ព័ត៌មាន​

លោក ហ៊ុន ​សែន ​បញ្ជា​ឲ្យ​កងកម្លាំង​ត្រៀម​កម្ចាត់​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ

ពីរថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មអហិង្សាដើម្បីប្រឆាំងទៅនឹងអ្វីដែលគណបក្សនេះហៅថាជាការ «ដាក់សម្ពាធហួសហេតុ» តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបភ្លាមៗដោយបញ្ជាឲ្យកងកម្លាំងរបស់រដ្ឋាភិបាលត្រៀម «កម្ចាត់ចោលឲ្យអស់» នូវបាតុកម្មដែលលោកហៅថាខុសច្បាប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ...

ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2ch7U8h

កម្លាំង​ប្រដាប់​អាវុធ​ដាក់​របាំង​លួស​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន​ ខណៈ​លោក កឹម សុខា នឹង​ត្រូវ​សវនាការ​ព្រឹក​នេះ

កម្លាំងប្រដាប់អាវុធរបស់កងរាជអាវុធហត្ថ និងនគរបានជាតិជាក្រុមៗប្រមាណពី ២០-៣០ នាក់ជាមួយនឹងរបាំងលួសសម្រាប់បិទផ្លូវត្រូវបានត្រៀមរួចជាស្រេចនៅតាមផ្លូវជាតិសំខាន់មួយចំនួនចូលមកកាន់ទីក្រុងភ្នំពេញដែលត្រូវបានអះអាងថាបំណងពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ទន្ទឹមនឹងតុលាការបើកការជម្រះក្ដីលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ។ ...

មាស សុខជា និង ម៉ិច ដារ៉ា
http://bit.ly/2cIxods

លោក ហ៊ុន សែន ព្រមាន​ទូទាត់​បញ្ជី​ចាស់​លើ​ការចោទ​បាត់​ឈ្មោះ​ជាង​១​លាន​​នាក់ និង​បញ្ហា​ទឹកខ្មៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានព្រមានទូទាត់បញ្ជីចាស់ ចំពោះការចោទថា បាត់ឈ្មោះអ្នកបោះឆ្នោតជាង ១លាន ២សែននាក់ក្នុងឆ្នាំ២០១៣ និងការចោទថា ទឹកខ្មៅជ្រលក់ម្រាមដៃ អាចលុបជ្រះក្នុងរយៈពេលតិចជាង ១២ម៉ោង ប្រសិនបើរកឃើញថា ការលើកឡើងទាំងនោះ ជាចេតនាដើម្បីបង្កមហន្តរាយដល់ប្រទេសជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកនូវជំនួបចរចាដោះស្រាយទំនាស់នយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយថា គ្រានោះ លោកបានស្នើឲ្យមានការកែទម្រង់ការបោះឆ្នោត និងបញ្ជីបោះឆ្នោត តែភាគីគណបក្សសង្គ្រោះជាតិ ស្នើសុំត្រឹមការប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តែប៉ុណ្ណោះ។ លោកបានផ្តាំទៅគណបក្សសង្គ្រោះជាតិ ថា តាមរយៈច្បាប់បោះឆ្នោតថ្មី ក្នុងករណីមិនចូលស្បថ ឬពហិការប្រជុំសភា គណបក្សនេះ នឹងត្រូវបាត់បង់អាសនៈ។  ...

