សេវាកម្មធនាគារ និងហិរញ្ញវត្ថុ

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសេវាកម្មធនាគារ និងហិរញ្ញវត្ថុ

ធនាគារជាតិពង្រីកប្រតិបត្តិការបាគងទៅកាន់បណ្តាប្រទេសអាស៊ីកាន់តែច្រើន

ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចឆ្លងដែនដោយប្រើរូបិយប័ណ្ណក្នុងស្រុក ធនាគារជាតិនៃកម្ពុជា (NBC) កំពុងពង្រីកប្រតិបត្តិការនៃប្រព័ន្ធទូទាត់ប្រាក់ដែលមានមូលដ្ឋានលើ Bakong blockchain របស់ខ្លួនទៅកាន់ប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501317628/nbc-expanding-bakong-operations-to-more-asian-countries/

ធនាគារជាតិ​នៃ​កម្ពុជា​បិទ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​ ១០៤

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ បាន​និយាយ​ថា​ ការ​បិទ​ស្ថាប័ន​ឥណទាន​ជនបទ​ចំនួន​ ១០៤​ ដែល​ផ្តល់​ប្រាក់​កម្ចី​ដល់​កសិករ​នឹង​មិន​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គេ​ទេ​ ដោយ​និយាយ​ថា​ អត្រា​ការ​ប្រាក់​កាលពី​អតីតកាល​មាន​កម្រិត​ខ្ពស់​។ ...

មាស ម៉ូលីកា
https://kiripost.com/stories/cambodia-nbc-closes-104-rural-credit-institutions

អ្នក​ក្នុង និង​ក្រៅ​វិស័យ​ហិរញ្ញវត្ថុ​ មើលឃើញ​ភាព​ផ្សេងគ្នា​ក្នុងការ​អនុវត្ត​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ស្តង់ដា​លើ​ប្រាក់កម្ចី​

ខណៈ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ ត្រៀម​នឹង​ដាក់ឱ្យអនុវត្ត​នូវ​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ស្តង់ដា (Standard of Loan Agreement) សម្រាប់​លក្ខ​ខណ្ឌ​នៃ​ការផ្តល់ប្រាក់​កម្ចី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ អ្នក​នៅក្នុង និង​ក្រៅ​វិស័យ​ហិរញ្ញវត្ថុ​ហាក់​មានគំនិត​ផ្សេងគ្នា​ចំពោះ​ការដាក់ចេញ​នូវ​ស្តង់ដា​រួម​នោះ​។​ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2023-04-12-0935-249039.html

ធនាគារជាតិនៃកម្ពុជា និងធនាគារចិនពិភាក្សាអំពីការទូទាត់ឆ្លងប្រទេស

ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារចិនកាលពីថ្ងៃពុធបានពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីពង្រីកការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍប្រតិបត្តិការនៅក្នុងរដ្ឋជាសមាជិកផ្សេងទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501244403/nbc-bank-of-china-discuss-cross-border-payment/

ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នកផ្តល់​កម្ចី​ខុសច្បាប់

ធនាគារជាតិ​នៃ​កម្ពុជា រួមជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្សេងទៀត​កំពុង​ពិចារណា​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ផ្តល់​កម្ចី​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​នៅកម្ពុជា។ ...

​កង​ ​សុធា​
https://bit.ly/3RoUchP

ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដំឡើង​អត្រា​ការប្រាក់​

​តាម​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ឧស្សាហកម្ម​នេះ​ ​ធនាគារ​ ​និង​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​ដំឡើង​អត្រា​ការប្រាក់​សម្រាប់​ប្រាក់​បញ្ញើ​ជា​ប្រាក់ដុល្លារ​ ​និង​ប្រាក់​រៀល​ប្រមាណ​ ​០​,៥​ ​ភាគរយ​ ​និង​ ​១ភាគរយ​ក្នុង​មួយ​ឆ្នាំ ...

​កង​ ​សុធា​
https://bit.ly/3zDP7us

ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​

​អំឡុង​បទ​សម្ភាសន៍​ ជាមួយនឹង​ទីភ្នាក់ងារសារព័ត៌មាន​ CoinDesk​ ក្នុង​កម្មវិធី​ «Money​ Reimagined»​ លោក​ជំទាវ​ ជា​ សិរី​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពន្យល់​ពី​វិធី​ដែល​ធនាគារកណ្តាល​កំពុងធ្វើការ​ឆ្ពោះទៅ​រក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដោយ​ជំរុញ​ឱ្យ​មានការ​បើក​គណនី​សន្សំ​ផ្លូវការ ...

សុខ ចាន់
https://bit.ly/3lvmrMP

ធនាគារជាតិ​នៃ​កម្ពុជា​ នៅ​តែ​បន្ត​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូចៗ​ដោយ​មិន​គិតថ្លៃ​សេវា​

​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​តែ​បន្ត​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូចៗ​ (១​ ដុល្លារ​ ២​ ដុល្លារ​និង​ ៥​ ដុល្លារ​)​ ដោយ​មិន​គិតថ្លៃ​សេវា​ពី​ស្ថាប័នហិរញ្ញវត្ថុ​នានា​ បើ​ទោះបីជា​ដល់​ពេលវេលា​កំណត់​ចំនួន​ ៣​ ខែ​ក្នុង​ការ​ប្រមូល​ដែល​ចាប់ពី​ថ្ងៃ ...

Harrison White and សុខ ចាន់
https://bit.ly/34xVIXT

​ធនាគារ​តូចៗ​ចាំបាច់​ច្របាច់​បញ្ចូល​គ្នា​ ដើម្បី​ផល​ចំណេញ​ និង​មាន​និរន្តរភាព​

វិស័យ​ធនាគារ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​រហ័ស​ក្នុង​រយៈពេល​ ១​ ទសវត្សរ៍​កន្លង​មកនេះ​ដែល​កំណើន​ជា​មធ្យម​ប្រមាណ​ ២៨​ ភាគរយ​នាំ​ឲ្យ​មានការ​ទាក់ទាញ​ចំនួន​ធនាគារ​ថ្មីៗ​ជា​ច្រើន​ ជា​លទ្ធផល​បណ្ដាល​ឲ្យ​ធនាគារ​តូចៗ​ជា​ច្រើន​មិន​ទទួល​បាន​នូវ​លទ្ធផល​ប្រតិបត្តិការ ...

ម៉ៃ គុណមករា
https://bit.ly/2PFUpz0

​គោលការណ៍​ណែនាំ​ថ្មី​របស់​ធនាគារជាតិ​ចំពោះ​ស្ថាប័នហិរញ្ញវត្ថុ​

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​កាត់​បន្ថយថ្លៃ​សេវា​ទាក់ទង​នឹង​ឥណទាន​និង​ដក​ការ​ផាកពិន័យ​រហូត​ដល់​ចុងខែ​ធ្នូ​ឆ្នាំ​ ២០២០​ នេះ​បើ​យោង​តាម​លិខិត​មួយ​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​ ​ ...

សុខ ចាន់
https://www.khmertimeskh.com/50717330/new-nbc-guidelines-on-financial-institutions/

​រដ្ឋាភិបាល​នឹង​បញ្ចេញ​ប្រាក់​កម្ចី​ចន្លោះ​ពី​ ៥០០​ ទៅ​ ៦០០​ លាន​ដុល្លារ​

​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បញ្ចេញ​ប្រាក់​ចន្លោះ​ពី​ ៥០០​ ទៅ​ ៦០០​ លាន​ដុល្លារ​ ជា​កម្ចី​មាន​អត្រា​ការ​ប្រាក់​ទាប​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (MI)​ ដើម្បី​ផ្ដល់​ឲ្យ​ពួក​គេ​ទាំងនោះ​នូវ​លទ្ធភាព​ក្នុង​ការ​ផ្ដល់​កម្ចី​អត្រា​ការ​ប្រាក់​ទាប​ដល់​ក្រុមហ៊ុន​ដែល​ជា ...

ម៉ៃ គុណមករា
https://bit.ly/2Jo8myH

យុទ្ធសាស្រ្តលើកកម្ពស់ប្រាក់រៀលកំពុងលេចរូបរាង

យុទ្ធសាស្ត្រ​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​ស្តី​ពី​ ការ​លើកកំពស់​ប្រាក់​រៀល​ នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ខែ​ក្រោយ​ ហើយនឹង​ត្រូវ​បញ្ជូន​ទៅ​គណៈ​ក​ម្មា​ការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ពិនិត្យ ​និង​អនុម័ត​នៅ​ចុងឆ្នាំ​នេះ​។​ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5074917/riel-strategy-takes-shape/

NBC តម្រូវ​ឲ្យ​អាជីវកម្ម​សេវា​ទូទាត់​សង​ប្រាក់​ត្រូវ​សុំ​អាជ្ញាប័ណ្ណ

ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្មីៗ​នេះ​បាន​ចេញ​ប្រកាស​មួយ​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ដែល​ផ្តល់​សេវា​ទូទាត់​ប្រាក់ ត្រូវ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ដាក់​ចេញ​លក្ខខណ្ឌ​តឹងរ៉ឹង​រាប់​តាំងពី​ការ​គ្រប់គ្រង​ប្រតិបត្តិការ និង​ដើម​ទុន​ចុះ​បញ្ជី ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​វិស័យ​នេះ​ស្រប​ពេល ...

ហ៊ គីមសាយ និង Matthieu de Gaudemar
http://bit.ly/2rSxW4i

រដ្ឋាភិបាល​ដាក់​ពន្ធ​ ១០ ​ភាគរយ​លើ​សេវា​ហិរញ្ញវត្ថុ

រដ្ឋាភិបាល​សម្រេច​ដាក់​អាករ​លើ​តម្លៃ​បន្ថែម (VAT) លើ​គ្រប់​សេវា​ហិរញ្ញវត្ថុ​ទាំងអស់​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា​មាន​តម្លៃ​រហូត​ដល់ ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចេញ​ប្រកាស​មួយ​ស្តីពី​ការ​ណែនាំ​អនុវត្ត​អាករ​លើ ...

ហ៊ គីមសាយ and Kali Kotoski
http://bit.ly/2sRohuR

ធនាគារកណ្តាល​នឹង​អនុវត្តន៍​សវន​កម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​នឹង​កន្លែង​

​ធនាគារកណ្តាល​របស់​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​សវន​កម្ម​នៅ​នឹង​កន្លែង​លើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​ពិនិត្យ​មើល​ថា​តើ​ពួក​គេ​បាន​គេ​អនុវត្ត​តាម​ពិតាន​អត្រា​ការ​ប្រាក់​ដែល​បាន​ចូល​ជា​ធរមាន​ជាង​ពីរ​ខែ​កន្លង​មក​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39098/central-bank-to-carry-out-on-site-mfi-audits/

រដ្ឋាភិបាលកម្ពុជា ​កំពុង​បង្កើត​ច្បាប់​សម្រាប់​ធនាគារ​ការ​ពារ

រដ្ឋាភិបាល​កំពុង​រៀប​ចំ​ឲ្យ​មាន​ច្បាប់ ដែល​នឹង​បង្កើត​ក្រប​ខ័ណ្ឌ​សម្រាប់​ការ​បង្កើត​ធនាគារ​ការពារ​ទ្រព្យសម្បត្តិ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​មូលបត្រ ដោយ​បញ្ជាក់​ថា ការ​គ្មាន​គ្រឹះស្ថាន​មួយ​នេះ​អាច​រារាំង​ដល់​ក្រុម​វិនិយោគ​បរទេស​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​ទិញ​លក់​ភាគហ៊ុន​លើ​ផ្សារ ...

Brian Ng
http://bit.ly/2qdMAqd

ពិដាន​ការ​ប្រាក់​បង្ក​ផល​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​នៃ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ រដ្ឋាភិបាល​កម្ពុជា​បាន​បង្គាប់​ឲ្យ​ស្ថានប័ន​មីក្រូ​ហិរញ្ញវត្ថុ​កំណត់​ការប្រាក់​លើ​កម្ចី​ថ្មី និង​កម្ចី​បន្ថែម​លើ​បំណុល​ចាស់​ ក្នុង​អត្រា​ខ្ពស់​បំផុត​ត្រឹម​១៨ភាគរយ​ក្នុង​មួយ​ឆ្នាំ ចាប់តាំង​ពី​ថ្ងៃទី១ ខែមេសា​នេះ​តទៅ។ ...

Robert Carmichael និង ខាន់ សុគុំមនោ
http://khmer.voanews.com/a/interest-cap-poses-body-blow-for-cambodian-microfinance/3783282.html

ក្រេឌី​ប្យូរ៉ូ​ កម្ពុជា (Credit Bureau Cambodia) ពង្រីក​ប្រព័ន្ធ​ទិន្នន័យ ​និង​ប្ដូ​រ​ទៅ​ប្រាក់​រៀល

សាវតារ​ឥណទាន​របស់​អ្នក​ខ្ចី​ប្រាក់​ប្រមាណ ៤០០.០០០នាក់ ត្រូវ​បាន​បញ្ចូល​បន្ថែម​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់ ក្រេឌីត ប្យូរ៉ូ កម្ពុជា (Credit Bureau Cambodia) កាល​ពី​ឆ្នាំ​ទៅ​មិញ ដោយ​នាំ​ឲ្យ​ចំនួន​សរុប​ឡើង​ដល់​ជាង ៤លាន​នាក់។ នេះ​បើតាម​ប្រសាសន៍ ​ប្រធាន​ CBC លោក អឿ សុធារ័ត្ន ដែល​ថ្លែង​នៅ​ក្នុង​ឱកាស​សម្ពោធ​បើក​ការិយាល័យ​ថ្មី នៅ​អគារ​ វឌ្ឍនៈ​កាពីតាល់ នា​ពេល​ថ្មីៗ​កន្លង ...

ខ្មែរថាមស៍
http://bit.ly/2nq5hVl

អត្ថប្រយោជ​ន៍​​​​នៃ​​​ការ​​​បន្ទាប​​​អត្រាការប្រាក់​​​របស់​​​មីក្រូ​​​ហិរញ្ញ​​​ វត្ថុ​​ ​ស្ថិត​​​ក្នុង​​​ភាព​​​មិនច្បាស់​លាស់​

កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានគាំទ្រសេចក្តី សម្រេចរបស់ខ្លួននៅក្នុងការកំណត់ពិដានអត្រាការប្រាក់ឥណទានលើកម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីជាមធ្យោបាយជួយអ្នកក្រីក្រកុំឲ្យជាប់បំណុលវ័ណ្ឌក ខណៈក្រុមអ្នកវិភាគបានចាត់ទុកការសម្រេចនេះថា ជាចំណាត់ការនយោបាយដែលនឹងមានផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលយូរលើសេដ្ឋកិច្ចនៅទីជនបទ។ស្របពេលមានគោលនយោបាយថ្មីនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សកាន់អំណាច និងរដ្ឋាភិបាលគិតគូរអំពីជីវភាពរបស់ប្រជាពលរដ្ឋធំជាងប្រាក់ចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ...

