សេដ្ឋកិច្ច និងពាណិជ្ជកម្ម

សេវាកម្មធនាគារ និងហិរញ្ញវត្ថុ

​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ រៀបចំ​រចនាសម្ព័ន្ធ​ឥណទាន​ឡើង​វិញ​ សម្រាប់​ប្រតិបត្តិ​ករ​ទេសចរ​ក្នុង​ខេត្តសៀមរាប​

​នៅ​ព្រឹក​នេះ​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ រៀបចំ​រចនាសម្ព័ន្ធ​ឥណទាន​ឡើង​វិញ​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរ​ក្នុង​ខេត្តសៀមរាប​ ក្នុង​អត្រា​ការ​ប្រាក់​សមរម្យ​ ដើម្បី​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​បន្ទាប់​ពី​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/uxj9pd36

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​៖​ ប្រទេស​កម្ពុជា​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​

​លោក​ជំទាវ​ ជា​ សិរី​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កម្ពុជា​បានឃើញ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មកនេះ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/y4xh6waf

​កម្ពុជា​បង្ហាញ​គោលនយោបាយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី​ ដើម្បី​ជំរុញ​នវានុវត្តន៍​ និង​បរិ​យា​ប័ន្ន​

​រដ្ឋាភិបាល​កម្ពុ​ជានា​ពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ​ ២០២៣-២០២៨​ ដែល​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ មាន​គោលដៅ​លើកកម្ពស់​នវានុវត្តន៍​ហិរញ្ញវត្ថុ​ ដោយ​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yckh7jhp

Woori Bank គ្រោង​បន្ថែម $១០០ ​លាន ​ដើម្បី​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​

Woori Bank ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​របស់​កូរ៉េខាងត្បូង គ្រោង​នឹង​ចាក់​បញ្ចូល​ប្រាក់​ចំនួន ១០០ ​លាន​ដុល្លារ​ថែមទៀត​ សម្រាប់​ពង្រីក​អាជីវកម្ម​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ ដើម្បី​ផ្តល់ទុន​ដល់​ការ​កើនឡើង​យ៉ាងខ្លាំង​នៃ​តម្រូវការ​ប្រាក់កម្ចី និង​ដើម្បី​ជំរុញ​សកម្ម​ភាព​អាជីវកម្ម បន្ទាប់ពី​ការ​ធ្លាក់ចុះ​ក្នុងអំឡុងពេល​ការ​​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-10-30-0920-255580.html

​តួនាទី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​មាន​សារៈសំខាន់​ណាស់​

​លោក​ សុខ​ វឿ​ន​ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​សង្កត់ធ្ងន់​ថា​ មីក្រូហិរញ្ញវត្ថុ​ជា​វិស័យ​មួយ​ជា​គន្លឹះ​ក្នុង​ការ​ជួយ​នាំ​មក​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៅ​កម្ពុជា​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501383482/role-of-mfis-in-economic-and-social-development-crucial/

«​ខ្លាច​ថា​ខ្ញុំ​សម្លាប់​ខ្លួន​ដូច​ប្ដី​ខ្ញុំ​»៖​ មានការ​ចាប់អារម្មណ៍​លើ​ក្រុមហ៊ុន​កម្ចី​នៅ​កម្ពុជា​ ក្រោយ​ជនជាតិ​ដើម​ភាគតិច​ធ្វើ​អត្តឃាត​

Kwak​ Nga​ នៅ​តែ​រំជួលចិត្ត​បន្ទាប់​ពី​ការ​ធ្វើ​អត្តឃាត​របស់​ប្តី​គាត់​ នៅ​ពេល​ដែល​ម្ចាស់បំណុល​មីក្រូហិរញ្ញវត្ថុ​របស់​គាត់​បង្ហាញមុខ​នៅផ្ទះ​របស់​គាត់​ ដើម្បី​រំលឹក​គាត់​ថា​ ពួក​គេ​នៅ​ត្រូវ​បង់ការ​ប្រាក់​ប្រចាំខែ​ប្រហែល​ ១៧០​ដុល្លារ​ ដែល​ប្តី​ប្រពន្ធ​ទាំង​ពីរ​មានការ​ពិបាក ...

