ព័ត៌មាន​

លោក​ ហ៊ុន សែន​៖ វិទ្យុ VOD គ្មាន​ថ្ងៃ​បើក​វិញ​ឡើយ​ ព្រោះ​ការផ្សាយ​ថា ហ៊ុន ម៉ា​ណែ​ត ចុះហត្ថលេខា​ជំនួស​ឪពុក​ជាការ​ប្រមាថ​រដ្ឋាភិបាល​ធ្ងន់ធ្ងរ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ជំហរ​ជាថ្មី​ថា វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​(VOD)​ នឹង​គ្មាន​ថ្ងៃ​បើក​ដំណើរការ​វិញ​ទេ ព្រោះ​ការផ្សាយ​ព័ត៌មាន​ថា លោក ហ៊ុន ម៉ា​ណែ​ត ដើរតួ​ជំនួស​ឪពុក​ចុះហត្ថលេខា​ផ្តល់ជំនួយ​ដល់​តួ​ក​គី​ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល ហើយ​អាច​នាំឱ្យមាន​ការបែកបាក់​ផ្ទៃក្នុង​គណៈរដ្ឋមន្ត្រី ដែល​លោក​មិនអាច​លើកលែង​ឱ្យបាន ហើយ​ការបិទ​នេះ​ក៏ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-21-0844-247194.html

មន្ត្រី​រដ្ឋាភិបាល​ឆ្លើយតប​ក្តីបារម្ភ​របស់​ឧត្តមស្នងការ​ UN ​ករណី​បិទ​វិទ្យុ​ VOD ដោយ​ថា​ ការបិទ​នេះ ​ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន

មន្ត្រី​រាជរដ្ឋាភិបាល​ ឆ្លើយតប​ចំពោះ​ក្ដី​ព្រួយបារម្ភ​ របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ​(UN) ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ករណី​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​(VOD​ វីអូឌី)​។ ទាំង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស ​និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​សុទ្ធតែ​ពន្យល់ថា​ ការសម្រេច​បិទ​វី​អូ​ឌី ​ជាការពង្រឹង​វិជ្ជាជីវៈ​សារព័ត៌​មាន​នៅ​កម្ពុជា​។ ... ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-16-1712-247040.html

នាយក​រដ្ឋមន្ត្រី​ថា ការ​បិទសារព័ត៌មាន​VOD គឺជួយ​ពង្រឹង​វិស័យ​សារព័ត៌មាន ហើយ​ប្រកាស​​ផ្តល់​​ការងារ​ដល់​អ្នក​សារព័ត៌មាន

បើទោះជាមានការព្រួយបារម្ភពីអន្តរជាតិជា​ច្រើន​ជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺ​វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា អាជ្ញាប័ណ្ណរបស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយនេះ​ នឹងមិនត្រូវបានផ្តល់​ឡើងវិញនោះ​ទេ ហើយជំនួស​មក​វិញ​ លោក​ប្រកាស​ផ្តល់​ការងាររដ្ឋដល់​អ្នកសារព័ត៌មាន VOD តាមបណ្តាញ​ហ្វេសប៊ុកកាលពីថ្ងៃអង្គារ​។ ... ...

ឃួន ណារីម​
https://khmer.cambojanews.com/prime-minister-says-vod-shutdown-strengthens-journalism-offers-reporters-government-jobs/

​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ដល់​បុគ្គលិក VOD ដែល​បាត់បង់​ការងារ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ជូន​ដល់​បុគ្គលិក​វិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) ដែលមាន​បំណង​ចូល​បម្រើ​កិច្ច ការ​រដ្ឋ ដោយសារ​វិទ្យុ​នេះ​ត្រូវបាន​បិទ​និង​មិន​មានឱកាស​បើក​ឡើងវិញ និង​ដោយ​លោក​គិត​ទៅដល់​ជីវភាព​របស់​បុគ្គលិក​ដែល​បាត់បង់​ការងារ​។​ ... ...

រី សុចាន់
https://www.postkhmer.com/national/2023-02-15-0904-246986.html

ការ​សោក​ស្តាយ​នៅ​ក្នុង​បន្ទប់​ផ្សាយ​វីអូឌី ​ក្រោយ​រដ្ឋាភិបាល​បញ្ជា​​ឱ្យ​បិទ​ការ​ផ្សាយ

នៅ​ក្នុង​បន្ទប់​ផ្សាយ​វីអូឌី ​នា​ថ្ងៃ​ចន្ទ​នេះ ​អ្នក​សារព័ត៌មាន​ម្នាក់​បាន​ទ្រហោ​យំ ក្រោយ​អង្គភាព​របស់​ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជាឱ្យ​បិទ​ការ​ផ្សាយ ​ចាប់​ពី​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​នេះត​ទៅ។ ... ...

ហាន ណូយ និង ស៊ុន ណារិន
https://khmer.voanews.com/a/regrets-of-loss-of-vod-ordering-to-shut-down-over-controversial-reporting/6960754.html?fbclid=IwAR3opoCuO0A2hKhhl0uYG7ImAhf0SHLtVvYO9sU5k5VJVjFkr0HxjLjUj_s

បុគ្គលិកសារព័ត៌មានVOD និងសង្គមស៊ីវិលមានការសោកស្តាយយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណ

អង្គភាពសារព័ត៌មានVOD ត្រូវបានដកអាជ្ញាប័ណ្ណ និងបិទការផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់​ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យលុប​អាជ្ញាប័ណ្ណ ទោះបី​មានការ​សុំទោសពីស្ថាប័ននេះ ដោយលោកយល់ថា ស្ថាប័ននេះបានចេញ​លិខិត​សុំទោស​យឺតពេល​ ខណៈបុគ្គលិកស្ថាប័ននេះមានការសោកស្តាយយ៉ាងខ្លាំង។ ... ...