ហង្ស សុគន្ធា និង Matt Surrusco
http://www.cambodiadailykhmer.com/36851

ធនាគារជាតិ​នៃ​កម្ពុជា​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​​ឥណទាន​១៨% ដោយ​បង្ក​ឲ្យ​មាន​ការ​​​ព្រួយបារម្ភ​​​​​​យ៉ាង​​​ខ្លាំង​​​

ធនាគារជាតិនៃកម្ពុជាបានប្រកាសកាលពីម្សិលមិញថា ខ្លួនសម្រេចកំណត់ពិដានអត្រាការប្រាក់ឥណទាន១៨ភាគរយសម្រាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដោយធ្វើឲ្យមានការព្រួយបារម្ភថា អ្នកផ្តល់កម្ចីនឹងឈប់ផ្តល់កម្ចីតូចៗ ដែលជារឿយៗតែងតែជួយដល់អ្នកភូមិក្រីក្របំផុតនោះ។ ...

ហង្ស សុគន្ធា
http://www.cambodiadailykhmer.com/36833

ធនាគារ​ជាតិ ឲ្យ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្ដល់​ឥណទាន​លើក​កម្ពស់​ប្រាក់​រៀល

ធនាគារ​ជាតិ​ នៃ​កម្ពុជា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សបា្តហ៍​មុន​បាន​ចេញ​ប្រកាស​ជំរុញ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ពាណិជ្ជ ក្នុង​ការ​ផ្តល់​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ​បន្ថែម​ទៀត​ទៅ​កាន់​ប្រជាជន​កម្ពុជា​ ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង ...

សុខ ចាន់
http://bit.ly/2h4KhA8

អាជ្ញាធរ​ពន្ធ​អាមេរិក​រំឭក​វិនិយោគិន​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឲ្យ​គោរព​ច្បាប់​ពន្ធ

ខណៈ​សេវា​ប្រាក់​ចំណូល​អន្តរជាតិ (IRS) ដែល​ជា​សាខា​ប្រមូល​ពន្ធ​របស់​អាមេរិក​បង្កើន​ការ​បោសសម្អាត​លើ​ពិភពលោក​ដើម្បី​ចាប់​ខ្លួន​បុគ្គល ឬ ក្រុមហ៊ុន​ដែល​បាន​លាក់​ប្រាក់​ចំណេញ​បរទេស​ពី​ថវិកា​រដ្ឋាភិបាល​អាមេរិក សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​រៀបចំ​ការ​ធ្វើ​បទបង្ហាញ​មួយ​សម្រាប់​ក្រុម​វិនិយោគិន និង ...

Kali Kotoski
http://bit.ly/2dZ79io

NCD ត្រូវ​បាន​ដាក់​ឲ្យ​ទិញ-លក់​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ (NBC) ​បាន​ចាប់ផ្តើម​អនុវត្ត​ការ​ចេញ​ផ្សាយ​លក់​មូលបត្រ​អាច​ជួញដូរ​បាន​ (NCD) ​រវាង​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ។ ការ​ចេញ​លក់​ NCD​ នេះ​នឹង​ប្តូរ​មក​ធ្វើ​ឡើង​ប្រចាំ​សប្តាហ៍​រៀងរាល់​ថ្ងៃ​ពុធ​ដើម្បី​បើក ...

ហ៊ គឹមសាយ
http://bit.ly/2cTUsGC

ប្រតិបត្តិករ​កម្ចី​ក្រៅ​ផ្លូវការ​ជាង​ ៣០០ ​ដាក់​ពាក្យ​ចុះ​បញ្ជី​ផ្លូវការ

រយៈពេលមួយឆ្នាំបន្ទាប់ពីធនាគារជាតិនៃកម្ពុជាព្រមានដល់ប្រតិបត្តិករឥណទានក្រៅច្បាប់ឲ្យចុះបញ្ជីមកដល់ពេលនេះមានអ្នកផ្តល់កម្ចីក្រៅផ្លូវការសរុប ៣២២ បានដាក់ពាក្យចុះបញ្ជីខណៈ NBC បានផ្តល់អាជ្ញាប័ណ្ណដល់ប្រតិបត្តិករបាន ១២៩។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយកាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2c8Xmmr

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

97ngK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!