ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធ​ប្រតិបត្តិ​ករ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​តំបន់​អាស៊ី​អាគ្នេយ៍​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​មូលធន​មនុស្ស​ និង​បរិវត្ត​កម្ម​ប្រព័ន្ធ​ស្បៀងអាហារ​

​នៅ​ថ្ថៃ​ទី​១២​ ខែ​រិ​ច្ឆិ​កា​ ឆ្នាំ​ ២០២៤​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធ​ប្រតិបត្តិ​ករ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​តំបន់​អាស៊ី​អាគ្នេយ៍​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​មូលធន​មនុស្ស​ និង​បរិវត្ត​កម្ម​ប្រព័ន្ធ​ស្បៀងអាហារ​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធ​អាហារ​សាលារៀន​អាស៊ី​អាគ្នេយ៍​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១៨-២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​ខេត្តសៀមរាប​។​ កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ និង​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​អញ្ជើញ​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​ចិន​ និង​ប្រទេស​ជប៉ុន​។​

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf