ពិភាក្សា​អំពី​ការ​ពន្លឿន​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទី​ក្រុង​ប៊ូ​សាន​កាលពី​ខែមុន​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ កាលពី​ម្សិលមិញ​បាន ...

ស៊ុន មេសា
https://www.khmertimeskh.com/50673093/cambodia-south-korea-to-implement-busan-agreements

ក្រសួង​ ជំរុញ​ឲ្យ​វិនិយោគ​លើ​រោងចក្រ​សម្អាត​ស្វាយ

មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ធ្វើការ​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​វេចខ្ចប់ និង​សម្លាប់​មេរោគ​លើ​ផ្លែស្វាយ ដើម្បី​បំពេញ​តម្រូវការ​ស្តង់ដា​នាំចេញ​ស្វាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​កម្ពុជា​ទទួល​បាន​ភ្លើង​ខៀវ​នាំចេញ​ស្វាយ​ទៅ​កូរ៉េខាងត្បូង និង​កំពុង​សិក្សា​ពី​លទ្ធភាព​នាំចេញ​ទៅ​ទីផ្សារ​ចិន​។ ...

ធូ វិរៈ
https://bit.ly/2sSXwMd

កូរ៉េ​ខាងត្បូង​សន្យា​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជា​បន្ត​របស់​កម្ពុជា​

កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ពី​ភាព​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ប្រចាំ​តំបន់​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដោយ​កត់សម្គាល់​ថា​រដ្ឋាភិបាល​កូរ៉េ​បាន​សន្យា​ថា​នឹង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។​ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50665349/south-korea-pledges-to-support-kingdoms-ongoing-development/

អ្នកនាំ​ចេញ​៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ជួយ​លើកកម្ពស់​ការប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា​

អ្នកនាំ​ចេញ​របស់​កម្ពុជា​សង្ឃឹមថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង​នឹង​ជម្រុ​ញពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​មក​កម្ពុជា​។ លោក​ Chang​ Hoon​ Lee​ នាយក​គ្រប់គ្រង​ក្រុមហ៊ុននាំចេញ​ Hyundai​ Agro​ របស់​កូរ៉េ​បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ គឺជា ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50664297/fta-with-south-korea-would-improve-cambodias-competitiveness-exporters/

កម្ពុជា ស្នើ​កូរ៉េ​បង្កើន​ការទទួល​យក​ពលករ​បន្ថែម ខណៈ​មើលឃើញ​មាន​អត្ថប្រយោជន៍​ខ្ពស់

 រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ស្នើ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េខាងត្បូង បង្កើន​ការទទួល​យក​ពលករ​កម្ពុជា​បន្ថែមទៀត ស្រប​ពេល​លោក​មើលឃើញ​ថា ការបញ្ជូន​ពលករ​កម្ពុជា​ទៅ​ប្រទេស​នេះ​អាច​ទទួលបាន​អត្ថប្រយោជន៍​ខ្ពស់ និង​ទទួល​បាន​ជំនាញ​ច្បាស់លាស់​។ ការស្នើ​ឱ្យ​បង្កើន​ចំនួន​ពលករ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោកស្រី កាង ឃ្យុងវ៉ា ...

ឡុង គីមម៉ារីតា
https://bit.ly/2rwXbhy

កម្ពុជា​ - កូរ៉េ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ ៥ និង​ពិភាក្សា​អំពី​ជន​ចំណាកស្រុក​

ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ ៥ រួមមាន​ការ​ចាប់ផ្តើម​ការសិក្សា​រួមគ្នា​មួយ​ស្តី​ពី​លទ្ធភាព​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ប្រាក់​ សុ​ខុន​ និង​សម​ភាគី​កូរ៉េ​ គឺ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50664054/cambodia-south-korea-ink-five-agreements-discuss-migrants/

ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​​​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​​

កិច្ច​ព្រមព្រៀង​ដើម្បី​ធ្វើការ​សិក្សា​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទី​ក្រុង​ប៊ូ​សាន​ប្រទេស​កូរ៉េ​ ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ​កំពុង​ត្រូវ​បាន​ធ្វើឡើង​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50663999/cambodia-and-s-korea-closer-to-signing-fta/

​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​ធ្វើ​ «​បាតុកម្ម​ភ្លើងទៀន​»​ នៅ​កូរ៉េ​ខាងត្បូង​

​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ពាន់​នាក់​បាន​ជួបជុំ​គ្នា​ កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​ Qwangju​ ប្រទេស​ កូរ៉េ​ខាងត្បូង​ ដើម្បី​ធ្វើ​ «​បាតុកម្ម​ភ្លើងទៀន​»​ ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ លោក​ យឹ​ម​ ស៊ី​ណ​ន​ សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់ ...