Jack Brook
https://www.theguardian.com/global-development/2023/oct/23/cambodia-microfinance-loan-firms-indigenous-people

​គោលនយោបាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជួយ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​កម្ពុជា​

​តួនាទី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​គឺ​ដើម្បី​រក្សា​ និង​គ្រប់គ្រង​ស្ថានភាព​ហិរញ្ញវត្ថុ​ តាម​រយៈ​ការ​ដាក់​ចេញ​វិធានការ​និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​លំនឹង​អតិផរណា​និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​ បើ​ទោះបីជា​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ ...

Manoj Mathew
https://tinyurl.com/yrvn5hzh

ធនាគារជាតិ​នៃ​កម្ពុជា​ប្តេជ្ញា​ ពង្រឹង​ភាព​ធន់​ និង​ការ​ត្រួតពិនិត្យ​ វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ ដែល​ទើប​តែងតាំង​ថ្មី​ លោក​ជំទាវ​បណ្ឌិត​ ជា​ សិរី​ បាន​ផ្តល់​បទ​សម្ភាសន៍​ស៊ីជម្រៅ​ដល់​កាសែត​ខ្មែរ​ថា​ម​ស៍​ ស្តី​ពី​ធនាគារ​ ក៏​ដូច​ជា​អាទិភាព​របស់​លោក​ជំទាវ​បណ្ឌិត​ ក្នុង​តួនាទី​ជា​ទេសាភិបាល​។​ ខាងក្រោម​នេះ​គឺជា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yxpw7654

​ធនាគារអភិវឌ្ឍន៍អាស៊ី​សន្យា​គាំទ្រ​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ បាន​ប្រកាស​ថា​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​នានា​ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​។​ គម្រោង​ទាំងនោះ​នឹង​ផ្តោត​លើ​ការ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ ...

វណ្ណ សុជាតា
https://www.phnompenhpost.com/national/adb-pledges-support-kingdoms-finance-sector

​កម្ពុជា​-​ថៃ​ សន្យា​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​គ្នា​

​កម្ពុជា​-​ថៃ​ ប្តេជ្ញា​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​រវាង​ប្រទេស​ជិតខាង​អាស៊ាន​ទាំង​ ២​ ពិសេស​ជំរុញ​ការ​ទូទាត់​ឆ្លង​ដែន​ សំដៅ​លើកកម្ពស់​ពាណិជ្ជកម្ម​ ទេសចរណ៍​ និង​វិនិយោគ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-10-09-1018-255102.html

បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នឹង​ជួយ​ឱ្យ​កម្ពុជា​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​បរិវត្ត​កម្ម​ឌីជីថល

រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ លោក អូន​ ព័ន្ធមុនីរ័ត្ន លើកឡើងថា គោល​នយោបាយ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឆ្នាំ​ ២០២៣-២០២៨ នឹង​ជួយ​ឱ្យ​កម្ពុជា​ទាញយក​អត្ថប្រយោជន៍​ជា​អតិ​បរ​​មា​ពី​បរិវត្ត​កម្ម​ឌីជីថល​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ផ្តល់​កាលា​នុ​វត្ត​ភាព​ដល់​គ្រប់​តួអង្គ​សំដៅ​រួមចំណែក​ជំរុញ​សម្ទុះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-10-05-1100-255018.html

បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​

​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​ “​គោលនយោបាយ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ២០២៣-២០២៨”​ក្នុង​គោលបំណង​ពង្រឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​លើកកម្ពស់​នុ​វា​នុ​វត្ត​ន៍​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/37texjs3

​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ប្តេជ្ញា​បន្ត​ជួយ​អភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​

ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ប្រចាំ​កម្ពុជា​ (AFD)​ បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ តាម​រយៈ​ការ​បន្ត​ផ្តល់​ហិរញ្ញប្បទាន​ និង​ជំនួយ​បច្ចេកទេស​សំដៅ​ពង្រឹង​និង​ពង្រីក​លទ្ធភាព​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/national/2023-09-30-0734-254887.html

CGCC សហការ​ជាមួយ​ធនាគារ​ក្នុងស្រុក​ ដើម្បី​ជួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​