តាំង វីដា
http://bit.ly/2ck12pb

គណបក្ស​ប្រជាជន​ និង​គណ​បក្ស​​​​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​ផ្ទុយ​គ្នា​​​ស្រឡះ​​​ទាក់ទិន​​អន្តោ​ប្រវេសន៍​​

ដោយប្រកាសថា មានជនអន្តោប្រវេសន៍ជាង១៦០.០០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួននឹងផ្ដល់ឱកាសដល់ជនអន្តោប្រវេសន៍ភាគច្រើនក្នុងចំណោមក្រុមនេះឱ្យរស់នៅក្នុងប្រទេសនេះ ខណៈគណបក្សប្រឆាំងជំរុញឱ្យបណ្ដេញពួកគេចេញទាំងអស់។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/33782

នាយក​រដ្ឋមន្ត្រី​ប្រាប់​មន្ត្រី​អាល្លឺម៉ង់ថា កុំ​ស្តាប់​តែ​ម្ខាង កម្ពុជាមិន​មាន​វិបត្តិ​នយោបាយ​ឡើយ

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រាប់ទៅមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ថាកម្ពុជាមិនមានវិបត្តិនយោបាយនោះទេហើយករណីប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកកឹមសុខាដែលត្រូវបានតុលាការចោទប្រកាន់នោះ គឺជាវិបត្តិបុគ្គល និងកំហុសផ្ទាល់ខ្លួន ដែលមិនគួរត្រូវបានការការពារឡើយ។ ...

​ វ៉ែនន រដ្ឋាវង្ស​ និង​ តាំង វីដា
http://bit.ly/1UW8CR8

អាជ្ញាធរហាម​ឃាត់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​​​​ដំឡើង​អង់តែន

អាជ្ញាធរ​​ក្នុង​ក្រុង​​តាខ្មៅ​ ខេត្ត​កណ្ដាល​បាន​​ហាម​ឃាត់​​គណបក្ស​ សង្គ្រោះជាតិ​មិន​ឲ្យ​ដំឡើង​អង់តែន​ទូរទស្សន៍​នៅ​លើ​ដី​​ដែល​​ពួកគេ​បាន​ទិញ ​នៅទីនោះទុក​​សម្រាប់​ស្ថានីយ​​​​ទូរទស្សន៍​គាំទ្រ​គណបក្ស​ប្រឆាំង​លើក​ ដំបូង​ក្នុង​ប្រទេស​ ...

គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/31272/

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់ខ្លួនស្តីអំពី​ការ​បញ្ចេញ​មតិជុំវិញបញ្ហា​ព្រំដែន​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​លេចធ្លោរ​មួយ​រូប​ លោក​ អ៊ុំ​ សំអាត​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ អាទិត្យ​នៅ​ខេត្ត​សៀ​ម​រាប​ ចំពោះការបញ្ចេញ​មតិ​របស់​លោក​ជុំវិញ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ នេះ​បើ​យោង​តាម​ពាក្យ​សម្តី​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​មួយ​រូប​។ ​ ...

Neou Vannarin
http://www.voanews.com/content/cambodia-opposition-lawmaker-arrest-border-comments/3280305.html

នរោត្តមរណឫទ្ធិ ៖ ហ៊្វុនស៊ិនបុិចនឹងឈ្នះ ២៦ អាសនៈក្នុងការបោះឆ្នោតខាងមុខ

កាលពីថ្ងៃសុក្រ ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានឱ្យដឹងថា ព្រះអង្គសង្ឃឹមថាគណបក្សហ៊្វុនស៊ិនប៉ិចដែលព្រះអង្គបានសន្យាផ្តល់ជីវិតថ្មី ចាប់តាំងពីការទទួលយកតំណែង ជាប្រធានាធិបតីជាថ្មីម្តងទៀតនៅខែមករានឹងឈ្នះ ២៦ អាសនៈក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០១៨ ជាតួរលេខប៉ានប្រមាណដែលជាកំណើនពីសូន្យនៅឆ្នាំ ២០១៣។ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/funcinpec-aims-for-26-seats-in-election-prince-94070/

លោក ហ៊ុន សែន មាន​​​ប្រសាសន៍​​​​​​​​ការ​​​ពារ​​កិច្ច​ការ​​ព្រំដែន​​ ហើយ​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​

 នៅ​ក្នុង​​សុន្ទរកថា​រយៈពេល​៣ម៉ោង​​​ដែល​​ចាក់​ផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍ ​ជាតិ​ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​​​​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​របស់​លោក​​មិន​បាន​កាត់ ​ដី​សូម្បី​តែ​មួយ​ម៉ែត្រ​​​​ពេល​កំណត់ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/27465/

តុលាការ​ចោទ​ប្រកាន់​បុរស​ម្នាក់ដែល​គំរាម​ធ្វើឃាត​លោក​ សុខ ទូច

 កម្មករ​​​ចំណាក​ស្រុក​​​អាយុ​​​២៧​​​ឆ្នាំ​​​ម្នាក់​​​ដែល​​​បាន​​​ប្រើ​​​ ប្រាស់ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​ខ្លួន​​​គំរាម​​​ “បាញ់​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/27443/

បក្ស​កាន់​​​អំណាច​​​ជ្រើសរើស​មន្ត្រីសំខាន់ៗ​​ធ្វើ​ជា​សមាជិក​គណៈកម្មការ​ឃោសនាថ្មី​

​​​មន្ត្រី​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​ក្នុង​​​គណបក្ស​​​ប្រជាជនកម្ពុជា ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​សម្រាប់​​​”គណៈ​កម្មការ​​​ឃោស​​​នា ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/27394/

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) សង្ឃឹមនឹងឈ្នះកៅអីច្រើននៅសភា

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលមានលោក ប៉ែន​សំអ៊ីនជាអគ្គលេខាធិការ បានឱ្យដឹងកាលពីថ្ងៃពុធថា គណបក្សថ្មីរបស់លោកមានគោលបំណង ទទួលបានការឈ្នះអាសនៈរដ្ឋសភាឱ្យបានគ្រប់គ្រាន់ក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ដើម្បីក្លាយជាកត្តាសំខាន់ខណៈពេលដែលគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមិនមាឈ្នះកៅអីគ្រប់គ្រាន់ក្នុងសភា។ ...

Alex Willemyns
https://www.cambodiadaily.com/news/grassroots-party-hopes-to-play-kingmaker-in-national-assembly-93264/

វែបសាយសម្រាប់ដាក់ចំណាត់ថ្នាក់តំណាងរាស្រ្តបានបើកឱ្យប្រើប្រាស់ហើយ

អ្នកបោះឆ្នោតនឹងអាចវាយតម្លៃតំណាងរាស្រ្តរបស់ពួកគេ ជាមួយកម្មវិធីថ្មីដែល ដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញ ជាមួយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា (ខុមហ្វ្រែល) ។ ...

Pav Suy
http://www.khmertimeskh.com/news/15037/new-lawmaker-rating-website-launched/

គណបក្សប្រឆាំង​មិន​ទាន់​ជឿ​​ពី​ភាព​ស្របច្បាប់​ផែនទី​ព្រំដែន​

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ នឹង​ប្រគល់​ផែនទី​១៨​ផ្ទាំង​ ទៅ​ឱ្យ​អង្គការសហប្រជា ជាតិវិញ​ ប៉ុន្តែ​មន្ត្រី​គណបក្សប្រឆាំង​ និយាយ​ថា​ ពួក​គេ​នៅ​តែ​សង្ស័យ​លើ​ភាព​ស្របច្បាប់​របស់​ផែនទី​ប្រើ​សម្រាប់​កំណត់ព្រំដែន​ ជាមួយនឹង​ប្រទេស​វៀតណាម​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/opposition-not-convinced-of-legitimacy-of-border-maps/2931670.html

គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់​អនុសាសន៍​សម្រាប់​កំណែទម្រង់​គម្រោង​គ្រោះ​មហន្តរាយ​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឺ​ម​ សុវណ្ណ​ បាន​ផ្តល់​អនុសាសន៍​ចំនួន​បួន​ចំនុច​ដល់​រាជរដ្ឋាភិបាល​ទាក់ទង​នឹង​ការ​គ្រប់គ្រង​នឹង​ឆ្លើយ​តប​ទៅ​កាន់​គ្រោះ​ធម្មជាតិ​។​ ​ ...

