ព័ត៌មាន​

ប្រជាពលរដ្ឋទាមទារសំណងពីក្រុមហ៊ុន Global Green Mining ចំពោះការឈូសឆាយដីចម្ការ

យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​១០គ្រួសារ​បានទាម​ទារ​សំណង​ពី​ក្រុម​ហ៊ុន​មួយ​ដែល​បាន​ឈូស​ឆាយ​ដី​ចម្ការ និង​ដី​ព្រៃ​ ដើម្បី​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ទី​តាំង​រុករក​រ៉ែ​ដែក​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​វិហារ​។​ ...

ឃួន ណារីម​
https://khmer.cambojanews.com/villagers-demand-compensation-from-global-green-mining-for-clearing-farm/

កំពង់​ផែ​កំពត​ទទួល​បាន​ដី​នៅ​ឆ្នេរសមុទ្រ​ ស្រប​ពេល​ដំណើរការ​ផ្ទេរ​ដី​នៅ​បឹង​ទន្លេសាប​

​ផ្ទៃដី​ប្រមាណ​មួយ​ម៉ឺន​ហិ​កតា​ជុំវិញ​បឹង​ទន្លេសាប​បន្ធូរបន្ថយ​ការ​ការពារ​ ដែល​សន្មត់​ថា​វា​ផ្តល់​ភាព​ស្របច្បាប់​ដល់​គ្រួសារ​ដែល​បាន​ប្រើប្រាស់​ដី​នោះ​ ខណៈ​គម្រោង​កំពង់​ផែពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា​ ទ្រី​ ភាព​ ទទួល​បាន​ ១៥០​ ហិ​កតា​នៅ​ឆ្នេរសមុទ្រ​កំពត​។​ ...

ម៉ិច ដារ៉ា
https://vodenglish.news/kampot-port-receives-more-sea-tonle-sap-transfer-proceeds/

ប្រឆាំងនឹងបទល្មើសព្រៃឈើ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសពីគោលចំហចំពោះការការពារព្រៃឈើ ដោយជំរុញឱ្យមន្រ្តីបង្កើនប្រសិទ្ធភាពនៃការការពារបទល្មើសព្រៃឈើ។   ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5079501/fight-forest-crimes-pm-urges/

ទ្រី ភាព ដាក់​សំណើ $៤០០​លាន​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​និង​កំពង់ផែ​អន្តរជាតិ

ឈ្មួញ​ឈើ​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា​បាន​ដាក់​សំណើ​វិនិយោគ​ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​តម្លៃ​៤០០​លាន​ដុល្លារ​នៅ​ខេត្ត​កំពត ដែល​រួមមាន​រោងចក្រ​ចម្រាញ់​ប្រេង និង​កំពង់ផែ​នាំចូល​ប្រេង​ឆៅ​។ នេះ​បើតាម​ការ​អះអាង​ពី​មន្ត្រី​ពាណិជ្ជកម្ម​។ ...

Kali Kotoski និង ចេង សុខហ័ង
http://bit.ly/2htvs7j

ក្រុមហ៊ុន ទ្រីភាព ​ងាក​ទៅ​វិនិយោគ​លើ​អាជីវកម្ម​ប្រេង

ឧកញ៉ា ទ្រី ភាព ដែលពីមុនត្រូវបានគេចោទថាធ្វើជំនួញឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំនៅក្នុងតំបន់ព្រៃការពារ និងរកបានប្រាក់រាប់លានពីធនធានធម្មជាតិរបស់ប្រទេសកម្ពុជាបានវិនិយោគលើអាជីវកម្មថ្មីទៀតលើការផ្គត់ផ្គង់ប្រេងនៅកម្ពុជា។ ...

Kali Kotoski
http://bit.ly/2arsETU

លោក ទ្រី ភាព​ ចុះកិច្ចព្រមព្រៀងសាង​សង់​​​កំពង់ផែ​ជាមួយ​ក្រុមហ៊ុន​ហុងកុង

លោក ទ្រី ភាព ឈ្មួញឈើដ៏ធំបានចុះហត្ថលេខាលើគម្រោងសាងសង់កំពង់ផែសមុទ្រក្នុងទឹកប្រាក់៣០០លានដុល្លារជាមួយក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Hutchison Port Holdings កាលពីថ្ងៃច័ន្ទ នេះបើយោងតាមលោក កែន សត្ថា អភិបាលខេត្តកែបដែលបានចូលរួមនៅក្នុងពិធីចុះហត្ថលេខានេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/31867

អភិបាល​​​ខេត្ត​​​​​​ថា លោក ទ្រី ភាព ​​​ទទួល​​​បាន​​​ដីសម្បទាន​​​ថ្មី​​​ស្រប​​​ពេល​​​​​​រដ្ឋាភិ​​​បាលកំពុង​​​​ផ្អាក​​​ការ​​​ផ្តល់​​​សម្បទាន​​​

កាលពី​ម្សិលមិញ​អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​​ឃ្លាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង ​នៅ​​ខេត្ត​ភាគ​ឦសាន​គឺ​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បង្រ្កាប​ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ទៅ​វៀតណាម​ដែល​មិន​អាច​ បង្ក្រាប​បាន​អស់​រយៈពេល ...