គ្រឹះស្ថាន​ឯកជន​ចំនួន ​៣ បាន​សហការគ្នា​ផ្តល់ប្រាក់​កម្ចី​បន្ថែមទៀត​ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​បង្កើន​លទ្ធភាព​នៃ​ការទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​ការពង្រីក​អាជីវកម្ម និង​និរន្តរភាព​របស់​ពួកគេ ស្របពេល​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៃ​សេដ្ឋកិច្ច​សកល​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-09-25-0829-254740.html

ប្រាក់​កម្ចី​ធនាគារ​កើនឡើង​ ១១%​ ដល់​ $៥៨​ ពាន់​លាន​ចាប់ពី​ខែមករា​ដល់​ខែមិថុនា​'

​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បាន​សរសេរ​ក្នុង​សារ​បង្ហោះ​ X​ នៅ​ព្រឹក​នេះ​ ដោយ​កត់​សំគាល់ថា​ ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​បញ្ចេញ​ប្រាក់​កម្ចី​រហូត​ដល់​ ២៣៨.៧​ ពាន់​លាន​រៀល​ ឬ​ស្មើនឹង​ ៥៧.៨​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ឆមាស​ទី​មួយ ...

Sangeetha Amarthalingam
https://kiripost.com/stories/banking-loans-rise-11-to-58b-from-january-to-june

បណ្ដឹងប្រឆាំងក្រុមហ៊ុនវិនិយោគ Oikocredit ជុំវិញតួនាទីក្នុងការរំលោភសិទ្ធិរបស់វិស័យមីក្រូហិរញ្ញវត្ថុមានវឌ្ឍនភាពខ្លះហើយ

ក្រុមឃ្លាំមើលរបស់រដ្ឋាភិបាលហូឡង់​ កាលពីថ្ងៃសុក្រ​សប្ដាហ៍កន្លងទៅ បានទទួល​យក​ពាក្យ​បណ្ដឹង​​មួយ​ដែល​ចោទប្រកាន់ថា ក្រុមហ៊ុនវិនិយោគសង្គម Oikocredit បានរួមចំណែក​នៅក្នុង​ការ​រំលោភ​សិទ្ធិ​នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅប្រទេស​កម្ពុជា។ ...

Jack Brook
https://khmer.cambojanews.com/complaint-advances-against-investor-oikocredit-for-role-in-microfinance-sectors-abuses/

​ទេសាភិបាល​ធនាគារជាតិ​កម្ពុជា​បាន​ចូលរួម​វេទិកា​តុមូល​ Vaduz​ ស្តី​ពី​ "​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៣​នៅ​ប្រទេស​លិច​តិ​ញ​ស្តា​ញ​"

កាលពី​ចុង​ស​ប្តា​ហ៍​មុន​ តប​តាម​ការ​អញ្ជើញ​ពី​ព្រះ​អង្គ​ម្ចាស់​ Michael​ នៃ​ប្រទេស​លិច​តិ​ន​ស្តា​ញ​ និង​សាស្ត្រាចារ្យ​ Thomas​ Puschmann​ នាយក​គ្រប់គ្រង​វិទ្យាស្ថាន​ Swiss​ FinTech​ Innovation​ Lab​ លោក​ជំទាវ​បណ្ឌិត​ ជា​ សិរី​ ទេសាភិបាល​ធនាគារជាតិ​កម្ពុជា​បាន​ចូលរួម​ក្នុង​វេទិកា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/jzxkbmkn

ពិព័រណ៍​ជំនាញ​ និង​ការងារ​ក្នុង​វិស័យ​ធនាគារ​ នឹង​រៀបចំ​ឡើង​នៅ​ចុងខែ​នេះ​

កម្មវិធី​ពិព័រណ៍​ជំនាញ​ និង​ការងារ​ក្នុង​វិស័យ​ធនាគារ​ (JOBS​ &​ SKILLS​ SUMMIT​ 2023)​ នឹង​ធ្វើ​ឡើង​នៅ​ទី​២៩-៣០​ ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដែល​នឹង​មាន​ស្ថាប័ន​ធនាគារ​ប្រមាណ​២០​ស្ថាប័ន​ចូលរួម​និង​ផ្តល់​ការងារ​រាប់​ពាន់​កន្លែង​សម្រាប់​សិស្ស​និស្សិត​ទូទៅ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-06-1749-254250.html