Ven Rathavong
http://www.khmertimeskh.com/news/11952/cnrp-recommends-changes-to-disaster-plan/

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ​រួម​គ្នា​ធ្វើ​ជា​ម្ចាស់​​កម្មវិធី​ក្នុង​ព្រឹត្តិការណ៍​​សំណេះ​សំណាល​​នៅ​បរទេស​

ខណៈពេល​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ កំពុង​មាន​ទំនាក់​ទំនង​ល្អ​​នឹង​គ្នា​​ លោក​ទាំង​ពីរ​គ្រោង​​នឹង​ជួបគ្នា​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ​​ នៅ​ថ្ងៃ​សៅរ៍​​​នេះ​ ដើម្បី​ធ្វើ​ជា​ម្ចាស់​កម្មវិធី​​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋខ្មែរ​ដែល ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/24504/

រដ្ឋាភិបាល​បញ្ចាំង​ឯកសារ​ចោទ​លោក កឹម សុខា រួម​គំនិត​ធ្វើ​រដ្ឋប្រហារ

មុន​ពេល​ការ​សាកសួរ​ដោយ​តុលាការ​តាម​គ្រោងទុក​លើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ពុធ ស្ថានីយ​ទូរទស្សន៍​ដែល​គ្រប់គ្រង​ដោយ​កូន​ស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចាំង​កាលពី​យប់​ថ្ងៃ​អាទិត្យ​នូវ​ភាពយន្ត​ឯកសារ​មួយ​ផលិត​ដោយ​ រដ្ឋាភិបាល ដែល​កសាង​សំណុំ​រឿង​មួយ​ថា លោក សុខា មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ។ ...

គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/24082/

គណបក្សប្រឆាំង​​​​​​មាន​​​សុ​​​ទិដ្ឋិ​​​និយម​​​ថា មន្ត្រី​​​របស់​​​ខ្លួន​​​នឹង​​​ត្រូវ​​​ដោះលែង​​​

បន្ទាប់ពី​​សវនាការ​ជំនុំជម្រះ​នៅ​ក្រៅ​ឃុំ​របស់​លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តុលាការ​កំពូល​កាលពី​ ម្សិលមិញ អ្នក​នាំ​​​ពាក្យ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​សុទិដ្ឋិនិយម​ថា តុលាការ​នឹង​សម្រេច​ដោះលែង​មន្ត្រី​រូប​នេះ​នៅ​ពេល​តុលាការ​ប្រកាស​​ ...

ឃី សុវុឌ្ឍី និង អ៊ួច សូនី
http://www.cambodiadailykhmer.com/news/23158/

គណបក្ស​សង្គ្រោះ​ជាតិ​​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​ការ​ចុះ​បញ្ជី​ក្រុម​ហ៊ុន​​ដើម្បី​បង្កើត​ទូរទស្សន៍​

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា ពាណិជ្ជករ​​មួយ​ក្រុម​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រឆាំង​​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​​ចុះ​បញ្ជី​ក្រុម​ហ៊ុន​មួយ​ជាមួយ​​​ក្រសួងពាណិជ្ជកម្ម​​ហើយ ហើយ​បន្ទាប់​មក​ទៀត​ក្រុម​ហ៊ុន​នេះ ...

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/20578/

ក្រសួង​ចំនូ​ន​ពីរ​រំពឹង​ថា​នឹង​មានការ​កើនឡើង​ថវិកា​ប្រចាំឆ្នាំ​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ និង​សុខាភិបាល​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា​ ពួក​គេ​រំពឹង​ថា​នឹង​មាន​ ការ​កើនឡើង​នូវ​ថវិកា​ប្រចាំឆ្នាំ​ចំនួន​១៨​ និង​ ១៥​ ភាគរយ​ដល់​ ថវិកា​ ក្រសួង​ របស់​ពួក​គេ​រៀងៗ​ខ្លួន​ បើ​យោង​តាម​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​ 2015​ ដែល​បាន​ចុះហត្ថលេខា ...