នៀម ឆេង
https://bit.ly/2IuPKhS

ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​ប្តេជ្ញា​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​រឹង​មាំ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​សម​ភាគី​កូរ៉េ​ខាងត្បូង​ លោក​ប្រធានាធិបតី​ មូ​ន​ ចេ​អ៊ី​ន​ (Moon​ Jae-in)​ កាលពី​ថ្ងៃ​សុក្រ​បាន​ព្រមព្រៀង​ធ្វើការ​រួម​គ្នា​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​។​ កាលពី​ថ្ងៃ​សៅរ៍​ លោក​ មូ​ន​ បាន​ចាក ...

ម៉ៃ គុណមករា
https://www.khmertimeskh.com/50587660/cambodia-south-korea-commit-to-stronger-trade-relations/

កូរ៉េខាងត្បូងគ្រោងនាំចូលស្វាយ

ជំនួបរវាងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង និង លោក ហេង សំរិន ប្រធានរដ្ឋសភាបានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងចង់ទទួលយកពលករចំណាកស្រុកកាន់តែច្រើន និងបង្កើនការនាំចូលកសិកម្មពីកម្ពុជារួមទាំងផ្លែស្វាយ។ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5093482/south-korea-set-import-mangoes/

ប្រទេសកូរ៉េខាងត្បូងជួយស្តារព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរអប្សរាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយកូរ៉េខាងត្បូងដើម្បីស្តារឡើងវិញ និងអភិរក្សព្រះលានជល់ដំរីនៅឧទ្យានបុរាណអង្គរខេត្តសៀមរាប។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5090136/south-korea-help-restore-elephant-terrace/

អនុស្សរណៈ​យោគយល់​ថ្មីរ​វា​ង​កម្ពុជា​ និង​ប្រទេស​កូរ៉េ​សម្រាប់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​

​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់​កូរ៉េ​ខាងត្បូង​ចំនួន​ពីរ​ បង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​មួយ​ជាមួយនឹង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ខ្សែកាប​អុ​ប​ទិច​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5087660/new-mou-korea-tech-centre/

នៅតែមិនទាន់មានការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េខាងត្បូង

បើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម កម្ពុជានៅមិនទាន់នាំចេញស្វាយទៅកូរ៉េខាងត្បូងនៅឡើយទេ បើទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅឆ្នាំ ២០១៥ ជាមួយភ្នាក់ងារនៅអាស៊ីបូព៌ាក៏ដោយ។ ...

សុខ ចាន់
http://www.khmertimeskh.com/5078690/still-no-mango-exports-south-korea/

ស្ថា​​​ន​​​​ទូតកម្ពុជា​នៅកូរ៉េ​ខាងត្បូង​​​​អន្តរាគមន៍​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​បែក​​​ធ្លាយវីដេអូ​​​ស្ត្រី​​​ខ្មែរ​​​ត្រូវ​​​គេ​​​វាយ​​​ដំ

រូបថត និងវីដេអូឃ្លីបស្តីពីស្ត្រីខ្មែរម្នាក់ដែលត្រូវបានវាយដំពីសំណាក់មេការជនជាតិចិននៅក្នុងក្រុងរណបមួយនៃទីក្រុងសេអ៊ូលនោះត្រូវបានចែករំលែកច្រើនជាង១ពាន់ដងតាមបណ្តាញទំនាក់ទំនងសង្គមកាលពីម្សិលមិញ ដោយជំរុញឱ្យស្ថានទូតកម្ពុជាស្វែងរកស្ត្រីរូបនេះ ហើយយកនាងទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/34307

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ne8YY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!