ផុន សុទ្ធីរ័ត្ន និង ឃី សុវុឌ្ឍី
https://khmer.cambojanews.com/vod-staffers-express-regret-over-government-revocation-of-license/

លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យលុបអាជ្ញាប័ណ្ណវិទ្យុVOD ទោះបីស្ថាប័ននេះបានចេញលិខិតសុំអធ្យាស្រ័យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយ​កំណត់​ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ទោះបីជា មជ្ឈមណ្ឌល ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានផ្ញើលិខិតទៅកាន់លោក ហ៊ុន សែន សុំ​អធ្យាស្រ័យក៏ដោយ ​បន្ទាប់ពីស្ថាប័ន​ព័ត៌មាន​នេះ ចេញអត្ថបទមួយកាលពីថ្ងៃទី៩ ខែកុម្ភៈ អំពីលោក ហ៊ុន ម៉ាណែត ដើរតួនាទី​ចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែល​រងគ្រោះរញ្ជួយ​​ដី។ ... ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/pm-orders-revocation-of-vod-radio-license-despite-apology/

លោក​ ហ៊ុន សែន ​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​លុបចោល​អាជ្ញាប័ណ្ណ​វិទ្យុ VOD

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​ ​១២ ​ខែកុម្ភៈ បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​លុបចោល​អាជ្ញាប័ណ្ណ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ ចាប់ពីពេលនេះ​តទៅ និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅត្រឹម​ម៉ោង ​១០ ​និង​០០ ​នាទី​ព្រឹក​ថ្ងៃទី​ ១៣ ​កុម្ភៈ​ឆ្នាំ ​២០២៣ ​ជា​កំហិត​បន្ទាប់ពី​វិទ្យុ​នេះ មិន​ព្រម​សូមទោស​ជា​សាធារណៈ​។​ ... ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-02-12-1153-246890.html

លោក ខៀវ កាញារីទ្ធ ថា​អ្នក​យក​ព័ត៌មាន វីអូឌី ប្រមាថ​សន្តិសុខ

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក ឡាយ សាមៀន អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ដែល​បាន​ទទួល​រង​ការ​វាយ​យ៉ាង​ដំណំ​ពី​សំណាក់​សន្តិសុខ ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ ទី២ ខែ​ឧសភា ខណៈ​ពេល​ដែល​លោក​កំពុង​យក​ព័ត៌មាន​អំពី​បាតុកម្ម​គ្រោង​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នោះ គឺ​ដោយ​សារ ...

Kevin Ponniah និង ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/114676-2014-05-22-03-12-45

យូណេស្កូ​ថា​រដ្ឋ​មន្ត្រី​ព័ត៌​មាន​​សន្យា​ជួប​មន្ត្រី​ខណ្ឌ​រឿង​វ៉ៃ​អ្នក​កាសែត

យោង​តាម​លោក​ស្រី Anne Lemaistre តំណាង​អង្គការ យូណេស្កូ ប្រចាំ កម្ពុជា ដែល​បាន​ជួប​ជាមួយ​នឹង​លោក​រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន កាល​ពី​ថ្ងៃ​សុក្រ​មុន​អះអាង​ថា លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន បាន​សន្យា​ថា នឹង​ជួប​ជាមួយ​នឹង​លោក សុខ សម្បតិ្ត អភិបាល ខណ្ឌ​ដូនពេញ ដើម្បី​ពិភាក្សា​អំពី​ការ​តម្រង់​គោល​ដៅ​មក​លើ​អ្នក​សារព័ត៌មាន ដោយ​សន្តិសុខ​ដែល​ខណ្ឌ​ជួល។ លោក​ស្រី​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែម​ថា លោក ...

Kevin Ponniah និង មុំ គន្ធា
http://www.postkhmer.com/national/1-national-news/114601-2014-05-21-02-29-50

អ្នក​កាសែត​ត្រូវ​សន្តិសុខ​វាយ​ចេញ​ទៅ​ព្យាបាល​នៅ​ថៃ

អ្នក​កាសែត​ម្នាក់​នៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ដែល​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ការ​វាយ​បង្ក្រាប​មួយ​កាល​ដើម​ខែ​នេះ​បាន​ចាក​ចេញ​ទៅ ប្រទេស​ថៃ កាល​ម្សិលមិញ​ដើម្បី​វះកាត់​របួស​ហើយ​គ្រោង​ដាក់​បណ្តឹង​ទៅ​តុលាការ​ទៅ​លើ​អ្នក ...

មាស សុខជា
http://postkhmer.com/national/1-national-news/114237-2014-05-13-03-54-19

ក្រសួង​ថ្កោល​ទោស​ការ​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន

បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ជាច្រើន​លើក​មក​លើ​អ្នក​សារព័ត៌មាន​និង​ក្រុម​ជន​ស៊ីវិល រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​លើក ទី១ ពី​ម្សិលមិញ ប្រឆាំង​ទៅ​នឹង​ចំណាត់​ការ​ព្រៃផ្សៃ​របស់​កម្លាំង​សន្តិសុខ ខណ្ឌ​ដូនពេញ។ ក្នុង​សេចក្តី​ថ្លែង​ការណ៍ ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ ក្រសួង ព័ត៌មាន បាន​ធ្វើ​ការ​ថ្កោល​ទោស ...

វង្ស សុខេង និង Alice Cuddy
http://www.postkhmer.com/national/1-national-news/113865-2014-05-05-03-12-33

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4Rwn4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!