គ្រិស ម៉ូល្លឺរ និង ហ៊ុល រស្មី
http://www.cambodiadaily.com/news/two-ministries-anticipate-budget-increase-71118/

​គណបក្សប្រឆាំង​ និង​អង្គការ​សង្គម​ស៊ី​វិល​រិះគន់​លើ​ប្រាក់​ឧបត្ថម្ភ​របស់​មន្ត្រី​រដ្ឋាភិបាល​

កាល​​​ពី​​​ម្សិល​​​មិញ ​មន្ត្រី​​​រដ្ឋាភិបាល​​​នៅ​​​តែ​​​មិន​និយាយពីអនុក្រឹត្យ​​​ថ្មី​​​ ដែលបង្កើតឡើងដើម្បី​​​ធ្វើ​​​ឲ្យ​​​​​​ការ​​​ចំណាយ ...

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20093/

ព័ត៌​មាន​ពី​ជំរឿន​​ជន​បរទេស​ធ្វើ​ឲ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​បារម្ភ

 នៅ​ពេល​លេច​ឮ​អំពី​ការ​ធ្វើ​ជំរឿន​ជន​បរទេស ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ក្រុម អ្នក​សង្កេត​ការណ៍​ជឿ​ថា ​នឹង​ផ្តោត​ទៅ​លើ​អន្តោ​ប្រវេសន៍​ជាតិ​វៀតណាម​ខុស​ច្បាប់ បុរស​ជាតិ​វៀតណាម​កើត​នៅ​ស្រុក​ខ្មែរ​ម្នាក់​បង្ហាញ​ពី​​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ការ​បណ្តេញ ...

Sean Teehan និង ផាក់ ស៊ាងលី
http://bit.ly/1mUW7Wg

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​ស្រមោល​នៅ​ក្នុង​រដ្ឋ​សភា

គណៈរដ្ឋមន្ត្រី​ស្រមោល​នឹង​បង្កើត​ឡើង​នៅ​ក្នុង​រដ្ឋសភា​ នៅ​ពេល​ដែល​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ស្បថ​ចូល​កាន់​តំណែង​ ជា​ទង្វើ​មួយ​ដែល​កាលពី​៩​ឆ្នាំ​មុន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ជាប់​ពន្ធនាគារតាមការ​ចោទ​ប្រកាន់​ពី​បទ​ញុះ ...

អេឡិក វិល្លីមមីនស៍ និង គុច ណារ៉េន
http://www.cambodiadailykhmer.com/news/17635/

រដ្ឋ​មន្ត្រី​ឲ្យ​នគរបាល​រក​ពី​មូលហេតុ​កើន​ចោរ

ន្ទាប់​ពី​មាន​តួលេខ​បង្ហាញ​អំពី​ការ​កើន​ឡើង​ជាង ១០០ ភាគរយ​នៃ​បទល្មើស​លហុ​ទៅ​លើ​ជន​បរទេស​រដ្ឋ​មន្រ្តី​ក្រសួង មហាផ្ទៃ លោក ស ខេង កាល​ពី​ម្សិលមិញ​បាន​ឲ្យ​មន្ត្រី​ស្រាវជ្រាវ​រក​មូលហេតុ។ លោក ស ខេង បាន​ថ្លែង​ថា៖ «យើង​នឹង​បន្ត​ស៊ើប​អង្កេត​និង​ស្វែង​រក​មូល​ហេតុ​អំពី​បទ​ល្មើស​ហើយ​ថា ក្នុង​នោះ ...

វង្ស សុខេង និង Joe Freeman
http://postkhmer.com/national/2011-01-03-04-07-05/114202-2014-05-13-01-22-15

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BELAW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!