អូន ភាព
http://bit.ly/1PoQSep

ក្រុមមន្រ្តីព្រមានពីការប្តឹងជុំវិញរបាយការណ៍ព្រៃឈើថ្មី

កាលពីថ្ងៃពុធ ក្រុមមន្រ្តីក្រសួងបរិស្ថាននិងកសិកម្មបានព្រមានដល់ម្ចាស់សំណេររបាយការណ៍ថ្មីមួយ ដែលបានចោទប្រកាន់រដ្ឋាភិបាល ថាឃុបឃិតជាមួយ មហាសេដ្ឋីឈើទ្រីភាពនិងអនុញាតិឱ្យមានការចូលកាប់ឈើក្នុងតំបន់ព្រៃការពារនៃភាគឦសានរបស់ប្រទេសកម្ពុជា។ក្រុមមន្ត្រីដដែលបានអះអាងថា អ្នកនិពន្ធអាចនឹងត្រូវបានប្តឹងលុះត្រាតែពួកគេយល់ព្រមធ្វើកំណែលើរបាយការណ៍នេះ។ ...

អូន ភាព
https://www.cambodiadaily.com/news/govt-warns-of-lawsuit-over-new-illegal-logging-report-92665/

មេធាវីសំណូមពរតុលាការឱ្យពិចារណាជំងឺធាត់ជ្រុលរបស់កូនប្រុសឧកញ៉ា

កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់ ដួង ឧត្តមឆវីន ដែលបានទះកំផ្លៀងកូនឧកញ៉ាកាប់ឈើទ្រីភាព នៅហាងសាក់រូបមួយក្នុងរាជធានីភ្នំពេញ នៅខែមេសានេះ បាននិយាយក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញថា សុខភាពរបស់កូនក្តីលោកដែលមានជំងឺធាត់ជ្រុល គួរត្រូវយកទៅពិចារណាក្នុងការកាត់ទោសផងដែរ។ ...

អូន ភាព
https://www.cambodiadaily.com/news/lawyer-asks-municipal-court-to-consider-tycoons-sons-obesity-91097/

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ថ្មដា​ចោទ​អាជ្ញាធរ​ថា​ដាក់​សម្ពាធ​បញ្ចប់​ជម្លោះ

ពលរដ្ឋ ២៣ ​គ្រួសារ​​ដែល​ជា​គ្រួសារ​ទាហាន​សមាហរណកម្ម​រស់នៅ​ក្នុង​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន MDS Import Export Co; Ltd​ របស់​លោក​ឧកញ៉ា​ទ្រីភាព​បាន​អះអាង​ថា​អាជ្ញាធរ​នៅ​តែ​បន្ត​ដាក់​បន្ទុក​មកលើ​ប្រជាពលរដ្ឋ​បើ​ទោះបី​ជា​ខ្លួន​បាន​កំពុង​ព្យាយាម​ដើម្បី​បញ្ចប់​ជម្លោះ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1It1km7

បណ្តាញ​ព្រៃឡង់​អំពាវនាវ​ឲ្យ​ឧកញ៉ា​ ទ្រី ភាព​ ចេញ​លិខិត​បញ្ជាក់​ថា ​ឈប់​កាប់​ឈើ

បណ្តាញ ​សហគមន៍​ការពារ​ព្រៃឡង់​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​លោក​ឧកញ៉ា ទ្រី ភាព ចេញ​លិខិត​ជា​ផ្លូវការ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​បញ្ឈប់​ធ្វើ​ អាជីវកម្ម​ឈើ​ និង​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ជា​ សាធារណៈ​ក្រោយពី​លោក​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ឈប់​ធ្វើ​ជំនួញ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1OpzXcK

តំណាងរាស្ត្រគណបក្សប្រឆាំងស្នើរសុំនាយករដ្ឋមន្ត្រីឱ្យមានការស៊ើបអង្កេតពីតំបន់សេដ្ឋកិច្ចពិសេសដែលបានផ្តល់ឱ្យលោកទ្រីភាព

កាលពីថ្ងៃចន្ទ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក​ អ៊ុម​សំអាន បានផ្ញើលិខិតមួយទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ដើម្បីស្នើសុំឱ្យ មានការស៊ើបអង្កេត​ទៅលើតំបន់សេដ្ឋកិច្ចពិសេស​របស់លោកទ្រីភាពក្នុងខេត្តរតនគិរី ដោយអះអាងថាមហាសេដ្ឋីព្រៃឈើរូបនេះបានប្រើប្រាស់តំបន់នេះដើម្បីកាត់ឈើខុសច្បាប់ដឹកយកទៅ​​​ លក់នៅ​ប្រទេសវៀតណាម។   ...

