វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​លើក​ទី​ ១៨​ ឆ្នាំ​ ២០២៣

[​ឱកាស​ទៅ​ប្រទេស​ជប៉ុន​]
​អូ​ឌី​ស៊ី​ និង​បណ្តាញ​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ការ​អភិវឌ្ឍ​នឹង​ផ្ដល់​ជំនួយ​ថវិកា​ពេញលេញ​ទៅ​ដល់​អតីត​សមាជិក​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ និង​សមាជិក​ ឬ​ពុំ​មែន​ជា​សមាជិក​នៃ​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ ដើម្បី​ចូលរួម​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​លើក​ទី​ ១៨​ ឆ្នាំ​ ២០២៣​ នៅ​ទីក្រុង​ក្យូ​តុ​នៃ​ប្រទេស​ជប៉ុន​។​
​វេទិកា​អភិបាលកិច្ច​អ៊ី​ន​ធើ​ណិ​ត​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្រោម​ប្រធានបទ​៖​ “​អ៊ី​ន​ធើ​ណិ​ត​ដែល​យើង​ចង់បាន​ ដើម្បី​លើកកម្ពស់​សិទ្ធិ​ប្រើប្រាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា​”​ ដើម្បី​ប្រមូលផ្ដុំ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ពី​ក្រុម​ផ្សេងៗ​គ្នា​ មក​ពិភាក្សា​ទៅ​លើ​បញ្ហា​គោលនយោបាយ​សាធារណៈ​ទាក់ទង​នឹង​អ៊ីនធឺណិត​។​ ក្នុងអំឡុងពេល​ដែល​យើង​មិន​ទាន់​ទទួល​បាន​នូវ​លទ្ធផល​ពី​កិច្ចចរចារ​ផ្សេងៗ​ វេទិកា​អភិបាលកិច្ច​អ៊ី​ន​ធើ​ណិ​ត​នេះ​នឹង​ផ្ដល់​ព័ត៌មាន​ ក៏​ដូច​ជា​ជំរុញ​ទឹកចិត្ត​ដល់​អ្នក​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ការ​បង្កើត​គោលនយោបាយ​ទាំង​ក្នុង​វិស័យ​ សាធារណៈ​ និង​ឯកជន​។​ ជា​រៀង​រាល់​ឆ្នាំ​ វេទិកា​នេះ​បាន​ផ្ដល់​ឱកាស​ឱ្យ​អ្នកចូលរួម​ទាំងអស់​បាន​ពិភាក្សា​ ផ្លាស់​ប្ដូរ​ព័ត៌មាន​ និង​ចែករំលែក​នូវ​បទ​ពិសោធ​ល្អៗ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​ វេទិកា​នេះ​ ក៏​ចូលរួម​សម្របសម្រួល​ការ​យល់​ដឹង​អំពី​ការ​បង្កើន​ឱកាស​ជាមួយ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ ដោះស្រាយ​នូវ​ហានិភ័យ​ និង​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ផង​ដែរ​។​

​របៀប​ដាក់​ពាក្យ​៖
១.​ សូម​ចុះ​ឈ្មោះ​ជា​សមាជិក​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ ត្រឹម​ថ្ងៃ​ទី​ ៣១​ ខែកក្កដា​ ឆ្នាំ​ ២០២៣​ ម៉ោង​ ៥​ រសៀល​ ជា​មុន​សិន​ តាម​រយៈ​៖​ https://camidf.net
២.​ រង់ចាំ​ការ​ជ្រើសរើស​ក្លាយជា​សមាជិក​
៣.​ បន្ទាប់​ពី​ត្រូវ​បាន​ជ្រើសរើស​ក្លាយជា​សមាជិក​រួច​ សូម​ចូល​ទៅ​កាន់​ “​ចាប់ផ្ដើម​ភ្ជាប់​”​ នៅ​លើ​គេហទំព័រ​របស់​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​
៤.​ ចូល​ប្រើប្រាស់​ ដោយ​បំពេញ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​
៥.​ ចូល​ទៅ​កាន់​ “Announcement”​ និង​បំពេញ​ទម្រង់​ដាក់​ពាក្យ​សម្រាប់​វេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​លើក​ទី​ ១៨
៦.​ សមាជិក​ម្នាក់ៗ​ ក៏​តម្រូវ​ឱ្យ​បង្ហោះ​ប្រធានបទ​ផ្សេងៗ​នៅ​លើ​ទំព័រ​ពិភាក្សា​របស់​គេហទំព័រ​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ ៥​ ប្រធានបទ​ផង​ដែរ​ និង​ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​ការ​សន្ទនា​ជាមួយនឹង​សមាជិក​ដ៏​ទៃ​ទៀត​ ក្រោម​ប្រធានបទ​របស់​ខ្លួន​ដែល​បាន​បង្ហោះ​ (​អាច​ចាប់ផ្ដើម​បង្ហោះ​ពី​ថ្ងៃ​ទី​ ៩​ ខែសីហា​ ឆ្នាំ​ ២០២៣​ ម៉ោង​ ១២​ កណ្ដាល​អា​ធ្រា​ត្រ​ ដល់​ ថ្ងៃ​ទី​ ១៧​ ខែសីហា​ ឆ្នាំ​ ២០២៣​ ម៉ោង​ ៥​ រសៀល​)

*​សម្រាប់​សមាជិក​វេទិកា​អាយ​ស៊ី​ធី​ និង​ឌី​ជី​ថ​ល​កម្ពុជា​ អាច​រំលង​ជំហាន​ទី​ ១​ និង​ទី​ ២​ បាន​
*​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ត្រូវ​បាន​ជូនដំណឹង​តាម​រយៈ​អ៊ីមែល​
*​កាលបរិច្ឆេទ​ផុតកំណត់​ទទួល​ពាក្យ​៖​ ថ្ងៃ​ទី​ ១៧​ ខែសីហា​ ឆ្នាំ​ ២០២៣​ ម៉ោង​ ៥​ រសៀល​

​សម្រាប់​ព័ត៌មាន​បន្ថែម​៖​ events@opendevcam.net​

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

X4wBb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!