ឥណទាន​ធនាគារ SME បញ្ចេញ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ជាង​ $៥៤ ​លាន

ប្រា​ក់ជាង ៥៤​ លាន​ដុល្លារ ត្រូវបាន​ធនាគារ SME (SME Bank) អនុម័ត​ទៅឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៣៥០​ សហគ្រាស ដែល​ស្មើនឹង​ទឹកប្រាក់​ជាង ៥៤​ លាន​ដុល្លារ ឬ​ជាង ៣៦ ​ភាគរយ​ នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​ចំ​នួន ១៥០​ លាន​ដុល្លារ​ ដែលរាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ឱ្យ​ធនាគារ SME ប្រើប្រាស់​ដើម្បី​ផ្តល់​កម្ចី​ក្នុងន័យ​ស្តារ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ចេញពី​វិបត្តិ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-06-1044-254237.html

ធនាគារជាតិ​នៃ​កម្ពុជា​ ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ខណៈ​អ្នកជំនាញ​ថា​ នេះ​ជា​វិធានការ​ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់​រៀល​

​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ចំនួន​ ៤​ លើក​នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ ដែល​ការ​ប្រកាស​នេះ​ត្រូវ​បាន​ អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​លើក​ឡើង​ថា​ ជា​វិធានការ​ដ៏​សំខាន់​ និង​ទាន់​ពេលវេលា​ក្នុង​ការ​រក្សា​ស្ថិរភាព ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-05-1755-254218.html

​ធនាគារជាតិ​នៃ​កម្ពុជា​ត្រៀម​ចាត់វិធានការ​រក្សា​ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់​

​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ធ្លាក់​ចុះ​នៃ​ប្រាក់​រៀល​ និង​ការ​ឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​អន្តរជាតិ​។​ ...

​កង​ ​សុធា​
https://tinyurl.com/5n97f59v

​របាយការណ៍​៖​ ការ​ដក​ប្រាក់​កម្ចី​ស្ថិត​នៅ​ក្នុង​សភាព​យឺត​ ហើយ​ប្រាក់​កម្ចី​មិន​ដំណើរការ​កើនឡើង​

​យោង​តាម​របាយការណ៍​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ​២០២៣​ ដោយ​ក្រុមហ៊ុន​ Mekong​ Strategic​ Capital​ បាន​ឲ្យ​ដឹង​ថា​ កំណើន​នៃ​ការ​ដក​ប្រាក់​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​មាន​លេខ​មួយ​ខ្ទង់​នៅ​ឆ្នាំ​នេះ​ក្នុង​ប្រទេស​កម្ពុជា​ បើ​ប្រៀបធៀប​នឹង ...

Manoj Mathew
https://tinyurl.com/4y4wna37

​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២៣​ នឹង​ល្អ​ប្រសើរ​ ប៉ុន្តែ​ការ​ចំណាយ​លើ​ឥណទាន​អាច​កើន​ខ្ពស់​

​ទោះបី​ស្ថានភាព​សកលលោក​មាន​បញ្ហា​ប្រឈម​កាន់តែ​ច្រើន​ ក៏​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​នៅ​តែ​មាន​ប្រតិបត្តិការ​ល្អ​ជាង​ឆ្នាំ​ ២០២២​ ជាមួយនឹង​កំណើន​តារាង​តុល្យការ​ដ៏​រឹង​មាំ​ ប៉ុន្តែ​មានការ​កើនឡើង​នៃ​ការ​ចំណាយ​ និង​ថ្លៃដើម​ឥណទាន​កាន់តែ​ខ្ពស់​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-08-28-0918-253992.html

​វៀតណាម​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ត​ភ្ជាប់​ការ​ទូទាត់​ឆ្លង​ដែន​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥​ ខែសីហា​ថា​ ធនាគារ​រដ្ឋ​វៀតណាម​ (State​ Bank​ of​ Vietnam-SBV)​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU)​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​កា​រត​ភ្ជាប់​ការ​ទូទាត់​ក្នុង​តំបន់​ជាមួយ​ធនាគារកណ្តាល​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/5sc5mh7n

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ChGfH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!