ឃួន ណារិម
https://www.cambodiadaily.com/news/lawmaker-asks-hun-sen-for-probe-of-try-pheaps-sez-89251/

ឧកញ៉ា ទ្រី ភាព​ ចង់​បើក​ទំព័រ​ប្រវតិ្តសាស្ត្រ​ថ្មី​បញ្ឈប់​កាប់​ឈើ​ ងាក​ទៅ​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម

ក្នុង​បទ​សម្ភាស​ពិសេស​មួយ​ជាមួយ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ពិធី​បើក​សម្ពោធ​អគារ​រដ្ឋបាល និង​សមិទ្ធផល​នានា​របស់​លោក​ក្នុង​ខេត្ត​ព្រះវិហារ​ពី​ថ្ងៃ​អាទិត្យ ឧកញ៉ា​រូប​នេះ​បាន​និយាយ​អំពី​បំណង​នៃ​ការ​​ចាប់​ផ្តើម​ទំព័រ​ថ្មី និង​បាន​សន្យា​​បញ្ចប់​សកម្មភាព​កាប់​ឈើ​របស់ ...

ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1IfyeXs

រដ្ឋមន្ត្រីជួយបើកសម្ភោធកសិដ្ឋានកៅស៊ូថ្មីរបស់ឧកញ៉ាទ្រីភាព

នៅថ្ងៃអាទិត្យ ក្នុងខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ​​ សំអុល បានជួយសម្ពោធគម្រោងចំការកៅស៊ូនិងសម្ភារៈបរិក្ខារជំនួយមានតម្លៃ ៥២លានដុល្លារ របស់លោកឧកញ៉ាទ្រីភាពដែលនឹងប្រតិបត្តិការលើដីដែលលោក បានកាប់ព្រៃការពារអស់ ចំនួនរាប់ពាន់ហិចតាមកដំណើរការ។ ...

អូន ភាព
https://www.cambodiadaily.com/news/minister-helps-open-controversial-tycoons-new-rubber-farm-88896/

គណៈកម្មការ​នៃ​រដ្ឋសភា​នឹង​ស៊ើបអង្កេត​លើ​ករណី​កាប់​ឈើ​ខុសច្បាប់​

គណៈកម្មការ ​មួយ​នៃ​រដ្ឋសភា​នឹង​ពិនិត្យ​ការ​ចោទប្រកាន់​ពី​ការ​កាប់​ និង​ការ​នាំ​ឈើ​ចេញ ដោយ​ខុសច្បាប់​ ដែល​ប្រាក់​មួយ​ចំនួន​ធំ​ និង​អំពើ​ពុក​រលួយ​ស៊ីជម្រៅ​បាន​នាំ​ឲ្យ​កើត​មាន​ជម្លោះ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​លួច​បន្លំ​ពន្ធ​។​ ​បន្ទាប់ ...

សុខ ខេមរា
http://www.voacambodia.com/content/parliamentary-committee-to-investigate-illegal-logging/2650379.html

Global Witness ខក​ចិត្ត​ចំពោះ​លោក​ អ៊ុក រ៉ាប៊ុន ​ដោយ​ថា​គាំទ្រ​ការ​កាប់​ឈើ

អង្គការ Global Witness បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ភាព​គ្មាន​ឆន្ទៈ​យ៉ាង​ច្បាស់​ក្រឡែក​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទទួល​យក​នូវ​ភ័ស្តុតាង ពី​ការ​បន្ត​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទំហំ​ធំ ដែល​ប្រព្រឹត្ត​ដោយ​ក្រុមហ៊ុន Try Pheap Group គឺជា​រឿង​ដែល​ខក​ចិត្ត​យ៉ាង​ខ្លាំង។ ...

Daniel Pye
http://bit.ly/1F0iHJR

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ច្រាន​ចោល​ការ​ចោទប្រកាន់​ពី​ ក្លូបលវីតណេស

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពី​ម្សិលមិញ​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​របស់​អង្គការ Global Witness (GW) ដែល​ថា មន្ត្រី​រាជរដ្ឋាភិបាល​រួម​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ទ្រីភាព​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ដោយ​អះអាង​ថា ការ​នាំ​ចេញ​ឈើ​ទៅ​បរទេស​របស់​កម្ពុជា គឺ​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាស់លាស់។ ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា នៅ​ទីស្តីការ​ក្រសួង ...

ប៉ិច សុធារី
http://bit.ly/1ARPaRg

ទាហាន ១០០ នាក់​គំរាម​លាលែង​ព្រោះ​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ក្រុម​ហ៊ុន ទ្រី ភាព

ទាហាន​បម្រើ​ការ​ឲ្យ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ ១៤៥ ចំណុះ​ឲ្យ​កងពល​តូច​អន្តរាគមន៍​លេខ ១៤ ជាង ១០០ នាក់​ស្ថិត​ក្នុង ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន MDS Import Export Co, Ltd. របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​គំរាម​លាលែង​ពី​មុខ​តំណែង ប្រសិន​បើ​ពុំ​អាច​រក​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដីធ្លី​នេះ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1vQJjJr

អ្នកភូមិ​ជា​ច្រើន​គ្រួសារនៅ​ខេត្ត​ពោធិ៍សាត់​​​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក​ ទ្រី ភាព ដាក់​ញត្តិជូន​អភិបាល​ខេត្ត​

តំណាង​របស់​​អ្នកភូមិ​​ចំនួន​១៤២​គ្រួសារ​មកពី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ដាក់​ពាក្យ​បណ្ដឹង​​​ទៅកាន់​អភិបាល​ខេត្ត​កាលពី​ម្សិលមិញ ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​វិវាទ​ដីធ្លី​របស់​ពួកគាត់​​ជាមួយ​​លោក ទ្រី ភាព ​​ដែល​ជា​​អ្នក​ជំនួញ​ដ៏មាន ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20145/

ជីវិត​អ្នក​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ក្រុម​ហ៊ុន ទ្រីភាព នៅ​ភ្នំ​ក្រវាញ

អង្គុយ​ក្នុង​តង់​ខៀវ​នៅ​ក្នុង​ចំណោម​តង់​ជាច្រើន​នៅ​ក្រោម​ដើម​ឫស្សី​ជាប់​មាត់​ស្ទឹង ស្ថិត​នៅ ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​ទើប​តែ​មក​តាំង​នៅ​ថ្មី​ប្រមាណ ២​ខែ តាម​រយៈ​មេការ​លោក ញៀន (ឈ្មោះ​ដាក់​ឲ្យ) បាន​ធ្វើ​ដំណើរ​ពី ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xxnhfW

ចោរ​ឯក​សណ្ឋាន​នៅ​ពី​ក្រោយ​បទ​ល្មើស​ព្រៃ​ឈើ​

អាឡូ​បង​ខ្ញុំ​សុំ​ចេញ​អីវ៉ាន់​មួយ» នេះ​គឺ​ជា​ភាសា​ទំនាក់​ទំនង​គ្នា​រវាង​ពលរដ្ឋ​ដឹក​ឈើ​តាម​ម៉ូតូ​ជាមួយ​នឹង​សមត្ថកិច្ច​នៅ​តាម​គោល​ដៅ​នីមួយៗ​ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​ដឹក​ឈើ​តាម​តំបន់​នោះ​ជា​ថ្នូរ​នៃ​ការ​បង់​ប្រាក់​កុំ​ឲ្យ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xFbwkm

សហគមន៍​ខំ​ទប់​ការ​កាប់​ព្រៃ​ឡង់​ខណៈ​ឈ្មួញ​កំពុង​ខិតខំ​បំផ្លាញ

នៅ​ពេល​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​កាល ខែ​មេសា ឆ្នាំ​២០១២ បណ្តាញ​សហគមន៍​ដែល​លោក​បាន​បង្កើត​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្លាំង​ក្លា​នៅ​តំបន់ ព្រៃឡង់ បាន​បែក​ខ្ញែក​គ្នា។ អស់​រយៈ​ពេល​ពីរ​ឆ្នាំ ការ​ល្បាត​ព្រៃ​ឈើ​ដែល ...

ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1l0SSyS

យុទ្ធសាស្ត្រ​បំផ្លាញ​ព្រៃឈើ​ឲ្យ​អស់ពី​ ខេត្តព្រះវិហារ​ របស់​ក្រុមហ៊ុន​ ឧកញ៉ា​ ទ្រី​ ភាព​

ប្រភេទ​ឈើ​ធ្នង់ ដែល​មាន​មុខ​កាត់​បី​តឹក​បួន​ជ្រុង​បណ្តោយ​ប្រវែង ២ ម៉ែត្រ​បាន​តម្រៀប​គ្នា​ជា​គំនរ​នៅ​តាម​ផ្ទះ​នីមួយៗ​របស់​ប្រជាជន​នៅ​ក្នុង​ស្រុក​ចំនួន​បី​នៃ ខេត្ត​ព្រះវិហារ ដោយ​ដាក់​រង់ចាំ​ឈ្មួញ​មក​ប្រមូល​យក​នៅ​ពេល​ល្ងាច ខណៈ​ពេល​សំឡេង​សន្ធឹក​របស់​គោយន្ត​ដែល ...

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/112996-2014-04-09-03-18-39

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

swVbT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!